ការរីក​​​រាលដាល​​​ជម្ងឺ​​​អុតក្ដាម​​​ទៅលើ​​​សត្វ​​​គោ​​​ក្របី

​មន្ដ្រី​បសុព្យា​បាល​​ភូមិ​​ ​​ខេត្ដ​រតនៈ​គិរី​​ ​​កាល​​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​ ​​បាន​​សម្ដែង​​ក្ដី​​ព្រួយ​​បារម្ភ​​យ៉ាង​​ខ្លាំង​​ចំពោះ​​ប្រ​ជា​ពល​​រដ្ឋ​​ឃុំ​បា​តេ​ ​ដែល​មិន​អនុវត្ដ​តាម​ការ​ណែនាំ​របស់​មន្ដ្រី​ពេទ្យ​សត្វ​ក្នុងការ​គ្រប់គ្រង​សព​សត្វ​ក្របី​កើត​ជម្ងឺ​អុត​ក្ដាម​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក សេវ ត្វែល ​មន្ដ្រី​បសុ​ព្យា​បាល​ភូមិ​គង់​យុ​ ​ឃុំបា​តេ​ ស្រុកអូរយ៉ាដាវ​ ​ខេត្ដរតនៈគិរី​ ​បាន​ប្រាប់​ទស្សនា​វដ្ដី​ ​សុខភាពយើង​ ​កាល​ពី​ដើម​ខែ​មករា​ថា​ ​លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាតេ​ ​ដែល​មិន​បាន​អនុវត្ដ​តាម​ការ​ណែ​នាំ​ ​របស់​មន្ដ្រី​នាយក​ដ្ឋាន​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម​ក្នុង​ការ​ទប់​ស្កាត់​មិន​ឱ្យ​កើត​មាន​នូវ​ជម្ងឺ​ឆ្លង​។ ​លោក​បន្ដ​ថា​ ​មាន​ប្រជា​ពលរដ្ឋ​មួយ​ ​ចំនួន​បាន​យក​សត្វ​ក្របី​ដែល​ងាប់​ទៅលក់​ឱ្យអ្នក​រស់​នៅភូមិ​ជាមួយ​គ្នា​ ​ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​បាន​យក​សត្វ​ក្របី​ទៅ​ចម្អិន​ ​ដើម្បី​ទទួល​ទាន​ផង​ ​ដែរ​ ​ដែល​ប្រការ​នេះ​វា​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ដល់​សុខ​ភាព​ពល​រដ្ឋ​តាម​រយៈ​វីរុស​ជម្ងឺ​អុត​ក្ដាម​។ ​លោក​និយាយ​ថា​ ​មាន​អ្នក​ភូមិ​មួយ​ចំនួន​ ​ទៀត​ ​មិន​បាន​អនុវត្ដ​កប់​សព​ក្របី​ ​និង​រោយ​កំ​បោរ​ពី​លើ​ទេ​ ​គឺ​គ្រាន់​តែ​បោះ​ចោល​​នៅ​ក្នុង​រណ្ដៅ​ក្បែរ​ភូមិ​ប៉ុណ្ណោះ​។

​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ​នៅ​ភូមិ​គង់​យុ​ ​ឃុំ​បា​តេ​ ​ស្រុក​អូរ​យ៉ា​ដាវ​ ​ខេត្ដ​រតនៈ​គិរី​មាន​សត្វ​ក្របី​ចំនួន​២​ក្បាល​ត្រូវ​បាន​ងាប់​ដោយ​ ​សារ​ជម្ងឺ​អុត​ក្ដាម​។ ​ក្រោយ​មក​ ​ជម្ងឺ​នេះ​ត្រូវ​បាន​រីក​រាល​ដាល​ធ្វើ​ឱ្យ​ក្របី​ងាប់​ជា​បន្ដ​បន្ទាប់​រហូត​កើន​ដល់​១៩​ក្បាល​ថែម​ទៀត​។ ​លោក​ ​សេវ​ ​ត្វែល​ ​ថ្លែង​ថា​ ​៖​ ​ក្របី​នៅ​ភូមិ​នេះ​ ​សរុប​ទាំង​អស់​ចំនួន​៨២​ក្បាល​នៃ​ចំនួន​២៥​គ្រួសារ​ ​ហើយ​មក​ដល់​ពេល​នេះ​ ​វា​ងាប់​អស់​ចំនួន​១៩​ក្បាល”​។​    ​បើ​តាម​លោក​ ​សេវ​ ​ត្វែល​ ​មក​ដល់​ថ្ងៃ​នេះ​ ​ស្ថាន​ភាព​ក្របី​មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ​ ​បន្ទាប់​ពី​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ចុះ​ ​ព្យា​បាល​ពី​មន្ដ្រី​ពេទ្យ​សត្វ​ និង​ការ​ចេះ​ថែ​រក្សា​តាម​របៀប​អនាម័យ​ពី​ម្ចាស់​ក្របី​ផង​នោះ​។

លោក​ ​រ៉ូ​ ​ម៉ាម​ហីល​ ​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ប្រជាពល​រដ្ឋ​ទាំង​អស់​ដែល​មាន​ក្របី​ ​ងាប់​ ​គឺ​មិន​បាន​យក​ក្របី​ទៅ​កប់​តាម​ការ​ណែ​នាំ​របស់​មន្ដ្រី​ពេទ្យ​សត្វ​ទេ ​ព្រោះ​ការ​ងាប់​ក្របី​លើក​នេះ​ ​វាបាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការំ​ខាត​ ​បង់​ថវិកា​ច្រើន​ណាស់​ ​ដូច្នេះ​វា​មិន​អាច​ទៅ​រួច​ទេ​ ​ក្នុង​ការ​ណែ​នាំ​ឱ្យ​ពួក​គេ​យក​ទៅ​កប់​ចោល​នោះ​។ ​លោក​និយាយ​ថា​ ​៖ ​ពួក​យើង​មិន​ ​បាន​កប់​ក្របី​ចោល​ទេ​ ​ព្រោះ​មាន​ឈ្មួញ​មក​ចាំ​ទិញ​ដល់​ផ្ទះ​ ​ដូច្នេះ​ពួក​យើង​ក៏​មិន​ខាត​បង់​ធ្ងន់​ធ្ងរ​ដែរ​ ​នៅ​ពេល​ដែល​សម្រេច​ចិត្ដ​លក់​សព​ ក្របី​​ទៅ​ឱ្យ​ឈ្មួញ​នោះ​”​។ ​លោក​ថា​ ​៖​ “​អ្វីដែល​អ្នក​ភូមិ​ចាប់​ផ្ដើម​អនុវត្ដ​នៅ​ពេល​នេះ​ ​គឺ​ការ​ធ្វើ​អនាម័យ​ឱ្យ​គោ ​និង​ក្របី​ ​ព្រម​ទាំង​ធ្វើ ​ការ​ព្យា​បាល​វា​តែ​ប៉ុណ្ណឹង​ក្រៅ​ពី​នោះ​ពួក​គេ​មិន​ខ្វល់​ឡើយ​”​។    ​លោក​ ​កៅ​ ​ផល​ ​ប្រធាន​នាយក​ដ្ឋាន​បសុព្យា​បាល​នៃ​ក្រ​សួង​ ​កសិ​កម្ម​បាន​ថ្លែង​ថា​ ​៖​ ​“ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ​យើង​នៅ​តែ​បន្ដ​ការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ពួក​គេ​ដែរ​”​។​

លោក លី សុវណ្ណ អនុប្រធាន​នា​យក​ដ្ឋាន​ប្រ​យុទ្ធ​នឹង​ជម្ងឺ​ឆ្លង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជម្ងឺ​នេះ​វា​មិន​ឆ្លង​ដល់​មនុស្ស​ទេ​ ​ប៉ុន្ដែ​ ប្រ​ជា​ពល​រដ្ឋ​ក៏​មិន​ត្រូវ​ទទួល​ទាន​ដែរ​ ​ព្រោះ​វីរុស​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​តាម​រយៈ​ការ​ទទួល​ទាន​ ​និង​អាច​បង្ក​ឱ្យ​ទៅ​ជា​ជម្ងឺ​ឆ្លង​ផ្សេងៗ​ ​ទៀត​ដែរ​។​ ​លោក​បន្ដ​ថា​ ​៖​ “​មន្ដ្រី​ផ្នែក​ប្រយុទ្ធ​នឹង​ជម្ងឺ​ឆ្លង​ ​បាន​ធ្វើ​ការ​ណែ​នាំ​អ្នក​ភូមិ​ឱ្យ​យក​សព​ក្របី​ដែល​បាន​ងាប់​ទៅ​កប់​ចោល​ ​និង​ ​រោយ​កំបោរ​ពី​លើ​ ​ដើម្បី​ចៀស​វាង​ការ​ទទួល​ទាន​ឬ​យក​ទៅ​លក់​ ​ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ជម្ងឺ​ឆ្លង​មេ​រោគ​”​។​ ​លោក​បញ្ជាក់​ថា​ ៖​ “​ប្រសិន ​បើប្រជា​ពល​រដ្ឋ​ពិត​ជា​មិន​បាន​អនុវត្ដ​ទៅ​តាម​ការ​ណែ​នាំ​នោះ​ ​យើង​នឹង​ឱ្យ​មន្ដ្រី​យើង​ចុះ​ទៅ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ​ដើម្បី​ក្រើន​រម្លឹក​ដល់​ ពួក​គេ​ម្ដង​ទៀត​”​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១


Google Analytics Alternative