ទិវា​ពិភពលោក​សុវត្ថិភាព​និង​សុខភាព​ការងារ

នៅថ្ងៃទី២៨ ខែមេសានេះ គឺជាទិវាពិភពលោកសុវត្ថិភាពនិងសុខភាពការងារ។ មានមនុស្សតិចតួចណាស់ ដែលដឹងពីទិវាពិភពលោកមួយនេះ។ ហេតុអីបានជាមានទិវានេះ? តើអ្វីទៅជាប្រធានបទឆ្នាំ២០១៦នេះ?

mucho-trabajoសព្វថ្ងៃនេះ មានអ្នកបម្រើការងារជាច្រើន ដែលប្រឈមនឹងសម្ពាធរិតតែ កើនឡើង ដើម្បីឆ្លើយតបនឹងតម្រូវការជីវិតការងារសម័យទំនើប។ ហានិភ័យផ្លូវចិត្តសង្គម ដូចជាការប្រកួតប្រជែងកើនឡើង ការរំពឹងខ្ពស់លើសមត្ថភាពការងារ និងចំនួនម៉ោងការងារកើនឡើង នាំឲកន្លែងបំពេញការងារក្លាយជាបរិស្ថានមួយ ដែលពោរពេញទៅដោយស្ត្រេស។ នៅឆ្នាំ២០១៦នេះ ទិវាពិភពលោកសុវត្ថិភាពនិងសុខភាពការងារ ប្រារព្វឡើងក្រោមប្រធានបទ «ស្ត្រេសការងារ សមត្ថកិច្ចរួមគ្នា»។ នេះបើយោងតាមការលើកឡើងរបស់គេហទំព័រអង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិ បានសរសេរបន្តថា ស្ត្រេសទាក់ទងការងារ ពេលនេះត្រូវបានទទួលស្គាល់ថាជាបញ្ហាសកល ដែលប៉ះពាល់ដល់គ្រប់ប្រទេស គ្រប់វិជ្ជាជីវៈ និងគ្រប់អ្នកបំរើការងារទាំងអស់ ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ នៅក្នុងបរិការណ៍ដ៏សាំញាំនេះ កន្លែងធ្វើការក្លាយជាប្រភពសំខាន់មួយនៃហានិភ័យផ្លូវចិត្តសង្គម និងជាការមកដល់ក្នុងការឆ្លើយតប ប្រយោជន៍ការពារសុខភាព និងសុខុមាលភាពរបស់អ្នកបំរើការងារ។

poster2016 editedទិវាពិភពលោកសុវត្ថិភាពនិងសុខភាពការងារនេះ គឺជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំ ក្នុងគោលដៅលើកកម្ពស់ការងារសុវត្ថិភាព សុខភាពល្អ និងសមរម្យ។ ទិវានេះប្រារព្វឡើងជារៀងរាល់នៅថ្ងៃទី២៨ ខែមេសា តាំងពីឆ្នាំ២០០៣ ដឹកនាំ និងអង្កេតការណ៍ដោយអង្គការការងារអន្តរជាតិ ដែលហៅកាត់ថា ILO ។ ទិវានេះ ក៏តែងតែប្រារព្វស្របគ្នាជាមួយពិធីរំលឹកដល់ជនរងគ្រោះដោយជំងឺ និងគ្រោះថ្នាក់ការងារ របស់ចលនាសហភាពពាណិជ្ជកម្មពិភពលោកផងដែរ។

សូមចុចអាន សេចក្តីប្រកាសព័ត៌មានស្តីពី កម្មវិធី«សុខភាពការងារ» នៅកម្ពុជា

ជារៀងរាល់ឆ្នាំ មានបុរសនារីប្រមាណជា២លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ និងជំងឺដែលពាក់ព័ន្ធជាមួយការងារ។ លើសពីនេះ មានគ្រោះថ្នាក់ការងារចំនួន២៧០លានករណី និងជំងឺការងារចំនួន១៦០លានករណី បានកើតមានឡើងជារៀងរាល់ឆ្នាំ នាំឲមានការខាតបង់ប្រមាណជា២,៨ពាន់លានដុល្លារអាមេរិកទៅលើចំណាយនានា ដូចជាពេលម៉ោងការងារបាត់បង់ ចំណាយលើការព្យាបាល សំណង និងការស្តារលទ្ធភាពពលកម្ម។ ជីវិត គ្រោះថ្នាក់ និងរោគាព្យាធិ នៅកន្លែងធ្វើការ សុទ្ថតែអាចបង្ការបាន និងយើងមានកាតព្វកិច្ចដែលត្រូវធ្វើ។

វប្បធម៌ជាតិនៃសុវត្ថិភាព និងសុខភាពការងារ គឺជាអ្វីមួយដែលអាចធ្វើបាន ក្នុងការបង្កើតឲមានបរិយាកាសការងារសុវត្ថិភាពនិងសុខភាពល្អ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់កម្រិត ជាពិសេសរដ្ឋាភិបាល និយោជក និងនិយោជិត។

safeday2015-stakeholdersដោយមើលឃើញពីការគាំពារសុខភាពការងារ នៅព្រះរាជាណាចក្រកម្ពុជានៅមានកម្រិត លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានដាក់ចេញនូវកម្មវិធី «សុខភាព និងសុខុមាលភាពនៅកន្លែងធ្វើការងារ» ដែលអាចហៅកាត់ថា «សុខភាពការងារ» នៅចុងឆ្នាំ២០១៥។ ជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត បានបើកសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ជាមួយនិយោជក (ជាម្ចាស់អាជីវកម្ម និងអគ្គនាយក) និងជាមួយនិយោជិត នៅតាមក្រុមហ៊ុន និងអង្គការនានាជាច្រើន ស្តីពីជំនាញគ្រប់គ្រងស្ត្រេស ធ្វើការនិងរស់មានសុខភាពល្អ សុខភាពស្ត្រី សុវត្ថិភាពផ្លូវភេទ ការត្រួតពិនិត្យសុខភាព ការចាក់ថ្នាំបង្ការ។ល។

សូមតាមដានពត័មានលំអិតផ្សេងទៀតនៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦

Google Analytics Alternative