វិធីថែទាំពណ៌ក្បាលសុដន់

សុដន់​មិន​ត្រឹមតែ​សម្រាប់​ចិញ្ចឹម​ទារក​នោះទេ ប៉ុន្ដែ​សុដន់​ក៏បាន​ត្រូវលើក​តម្កើ​ងសម្រាប់​បញ្ហា​សោភ័ណ​ភាព​និង​សុភមង្គល ផ្លូវភេទ​ដែរ។ មាន​ស្ដ្រី​មួយ​ចំនួន​ត្រូវបាត់​បង់​សម្រស់​សុដន់​ទាំងស្រុង​នៅពេល​បំបៅ​កូន​ព្រោះ​ពេលនេះ​ស្ដ្រី​ច្រើន​ជួបនឹង​បញ្ហា ដូចជា សុដន់​យារធ្លាក់ ក្បាល​សុដន់​ប្រែពណ៌ ឬក៏​សុដន់​ស្វិត​តូច​ជាដើម។ បញ្ហា​ទាំងនេះ​ជាការ​រំខាន​យ៉ាង​ខ្លាំង​ដែលធ្វើ​ឱ្យស្ដ្រី​ព្យាយាម​កែច្នៃឱ្យ ត្រឡប់​មកដូច​ដើម​វិញ។ ចំពោះ​បញ្ហា​ពណ៌​របស់​ក្បាល​សុដន់​មិនចោទ​ចំពោះ​តែស្ដ្រី​មានកូន​នោះទេ ស្ដ្រីខ្លះ​មាន​ពណ៌​ក្បាល​សុដន់ ស្រអាប់​ខ្មៅពី​កំណើត​តែម្ដង។ តើធ្វើ​ដូចម្ដេច​ដើម្បី​កុំឱ្យ​សុដន់​ប្រែ​ពណ៌​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា ញ៉ែត ថារី បាន​ពេញ​ចិត្ដ​ចូល​រួមបក​ស្រាយ​ពីវិធី​ថែទាំ​ក្បាល​សុដន់ តាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង​ជូនមិត្ដ​អ្នក អាន និង​សុភាព​ស្ដ្រីឱ្យ​បាន​ជ្រាប​អំពី​បញ្ហា​នេះ។ ស្ដ្រី​គ្រប់រូប​តែងតែ​ចង់បាន​ពណ៌​ក្បាល​សុដន់​ស្រស់​ស្អាត​ទោះបី​ជា​អនុវត្ដន៍​តាមវិធី សាស្ដ្រ​បែប​ណា​ក៏ដោយ។ ការ​ថែរក្សា​ក្បាល​សុដន់​ជាពិសេស​ពណ៌​ក្បាល​សុដន់​អាច​ប្រតិបត្ដិ​តាម​វិធីសាស្ដ្រ​ពីរ​ប្រភេទ គឺថែ​ទាំ​ដោយ​ការ ប្រើផលិត​ផល​ជំនួយ និង​តាម​បែប​ធម្មជាតិ។

វិធី​ថែទាំ​ពណ៌ក្បាល​សុដន់​តាម​បែប​ធម្មជាតិ   

សោ​ភណ័ភាព​បែប​ធម្មជាតិ​អ្នក​ណា​ក៏ចង់​បានដែរ ព្រោះវា​មិនធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ហើយ​មាន​លក្ខណៈ​ងាយ​ស្រួល​និងចំណាយ​ថវិកា​តិច​បំផុត ដោយ​គ្រាន់តែ​ជ្រើស​រើស​ផ្លែឈើ ដូចជា​ប៉ិគក់ ត្រសក់ ប៉េង​ប៉ោះ​ជាដើម​ប្រភេទ​ណាមួយ​មកបិត​ពីលើ។ មុន ដំបូង​ត្រូវរើស​ផ្លែឈើ​ដែល​លោកអ្នក​ពេញចិត្ដ​បន្ទាប់​មក​យក​ទៅលាង​ទឹកឱ្យ​ស្អាត​រួចសូម​កិនឱ្យ​ម៉ត់​ហើយ​លាង​ក្បាល​ដោះជាមួយ សាប៊ូ​ដោយ​ជូត​សម្អាត​ឱ្យស្ងួត ទើប​យកផ្លែ​ឈើកិន​នោះទៅ​បំពោក​ពីលើ​ក្បាល​សុដន់​ហើយ​ទុក​ប្រហែល​ជា១៥ទៅ​២០នាទី ទើប​លាង ទឹក​សម្អាត​ចេញ​បាន។ ការអនុវត្ដន៍​ជារៀង​រាល់ថ្ងៃ​ក្នុងរយៈ​ពេល៣​ទៅ៤​សប្ដាហ៍​ទើប​ទទួល​បានលទ្ធ​ផលល្អ​ប្រសើរ​ជាងមុន។

វិធីថែ​ទាំ​ពណ៌​ក្បាល​សុដន់​ដោយ​ប្រើ​ផលិត​ផល​ជំនួយ

ជាធម្មតា ការប្រើ​ផលិតផល​ជំនួយ​ចៀស​មិនផុត​ឡើយ​នូវការ​ប៉ះទង្គិច​ជាមួយ​ស្បែក និង​សុខភាព គ្រាន់​តែ​តិច​ឬ​ច្រើនតែ ប៉ុណ្ណោះ។ ប៉ុន្ដែបើ​ជ្រើស​រើស​ផលិតផល​បានល្អ​ត្រឹមត្រូវ ផលប៉ះ​ពាល់ក៏​មិនអាច​កើត​មាន​ដែរ។ ចំពោះ​ការថែ​រក្សា​ក្បាល​សុដន់​ដោយ ការ​ប្រើ​ផលិត​ផល គឺសំដៅ​លើការ​ជ្រើស​រើស​ផលិតផល​មកលាប​ធ្វើឱ្យ​ក្បាល​សុដន់​មានពណ៌​ស៊ីជម្ពូ។ មុនលាប ជាដំបូង​ត្រូវ​សម្អាត ក្បាល​ដោះ​ជាមួយ​សាប៊ូ​សិន ទើបលាប​ផលិតផល​នោះ​ជា​ក្រោយ តែគប្បី​លាប​នៅពេល​យប់។ ការលាប​ផលិត​ផល​ឆាប់​ទទួល​បាន លទ្ធផល​ដោយ​គ្រាន់តែ​លាបតែ១​ទៅ២​សបា្ដហ៍​ឃើញ​ខុស​ប្លែក​ពីមុន។

ដំបូន្មាន​អ្នកប្រឹក្សា

ស្ដ្រីភាគ​ច្រើន​ទោះបី​ជាពណ៌​ក្បាល​សុដន់​មិនសូវ​មានពណ៌​ល្អ​ក៏ដោយ ក៏មិន​យកចិត្ដ​ទុកដាក់​ដែរ។ សូម​គិតម្ដង​ទៀត​អំពី បញ្ហា​ទាំងនេះ ព្រោះ​ក្បាល​ដោះ​មិនស្អាត​គ្មាន​អនាម័យ​អាចបង្ក​ជាជម្ងឺ​បាន។ ហេតុដូច​នេះ​ហើយ​គប្បី​យក​ចិត្ដ​ទុកដាក់​ទៅលើ​ការថែ រក្សា​ក្បាល​សុដន់ ដើម្បី​កាត់​បន្ថយជម្ងឺ និង​ជួយ​បង្កើន​សម្រស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative