របៀប​រៀបចំ​បន្ទប់​ទទួលភ្ញៀវ

បន្ទប់​ទទួលភ្ញៀវ​ជាបន្ទប់​សំខាន់​នៅក្នុង​គេហដ្ឋាន​នីមួយៗ ព្រោះជា​ចំណុច​ទាក់ទាញ​ភ្នែកអ្នក​ផងទាំងពួង​ដែលមក​ដល់ផ្ទះ លោកអ្នក​ជាលើក​ដំបូង។ ដូចនេះ​ការរៀប​ចំបន្ទប់​ទទួលភ្ញៀវ​ចាំបាច់​ត្រូវតែ​ផ្ចិតផ្ចង់​ឱ្យបាន​ល្អស្អាត។ ទាំងនេះ​អាស្រ័យ​ទៅលើ​ការចេះ រៀបចំ​របស់លោក​អ្នកផងដែរ។ ទោះបីជា​គេហដ្ឋាន​មានលក្ខណៈ​តូចចង្អៀត​បន្ដិចមែន ប៉ុន្ដែបើ​ចេះរៀប​ចំឱ្យ​បានរៀប​រយល្អ នោះវា នឹងគួរ​ជាទី​មនោរម្យ​ចង់ឱ្យ​រស់នៅ។ តើគួរ​រៀបចំ​បន្ទប់ទទួល​ភ្ញៀវបែប​ណាទើប​ប្រសើរ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីស្វែង​យល់់អំពី​វិធីរៀប​ចំបន្ទប់​ទទួលភ្ញៀវ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី​សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និងជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន មកជម្រាប​ជូនប្រិយ​មិត្ដអ្នកអាន។

ស្ថានភាព​ទូទៅ​របស់​បន្ទប់​ទទួលភ្ញៀវ

បន្ទប់​ទទួលភ្ញៀវ​ជាទី​កន្លែង​សម្រាប់​សម្រាក​លម្ហែកាយ និងជា​កន្លែង​ទទួល​ភ្ញៀវដែល​មកលេង​ផ្ទះផង។ បន្ទប់​ទទួលភ្ញៀវ ជាទី​តាំងដែល​ត្រូវឆ្លង​កាត់មុនគេ ដូច្នេះ​ចាំបាច់​ត្រូវតែ​រៀបចំ​ឱ្យបាន​ស្អាតជានិច្ច។ ការរៀប​ចំបន្ទប់​ទទួលភ្ញៀវ​នេះអាស្រយ័​លើចំណង់ចំ ណូល​ចិត្ដរបស់​បុគ្គល​ម្នាក់ៗ។ តើចូល​ចិត្ដរស់​នៅតាម​បែបរាយ​ប៉ាយ ភាព​ស្អាតបាត​និងមាន​សណ្ដាប់​ធ្នាប់? របៀប​រៀបចំ​ទៀតសោតក៏ មានភាព​ខុសៗ​គ្នាទៅ​តាមចំណង់​ចំណូលចិត្ដ​អ្នកខ្លះ​ចូលចិត្ដ​ទិញសម្ភារៈ​ជាវត្ថុ​បុរាណ ឬវត្ថុ​មានតម្លៃ​ដើម្បីដាក់​តាំងលម្អ។ ឯអ្នកខ្លះ ទៀត ចូលចិត្ដ​សម្ភារៈ​សាមញ្ញ​តម្លៃ​សមរម្យ។ រីឯពន្លឺ​វិញអ្នក​ខ្លះមិន​ចង់ឱ្យ​មានពន្លឺភ្លឺ និងងងឹត​ពេកទេ ចង់បាន​ពន្លឺព្រឿងៗ​តែប៉ុណ្ណោះ។

របៀប​គួររៀប​ចំបន្ទប់​ទទួលភ្ញៀវ

ប្រសិន​បើលោក​អ្នកជ្រើស​រើសវត្ថុ​មកតាំង គួរជ្រើស​រើសវត្ថុ​ដែលមាន​តម្លៃបន្ដិច​ទើបជា​ការល្អ​ព្រោះ​បន្ទប់​ទទួល​ភ្ញៀវជា កន្លែងដែល​ត្រូវអង្គុយ​សម្រាក​កាយជា​ញឹកញាប់។ ជាគុណ​ប្រយោជន៍​នៅពេល​ដែលលោក​អ្នកត្រឡប់​មកពី​បំពេញ​ការងារ​មានភាព ហត់នឿយ​អស់កម្លាំង លោកអ្នក​អាចអង្គុយ​សម្លឹងមើល​វត្ថុល្អៗ អាចជួយ​ឱ្យលោក​អ្នកមាន​អាម្មណ៍​ជ្រះថ្លា​ស្រស់ស្រាយ រំភើប និង បាត់នូវ​ភាពនឿយ​ហត់បាន​ខ្លះៗ​ដែរ។ ម្យ៉ាងវិញ​ទៀតប្រសិន​បើលោក​អ្នកមាន​លទ្ធភាព អាចទិញ​កម្រាល​ព្រំទៀតនោះ រឹតតែ​ប្រសើរ ដើម្បី​យកមក​ក្រាលនៅ​លើកម្រាល។ នៅពេល​ដើរលើក​ម្រាលនោះ​ហាក់មាន​អារម្មណ៍​ទន់ល្មើយ​ស្រួលខ្លួន។

1. ការដាក់ទូរទស្សន៍ ៖ ការតាំង​ទូរទស្សន៍​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ គឺអាស្រ័យ​ទៅលើ​គ្រួសារ​នីមួយៗ​ផងដែរ។ គ្រួសារ ខ្លះយល់​ឃើញថា​បុត្រធីតា​របស់គាត់​មើលច្រើន​ពេកនាំ​ឱ្យខាតបង់​ពេលសិក្សា គាត់មិនដាក់​ទូរទស្សន៍​ទេ។ ជាទូទៅ​ទូរទស្សន៍ និង ម៉ាញ៉េ​ជាវត្ថុ​មិនអាច​ខ្វះបាន​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ ដើម្បី​ប្រើសម្រាប់​កំដរ​អារម្មណ៍។

2. ការតាំងរូបភាពនៅលើជញ្ជាំង ៖ លោកអ្នក​គួរដាក់់​ជារូបថត​ពីរទៅ​បីសន្លឹក​តាំងនៅ​លើជញ្ជាំង។ ប៉ុន្ដែ​មិនគួរ​តាំងរូបឱ្យ ច្រើន​ស្អេកស្កះ​ពេកទេ ព្រោះនាំឱ្យ​រញ៉េរញ៉ៃ អាក្រក់​មើលទៅ​វិញទេ។ ចំពោះ​រូបថត​ដែលតាំង​នោះគួរ​ដាក់តាំង​ជារូបថត​ដែលមាន លក្ខណៈ​គ្រួសារ ដូចជា​រូបថត​ប្ដីប្រពន្ធ ឬរូបថត​ឪពុកម្ដាយ​ជាដើម។

3. ការត់ាំងថូផ្កា គួរមាន​ថូផ្កា​សម្រាប់​ដាក់ផ្កា​ស្រស់ៗ ដើម្បី​ឱ្យបន្ទប់​មានសោ​ភ័ណភាព និងស្រស់​ស្រាយ។ លោកអ្នក មិនគួរ​ដាក់ផ្កា​ជរ័ទេ ព្រោះ​មិនល្អ​មើលឡើយ។ ប្រសិន​បើលោក​អ្នកមិន​ចង់ចំណាយ​ថវិកា​ក្នុងការ​ទិញផ្កា​ស្រស់ជា​ប្រចាំទេ លោកអ្នក អាចដាំ​ផ្កាតិចតួច​នៅក្នុង​បរិវេណផ្ទះ ក៏ជាការ​ប្រសើរដែរ។

4. ទូសម្រាប់តាំងវត្ថុផ្សេងៗ ចាំបាច់​ត្រូវមាន​ទូតូច​មួយសម្រាប់​ដាក់សៀវភៅ​ខ្លះៗ​ទុកសម្រាប់​ភ្ញៀវអាន​កម្សាន្ដ។ តែមិន​គួរដាក់​សៀវភៅ​ឱ្យច្រើន​ពេកទេ ព្រោះបន្ទប់​ទទួលភ្ញៀវ​មិនមែន​ជាបណ្ណាល័យ​សម្រាប់​ផ្ទុកសៀវភៅ​ឡើយ។ ចំណែក​ឯសៀវ ភៅវិញ គួរជ្រើស​រើសយក​សៀវភៅ​ណាដែល​គួរជាទី​ទាក់ភ្នែក​ភ្ញៀវ។ សៀវភៅ​ទាំងនោះ​អាចជា​ប្រភេទ​សៀវភៅ​ដែលនិយាយ​អំពី ប្រាង្គប្រាសាទ​អង្គរវត្ដ ឬរូបភាព​ទេសភាព​ប្រទេស​ដ៏ទៃ​ដែលលោក​អ្នកធ្លាប់​បានទៅ​កម្សាន្ដ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5. ការដាក់សាឡុង ឬកៅអីវែង ប្រសិន​បើបន្ទប់​ទទួលភ្ញៀវ​របស់លោក​អ្នកមាន​ទំហំធំ គួរដាក់​សាឡុង​វែងមួយ​តុខ្លីដាក់ នៅក្បែរ​បង្អួច​សម្រាប់​ដាក់តាំង​វត្ថុផ្សេងៗ ដូចជា​រូបចម្លាក់ ឬរបស់​ផ្សេងដែល​មានទម្ងន់​ធ្ងន់។ ចូរកុំ​ដាក់វត្ថុ​ដែលស្រាល ព្រោះវា​នាំឱ្យ ប៉ើងតាម​ខ្យល់ងាយ​ធ្លាក់បែក។

6. ការដាក់វាំងនន លោកអ្នក​គួរប្រុង​ប្រយ័ត្ន ប្រសិន​បើផ្ទះ​លោកអ្នក​មិនមាន​សុវត្ថិភាព​គ្រប់គ្រាន់​លោកអ្នកមិន​គួរបើក​បង្អួច​ចំហ​ចោលទេ។ ចំពោះ​វាំងនន លោកអ្នក​គួរដាក់​ដើម្បី​បិទបាំង និងភាព​ស្រស់ស្អាត។ លោកអ្នក​គួរជ្រើស​រើសពណ៌​វាំងនន ដែល​ស្រដៀង​ទៅនឹង​ពណ៌​ជញ្ជាំងផ្ទះ ដើម្បី​ឱ្យស៊ី​សង្វាក់គ្នា។

7. ការតាំងទូ និងអាកាសធាតុ នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​លោកអ្នក​ក៏អាច​មានទូតូច​មួយសម្រាប់​ដាក់តាំង​ដបស្រា ឬ ភេសជ្ជៈ​ផ្សេងៗ​ផងដែរ ដើម្បី​ជាការ​ងាយស្រួល​អាចរក​ទទួល​ទានបាន​ភ្លាមៗ។ នៅក្នុង​បន្ទប់​ទទួលភ្ញៀវ គួរតែ​មានអាកាស​ធាតុ ត្រជាក់ល្មម ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវបើក​ទ្វារបង្អួច​ឱ្យមាន​ខ្យល់ចេញ​ចូលគ្រប់គ្រាន់ អាចប្រើកង្ហារ​ឬម៉ាស៊ីន​ត្រជាក់​ជាជំនួយ។

ដំបូន្មាន​អ្នកប្រឹក្សា

ដើម្បី​ឱ្យបាន​ផ្ទះក្លាយ​ជាចំណត​ដ៏សុខសាន្ដ លោកអ្នក​គួរចំណាយ​ពេលវេលា​និងថវិកា​ក្នុងការ​ទិញសម្ភារៈ​មកតាំង​លំអតុប តែង​ក្នុងផ្ទះ ឬអាច​ទៅពិគ្រោះ​ជាមួយ​អ្នកជំនាញ​រៀបចំ​ផ្ទះក៏​ជាការ​ប្រសើរ។ លោកអ្នក​មិនចាំបាច់​ចំណាយ​ទៅលើ​វត្ថុមាន​តម្លៃពេកទេ ធ្វើយ៉ាង​ណាឱ្យ​តែលោក​អ្នកយល់​ថាសម​ល្មមនឹង​អាចទទួល​យកបាន​ជាការ​ត្រឹមត្រូវ​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative