វិធី​លំហាត់ប្រាណ​សម្រាប់​អ្នកជម្ងឺ​សន្លាក់ឆ្អឹង​ទ្រុឌទ្រោម

ជា​ការ​ពិត​ណាស់ប្រ​​​ជា​ជន​ខ្មែរ​យើង​សព្វ​ថ្ងៃនេះភា​គច្រើ​នមិ​នទា​ន់បា​ន​ជ្រាប​ច្បាស់​នោះ​​ទេ ​អំ​ពី​ការ​ធ្វើ​លំ​​ហាត់ប្រា​ណឱ្យ​បាន​ត្រឹម​ត្រូវ​ និងសមស្រ​បទៅតាម​សុខ​ភាព​របស់​ខ្លួន​ ជា​ពិ​សេស​ស​ម្រាប់អ្ន​ក​ជម្ងឺ​​​សន្លា​ក់​ឆ្អឹ​ងទ្រុ​ឌ​ទ្រោម​នេះ​តែ​ម្ដង​។​ វិធី​លំហា​ត់ប្រា​ណ ​សម្រាប់អ្ន​កជ​ម្ងឺ​សន្លាក់​ឆ្អឹង​នេះ ​មិន​មែនចេះ​តែហាត់​ទៅ​តាម​ការនឹ​កឃើ​ញនេះ​ទេ ​គឺត្រូ​វតែ​ធ្វើលំហា​ត់​ប្រាណ​ទៅតា​មការណែ​នាំរ​បស់​ គ្រូ​ពេទ្យ​ឯក​ទេស​ ទើប​ធ្វើ​ឱ្យស​​ន្លាក់​ឆ្អឹង​របស់​លោ​ក​អ្នក​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​។ បើ​សិ​ន​ជា​លោក​អ្នក​មិន​អនុ​វត្ដ​ន៍តា​ម​ការ​ណែនាំ​ ​ឬក៏​ចេះ​តែ​ហាត់​ទៅ​តាម​នឹក​ឃើញ​នោះ ​ប្រាក​ដជា​មាន​បញ្ហា​ជាក់​ជា​មិនខា​ន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវ​ដ្ដី ​សុខ​ភាពយើ​ង​ ជួប​ជាមួ​យលោ​កវេ​ជ្ជបណ្ឌិត​ លី ​ជាតិ​តា​ ឯក​ទេស​ជម្ងឺសន្លាក់​ឆ្អឹ​ង​ សា​ច់ដុំ និង​ជម្ងឺទូ​ទៅ ​នៃ​មន្ទី​រ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​-សូវៀ​ត ​នឹង​ធ្វើ​ការ​ណែ​នាំ​​អំ​ពីវិ​ធី​លំ​ហាត់​ប្រាណ​សម្រា​ប់អ្នកជ​ម្ងឺសន្លា​ក់ឆ្អឹង​ទ្រុឌ​ទ្រោម ​ដើម្បី​ឱ្យលោក​អ្នក​ បានយ​ល់​ដឹង​បាន​កាន់​តែ​ច្បាស់អំ​ពីវិធី​សាស្ដ្រ​នេះ។

ជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោម

ជម្ងឺ​សន្លាក់​ឆ្អឹង​ទ្រុឌ​ទ្រោម​គឺ​ជា​ប្រភេទ​ជម្ងឺ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ការសឹក​រេច​រឹល​ ការ​ទ្រុឌ​ទ្រោម​ និ​ង​ចុះខ្សោ​យ ​នៃសន្លា​ក់​ឆ្អឹង​របស់​មនុស្សម្នា​ក់ៗ​។ ភាពទ្រុ​ឌទ្រោ​មនៃ​សន្លាក់​ឆ្អឹង​រប​ស់ម​នុស្សនេះ​​ច្រើន​តែកើត​មាន​ឡើងចំពោះម​នុស្សវ័​យកណ្ដា​ល និង​វ័យ​ចំ​ណាស់​ដោយ​ចាប់​ពី​អាយុ​៤​០​ទៅ​៥០​ឡើង​ទៅ​។ ​​ជម្ងឺ​សន្លា​ក់​ឆ្អឹង​នេះ​ភាគ​ច្រើន​បាន​ស្ដែង​ឱ្យ​លោក​អ្នក​បាន​ដឹង​តាមអា​ការ​មួយ​ ចំនួន​ ដូច​ជា​នៅ​ពេល​ដើ​រ​ឬក៏​រត់​លោក​អ្ន​កតែង​តែមា​នអា​រម្មណ៍​ថា​ឈឺ​ចុក​ចាប់​នៅ​នឹង​កន្លែងស​ន្លាក់​ ហើយ​នៅពេ​ល​ដែល​សម្រាក​គឺ ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ​។ លើស​ពី​នេះ​ជម្ងឺ​សន្លាក់​អាច​មាន​អា​ការ​ដូច​ជាប៉ោ​ងហើ​ម​ តឹង​ ធ្វើ​ឱ្យអ្ន​កជ​ម្ងឺពិ​បាក​ធ្វើច​លនា ​ជា​ពិសេ​ស នៅ​ពេល​ដែល​ឡើង​ជណ្ដើរ​ ឬ​ចុះ​ជ​​ណ្ដើរ​គឺ​មាន​ការ​លំបាក​បំផុ​ត​។  ​

វិធីហាត់ប្រាណសម្រាប់អ្នកជម្ងឺសន្លាក់

វិ​ធីហា​ត់ប្រាណស​​ម្រាប់​អ្នក​ជម្ងឺ​សន្លាក់​មិន​មែន​ចេះ​តែធ្វើ​ទៅតាម​ការ​នឹក​ឃើញ​ដោយខ្លួ​ន​ឯង​នេះទេ​ គឺ​ត្រូវតែ​អនុវត្ដទៅ​ តាម​ការ​ណែ​នាំ​របស់​អ្នក​ជំ​នាញ​ដូច​ជា :

-​ វិ​ធី​ហែល​ទឹក : នេះ​គឺ​វិ​ធី​មួយ​ដ៏​ល្អ​បំ​ផុត​ស​ម្រាប់​អ្នក​ជម្ងឺ​សន្លាក់​ ព្រោះ​វិ​ធី​ហែ​ល​ទឹក​នេះ​អាច​ធ្វើ​ឱ្យ​ទម្ងន់​របស់​អ្នក​ជម្ងឺ​នេះ ​មិន​សង្កត់​ទៅ​លើស​រីរៈ​ ដូច​ជា​ជង្គង់​ ក​ជើ​ង ឬ​ឆ្អឹង​ត្រគា​កនោះ​ទេ។ ​

– ​វិធី​ជិះក​ង់​ : បើ​សិន​ជា​លោក​អ្នក​មិន​អាច​ធ្វើ​ដូ​​ច​វិ​ធី​ខាង​លើ​នេះ​បា​ន មានវិ​ធី​មួយទៀ​តគឺ​ជិះ​កង់​នេះ​ ប៉ុន្ដែ​វិធី​នេះមិ​នសូ​វជា​ មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណោះ​នេះទេ​។ ​

– វិធី​លើក​ជើង​ : បើ​សិន​ជា​អ្នក​ជម្ងឺ​កំពុង​ឈឺ​តែ​ម្ដ​ង​ ហើយ​មិន​អាច​ធ្វើ​លំ​​ហាត់​ប្រាណ​បាន​ដូច​ជា​វិធី​ខាង​លើ គ្រូ​ពេទ្យ​បាន​ណែ​ នាំឱ្យ​អ្នក​ជម្ងឺ​ឧស្សាហ៍​លើក​ជើង​ឱ្យបានច្រើនដង ជា​​ពិ​សេស​គឺ​នៅ​ពេល​ព្រឹក​។ អ្ន​ក​ជម្ងឺ​ត្រូវ​តែ​បរិភោ​គអាហា​រឱ្យ​បាន​គ្រប់​គ្រាន់​​ និ​ង ​សម្បូរ​ទៅដោយ​ជាតិ​កាល់​ស្យូម ​វី​តាមី​នដេ​ ជាតិ​ប្រូ​តេអ៊ី​ន ​នេះ​គឺ​ជាវិ​ធី​ជួយ​ឱ្យសុ​ខភា​ព​ឆ្អឹង​រឹ​ងមាំ​ល្អ។​

ដំបូន្មានអ្នកជំនាញ

បើ​សិន​ជា​លោ​​ក​អ្នក​នាង​កញ្ញា​ដែល​កើត​មាន​ការ​ឈឺស​ន្លាក់​គួរ​តែ​ប្រញាប់​មកព្យា​បាល​ឱ្យបា​ន​ទាន់​ពេលវេ​លា ដើ​ម្បី​ការ​ពារ ​កុំឱ្យ​ជម្ងឺ​នេះវិ​វឌ្ឍន៍ប​ន្ដទៅ​ទៀត​ ដែល​មិន​អាច​ព្យា​បា​ល​បាន​ ហើយ​ឈាន​ទៅដ​ល់ការវះកាត់ ដែល​ត្រូវ​ចំ​ណាយ​ថ​វិកា​ច្រើន​ ដែល​អាច​ ប៉ះ​ពាល់​ទៅ​ដល់​ជីវ​ភាព​គ្រួសា​រ នេះ​គឺ​ជា​រឿ​ង​មួ​យ​មិន​ល្អនោះ​​ទេ។​ សម្រាប់​លោក​អ្នក​នាងក​ញ្ញាដែ​លមិ​នទាន់​កើតមា​នជ​ម្ងឺស​ន្លាក់​នេះ ​លោក​អ្នក​គួរ​តែមា​ន​វិធាន​ការ​ការ​ពារ​ ដើ​ម្បី​កុំ​ឱ្យកើ​តមា​នជ​ម្ងឺនេះ​ ដូច​ជា​បើ​សិន​ជាលោកអ្នក​លើស​ទម្ង​ន់ គួរ​តែ​សម្រក​ទម្ងន់​។ ហើយ​ ចំពោះ​លោក​អ្នក​ដែល​ចូល​ចិត្ដ​ទទួល​ទាន​គ្រឿង​ស្រវឹ​ងឬ​ក៏បា​រី ​លោក​អ្ន​កគួរ​តែកា​ត់ប​ន្ថយ​ ជា​ពិ​សេស​គួរ​តែ​ប​រិ​ភោគ​អា​ហារ​ឱ្យបា​ន ​គ្រប់​គ្រាន់​ ដែល​សម្បូរ​ទៅដោ​យ​ជាតិ​កាល់ស្យូ​ម ​វី​តាមី​នដេ​ ជាតិប្រូ​តេ​អ៊ីន​ នេះគឺ​ជា​វិធី​ជួយ​ឱ្យសុ​ខ​ភាព​ឆ្អឹង​រឹង​មាំល្អ​។​ អ្វីដែ​ល​ ល្អ​ជាង​នេះ​គឺត្រូ​វ​តែ​ស្វែង​រក​គ្រូ​ពេទ្យ​ដែល​មាន​ជំ​នាញ​ច្បាស់​លាស់​ ដើ​ម្បី​ធ្វើ​កា​រព្យាបាល​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative