ញឹម ចំរើន រវល់​​​​​​យ៉ាងណា​​​ក៏មិនភ្លេច​​​ថែរក្សា​​​សុខភាព​​​ដែរ

ជា​​មួយ​ក្ដី​ស្រមៃ​ ​និង​និ​ស្ស័យ​ពី​ធម្មជាតិ​បាន​ជំរុ​ញឱ្យកំ​លោះសង្ហា​ ញឹ​ម ​ចំរើន​ ចាប់ផ្ដើ​មក​សាង​ជីវិត​ថ្មីលើ​វិថី​សិល្បៈ។​ សិល្បៈជា​ថ្នាល​បណ្ដុះប​ណ្ដាល​ថ្មី​តាមកា​រប៉ង​ប្រា​ថ្នាដែ​លកំពុ​ងតែ​រីក​លូត​លាស់ពី​មួយ​ថ្ងៃទៅមួ​យថ្ងៃ​ពោរ​ពេញទៅ​ដោយ​ក្ដីស​ង្ឃឹមយ៉ា​ង​ មុត​មាំក្នុ​ងចិត្ដថា ​នឹង​ឈោងទៅ​យក​ល​ទ្ធផ​លល្អ​មួយ​យ៉ាង​គា​ប់ប្រ​សើរ​សម្រា​ប់ជី​វិត​ទៅថ្ងៃ​មុខ ​ដោយ​ភាព​គាំទ្រ​ពីទ​ស្សនិក​ជន​ និង​មហាជន​ទាំង​ឡាយ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទន្ទឹ​មនឹ​ងកា​រព្យាយា​ម​តស៊ូ​ជំនះឧ​បស​គ្គ ដែលឈា​នទៅ​រក​ភាពជោ​គជ័​យក្នុ​ង​អាជី​ពខាង​មុខ​នេះ ​តា​រាច​ម្រៀង​ល្បីប្រ​ចាំ ​ផលិ​ត​​ក​​ម្ម​ រ៉ុក​ ញឹម ​ចំរើន​ មិន​ភ្លេច​ក្នុង​ការ​ថែទាំ​សុ​ខភា​ព និង​សម្រ​ស់ផ​ងដែ​រ។​ ដោយ​ពេល​នេះ ​ចំរើន​បា​នចេ​ញមុ​ខប​កស្រាយ​ពីការ​ ​ថែ​ទាំសុ​ខ​ភាព​ និ​ង​សម្រស់​រាង​កាយ ​តាម​រយៈទ​ស្សនា​វដ្ដី ​សុខភាពយើង។

ប្រវត្ដិមុនចូលសិល្បៈ

ផ្ដើម​ចេញ​ពីកា​រប្រ​ឡង​ជ្រើស​រើ​ស​តារា​ចម្រៀ​ងប្រ​ចាំ​ផ​លិត​កម្ម​ ​រ៉ុ​ក ​អំឡុង​ឆ្នាំ​២០០៧​ក្នុង​កម្ម​វិធីរ៉ុ​កស្ដា ​ធ្វើ​ឱ្យកំ​លោះស​ង្ហា ​ញឹម​ ចំរើ​ន ទទួល​បានជ័​យលាភី​លេខ​៣។​ បន្ទាប់​មក​ផលិត​កម្ម​រ៉ុក​បាន​យក​ចម្រើន​មកបណ្ដុះប​ណ្ដាលប​ន្ថែម​លើចំ​ណេះដឹង​ដែលធ្លា​ប់ ​មាន​កន្លង​មក ​និង​ផ្ដល់ប​ទ​ពិសោ​ធន៍​មួយចំនួ​ន​រហូ​តដល់មា​ន​ឈ្មោះ​បោះស​​ម្លេងសម្រាប់​ស្រទាប់​យុវ​វ័យ​។ ក្រោយ​មក​ផលិត​កម្ម​ រ៉ុ​ក បាន​ចេញ​លក់ប​ទច​ម្រៀងរ​បស់​កំលោះ ​ញឹម​ ចំរើន​ លើ​ទីផ្សា​រ ដូ​ចជាបទ​មិន​ធ្វើ​សង្គ្រា​មទេ​អូន​ ​បទ​ស្មោះ​មនុស្ស​ម្នាក់​សែន​ពិបាក​ និង ​បទ​ឆ្លើយឆ្ល​ង​ជា​ច្រើន​ទៀត​ និ​ងបទជាក្រុម​ជាមួយ​តារា​ចម្រៀ​ងប្រ​ចាំផ​លិត​កម្ម​ រ៉ុក​ ផ​ងដែរ​។ ​

ការថែរ​ក្សាសម្រស់

សម្រាប់​ចំរើ​នការថែ​រក្សា​សម្រ​ស់​ក៏​ជាកា​រ​សំ​ខាន់​ផង​ដែរ​ ចំ​ពោះកា​រងា​រជា​អ្នក​សិល្បៈ​ និ​ង​ជាតា​រាច​ម្រៀង​មួ​យរូ​ប ​តែគ្រា​ន់ ​ថា​ការ​ថែ​ទាំស​ម្រស់​នេះគឺ​ពេល​ខ្លះត​ម្រូ​វទៅ​តាម​ធម្ម​ជាតិ​ និ​ងកែ​ខៃ​បន្ដិច​បន្ដួច​តែប៉ុ​ណ្ណោះ​។

​- ការ​ថែរក្សា​សក់ : សរ​សៃសក់​មាន​សារៈ​សំខា​ន់ណាស់​ ​ត្រូវតែ​ថែរក្សា​ ​ព្រោះថា​មិន​ត្រូវឱ្យ​បែក​ចុង​នោះទេ​ អា​ច ​ប៉ះ​ពាល់​ដល់​អារម្មណ៍​។ ​ជា​ទូទៅ​ចំរើ​នតែ​ងតែ​កក់​សក់​មួយ​សប្ដា​ហ៍៣​ដង ​មិន​អាច​កក់​ញឹកញា​ប់ពេ​កនោះទេ​ ​ព្រោះវា​​អាច​ធ្វើឱ្យស​រសៃ​ ​សក់​ឆាប់​ខូច​ទៅវិ​ញ។​ ប៉ុ​ន្ដែមុ​នពេលឡើង​កម្ម​វិធី​តន្ដ្រី​នានា​ ចំ​រើន​តែង​តែប្រើ​ប្រា​ស់ប្រេង​ម្យ៉ា​ងលាប​សក់​ឱ្យទន់​ និ​ង​ជំនួ​យដ​ល់​ ការកែ​ប្រែម៉ូ​ត​ស​ក់​ ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ គ្រាន់​តែ​ប្រើក្រា​សសិ​តតែ​ប​ន្ដិច​សក់​អា​ចទៅ​ជាម៉ូ​តផ្សេ​ង​បាន​។

​-​ ​ការ​ថែ​រ​ក្សាស្បែ​កមុ​ខ​ ​​: ចំ​រើនមិន​សូវ​ប្រើប្រាស់​ផ​លិត​ផល​ជំនួ​យស្បែ​កមុ​ខនោះ​ទេ ​ប៉ុន្ដែ​ឧស្សាហ៍​លុប​លា​ងជាមួ​យ​ ហ្វម​សាប៊ូ​ដែល​មិន​មាន​សារ​ជាតិ​គីមី​ ​ជួយជ​ម្រះធូ​លីដែ​ល​ហុយ​មក​ទំលើ​ផ្ទៃមុ​ខ។​ ក្រៅ​ពីនេះ​មិ​នលា​ប​អ្វីឡើ​យ​ ​ទោះបី​មុន​​ចូ​​លដំ​ណេ​ក​ ក៏ដោ​យ។​

-​ កា​រ​ថែ​រក្សា​ស្បែក​ដង​ខ្លួ​ន​ : ចំរើ​នចូ​ល​ចិត្ដប្រើ​ប្រាស់​សាប៊ូ​ដែល​មា​នជាតិ​ត្រ​ជា​ក់​សម្រា​ប់ដុ​សខា​ត់ដ​ងខ្លួ​ន ​និ​ង​ពេល​ងូតទឹ​ក ​ម្ដងៗ​ត្រូវ​ជ្រើសរើ​សយ​កស្បៃ​សម្រា​ប់ដុ​សដ​ងខ្លួន​ ដើម្បី​ជ​ម្រះជា​តិដី​ដែល​នៅជា​ប់ខ្លួ​ន ហើយ​ចំរើ​នមិ​នបាន​ប្រើប្រា​ស់​ឡេកា​រពា​រកម្ដៅ​ ថ្ងៃ​នោះ​ទេ​​ បើទោះ​បីត្រូ​វទៅ​សម្ដែ​ង ​ឬថ​តច​ម្រៀងខារ៉ា​អូខេ​ក៏ដោ​យ។​

​- ការថែ​រក្សាសុ​ខភា​ពមា​ត់ធ្មេ​ញ : ជា​ប្រចាំ​ថ្ងៃ ​ចំរើន​តែង​តែស​ម្អាត​ធ្មេញ​មួយ​ថ្ងៃយ៉ា​ងតិ​ចណា​ស់ពី​៣​ទៅ៤​ដង​ក្រោយ​ពេ​ល និង​មុន​ពេល​ញ៉ាំអាហា​រ និ​ង​មុន​ពេល​ចូល​ដំណេ​ក។ ​ជាទម្លាប់​ក្នុង​ការ​ថែរ​ក្សា ​និង​ព្យាបា​លមា​ត់ធ្មេ​ញ​ យ៉ា​ង​ហោច​ណាស់​រយៈ​ពេល​៦ខែ​​ ​ទើប​ចំរើ​នទៅ​កាន់​មន្ទីរ​ពេទ្យធ្មេ​ញម្ដ​ង​ ដើម្បី​ឱ្យទ​ន្ដប​ណ្ឌិត​ពិនិ​ត្យព្យា​បាល​ ​និ​ងសម្អាត​។ ព្រោះ​ថា​ធ្មេញ​រប​ស់យើ​ង​ទោះបី​ដុ​សលា​ង ​យ៉ា​ង​ណាក៏​ដោ​យ ​គឺ​មិន​អាច​ស្អាត​គ្រប់ទី​ក​ន្លែង​នោះទេ​ ​ហើយ​កន្លែង​ដែលមិ​នអា​ចស​ម្អាត​បាន​នោះ​ ​វាអា​ចប​ង្កឱ្យ​ក្លាយ​ជា​កំណ​កកំ​បោរ​​ កើត​ចេញពីចំ​ណី​អា​ហារ​ដែល​នៅ​សេស​សល់​។ ​ដូច្នេះបើ​មា​នពេ​លទំ​នេ​រត្រូ​វ​ឧស្សាហ៍​ទៅ​មន្ទីរ​ពេទ្យ​ធ្មេ​ញក៏​ល្អ​ម្យ៉ាង​ដែ​រ។

– កា​រថែ​រក្សា​ភ្នែ​ក : ភ្នែក​គឺជា​ឧបកណ៍​សំខា​ន់​បំផុ​តស​ម្រាប់​ស​ម្លឹង​មើល​ជិ​ត​ឬឆ្ងាយ​។​ ជា​ទូ​ទៅ​ចំរើ​នតែ​ងតែ​ប្រើវ៉ែ​នតា​ខ្មៅ ​ដើម្បី​ការ​ពារ​ក​ម្ដៅ​ថ្ងៃ ​និង​ការ​ពារ​ធូលី​ហុយ​ពេល​ធ្វើដំ​ណើរ​ម្ដង​ៗ ​និង​កា​រពា​រស​ត្វល្អិ​ត​ចៀ​ស​វា​​ងចូ​​លភ្នែក​ដែល​អាច​ផ្ដល់់​ផ​លប៉ះ​ពាល់​ ​យ៉ាង​ខ្លាំង​។ ​ចំពោះកា​រ​សម្លឹ​​ងមើល​ទូរ​ទស្ស​ន៍ ​ឬ​កុំព្យូ​ទ័​រវិ​ញ ​ចំរើនក៏​បានជ្រើ​សរើ​សវ៉ែ​ន​តាផ្សេ​ងផ​ងដែ​រ ​ដើម្បី​ការ​ពារ​ពន្លឺ​  ​និង​ការ​ពារ​ ការ​​សម្លឹង​យូរ​ទៀ​តផ​ង​។ ​ម្យ៉ាង​ទៀត​ចំរើ​នក៏​ឧស្សា​ហ៍​ទៅ​ឱ្យ​គ្រូ​ពេ​ទ្យជំ​នា​ញភ្នែ​កធ្វើ​ការ​វាស់​ស្ទ្ទង់​ និ​ង​ព្យាបា​លទៀ​តផ​ង​។ ​

ការថែរក្សាសុខភាពរាងកាយ

– ​ការ​ទទួ​លទា​នអា​ហារ​ ​​: មួយ​ថ្ងៃ​ចំរើន​ទ​ទួលទា​នអា​ហារ​តែ​ពីរ​ពេល​ប៉ុណ្ណោះ​ ​គឺពេ​លថ្ងៃ​ និ​ងពេ​លល្ងា​ច ​ព្រោះដើ​ម្បី​ ថែ​រ​ក្សា​រាង​កាយ​ឱ្យ​មានភា​ពស្រ​ឡូ​នស្រ​ស់​សង្ហា​ ​ដោយ​មិន​ទទួ​លទា​ន​អាហា​រ​ណា​ដែល​មាន​ជា​តិខ្លាញ់​ច្រើន​នោះឡើ​យ។​ ម្យ៉ាងទៀ​ត​ ការ​ទទួល​ទាន​អាហា​រនេះ​ទៀ​តសោត​ ចំរើ​ន​ក៏មា​នកា​រត​ម​ខ្លះដែ​រ ​មិន​ទទួល​ទានអ្វី​ផ្ដេស​ផ្ដាស​តាម​ការ​ឃ្លា​នឡើ​យ។​

– កា​រ​ទទួ​លទា​នដំ​ណេ​ក : ​ទោះបី​មា​នភា​ពម​មា​ញឹ​កក្នុ​ង​ការ​ងា​រទាំ​ង​ថ្ងៃទាំ​ងយ​ប់យ៉ា​ងណា​ក៏​ដោយ​ ​ក៏ចំ​រើ​នទ​ទួលទា​ន​ ដំណេ​ក​បាន​យ៉ាង​តិច​៨ម៉ោ​ងក្នុ​ងមួ​យថ្ងៃ​ដែ​រ។​ ព្រោះ​ការទ​ទួល​ទាន​ដំណេ​កនេះ​សំខា​ន់ណា​ស់ស​ម្រាប់​សុខ​ភាព​ និង​សម្រ​ស់។​ វា​អាច​ អូស​ទាញ​ឱ្យម​នុស្សយើ​ង​ម្នាក់ៗ​ធ្លាក់ស​ម្រស់ ​និងសុ​ខភាព​ទ​ន់ខ្សោ​យបា​នដែ​រ​ ប្រសិ​នបើ​យើ​ងទ​ទួល​ទាន​ដំណេ​កមិ​នគ្រ​ប់​គ្រាន់​នោះ ​ទេ។​ ​

– ការ​ហាត់​ប្រាណ​ : ការ​ហាត់​ប្រាណគឺ​ជាកា​រ​សំខា​ន់ណា​ស់។​ ចំពោះចំ​រើន​ចូ​លចិ​ត្ដលេ​ងកី​ឡាវា​យ​ប៉េង​ប៉ុង​ជា​ង​កីឡា​ណា​​ ទាំ​​ង​អ​​ស់ ​ព្រោះថា​កីឡា​វាយ​ប៉េង​ប៉ុង​មិនសូ​វហ​ត់ប៉ុ​ន្មាន​ទេ ​តែញើ​សហូ​រម​កច្រើ​នមា​នសុ​ខភា​ព​ល្អ ​មិន​បង្ក​គ្រោះថ្នា​ក់ផ្សេ​ងៗ​ដូច​កីឡា​​ ដទៃ​ឡើយ​ ដូ​ច​ជាកី​ឡាបាល់​ទះ ​ឬបា​ល់ទា​ត់ជា​ដើ​ម​។  ​

បំណងទៅថ្ងៃអនាគត

កំ​លោះ​សង្ហា ​ញឹម​ ចំរើ​ន បាន​សង្ឃឹមយ៉ា​ង​មុត​មាំថា​ ទៅ​ថ្ងៃ​អ​នាគ​តច​ង់ក្លាយ​ទៅ​ជាតា​រាច​ម្រៀង​ម្នា​ក់​ដែល​ល្បី​ឈ្មោះ ​​មិន​មែន​ត្រឹម​តែតា​រាច​ម្រៀង​ធ​ម្មតាៗ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ។​ ​បំណ​ងផ្សេ​ងទៀ​តក្រៅពី​សិល្បៈទៅ​ថ្ងៃអ​នាគ​ត​ចំរើ​នច​ង់ក្លាយ​ទៅ​ជាអ្ន​ក ​ជំនួញ​ម្នាក់ដ៏ធំ ​និ​ងជា​អ្នក​ប្រកួ​តប្រ​ជែង​ទីផ្សារ​ធំៗ​ក្នុង​ និ​ងក្រៅ​ប្រទេ​ស​។ ​

បណ្ដាំផ្ញើរបស់ ញឹម ចំរើន

កើត​ជាម​នុស្សត្រូ​វតែចេះត​ស៊ូ ​អត់​ធ្មត់​ ព្យា​យាម​ ​ប្រសិន​បើយើ​ងប្រា​ថ្នាច​ង់​បាន​អ្វីមួ​យ​ទៅថ្ងៃ​មុខ​។​ មិន​ត្រូ​វបោះ​បង់​ឱកា​ស​ និង​ការ​ងារខ្លួន​ឯងដែ​លកំ​ពុង​តែទ​ទួលបា​ន​ ឬនឹ​ងទ​ទួល​បានឡើយ​​ មិន​ត្រូវគិ​ត​ថាយើង​គ្មាន​ស​មត្ថ​ភាព​នោះទេ​។​ ត្រូ​វ​គិត​ថាយើ​ងក៏​ជា ​មនុស្ស​ម្នា​ក់​សំខាន់​សម្រាប់​មនុស្សដ​ទៃទៀ​តដែ​រ​ ជា​ពិសេ​សស​ម្រាប់ក្រុ​មគ្រួ​សារឬ​មិត្រភក្ដិ​តែម្ដ​ង។​ សម្រាប់យុ​វវ័​យពេ​លទំ​នេ​រត្រូ​វ ​ប្រឹង​រៀន​សូត្រ ​មិ​នត្រូវ​សេព​គ្រឿង​ញៀន​ ឬសេ​ពគ្រឿ​ងស្រ​វឹង​ផ្សេង​ៗឡើ​យ ​ព្រោះ​វាអាច​ប៉ះពា​ល់សុ​ខភា​ព ​និង​បា​ត់ប​ង់សេ​ច​ក្ដី​ថ្លៃថ្នូ​រ ​ទៀ​ត​ផង​។​

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ញឹម ចំរើន
  • អាយុ ២៦ឆ្នាំ
  • ទីកន្លែងកំណើត ភ្នំពេញ
  • កម្ពស់ ១,៧២ម៉ែត្រ
  • បងប្អូនពីរនាក់ ស្រីម្នាក់ (ជាបងទី១)
  • កម្រិតវប្បធម៌ កំពុងសិក្សាខាងផ្នែកហិរញ្ញវត្ថុ និងធនាគារ
  • ស្ថានភាពបច្ចុប្បន្ន រស់នៅជាមួយគ្រួសារ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

 

Google Analytics Alternative