ចម្ងល់​​​១០យ៉ាង​​​អំពី​​​រដូវ​​​ស្ដ្រី (តចប់)

រូបភាពទស្សនាវដ្តីសុខភាពយើង

ចម្លើយ​ : ចំពោះ​ការ​ចាក់​ឱ្យ​ម​ក​រដូវ​គឺ​គ្រូ​ពេទ្យ​ធ្វើ​ឡើ​ង​ក្រោយ​ពេល​ពិនិ​ត្យឃើ​ញ​ថាខួ​រ​ក្បាល​របស់​ស្ដ្រី​ជា​អ្នក​ជម្ងឺ​ខ្វះ​សារ​ធាតុ​អ្វី ​ទើប ​មិន​ធ្លាក់​រដូ​វ ពេល​នោះ​គ្រូ​ពេទ្យ​នឹង​ចាក់​បន្ថែ​មនូវ​សារ​ធាតុ​នោះ​ ដើ​ម្បី​ឱ្យ​ខួរ​ក្បាល​ត្រ​ឡប់​មក​ធ្វើ​​ការ​ដូចធ​ម្មតាវិ​ញ។​ ផ្ទុយ​ទៅ​វិញ​ការ​ ចាក់​ថ្នាំ​ដោយ​មិន​មាន​ការ​ពិនិត្យ​ពី​គ្រូ​ពេទ្យពិ​ត​ជា​ប្រ​ឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជា​ខ្លាំង​។ ​ចំ​ពោះ​ថ្នាំ​​ដែល​រា​រាំង​ការ​មក​រដូវ​ ​មិន​ទាន់​មាន​ការ​ ស្រាវ​ជ្រាវ​ណា​មួ​យ​បញ្ជាក់​ពិត​ប្រាក​ដ​ពី​ការ​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ​។

​សំណួរទី៧ ​៖ តើ​ជា​ទូ​ទៅ​អាយុ​ប៉ុន្មាន​ទើប​ស្ដ្រី​អស់​រដូវ​? ​បើ​ក្នុង​ករ​ណី​ឆាប់​អស់​រដូវ​មុ​នអាយុ​ តើ​មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ?​

ចម្លើយ ​៖ ​ការ​អស់​រដូវ​ជា​រឿង​ធម្ម​តារ​បស់​ស្ដ្រី​គ្រប់ៗ​រូប​។​ នៅ​ពេល​ឈាន​ចូល​ដល់​វ័យ​កាន់​តែ​ចំ​ណាស់​ អូ​វែរ​លែង​មា​ន​ដំ​ណើ​រការ​ ដោយ​ឈប់​បញ្ចេញ​អ័រ​ម៉ូន​តទៅ​ទៀត​ មាន​ន័យ​ថា​ជាកា​របា​ត់​ឈាម​រដូវ​ជា​រៀង​រហូត​។ ​ជា​មធ្យម​ ស្ដ្រី​អស់​រដូវ​នៅ​ចន្លោះ​អា​យុ​ពី​៤៥​ ទៅ​៥០​ឆ្នាំ​។​ ​ប្រ​សិន​បើស្ដ្រី​​បាត់​រដូវ​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ​ទើប​ចាត់​ទុក​ថា​ពិត​ជា​អស់រ​ដូវ​មែន​ទែន។​ ប៉ុ​ន្ដែ​បើ​ស្ដ្រី​ទើប​តែ​បាត់​រដូ​វ​ពី​រខែ ​ហើយ​ស្រាប់​តែ​មាន​រដូវ​មក​វិញ​នោះ​ មិន​អាច​ចាត់​ទុក​ថា​អស់​រដូ​វទាំ​ង​ស្រុង​នោះទេ​។ ​

រយៈពេ​លពី​២ទៅ​៦ឆ្នាំ​មុន​ពេល​អស់​រដូ​វ ឈាម​រដូវ​ស្ដ្រីធ្លា​ក់ម​ក​មិន​ទៀង​ទាត់​ដូច​ពី​មុន​ឡើយ​ ច្រើន​មាន​ការ​រអាក់​រអួល។​ នៅ​ពេ​ល​មាន​រដូវ​ម្ដងៗ​ ជួន​កាល​មាន​ឈាម​រដូវ​ច្រើន​ ជួ​ន​កាល​មាន​តិចៗ​។ ឋិត​ក្នុង​ដំណាក់​កាលនោះ​ ស្ដ្រី​ច្រើន​មាន​ការ​ប្រែ​ប្រួល​ទាំង​ ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ​ ដូច​ជា​ធាត់​ ឡើង​ទម្ងន់​ ឈឺ​សុ​ដន់​ ហើម​ពោះ ​តឹង​ពោះ ​ឆាប់​ខឹងឆេ​វឆាវ​ជាដើម។​ ពេល​ខ្លះ​រឿងប​ន្តិច​បន្ដួច​ចាត់​ទុក ​ដូច​ជា​រឿង​ធំ​ ពិ​បាក​ចិត្ដ​ និង​ក្រៀម​ក្រំ។​

សំណួរទី៨ ៖ តើ​មាន​ថ្នាំ​​អាច​ពន្យារ​ការ​អស់​រដូ​វបានឬ​ទេ?​

ចម្លើយ​ ៖​ ការ​ព្យា​បាល​ត្រូវ​ធ្វើ​ឡើង​ទៅតា​​ម​រោគ​សញ្ញានី​មួយៗ​របស់​អ្នក​ជម្ងឺ។​ ស្ដ្រី​គប្បី​មក​ពិគ្រោះ​ជាមួយ​គ្រូពេ​ទ្យដើម្បី​រករោគ​ សញ្ញា​ ថា​តើ​ជម្ងឺរ​បស់​គាត់​ពិតជា​បណ្តាល​មក​ពី​ការ​អស់រ​ដូវ​មែន​ឬទេ។​ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ព្យាបា​លទៅតា​មប្រភេ​ទជម្ងឺ។​ នៅ​ប្រទេស​ ជឿន​លឿន​ គេមា​នការ​ព្យាបា​លធ្វើ​ឱ្យមាន​រដូ​វឡើងវិ​ញ ដោ​យប្រើ​ថ្នាំដែ​លមាន​ជាតិ​អ័រ​ម៉ូន។ ប៉ុន្តែ​រ​ប្រើ​ថ្នាំ​ប្រ​ភេទនេះ​ អាច​ផ្តលល់​ ទាំង​ផល​ល្អ​ទាំង​ផល​អា​​ក្រក់​ផង​ដែរ​។ ផល​ល្អគឺ​ធ្វើ​ឱ្យ​ស្ដ្រី​ស្រួល​ខ្លួន​ជាង​មុន​សម្រាន​​លក់​ឡើង​វិញ​ និង​ខ្លួន​មិន​ឡើង​កម្ដៅ​ទៀត​ឡើយ​។ ប៉ុន្ដែ​ការ​ព្យា​បាល​បែប​នេះ​ទាម​ទារ​ឱ្យ​មាន​ការពិ​គ្រោះ ​និង​តាមដា​នសុខ​ភាព​ជា​មួយ​គ្រូពេ​​ទ្យ​ជំនា​ញឱ្យ​បាន​ត្រឹម​ត្រូវ​ ​ព្រោះ​ថ្នាំ​ជា​អា​វុធ​ មុខ​ពីរ​ធ្វើ​ឱ្យ​មាន​សុខ​ភាព​ល្អ​ផង​ និង​ផ្ដល់​ផល​វិបាក​ចំ​ពោះសុ​ខ​ភាព​ផង​។ ដោយ​ឡែក​នៅ​ប្រ​ទេស​កម្ពុជា​មិន​ទាន់​មាន​ប្រើ​ថ្នាំ​ធ្វើ​ឱ្យ​មាន​ រដូវ​ឡើង​វិញ​នេះ​នៅ​ឡើយ​ទេ​។​ ចំ​ណែក​ឯ​ផល​អាក្រ​ក់ គឺ​អា​ច​បង្ក​ឱ្យ​ស្ដ្រី​មាន​គ្រោះថ្នា​ក់​បាន​។ ​បើមា​នធ្លាក់​ឈាម​ខុស​ប្រក្រ​តី ​ស្ដ្រី​ក៏​ ត្រូវ​ប្រញាប់​ទៅ​ជួប​ពិ​គ្រោះជា​មួយគ្រូ​ពេទ្យ​ផង​ដែរ​ ព្រោះ​អាច​បណ្ដាល​មក​ពីជ​ម្ងឺផ្សេងៗ​ទៀត ​ដែល​មិន​ទាក់​ទង​នឹង​ការអស់​រដូ​វ ដូច​ជា​ ជម្ងឺ​ដុំ​ស្បូន​ មហា​រីក​ស្បូន​ជា​ដើម​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

 

សំណួរទី៩​ ៖ ​នៅ​ពេល​អស់​រដូវ​ ​ស្ដ្រី​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុខ​ភាព​ដែរ​ឬ​ទេ?​

ចម្លើយ ​៖ ស្ដ្រី​ជួប​ផល​វិបាក​យ៉ាង​ច្រើ​ន​ចំ​ពោះ​សុខ​ភាព​នៅ​ពេល​អស់​រដូវ​ ព្រោះ​ស្ដ្រី​ខ្វះ​អ័រ​ម៉ូន​។ នៅ​ពេល​ឆាប់​អស់រ​ដូ​វពេ​ក ស្រី​អាច​ មាន​បញ្ហា ​ដូច​ជាជ​ម្ងឺបេះ​ដូង​ ឆាប់​ពុក​ឆ្អឹង​ជា​ដើម​។ ជា​ទូ​ទៅ​សញ្ញាណ​ដំ​បូង​នៅ​ពេល​អស់​រដូវ​ មាន​ដូច​ជា​មាន​អារ​ម្ម​ណ៍ក្តៅ​ក្រហល់​ក្រ​ ហាយ​ក្នុង​ខ្លួន​ ពេល​ខ្លះ​ក្រោក​ងូត​ទឹក​ពីរ​ទៅ​បី​ដង​ក្នុង​ពេល​យប់​។ អា​រម្មណ៍ប្រែ​ប្រួល​ក្លាយ​ជា​មនុស្សរ​ញ៉ាំរ​ញ៉ូវ​ច្រើន​។ អ្នក​ខ្លះ​ទៅជា​មាន ​អា​រម្មណ៍​ស្រងូ​តស្រងាត់​ហាក់​ដូច​ជាមា​ន​វិប​ត្ដិផ្លូ​វចិ​ត្ត​ ស​ម្រាន្ដ​មិន​លក់ ​និង​អស់ក​ម្លាំង​ ទោះជា​ទទួល​ទាន​ឆ្អែតក៏​ដោយ។​ ស្ត្រី​ច្រើន​ស្ងួត​ នៅ​ត្រង់​ប្រដាប់​ភេទ​ នាំ​ឱ្យ​មាន​ការ​ឈឺ​ចាប់​នៅពេ​លរួ​មភេទ​។ ដោយ​ឡែក​ក៏​មានស្ដ្រី​ខ្លះ​ នៅពេ​លអស់​រដូ​វមាន​សុខភា​ពល្អ​ធម្មតា​មិន​ មាន​ការ​ប្រែប្រួល​អ្វី​ទាំង​អស់​។

សំ​ណួរទី១០ ៖ ​តើ​ស្ដ្រីគួ​រថែ​ទាំ​ខ្លួន​ដូច​ម្ដេចនៅ​ពេល​អស់រ​ដូវ?​

ច​ម្លើយ ៖ ​នៅ​ពេលអស់​រដូវ ​ស្ដ្រី​ទាំង​ឡាយគ​ប្បី​ថែរ​ក្សាសុ​ខភាព​ឱ្យ​បានល្អ​ ​ទើប​ចៀស​ផុត​ពី​ជម្ងឺផ្សេ​ងៗ។​ វិ​ធីនៃ​ការ​ថែរក្សា​មាន ​ដូច​ជា  ​

​១ – សក​ម្មភាពប្រ​ចាំថ្ងៃ ​

ពេល​អស់​រដូ​វ ​ស្ត្រី​អាច​ប្រតិ​បត្តិ​រៀង​រាល់ថ្ងៃ​នូវ​សកម្ម​ភាពធ​ម្មតារ​បស់​ខ្លួន។​ ចំ​ពោះស្ដ្រី​ដែលអ​ស់រ​ដូវហើ​យមា​នសុ​ខភាព​ ល្អ​ធម្មតា​មិន​មាន​អ្វី​ប្រែ​ប្រួល​ នោះ​មិន​អី​ទេ។​ ប៉ុ​ន្ដែស្ដ្រី​ខ្លះទៀ​ត​ទទួល​រង​ឥទ្ធិព​ល​ខ្លាំង​ពីកា​រអស់​រដូវ​ ធ្វើឱ្យរំ​ខាន​យ៉ាង​ខ្លាំងដ​ល់កា​រងារ ​ប្រ​ចាំ​ថ្ងៃ​ ដូច​ជា​ឈឺស​ន្លាក់​ឆ្អឹង​ដែល​ត្រូវ​ប្រ​ឈមមុ​ខនឹ​ងការពុ​ក​ឆ្អឹង​ ការ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ជាដើ​ម។​ ​ដូច្នេះ​ស្ដ្រី​គួរ​ប្រយ័​ត្នប្រយែ​ងកុំ​ឱ្យ​ មាន​ការ​ដួល​ឬ​ប៉ះទ​ង្គិច ​ព្រោះ​អាចធ្វើ​ឱ្យឆ្អឹ​ងបាក់​បាន។​ ចំ​ណែក​អ្នក​ជិត​ខាង​គួរ​តែមា​នការ​អត់ឱ​ន​ឱ្យគា​ត់ ​ប្រ​សិន​បើ​គាត់​មានកា​រ ​ជ្រុល​ជ្រួស​ទៅ​ដោយ​ពាក្យ​សម្ដី​ ឬកា​យវិ​ការ​ក្ដី ​ព្រោះ​អារម្មណ៍រ​បស់​គាត់​ប្រែ​ប្រួលឆា​ប់ខឹង​។

​​២ – ការទទួលទានចំណីអាហារ

​ទន្ទឹ​ម​នឹ​ងការ​អស់​រដូវ​ ស្ដ្រី​ត្រូវ​ប្រ​ឈម​មុខ​នឹង​ជម្ងឺ​ផ្សេងៗ​ជាច្រើ​នទៀត​ ដូច​ជា​ជម្ងឺ​លើសឈា​ម ​ជម្ងឺ​មហារី​កសុ​ដន់ ​ជម្ងឺទឹក​ នោម​ផ្អែម​ជាដើ​ម។ ​ដូច​នេះ​ការ​ទទួល​ទាន​អាហារ​ត្រូវ​មានកា​រ​ប្រយ័ត្ន​ប្រយែង​ ហើយ​ត្រូវ​ប្រកា​ន់​យក​នូវ​របបអា​ហារ​មួយ​ត្រឹម​ត្រូវ​ និង​មាន​តុល្យ​ភាព។​ គួរ​ចៀស​វាង​នូវ​ការ​ទទួល​ទាន​អាហារ​ដែលមា​នជា​តិ​ផ្អែម​ពេក ​ប្រៃ​ពេក​ ឬ​ខ្លាញ់​ពេក។​ គួរ​ទទួល​ទាន​ចំណី​អាហារ​ ណា​ដែល​សម្បូរ​ទៅ​ដោយ​វីតាមី​ន ​សារ​ជាតិ​អំបិ​លខនិជ ​ជាតិ​កាល់​ស្យូម​ និង​ជាតិ​វីតា​មីនដេ ​ដែល​សម្បូរ​នៅក្នុ​ងសណ្ដែក​សៀង ​ដើម្បី​ជំនួយ​ដល់​ឆ្អឹង​។

​៣ – ការហាត់ប្រាណ

កា​រ​ហាត់​ប្រាណ​ជា​ការ​ល្អ​ប្រសើ​រណា​ស់​សម្រា​ប់​សុខ​ភាព​របស់​មនុស្ស​ទូ​ទៅ ​ក៏​ដូ​ចជា​ស្ដ្រីដែ​លមាន​វ័យ​ចំណាស់។​ ប៉ុន្ដែ​ស្ដ្រី ​មាន​វ័យ​ចំណាស់​មិន​អាច​ហាត់​ប្រាណ​ មិនអា​ចហក់​លោត ​​ឬ​រត់​បាន​ដូចម​នុស្ស​វ័យ​ក្មេង​ឡើយ​។ ​ការ​ដើរ​ក៏​ជា​ការ​ហាត់​ប្រាណ​មួយ​ដែរ​ ដែល​សមស្រ​បសម្រាប់​ស្ដ្រី​អស់​រដូ​វ។ ប្រសិន​បើ​រត់ ​ស្ដ្រី​អាច​ដួល​ ហើយ​អាច​បាក់​ឆ្អឹង​ ឬ​មាន​បញ្ហាផ្សេ​ងជា​ច្រើន​ទៀត។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative