ជម្ងឺប្រើសបេះដូងកុមារ

បេះ​ដូង​ជា​សរី​រាង្គ​មាន​ចលនា​លោត​ជា​ចង្វាក់ៗ​ ផ្ដល់​ឱ្យ​មនុស្សនូ​វកា​រ​រស់រា​នមា​នជី​វិត​ បើ​​សិន​ជា​បេះដូ​ងគ្មា​នចលនា​ នោះ​ទេ​ជីវិត​មនុស្ស​ក៏​ត្រូវ​បញ្ចប់​ទៅ​តាម​នោះដែ​រ។​ បេះ​ដូង​នឹង​អាច​រង​គ្រោះ​ថ្នាក់​ជាយ​ថា​ហេ​​តុពីព​ពួក​បាក់​តេរី​បំផ្លា​ញ។ ​ការធ្វេ​ស​ប្រហែស​មិន​យ​ក​ចិត្ដ​ទុក​ដាក់​ពី​បញ្ហា​ទាំងឡា​យ ​ធ្វើ​ឱ្យ​សុខ​ភាពរ​ងឥ​ទ្ធិព​លពី​ពពួក​មេ​រោគ​អាច​បង្ក​ហេតុ​គ្រោះ​ថ្នាក់​ចំពោះ​ខ្លួន​។​ មាន ​ជម្ងឺ​មួយ​ប្រភេ​ទ​ដែល​បណ្ដាល​មក​ពី​វីរុស ​ហើយ​បាន​រីក​រាល​ដាល​ទៅដ​ល់ប្រើ​សបេះ​ដូង​បង្ក​ឱ្យមាន​ជម្ងឺ​ប្រើស​បេះ​ដូង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត​ ហុង​ សុខ​ឃាង​ អ្ន​ក​ឯក​ទេស​ផ្នែក​បេះ​ដូងកុ​មារ​នៃម​ន្ទីរពេទ្យ​កុមារ​ជាតិ ​បាន​ចូល​រួម​បកស្រា​យពី​ជម្ងឺនេះ ​តាម​រយៈទ​ស្សនាវ​ដ្ដី ​សុខភាពយើង។

អ្វីទៅ​ជាជម្ងឺប្រើសបេះដូង?​

បេះដូ​ងមា​នបួ​ន​ថត ថ​តលើពី​រ និ​ងថត​ក្រោម​ពី​រ ហើយ​ថត​លើនិ​ងថត​ក្រោមត្រូ​វ​បាន​ខណ្ឌ​ចែកគ្នា​ដោយ​ប្រើស។​ ជម្ងឺ​ប្រើស បេះ​​ដូង​ជា​ជម្ងឺ​ដែល​មានប៉ះ​ពាល់​ទៅ​ដល់​ប្រើស​បេះ​ដូង ​ធ្វើ​ឱ្យ​បេះដូ​ងមិន​អាច​បំពេ​ញតួនា​ទីបា​នក្នុង​ការអ​នុញ្ញា​តឱ្យ​ឈាម​ហូរ​ក្នុង ​ទិស​ដៅ​កំណត់​មួយ​ នាំ​ឱ្យ​មាន​បញ្ហា​ឈាម​ដែល​ហូរ​ទៅ​ផ្នែក​ណាមួ​យហើយ​មាន​ការ​ជ្រាប​ត្រឡប់​​មក​វិញ ​ឬ​មួយ​ឈាម​ដែលហូ​រ​គឺមាន ​កក​ស្ទះ​ដោយ​សារ​បើក​មិន​អស់។​ ជម្ងឺ​នេះ​កើត​ចាប់​ពីទារក​ក្នុង​ផ្ទៃម្ដា​យរហូត​ដល់អា​យុ១​៥ទៅ​១៨​ឆ្នាំ។ ​ជម្ងឺ​ប្រើស​បេះដូ​ងចែ​កជាពី​រ ប្រ​ភេទ ​គឺប្រើស​បេះ​ដូង​ពីកំ​ណើត ​និង​ប្រើស​បេះដូ​ងក្រោយ​ពេលកើ​ត។​ នៅ​ប្រទេស​យើង​មិន​សូ​វជាជួ​បប្រ​ទះ​នឹង​ជម្ងឺ​ប្រើស​បេះដូង​ ពី​កំណើត​នោះ​ទេ​ ជួប​ប្រទះញឹ​ក​ញាប់​ជាង​គេ​គឺជ​ម្ងឺប្រើ​សបេះ​ដូង​ក្រោយ​ពេល​កើត​។ ជម្ងឺ​ប្រើសបេះ​ដូង​ដែល​កើត​មាន​ក្រោយ​ពេល​ ប្រ​សូតនេះ ​ភាគ​ច្រើន​គឺ​កើត​មាន​ចំពោះកុ​មារ​អាយុពី​៥ឆ្នាំ​ទៅ​១៥​ឆ្នាំ។​

​រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យជម្ងឺប្រើសបេះដូង

កុមារ​មាន​ជម្ងឺប្រើ​សបេះដូ​ងនេះ​មិន​មាន​ការ​លូតលា​ស់​បាន​ល្អ​ដូច​កុមារ​ធម្មតា​នោះទេ​ ញ៉ាំបា​នតែមិ​នឡើង​ទម្ងន់​ មិនសូ​វ​លូត ​កម្ពស់​ ហើយ​រាល់​ពេល​មាន​សកម្មភាព​អ្វី​មួយ​ឆាប់ហ​ត់ដង្ហក់​ បែក​ញើស​ខុស​ធម្មតា ​និង​ឈឺទ្រូ​ង។ ​ចំពោះ​ការ​ធ្វើរោ​គវិនិ​ច្ឆ័យ ​គ្រូពេ​ទ្យ​ធ្វើ​ការ​ពិនិត្យ​រក​សញ្ញា ដូ​​ច​ជាពិ​និត្យមើ​ល​សម្លេង​បេះដូ​ង ​ថត​សួត ​វាស់​ចង្វាក់​បេះដូ​ង និ​ង​ការ​ធ្វើអេ​កូក្រា​ហ្វីបេះដូ​ង។​ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​នេះ​គ្រូ​ពេទ្យ​នឹង​អាច​ដឹង​កាន់​តែច្បា​ស់ថាជ​ម្ងឺប្រើស​បេះ​ដូង ​ជា​ប្រភេទ​បើក​មិន​អស់ ឬ​ជា​ប្រភេ​ទបិ​ទមិ​នជិ​ត។​

​មូលហេតុបង្កជម្ងឺប្រើសបេះដូង

-​ ជម្ងឺ​ប្រើស​បេះដូ​ងក្រោយ​ពេល​កើត : គឺ្បណ្ដាល​មក​ពី​ជម្ងឺ​សន្លាក់ ​ហើយជ​ម្ងឺនេះ​បង្កឡើ​ងដោ​យមេ​រោគ​ម្យ៉ាង​ឈ្មោះ ស្ដ្រឹ​បតូ​កូស​បែល​តា​អេមូ​លីទិ​កដែល​បណ្ដាល​ឱ្យកុ​មាររ​លាកបំ​ពង់​ក។ ​បើ​កុមា​រមិន​បាន​ទទួលកា​រព្យាបា​លការ​រលាក​បំពង់​កដោយ​សារ​ មេរោ​គ​ប្រ​ភេទ​នេះ​ត្រឹមត្រូ​វទេ ​បន្ទាប់​ពីកា​រជាសះស្បើ​យ​រយៈពេ​ល២​ទៅ៣ស​ប្ដាហ៍នឹ​ងប​ណ្ដាលឱ្យ​មានកា​រប៉ះពា​ល់ដល់​សន្លាក់​ ធ្វើឱ្យ ​ហើម ​ឈឺ ​និង​រលាក​សន្លាក់​។ ហើយ​៥០ភា​គរយ​នៃកុ​មារដែល​ឈឺស​ន្លាក់​នោះ​គឺ​មេរោ​គបា​ន​ប៉ះពា​ល់ទៅ​ដល់់​ប្រើស​បេះដូ​ង ធ្វើឱ្យ​ ​ប្រើស​បេះ​ដូង​បំពេញ​មុខងា​រមិ​នបាន​ត្រឹ​មត្រូ​វ ដូ​ចជាបើ​កមិ​នអស់ ​ឡើង​រឹង ​ក្រិន​ ឬ​បិទ​មិន​ជិត​ជាដើម​។ ​

– ជម្ងឺ​ប្រើស​បេះដូ​ងពី​កំណើ​ត​ :​ ការមា​នជ​ម្ងឺ​ប្រើស​បេះដូ​ងពី​កំណើត​គឺមូ​លហេតុ​មិន​ទាន់​ដឹ​ងច្បាស់​លាស់​នៅឡើ​យទេ ​គ្រាន់​ តែ​ដឹង​ពី​កត្ដា​រួម​ផ្សំ​ជាច្រើ​ន ដូច​ជា​តំណ​ពូជ​ បរិស្ថាន​ និង​កត្ដាជា​ច្រើន​ទៀត។​ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅ​ដំ​ណាក់​កាល​ដំ​បូង​ គ្រូ​ពេទ្យ​ព្យាបា​លដោយ​ការ​ប្រើ​ប្រាស់​ថ្នាំដើ​ម្បីព​ន្យារ​ការ​វិវឌ្ឍន៍​ជម្ងឺនេះ។​ បើសិ​នជម្ងឺ​ប្រើស​បេះដូង​ ​ឈាន​ដល់ដំំ​ណាក់កា​លធ្ងន់​ធ្ងរ​ហើយ​នោះ ​ការ​ព្យា​បាល​ត្រូវ​ធ្វើឡើ​ងដោ​យកា​រវះ​កា​ត់​។ ​បើ​ប្រើស​បេះដូ​ងបើ​ក​មិន​អស់នៅ​មិនទា​ន់ខូច​ ធ្ងន់​ធ្ងរ​ មិន​ចាំបា​ច់ធ្វើ​កា​រ​វះកា​ត់នោះ​ទេ ​គឺ​ស៊ក​ទុយ​យោចូ​លទៅ​ក្នុង​បេះដូ​ង​ដាក់បំ​ប៉ោង​ប៉ាឡុ​ងព​ង្រីក​ដើម្បី​ឱ្យ​ប្រើស​បើក​ធំ។​ ហើយបើ​ ប្រើស​នោះ​ចំហ​បិទ​មិ​នជិត​ គ្រូ​ពេទ្យ​អា​ច​ធ្វើ​ការ​វះ​កាត់​ដោយ​មិន​ទាន់​ផ្លាស់ប្រើ​ស​ទេ ​គឺកែ​ច្នៃប្រើ​សឱ្យ​បិទ​មក​ជិត​វិញ ​និង​នៅមា​នវិធី ​ព្យា​បាល​ដោយ​ការ​វះកា​ត់នេះ​ជា​ច្រើន​វិធី​ទៀត​ ទើប​ជម្ងឺ​នេះឈា​នទៅ​ដំណា​ក់កាល​ធ្ង​ន់ធ្ង​រ។​ ​

ការការពារជម្ងឺប្រើសបេះដូងកុមារ

ការ​ការ​ពារជម្ងឺប្រើ​សបេះដូ​ងក្រោយ​ពេលកើ​តគឺ​អា​ច​ការ​ពារ​បាន​១០០​ភាគរ​យ ​បើសិ​នជា​ទទួល​បានកា​រ​ព្យាបា​លដ៏​ត្រឹម ​ត្រូវ​ :

– ​ការពា​រ​មុន​មាន​ជម្ងឺ​ប្រើស​បេះដូ​ង : បើ​កុមា​រមាន​បញ្ហាក្ដៅ​ខ្លួន ​ឬមា​នបញ្ហា​ផ្នែក​ផ្លូវ​ដង្ហើម​ គឺ​ត្រូវ​ទៅពិ​គ្រោះជា​មួយ​ គ្រូ​ពេទ្យ​ដើម្បី​ឱ្យ​ដឹង​ច្បាស់​​ថា​មាន​បញ្ហា​អ្វីឱ្យ​ប្រាកដ​ ហើយ​គ្រូពេ​ទ្យនឹ​ងវាយ​តម្លៃថា​ត្រូវ​ប្រើ​ថ្នាំព្យា​​បាល​ និង​បង្ការឬមិ​នប្រើ​។ ​

– ​ការ​ពារ​ក្រោយ​ពេល​មាន​ជម្ងឺ​ប្រើស​បេះដូ​ង :ត្រូវ​ព្យា​បាល​កុមារ​ដែល​មាន​ជម្ងឺ​ដោយ​ប្រើថ្នាំ​ផ្សះរ​យៈពេ​ល១​សប្ដា​ហ៍ទៅ ​ដប់​ថ្ងៃ​។ ​បន្ទាប់​ពី​មាន​ជម្ងឺ​ប្រើស​បេះ​ដូងហើ​យ ត្រូ​​វ​នៅប​ន្ដប្រើ​ថ្នាំផ្សះ​ទៅតា​មទំ​ហំនៃ​ការ​ប៉ះ​ពាល់ពី​ជម្ងឺ។​ ​បើប៉ះ​ពាល់​តិចតួច​យើង​ប្រើ ​ត្រឹម​អាយុ​ពេញវ័​យ ​តែ​បើប៉ះ​ពាល់​ធ្ង​ន់ធ្ង​រគឺ​ត្រូវ​ប្រើ​ប្រាស់​ដល់​១០​ឆ្នាំ២​០ឆ្នាំ​ ​ឬ​អាច​មួ​យជី​វិ​តតែ​ម្ដង​។​ ទាំ​ងនេះ​ជា​ការ​ប្រើ​ប្រាស់​ថ្នាំទៅ​ តា​មក​ម្រិត ​ដើម្បី​ការ​ពារ​ពីជ​ម្ងឺ​ប្រើស​បេះដូង​។​

ផលលំបាកនៃជម្ងឺប្រើសបេះដូង

បើ​កុមារ​រលាក​បំ​ពង់ក​ លោក​អ្ន​កត្រូ​វ​នាំ​កុមារ​មក​ព្យាបា​លឱ្យ​ត្រឹម​ត្រូវ​។ ហើយ​បើ​សង្ស័យ​ថា​មាន​បញ្ហាបេះ​ដូង ​គប្បីទៅ​ពិ គ្រោះ​ជាមួយ​គ្រូពេ​ទ្យជំ​នាញនិ​ង​ព្យាបាល​ឱ្យបា​នទាន់​ពេល​វេលា​។ នៅ​ពេល​បាន​ដឹង​មុន​ គ្រូ​ពេទ្យនឹ​ងអា​ចទប់​ស្កាត់កា​រខូច​ប្រើស​កុំឱ្យ​វា ​វិវឌ្ឍន៍ទៅ​មុខ​លឿន​។ បើ​សិន​ជាប​ណ្ដោយ​ឱ្យ​វិវឌ្ឍន៍​ទៅមុ​ខដោយ​មិន​មាន​ការព្យាបា​លនោះ​ ប្រើសបេះ​ដូង​នឹង​ខូច​ធ្ងន់​ទៅៗ ​រហូត ​ដល់​ប្រើស​បេះដូ​ងមិ​នអាច​ដំណើរ​ការបាន​ល្អ ​នាំឱ្យ​កុមារ​មាន​រោគ​សញ្ញានៃ​ជ​ម្ងឺខ្សោ​យបេះ​ដូង​ បណ្ដាលឱ្យ​បេះដូ​ងរី​ក ហ​ត់ដ​ង្ហក់​ខ្លាំង​ ពេល​នោះ​កុមារ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។​

ដំបូន្មានអ្នកជំនាញ

កាល​ណាដឹ​ងថា​មាន​ជម្ងឺនេះ​ ត្រូ​​វស្វែង​រក​ការ​ពិគ្រោះ​ជាមួ​យ​គ្រូពេ​ទ្យជំ​នាញ ​ដើម្បី​ទទួល​បាន​ការណែ​នាំពីកា​ររស់​នៅប្រ​ចាំ ​ថ្ងៃ​។​ សូម​អា​ណាព្យា​បាល​ទាំង​អស់​យក​ចិត្ដ​ទុក​ដាក់​តាម​ដា​នចំពោះសុ​ខ​ភាព​កូន​របស់​ខ្លួន​។ ប្រ​សិន​បើកូ​នមាន​រោ​គសញ្ញា​មិន​សូវ​ស្រួល ​ហត់​ខ្លាំង​ខុស​ធម្មតា​ បែក​ញើស​ខ្លាំង​ មិន​សូវ​ឡើង​ទម្ងន់​ និង​មិន​មាន​ការ​លូត​លាស់​ប្រក្រ​តីដូ​ចក្មេង​ធម្មតា​ សូម​យក​​មកពិ​គ្រោះ និ​ង​ព្យា​បាល​ឱ្យ​ទាន់​ពេល​វេលា​​។​ សូម​យកចិ​ត្ដ​ទុក​ដាក់​មើល​អាការ​ទាំង​នេះ​នៅ​ពេល​កុមារ​មាន​អាយុក្រោ​ម១​៥ឆ្នាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative