ខ្យង​ចំហុយ

  • បរិមាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង ៖ ១០នាទី
  • រយៈពេល​ចម្អិន​៖ ២០នាទី

គ្រឿងផ្សំ

  • ខ្យង​ស្ងោរ ចំនួន៦ (ខ្យងស្រែ)
  • សាច់ជ្រូក ២ខាំ
  • គល់​ស្លឹកគ្រៃ ៦គល់
  • ម្ទេស តាម​ចំណង់​ចំណូលចិត្ដ
  • ស្ករស ២ស្លាបព្រា​កាហ្វេ
  • អំបិល ២ស្លាបព្រា​កាហ្វេ
  • ប៊ីចេង ២ស្លាបព្រាកាហ្វេ
  • ម្រេច ១ស្លាបព្រា​កាហ្វេ
  • ខ្ទឹមស ៣កំពឹស
  • ខ្ទឹមក្រហម ៣កំពឹស

របៀប​ធ្វើទឹក​ជ្រលក់

លោកអ្នក​ត្រូវយក​ទឹកពុះ​លាយ​ជាមួយ​អំបិល ស្ករស ប៊ីចេង​(មួយមុខបន្ដិច) និង​យក​គល់ស្លឹក​គ្រៃ​ទៅចិញ្ច្រាំ​ឱ្យម៉ត់

ជីវ៉ាន់​ស៊ុយហាន់​តូចៗ ម្ទេស​ចិញ្ច្រាំ​ឱ្យល្អិត​(តាមចំណង់​ចំណូលចិត្ដ)។ បន្ទាប់​មក​លោកអ្នក​លាយ​គ្រឿង​បញ្ចូលគ្នា​ហើយ​ភ្លក់យក​រស​ជាតិ​ជូរផ្អែម​តាម​ចំណង់​ចំណូលចិត្ដ។

វិធីធ្វើ

1. ជាដំបូង សូម​លោកអ្នក​យកខ្យង​ទៅស្ងោរ​ឱ្យឆ្អិន ទើប​លោកអ្នក​ឆ្កឹះយក​សាច់ខ្យង​ចេញពី​សម្បក ហើយ​សូមរក្សា​សម្បក​ទុកឱ្យ បានល្អ

2. លោកអ្នក​ត្រូវយក​សាច់ខ្យង​ទៅចិញ្ច្រាំ​ជាមួយ​សាច់ជ្រូក លាយ​នឹង​គ្រឿងផ្សំ ដែល​មានស្ករ អំបិល ប៊ីចេង និង​ម្រេច​ចូលគ្នា ទើប​ភ្លក់​យក​រសជាតិ​តាម​ចំណូល​ចិត្ដ។

3. បន្ទាប់​មក ត្រូវយក​គល់ស្លឹក​គ្រៃ​បត់ជា​ពីរទៅ​ដាក់​ក្នុង​សម្បក​ខ្យង តែសូម​រក្សា​កន្ទុយ​សងខាង​ឱ្យចេញ​មកក្រៅ​បន្ដិច ទើបយក​សាច់ខ្យង​លាយ​គ្រឿង​ញាត់​ក្នុង​សម្បក​ខ្យង រួចយក​ទៅចំហុយ​ឱ្យឆ្អិន។ នៅពេល​បរិភោគ សូមយក​សាច់​ខ្យង​ជ្រលក់ជា​មួយទឹក ជ្រលក់​ដែលបាន​លាយ​ទុក។ សូម​បញ្ជាក់ថា​គល់​ស្លឹកគ្រៃ​ដែល​ពន្លយ​ចេញ​សងខាង​នោះគឺ​ដើម្បី​ងាយ​ស្រួល​ទទួល​ទាន​ដោយ​គ្រាន់តែ ទាញ​គល់​ស្លឹកគ្រៃ​ចេញអាច​ទទួលទាន​បាន។

ចំណាំ ម្ហូបនេះ​អាច​ទទួល​ទានជា​គ្រឿងក្លែម ឬ​ជាមួយ​បាយ​សក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative