វិធី​បញ្ចៀស​ និងការពារ​ពីរន្ទះ​បាញ់

រន្ទះ ​គឺជា​មច្ចុរាជ្យ​ដ៏​គ្រោះ​ថ្នាក់​ធំ​បំផុត​មួយ​និង​កើត​ឡើង​​ ញឹកញាប់​បំផុត​ដែលបាន​សម្លាប់​ប្រជាពល​រដ្ឋកម្ពុជា​អស់ជា​ច្រើននៅ​តាមទី​ជនបទ​ និងទីប្រជុំ​ជនមួយ​ចំនួន​។ នៅដើម​ឆ្នាំ២០១២​ គេកត់​សម្គាល់​ឃើញថា​ រន្ទះបាន​ប្រហារ​ជីវិត​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​។ គេហ​ទំព័រ​ សុខភាព​កម្ពុជា​បាន ជម្រាប ជូនម្ដង រួចមក ហើយ នូវស្ថាន ភាពគ្រោះ ថ្នាក់ដែល បណ្ដាល មកពីរន្ទះ នៅក្នុង អត្ថបទ របស់ខ្លួនមានចំណងជើងថា «កម្ពុជាកាន់តែរងគ្រោះពីបាតុភូតរន្ទះកាន់ធ្ងន់ធ្ងរ»។ពេលនេះកេហទំព័រសុខភាពកម្ពុជាសូមជម្រាបជូន សូម​ជម្រាប​ជូនលោក​អ្នកអំពី​ វិធី​ការពារ​ និង​បញ្ចៀស​ពីគ្រោះ​ថ្នាក់​នៃបាតុ​ភូតដ៏​អាក្រក់​នេះដូច​តទៅ​៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ការ​ការពា​ដោយប្រើប្រដាប់​ការពារ​រន្ទះ​ដាក់​តាម​គេហដ្ឋាន​

ប្រដាប់​ការពារ​រន្ទះអាច​ជួយលោក​អ្នកឲ្យ​ទទួល​បាននូវ​ភាពកក់​ក្តៅ​ក្នុងការ​រស់នៅ​ និងជួយ​បញ្ចៀស​ នូវ​ការខូច​ខាតសម្ភារៈ​អគ្គិសនី​មួយចំនួន ​ដូចជា​ទូរទស្សន៍​ កុំព្យូទ័រ​ ទូរស័ព្ទ​ វិទ្យុ​ កង្ហា​ និងសម្ភារៈ​អគ្គីសនី​មួយចំនួន​ផ្សេងទៀត​។

2. ការការ​ពារដោយ​ការកែ​ច្នៃឧបករណ៍​រន្ទះដោយ​ខ្លួនឯង​

ប្លុក​លោក ​វិរៈ​​​ដារ៉ា បានរៀប​រាប​អំពី​វិធី​កែ​ច្នៃឧប​ករណ៍ការពារ​ន្ទះ​ ដោយលោកអ្នក​ ​ អាចច្នៃ​ប្រដាប់​ការពារ​រន្ទះ ​ដោយខ្លួន​ឯងបាន​ គ្រាន់តែ​ប្រសិទ្ធភាព​របស់វា​អាស្រ័យ​លើ​វត្ថុ​ធាតុ​ដើម ​​ដែលយក​មក​ប្រើ​ប្រាស់​តែប៉ុណ្ណោះ​ ដែលមាន​ដូចជា៖

  • រដាប់​ស្រូប​រន្ទះ​ ៖ ត្រូវ​ធ្វើ​ពី​លោហ​ធាតុ​ដែល​ងាយ​ចម្លង​អគ្គិសនី។ ជាពិសេស​ លោហ​ដែលធ្វើ​អំពី​ស្ពាន់​ ហើយ​នៅខាងចុង​ គួរមាន​ខ្នែងច្រើន​។
  • ខ្សែ​ចម្លង​អគ្គិសនី​៖  ចំពោះ​ខ្សែ​ចម្លង​អគ្គីសនី​ លោកអ្នក​ គួរ​រើស​យក​ប្រភេទ​ខ្សែ​ណា ដែល​មានស្ពាន់​ខាងក្នុង​ធំ។ ខ្សែ​ប្រភេទ​នេះគេ​ច្រើន​ធ្វើជា​ពិសេស​ ខុសពី​ខ្សែភ្លើង​ទូទៅ​បន្តិច​។
  • បង្គោល​សម្រាប់​ចម្លង​អគ្គីសនី​៖ បើនិយាយ​ពីបង្គោល​សម្រាប់​ចម្លង​បន្ត​ពីខ្សែ​ចូលទៅ​ក្នុងដី​វិញ ដើម្បី​ប្រសិទ្ធ​ភាពខ្ពស់​ លោកអ្នក​គួរ​កប់វា​៣ដើម​រាង​ត្រីកោណ​ ដោយ​១ដើមៗ​ មាន​ប្រវែង​យ៉ាង​ហោច​ណាស់ ៣ម៉ែត្រទៅក្នុងដី។ ជា​ទូទៅ​បង្គោល​ស្ពាន់​ដែល​មាន​លក់ ប្រវែង​១​ម៉ែត្រ ហើយ​លោកអ្នក​អាចត​វាបាន​ដោយ​ប្រដាប់​ភ្ជាប់​។ លោកអ្នក​អាច​កប់​តែ​មួយ​ដើមនៅ​កន្លែង​តែមួយ​ក៏បាន​ដែរ ​ តែគួរ​បន្ថែម​សារធាតុ​ងាយ​ចម្លង​ ឲ្យបាន​ច្រើន​ដើម្បី​ងាយផ្ទេរ​ ចរន្ត​អគ្គិសនី​ពីខាងលើ​ទៅក្នុង​ដី។​

3. វិធាន​ការណ៍​ដើម្បី​បញ្ជៀស​គ្រោះ​ថ្នាក់​ដោយ​សារ​រន្ទះ​

  • នៅពេល​មានភ្លៀង​ធ្លាក់ ឬ​ខ្យល់ខ្លាំង​ លោកអ្នក​ត្រូវ​ស្នាក់​នៅ​​ក្នុង​ផ្ទះ​ទើបជា​ការប្រសើរ​។ បើ​​លោកអ្នក​នៅ​ខាង​​ក្រៅផ្ទះ​​មុន​​ឬក៏​អំឡុង​ពេល​ព្យុះ​រន្ទះ​ លោកអ្នកត្រូវ​រក​កន្លែង​ជ្រក​ជា​បន្ទាន់​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន​ និងព្យាយាមជ្រក​ក្នុង​​អគារណាដែល​បំពាក់​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​​​បណ្ដាញ​ទឹក​ និង​មាន​ជញ្ជាំង ឬ​ដំបូល​ដែល​មិន​ចម្លង​អគ្គិសនី​។
  • ពេល​នៅ​ក្នុង​ផ្ទះ សូម​បិទ​ និង​ចេញ​ឲ្យ​ឆ្ងាយ​ពី​សម្ភារ​​អគ្គិសនី​ ដូច​ជា​​ទូរទស្សន៍ កុំព្យូទ័រ​ និង​​ ឧបករណ៍​អេឡិច​ត្រូនិក​​ផ្សេងៗ​។
  • សូមកុំ​នៅ​ក្បែរ​ទឹក ​ដែល​ប្រើ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ និង​កុំ​ប៉ះ​ពាល់​វត្ថុ​នានា ​ដែល​​​ធ្វើ​​ពី​លោហធាតុ​ដែល​ងាយចម្លង​អគ្គិសនី។ល។
  • ប្រសិន​បើ​ត្រូវ​ការ​ប្រើ​ទូរស័ព្ទ​ចាំបាច់ គួរ​ប្រើ​ទូរស័ព្ទ​ដៃ ឬ​ទូរស័ព្ទ​គ្មាន​ខ្សែ ជា​ជាង​​ប្រើ​ទូរស័ព្ទ​ភ្ជាប់​ខ្សែ​​នៅ​លើ​តុ។
  • ត្រូវរង់ចាំ​យ៉ាង​តិច​​រយៈ​ពេល​៣០​នាទី​​ជាមុនសិន ក្រោយ​ពី​ពន្លឺ​ផ្លេក​បន្ទោរ​បញ្ចេញ​​ពន្លឺ​ចុង​ក្រោយ​បំផុត​ ទើបលោកអ្នកអាច​បន្ដ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ដោយមិន​សូវបង្ក​បាតុភូត​អាក្រក់​ដល់​លោកអ្នក។
  • បើ​ទោះបី​ជា​មិន​មាន​ពន្លឺ​ផ្លេក​បន្ទោរ ឬ​រន្ទះ​បាញ់​ក្ដី ​ប្រសិន​បើ​មាន​​ឮ​សំឡេង​​ផ្គរ​តែ​ឯង​នោះ​ ​វា​ជា​សញ្ញា​ដែល​ត្រូវ​​ប្រុង​ប្រយ័ត្ន​​ក្នុង​ការរក​កន្លែង​ជ្រក​កោន​ដែលមាន​សុវត្ថិភាព​។
  • សម្រាប់អ្នក​ដែល​ត្រូវ​រន្ទះ​បាញ់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ហើយជន​រង​គ្រោះ​ដោយ​រន្ទះ​បាញ់ អាច​​ត្រូវ​មនុស្ស​ដទៃ​ទៀត​ប៉ះ​បាន​​ដោយ​គ្មាន​គ្រោះ​ថ្នាក់។ មនុស្ស​ជុំ​វិញ​ខ្លួន​អាច​ជួយ​ជន​រង​គ្រោះ​ដោយ​ការ​សង្កត់​ដើម​ទ្រូង និង​បឺត​ខ្យល់​ដង្ហើម។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០៣ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative