សាច់ជ្រូក​​​រុំ​​​ដូង​​ខ្ចី​​​អាំង


រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្សទទួលទាន ៖ ១នាក់
  • រយៈពេលចម្អិន ៖ ១៥នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី

គ្រឿងផ្សំ

  • សាច់ជ្រូកសាច់សុទ្ធ ១៥០ក្រាម
  • សាច់ដូងខ្ចី ១៥០ក្រាម
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ម្រេច តាមតម្រូវការ
  • ស្លឹកខ្ទឹម ៧ដើម
  • ប្រេងឈូករ័ត្ន ២ស្លាបព្រាបាយ
  • សាលាដ៍ ៤សន្លឹក
  • ម្ទេសក្រហមជូលៀន តាមតម្រូវការ

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • សាច់ជ្រូកសាច់សុទ្ធលាងទឹកឱ្យស្អាតទុកទាំងដុំ ​យ​កមក​ដំឱ្យ​វាក្លាយ​ទៅ​ជា​សំប៉ែត​ស្ដើង​
  • សាច់ដូងខ្ចី ហាន់ជាសរសៃៗ
  • ប្រេងខ្យង ១ស្លាបព្រាបាយ​សម្រាប់​លាយ​សាច់​១ស្លាប​ព្រាបាយ​សម្រាប់​ឆា
  • ស្លឹកខ្ទឹមយកតែស្លឹក ហើយ​ស្រុស​ទុក​សម្រាប់​ចង​
  • សាលាដ៍ ទុក​សម្រាប់​រៀប​ពី​លើ​ចាន​លម្អ​
  • ម្ទេសក្រហមជូលៀន ​និង​ស្លឹក​ខ្ទឹម​សម្រាប់​លម្អ​

របៀបធ្វើ

​ដំបូងត្រូវយកសាច់ដូង​ខ្ចីដែលហាន់​ជាសរសៃៗ​ហើយ​នោះទៅ​លីង​ឱ្យ​ឈ្ងុយ​ ​និង​ឡើង​ពណ៌​ក្រហម​តិច​ៗ​រយៈ​ពេល​ពី​៣​ទៅ​ ​៥នាទី​។ ​បន្ទាប់​មក​ដាក់​ប្រេង​ខ្យង​ ​ម្រេច​ ​ឆា​បញ្ចូល​គ្នា​ឱ្យ​សព្វ​រួច​ដួស​ទុក​មួយ​អន្លើ។ ​យក​សាច់​ជ្រូក​ចំនួន​១៥០​ក្រាម​នោះ​មក​ ​ដំ​ឱ្យ​ចេញ​ជា​បន្ទះ​ស្ដើង​ ​ហើយ​ដាក់​សាច់​ជ្រូក​ដែល​ដំ​ជា​បន្ទះ​ស្ដើង​ហើយ​នោះ​ចាប់​ផ្ដើម​មូរ​។ ​បន្ទាប់​ពីមូរ​ហើយ​យក​ស្លឹក​ខ្ទឹម​ដែល​ស្រុស​ ​ហើយ​មក​ចង​ជា​កង់​ៗ​។ ​ហើយ​យក​ទៅ​ប្រឡាក់​ជាមួយ​ប្រេង​ខ្យង​ ​ម្រេច​ខ្មៅ​ ​និង​ត្រូវ​ផ្អាប់​ទុក​រយៈ​ពេល​យូរ​កាន់​តែ​ចូល​ជាតិ​ល្អ។​ ​បន្ទាប់​មក​យក​វា​ទៅ​ដាក់​អាំង​ឱ្យ​ឆ្អិន​រយៈ​ពេល​៦ទៅ​៨នាទី​ ​បន្ទាប់​ពី​ពេល​អាំង​ហើយ​ត្រូវ​ទុក​រយៈ​ពេល​២ទៅ​៣​នាទី​ ​មុន​ពេល​កាត់​ ​វាជា​កង់​។​ ​ទីបំផុត​សូម​យក​ទៅដាក់​លើ​ចាន​ដែល​រៀប​សាលា​ដ៍​ហើយ​រោយ​ម្ទេស​ជូ​លៀន​ ​និងស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រេច​។​

ចំណាំ ៖ សាច់ជ្រូកដែលអាំងហើយត្រូវកាន់ជា៨ដុំ ​ព្រោះ​ក្នុង​១​ចាន​ត្រូវ​ដាក់​៨​ដុំ​។​

បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយ​បាយ​ស​ ​ឬ​អាច​ធ្វើ​ជា​គ្រឿង​ក្លែម​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative