ឆាគ្រឿង​សាច់គោ

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ៥នាទី

គ្រឿងផ្សំ

  • សាច់គោ ១ខាំកន្លះ ហាន់ជា​បន្ទះស្ដើងៗ
  • គ្រឿងបុក ១ស្លាប​ព្រាបាយ​(គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច​សើច រមៀត ខ្ទឹមស)
  • ប្រេងឆា ២ស្លាប​ព្រាបាយ
  • សណ្ដែក​ដីបុក ១ស្លាប​ព្រាបាយ
  • ស្ករស ១ស្លាប​ព្រាកាហ្វេ
  • អំបិល ១ស្លាប​ព្រាកាហ្វេ
  • ម្ទេសប្លោក​ស្រស់ ១ផ្លែ
  • ខ្ទឹមបារាំង​ស្រស់ ១មើម
  • ម្ទេស តាមចំណង់​ចំណូលចិត្ដ
  • ជីវ៉ាន់ស៊ុយ តាមចំណង់​ចំណូលចិត្ដ

វិធីធ្វើ

  • មុនដំបូង លោកអ្នក​ត្រូវដាក់​ខ្ទះលើចង្ក្រាន​ទុកឱ្យក្ដៅ បន្ទាប់មក​ទើបដាក់​ប្រេងឆាចូល និងយក​គ្រឿងគល់​ស្លឹកគ្រៃ​ដាក់ចូល​ឱ្យមាន រសជាតិ​ឈ្ងុយ
  • បន្ទាប់មក​ដាក់សាច់គោ​ដែលហាន់​ជាបន្ទះ​ស្ដើងៗចូល និងដាក់​អំបិល ស្ករ សណ្ដែកដី និងបន្លែ​ចូលជាបន្ដ​ទើបឆា​ត្រឡប់​ចូលឱ្យ សព្វជាមួយ​គ្រឿង។
  • ចុងបញ្ចប់ ពេលដួស​ដាក់ចាន​ត្រូវដាក់​រោយជីវ៉ាន់​ស៊ុយជា​ការស្រេច។

ចំណាំ ៖ សម្រាប់​មុខម្ហូបនេះ លោកអ្នក​អាចទទួល​ទានជាមួយ​បាយស ឬទុក​ជាគ្រឿង​ក្លែមក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative