វិធី​ជ្រើស​រើស​ទឹក​អនាម័យ​ស្ដ្រី

អវយវៈ​ភេទ​របស់​ស្ដ្រីមាន​លក្ខណៈ​សាំញ៉ាំ​ដែល​ទាមទារ​ឱ្យស្ដ្រី​គ្រប់រូប​យកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ត្រឹមត្រូវ។ ទឹកអនា​ម័យជា​ផលិតផល​ថ្មីដែល​ផលិត​សម្រាប់​ស្ដ្រី​ប្រើប្រាស់​ក្នុងការ​សម្អាត​ប្រដាប់​ភេទ​របស់ខ្ល្លួន។ ទឹក​អនាម័យ​មាន​ច្រើន​ប្រភេទ​នៅលើ ទីផ្សារ​ជាហេតុ​ធ្វើឱ្យ​អ្នកនាង​កញ្ញា​ពិបាក​ក្នុងការ​ជ្រើស​រើស ព្រោះ​ថាបើ​រើស​មិនបាន​ល្អនាំ​ឱ្យមាន​បញ្ហា​នៅពេល​ដែល​ប្រើ​ប្រាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​សាស្ដ្រា​ចារ្យ លៀង ច័ន្ទរិទ្ធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត បរិយាយ​អំពី​វិធី​ជ្រើស​រើស​ទឹក​អនាម័យ​របស់​ស្ដ្រី​ទាំង​ឡាយ​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ទឹក​អនាម័យ​ដែលគួ​ជ្រើស​រើស

មុននឹង​ទទួល​ជ្រាប​អំពី​ការ​ជ្រើស​រើស​ទឹក​អនាម័យ​ឬទឹក​លាងទ្វារ​មាសនោះ មិត្ដ​នារី​ទាំងអស់​ចាំបាច់​ត្រូវដឹង​ថា​អវយវៈ​ភេទ​របស់​ស្ដ្រី​មាន​ប្រព័ន្ធ​សម្រាប់​ការពារ​ការ​ជ្រៀត​ចូល​របស់​មេរោគ​ដោយ​ខ្លួនវា​តែម្ដង។ ទោះបី​ជាយ៉ាង​នេះក្ដី​មិត្ដ​នារី​ទាំង​ឡាយ​នៅតែ​ត្រូវការ​សម្អាត​កន្លែង​អាថ៌​កំបាំង​នេះមិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ លោក​ស្រីអ្នក​នាង​កញ្ញា​អាច​លាង​សម្អាត​ដោយ​ទឹក​ធម្មតា​ក៏បាន​គ្រាន់​តែទឹក​ធម្មតា​នោះមិន​អាចជួយ​អ្វីក្រៅ​ពីការ​សម្អាត​នោះទេ។ ផ្ទុយ​ទៅវិញបើ​សុភាព​នារី​ទាំងអស់​ប្រើទឹក​អនាម័យ​លាង​សម្អាត ប្រដាប់​ភេទនោះ​នឹង​ទទួល​បាននូវ​សារៈ​ប្រយោជន៍​ជាច្រើន​ទៀត។ មិត្ដ​នារី​គួរ​ជ្រើស​រើស​ទឹក​អនាម័យ​យកមក​ប្រើប្រាស់​ជាប្រចាំ ដោយមុន​នឹង​សម្រេច​ចិត្ដទិញ ត្រូវ​ផ្ដោត​ជាសំខាន់​ទៅលើ​ចំណុច​មួយ​ចំនួនដូ​ចជា ៖

  • ប្រភេទ​នៃទឹក​អនាម័យ ទឹក​អនាម័យ​មួយ​ចំនួន​ប្រើ​សម្រាប់​សម្អាត​ទ្វារមាស និង​ប្រភេទ​ខ្លះប្រើ​សម្រាប់​ព្យាបាល​ជម្ងឺ។
  • សមាសធាតុផ្សំ ទឹក​អនាម័យ​ដែល​មាន​គុណ​ភាពល្អ​ចាំបាច់​ត្រូវតែ​មាន​សមាស​ធាតុ​ផ្សំពីរ គឺ​អាស៊ីត​ឡាក់ទិក និង​សេរ៉ូម​ឡាក់តា​ជា​សារធាតុ​សំខាន់។
  • មិនមាន​ជាតិ​សាប៊ូ ព្រោះ​សមាស​ធាតុភះ​សាប៊ូ​ខ្ពស់ជាង​ភះទ្វារ​មាស ដែល​នាំឱ្យ​ខូចដល់​តុល្យ​ភាព​របស់​មជ្ឈដ្ឋាន​ទ្វារ មាស
  • ត្រូវ​រើស​យក​ផលិតផល​លាង​ដែល​ស្រាល​មិនធ្វើ​ឱ្យខូ​ចដល់​តុល្យភាព​របស់​ទ្វារ​មាស។ មាន​ផលិត​ផល​លាងជា​ច្រើនដែល​អាច​រក្សា​នូវ​តុល្យភាព​នេះបាន ហើយ​ជួយ​សម្រួល​ឱ្យបាត់​រមាស់​ទៀតផង។

ផល​ប្រយោជន៍​របស់​ទឹក​អនាម័យ

ការ​ជ្រើស​រើសទឹក​អនាម័យ​ត្រឹមត្រូវ​អាច​ជួយ​មិត្ដ​នារីឱ្យ​មាន​សុខភាព​ល្អ មាន​ទំនុក​ចិត្ដក្នុង​ទំនាក់​ទំនង និងផល​ប្រយោជន៍​មួយ​ចំនួន​ទៀត​ដូចជា ៖

  • ជួយឱ្យ​ប្រព័ន្ធ​ការពារ​នៅក្នុង​ទ្វារ​មាស​កាន់តែ​រឹងមាំ
  • ទប់​ស្កាត់​ការ​ជ្រៀត​ចូល​របស់​ពពួក​មេរោគ​ផ្សេងៗ ជាពិសេស​មេរោគ​ផ្សិត
  • ជួយ​ពង្រឹង​សាច់ដុំ​ទ្វារមាស​ឱ្យមាន​ភាព​រឹងមាំ
  • កម្ចាត់​ក្លិនអា​ក្រក់ទាំង​ឡាយ។

ផល​ប៉ះពាល់​របស់​ទឹក​អនាម័យ

មិត្ដ​នារី​ដែល​ជ្រើស​រើស​ទឹក​អនាម័យ​មិនបាន​ត្រឹមត្រូវ នៅពេល​ប្រើប្រាស់ អាច​បង្កជា​ការប៉ះ​ពាល់​មួយចំនួន ដូចជា​បាត់បង់ តុល្យ​ភាព​ប្រព័ន្ធ​ការពារ​នៅក្នុង​ទ្វារ​មាស បណ្ដាល​ឱ្យ​មេរោគ​ទាំង​ឡាយ​ងាយ​ជ្រៀត​ចូល ដូចជា​ពពួក​មេរោគ​ផ្សិត​ជាដើម។ ម្យ៉ាង​ទៀត​ការ​ប្រើប្រាស់​ទឹក​ដោយ​មិនល្អ​អាចបង្ក​ជាការ​រលាក ឬ​រមាស់​ទ្វារមាស​ទៀត​ផង។

ដំបូន្មានអ្នកជំនាញ

សូម​ស្ដ្រី​ទាំង​ឡាយ​ដែលមាន​បំណង​ប្រើប្រាស់​ទឹក​អនាម័យ​ដើម្បី​សម្អាត​ទ្វារមាស​នោះ ចាំបាច់​ត្រូវមក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ដើម្បី​ឱ្យដឹង​ពីស្ថាន​ភាពសុខ​ភាពរបស់​ខ្លួនថា​គួរប្រើ​ប្រាស់ទឹ​កអនាម័យ​ប្រភេទ​ណា។ មានទឹក​អនាម័យ​ប្រភេទ​ខ្លះមិន​អាច​ប្រើប្រាស់​តាមចិត្ដ​បានទេ ជាពិសេស​គឺថេរៈ​វេលានៃ​ការប្រើ​ប្រាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative