វិធី​​​សាងសង់​​​បន្ទប់ទឹក​​​ក្នុងផ្ទះ

បន្ទប់​គឺ​មិន​ចាំបាច់​ប្រើ​ឬ​កំណត់​រាងឡើយ​ ​វា​អាច​ប្រែ​ប្រួល​ទៅ​ទម្រង់​រូបរាង​របស់​អគារ​ឬ​លំហ​ជាក់​ស្ដែង​ដែល​មាន​ ​និង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​ម្ចាស់​ផ្ទះ​។​ ​បន្ទប់​ទឹក​គួរ​តែ​មាន​លក្ខណៈ​ដែល​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​ស្រួល​ ​កាត់​បន្ថយ​បញ្ហា​នៅ​ក្នុង​ការ​ប្រើ​​ប្រាស់​​ស្រួល​ធ្វើ​ចរា​ចរណ៍​ចេញ​ចូល​។ ​ការ​សាង​សង់​បន្ទប់​ទឹក​ត្រូវ​តែ​គិត​ទៅ​ដល់​ទំហំ​ ​ទីកន្លែង​ ​ម៉ូត​ ​និង​ត្រូវ​មាន​ស្ដង់ដាទៅ​តាម​បទ​ដ្ឋាន​​របស់​ស្ថាបត្យករ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

បន្ទប់ទឹកប្រើប្រាស់នៅក្នុងផ្ទះ

បន្ទប់ទឹក​​​ដែល​​​ប្រើប្រាស់​​​នៅក្នុង​​​ផ្ទះ​​​មាន​​​៥ប្រភេទ​​​គឺ ៖

១ – ​បន្ទប់​ទឹក​សម្រាប់​ប្រើ​រួម​ ៖ ​ជា​ធម្មតា​ការ​ជ្រើស​រើស​ទី​តាំង​បន្ទប់​ទឹក​ប្រើ​រួម​នៅ​ក្នុង​ផ្ទះ​ ​គឺ​គួរ​តែ​រក​កន្លែង​ដែល​ងាយ​​ស្រួល​ក្នុង​ការ​ស្វែង​រក​។

ឧទាហរណ៍ ៖ ​ក្បែរ​ជណ្ដើរ​ ​ឬ​ចង្ក្រាន​បាយ​ ​តែ​មិន​ត្រូវ​បញ្ចេញ​ឱ្យ​ឃើញ​ពេក​នោះ​ទេ​ ​ពី​ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​លំហ​ដែល​ ​មាន​មុខ​ងារ​ផ្សេងៗ​ទៀត​។

២ – បន្ទប់ទឹកផ្ទាល់ខ្លួន ៖ ​ការ​សាង​សង់​បន្ទប់​​ទឹកនៅ​ក្នុង​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ​ត្រូវ​តែ​គិត​ទៅ​ដល់​ទីតាំង​របស់​បន្ទប់​ទឹក​ ​វា​ជា​រឿង​សំខាន់​ណាស់​ ​ព្រោះ​វា​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ ​និង​ការ​តនូវ​ប្រព័ន្ធ​ទឹក​ ​រួម​ទាំង​សោភ័ណ​ភាព​ជាក់​ស្ដែង​នៅ​ក្នុង​បន្ទប់​។

រូបភាពទស្សនាវដ្តីសុខភាពយើង

៣ – បន្ទប់ទឹកសម្រាប់មេគ្រួសារ ៖ បន្ទប់ទឹកប្រភេទនេះមិន​ខុស​គ្នា​ប៉ុន្មាន​ពី​ប​ន្ទប់​ទឹក​ផ្ទាល់​ខ្លួន​នោះ​ទេ​ ​ប៉ុន្ដែ​ទំ​ហំ​គឺ​ធំ​ជាង​ ហើយ​ការ​បំពាក់​សម្ភារៈ​ប្រើ​ប្រាស់​ក៏​ច្រើន​ជាង​ដែរ​។

៤ – ការប្រើប្រាស់សម្ភារៈក្នុងបន្ទប់ទឹក ៖ ​ការ​ប្រើ​ប្រាស់​សម្ភារៈ​បន្ទប់​ទឹក​រួម​មាន​ ៖

– ចានបង្គន់មួយកំប្លេ

– អាងងូតទឹក

– ទូងូតទឹក

– ប្រដាប់បំពាក់របស់ប្រើប្រាស់

– ទូដាក់កន្សែង

– ធុងសម្រាមមានគម្រប

– ចានសាប៊ូ

– ចានលាងមុខមួយកំប្លេ​(ក្បាលរ៉ូប៊ីនេ​ ​ស៊ីហ្វូងមួយកំប្លេ​ ​កញ្ចក់​ ​និង​ចានទ្រកញ្ចក់​ ​កែវដាក់ច្រាស​ដុសធ្មេញ​)។​

រូបភាពទស្សនាវដ្តីសុខភាពយើង

៥ – របៀបរៀបចំបន្ទប់ទឹក 

ការរៀបចំបន្ទប់ទឹកគួរតែធ្វើយ៉ាងណា​កុំ​ឱ្យ​ងងឹត​ពេក​(​ត្រូវប្រើពន្លឺធម្មជាតិ​ ​បើ​សិន​ជា​អាច​ធ្វើ​ទៅបា​ន)។

– ត្រូវធ្វើឱ្យមានចរន្ដ​ខ្យល់​រត់​កាត់​ ​និង​អាច​បិទ​វិញ​បាន​។

– ត្រូវគិតពីបញ្ហាសុវត្ថិភាព ដូចជារអិល ​ធុំក្លិន​ ​ការប្រើ​ប្រាស់​សម្ភារៈ​ ​ដែលមិន​មែន​ជា​សម្ភារៈ​បន្ទប់ទឹក​ ​ឬ​ដុះ​ផ្សិត​(​ដោយស្ទះ​ខ្យល់​)។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative