របប​គំហើញ​ឱសថ​អាច​ព្យាបាល​ជម្ងឺ​រលាក​ថ្លើម​ប្រភេទបេ​ និង​ជម្ងឺ​អេដស៍

កាលពីខែតុលាឆ្នាំ ២០១១ ប្រទេសរុស្ស៊ីបានប្រកាសពីការរកឃើញឱសថដែល​អាចព្យាបាលជម្ងឺថ្លើមប្រភេទC ឈ្មោះថាProfetal ហើយនាពេល​ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរក​ឃើញឱសថដែលអាច​ព្យាបាលទាំងជម្ងឺរលាកថ្លើមប្រភេទ C​ រួមទាំង​អាច​ព្យាបាល​នូវជម្ងឺ​អេដស៍ដ៏​គួរឲ្យខ្លាច​បានថែម​ទៀតផង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

សាស្ត្រាចារ្យ​ Serguie​ Rodionov​ ជាវេជ្ជ​បណ្ឌិត​យោធា​បច្ចុប្បន្ន​ធ្វើការនៅ​ Novosibrisk​ ដែលជា​អ្នករក​ឃើញ ​Profetal​ ដំបូង​ បានប្រើ​ប្រាស់ពេល​វេលាស្ទើរ​មួយជីវិត​របស់គាត់ ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ពី alphaprotein​ (AFP)។ ​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​មួយជាមួយ​កាសែត​ Rossiskaya​ gazeta​ កាលពី​ពេលថ្មីៗ​កន្លង​ទៅនេះ​ យ៉ាងដូច្នេះ​ថា៖

ការសិក្សា​ AFP​ ដែលជា​ប្រភេទ​ប្រូតេអ៊ីន​យក​ចេញ​ពីគត៌​មក បាន​ចាប់ផ្តើម​តាំងពី​ជាងកន្លះ​សតវត្ស​មុនម្ល៉េះ​។ ពេល​នោះ​លោក​សាស្ត្រាចារ្យ​ រូមទាំង​គ្រូ​របស់​គាត់​ដែល​បានទទួល​មរណៈភាព​ហើយនោះ​ បានមាន​ចំណាប់​អារម្មណ៍​ទៅលើ​ភាព​ស្រដៀង​គ្នាទៅ​លើដំណាក់​កាល៣​ គឺ៖ ការ​រីកចម្រើន​នៃដុំពក​ ការរីក​ចម្រើន​នៃគត៌​ និងការ​បង្កើត​ឡើងវិញ។​ លោក​បាន​ឲ្យដឹង​ថាមាន​ស្រ្តីអ្នក​វិទ្យាសាស្ត្រ​ជនជាតិ​ស្វីស​ម្នាក់​ បានធ្វើ​ការ​ពិសោធន៍​ទៅលើ​កណ្តុរ​សមាន​គត៌ ឲ្យ​បង្កកំណើត​ជាមួយ​កណ្តុរ​ខ្មៅដែល​មានដុះ​ពក១​។ បន្ទាប់​មកគាត់​បានភ្ជាប់​កោសិការ​ដុំពក​នោះទៅក្នុង​គត៌​របស់​កណ្តុរស​។ ក្រោយមក​ កោសិកា​ទាំងអស់​នោះប្រែ​ទៅជា​មិន​សាហាវ​ដូចមុន​ទៀតឡើយ​ ហើយមួយ​រយៈពេល​ក្រោយមក​កណ្តុរមួយ​ដែលមាន​សម្បុរ​សលាយខ្មៅ​ត្រូវ​បាន​ចាប់​កំណើត​។ គាត់បន្ត​ថាមូល​ហេតុនោះ​គឺ អាស្រ័យ​ដោយ​ប្រូតេអ៊ីន​ AFP​ គ្រប់គ្រង​បាននូវ​កម្មវិធី​តំណពូជ​។ ហើយ​ប្រសិន​បើកោសិកា​មានជម្ងឺ​ នោះAFP​ នឹងចុច​កុងតាក់​ ដែល​បណ្តាល​ឲ្យហ្សែន​ងាប់ តាម​កម្មវិធី​ដែលបង្កើត​ឡើង ហើយ​បន្ទាប់មក​ទៀត​កោសិកា​នោះនឹង​ត្រូវស្លាប់​។ លោក​សាស្រ្តាចារ្យ​បានបន្តថា​ រូបគាត់​ រួមទាំង​គ្រូរបស់​គាត់ គឺ​ជាជន​ដំបូងហើយ​ដែលបាន​ប្រើប្រាស់​ AFP ដើម្បី​ព្យាបាល​ជម្ងឺមហារីក​ ក៏ដូចជា​រោគខូច​ប្រព័ន្ធការពារ​សរីរាង្គ​។ ជាបន្ទាប់​ពួកគាត់​បានប្រមូល​ផ្តុំរយៈពេល​ ៣ឆ្នាំ​ក្នុង​ការស្រាវ​ជ្រាវទៅ​លើរោគ​រលាកថ្លើម​ ហើយក៏​ទទួលបាន​លទ្ធផល​ដ៏ល្អប្រសើរ​។ AFP​ មានលក្ខណៈ​អស្ចារ្យ​មួយទៀត​ គឺនៅ​ពេលដែល​គេបញ្ចូល​សារធាតុ​ប្រូតេអ៊ីន​នេះទៅ​ក្នុងសរីរាង្គ​កាយ នោះ​វីរ៉ុសនឹង​ត្រូវច្រាន​ចេញពី​កោសិកា​ ដែលវា​រស់នៅ​ បើ​ទោះបី​ជាវីរ៉ុស​រលាក​ថ្លើម​ប្រភេទ​ C  វីរ៉ុស​ HIV ​ឬវីរ៉ុស​បង្កជម្ងឺ​ herpes ​ក៏ដោយ។​ គ្រោះថ្នាក់​នៃការ​ឆ្លង Virus​ ត្រូវបាន​បញ្ចេញ​ពីកោសិកា​វានឹង​ត្រូវឱសថ​កំទេច​មេរោគ​សម្លាប់​ចោល ដែល​បច្ចុប្បន្ន​នៅពុំទាន់​បានបក​សា្រយ​អំពី​យន្តការ​ដោយសារ​មូល​ហេតុ​អ្វីនៅ​ឡើយទេ​។ យោង​តាម​ការ​លើក​ឡើងរបស់​សាស្ត្រាចារ្យ​រូបនេះ​ក៏ត្រូវ​បានអះអាង​ដូចគ្នាផង​ដែរនៅ​សហរដ្ឋ​អាមេរិក​ទាក់ទិន​ទៅនឹង​ទារក​ដែល​មាន​ផ្ទុក​មេរោគ​ HIV​ ដែលនៅ​កម្រិត​ដំបូង​ទារក​ដែលមាន​ឪពុកម្តាយ​ផ្ទុកមេរោគ​អេដស៍​ ក៏មាន​ផ្ទុក HIV​ ផងដែរ។ ប៉ុន្តែ​នៅគ្រាបី​ខែដំបូង​ គេពុំ​ដែលរក​ឃើញវីរ៉ុស​ HIV​ នោះទេ​ ព្រោះថា​នៅដំណាក់​កាលនោះ​ កម្រិត​របស់ PH​ នៃ AFP​ ខ្ពស់ណាស់​ ដែល​អាច​នាំឲ្យ​ប្រូតេអ៊ីន​ AFP​ នេះរុញ​ច្រាន HIV​ ចេញពី​កោសិកា​បាន។

គូស​បញ្ជាក់​ផងដែរ​ថា បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ UNAids​ បានឲ្យដឹង​ថាអត្រា​មរណៈ​ភាព​ដោយ​សារ​ជម្ងឺ​អេដស៍​កំពុងស្ថិត​នៅកម្រិត​ទាបបំផុត​ក្នុងចំនួន​ ២១ភាគ​រយចាប់​តាំងពីការ​មានកើន​ឡើងខ្ពស់​បំផុតក្នុង​ឆ្នាំ ២០០៥​។ យោង​តាម​របាយ​ការណ៍​ប្រចាំឆ្នាំ២០១១​របស់អង្គការ​ដដែល​នេះបាន​ប្រាប់ឲ្យ​ដឹងបន្ត​ថា ទូទាំង​សកល​លោក​ចំនួនអ្នក​ឆ្លង​មេរោគ​ហ៊ីវ​ក្នុងឆ្នាំ​២០១០​ បានធ្លាក់​ចុះ២១%​ ពីចំណុច​ខ្ពស់បំផុត​ដែលបាន​កើតឡើង​កាលពី​ឆ្នាំ ២០១១។​ រីឯ​អត្រា​នៃចំនួន​អ្នកស្លាប់​ដោយសារ​ជម្ងឺអេដស៍​នៅកម្ពុជា​នាឆ្នាំ២០១១​កន្លងទៅនេះ​មានចំនួន​ប្រមាណ​ ២៦០៨​នាក់ ដែល​ចំនួននេះ​មានការ​ថមថយ​ចំនួន១១​ភាគរយ​បើធៀប​ទៅនឹង​ឆ្នាំកន្លង​ទៅដែលរួម​មានមនុស្ស​ស្លាប់ដល់​ទៅ២៩៤៣នាក់។​ នេះបើយោង​តាមការ​វាយតម្លៃ​របស់​សារព័ត៌​មាន​ក្នុងស្រុក​។ បើតាមអាជ្ញាធរ​អេដស៍ជាតិ​ ដែលហៅ​កាត់ថា​ NAA បានឲ្យ​ដឹងថា​ក្នុងចំនួន​ខាងលើ​មានចំនួន​មនុស្ស២៤៨៤​នាក់មាន​អាយុ១៥​ឆ្នាំ និង​១២៤នាក់​ជាកុមារ​។ រីឯ​អត្រានៃ​អ្នកកើត​មានជម្ងឺ​ថ្លើមប្រភេទ​ C ដែល​ប៉ាន់ប្រមាណ​ដោយអង្គ​កា​រសុខភាព​ពិភពលោក​បាន​ឲ្យដឹងថា មាន​ប្រជាជន​ប្រហែល​៣%​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​យើ​ងទាំង​មូល​បាន​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ​ សេ ហើយ​ប្រហែល​១៧០​លាននាក់​រស់​នៅ​ជាមួយ​នឹង​ជំងឺ​ថ្លើម​ប្រភេទ សេ រុាំរ៉ៃ​ ដែល​ប្រឈម​នឹង​ហានិភ័យ​នៃការ​វិវត្តន៍​ទៅ​រក​ជម្ងឺក្រិន​ថ្លើម​ ឬមហារីក​ថ្លើម។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០១ ឧសភា ឆ្នាំ​២០១២

Google Analytics Alternative