ជម្ងឺមិនឆ្លង​​​នៅកម្ពុជា​​​កើនឡើង

ជម្ងឺមិនឆ្លងគឺជាជម្ងឺដ៏កាចសាហាវមួយ ដែលបានឆក់យកជីវិតរបស់មនុស្សអស់ជាជាច្រើនលាននាក់ នៅក្នុងមួយឆ្នាំៗ។ ជម្ងឺនោះរួមមានដូចជា ជម្ងឺសសៃឈាមនិងបេះដូងជម្ងឺសួតរុំាំរ៉ៃ មហារីកទឹកនោមផ្អែម និងជម្ងឺប្រព័ន្ធរំលាយអាហារជាដើម។ ការរស់នៅមានជាអាទិ៍ការ​ទទួល​​ទាន​អាហារ​​មិន​ត្រឹម​ត្រូវ​​កង្វះ​​ការ​​​ហាត់​ប្រាណ​ ​ការ​ប្រើ​​បំពាន​​គ្រឿង​ស្រវឹងនិង​ការ​​ជក់បារីគឺជា​​គ្រោះ​ថ្នាក់​​ដ៏ចម្បង​​នៃអត្រា​ អ្នកស្លាប់ដោយសារជម្ងឺមិនឆ្លងនេះ

រូបភាពគេហទំព័រសុខភាពកម្ពុជា

កាលពី​ថ្ងៃទី២០​ មេសា​ ឆ្នាំ២០១២​ អង្គការខាណា​ បានរៀបចំ​ប្រារព្ធទិវា​ពណ៌ស្វាយ​អង្គការ​ខាណា ​លើកទីមួយ​ នៅមជ្ឈមណ្ឌល​សហប្រតិបត្តិ​ការកម្ពុជា​-ជប៉ុន រាជធានី​ភ្នំពេញ ស្តីអំពី​ការកើន​ឡើងជម្ងឺ​មិនឆ្លងនៅ​ក្នុងប្រទេស​កម្ពុជា​។ លោកវេជ្ជ​បណ្ឌិត​ អ៊ុំ សុភាព​ នាយក​ប្រតិបត្តិ​អង្គការខាណា​ បានមាន​ប្រសាសន៍ថា​ ប្រជាពលរដ្ឋ​កម្ពុជា មាន​អាយុក្រោម៦០​ឆ្នាំជាច្រើន​នាក់ បានស្លាប់​ដោយសារ​ជម្ងឺមិនឆ្លង​។ ជម្ងឺមិន​ឆ្លងនេះ បានកើត​មានចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មានអាយុ​ចន្លោះពី ២៥​ ទៅ៦៥ឆ្នាំ​ ដែលអ្នក​ជម្ងឺទាំង​នោះកំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ លោកវេជ្ជ​បណ្ឌិតបាន​បន្តថា“​ភស្ដុតាង​វិទ្យាសាស្ដ្រ បានបង្ហាញ​ឲ្យ​ឃើញថា ជម្ងឺសរសៃឈាម និង​បេះដូង ជម្ងឺ​សួត​រ៉ាំរ៉ៃ មហារីក និង​ជម្ងឺ​ទឹកនោមផ្អែម មាន​ជាប់ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​ឥរិយាបថ នៃ​ការរស់នៅ មាន​ជាអាទិ៍ ការទទួល​ទាន​អាហារ​មិន​ត្រឹមត្រូវ កង្វះ​ការហាត់​ប្រាណ កា​ប្រើ​ គ្រឿង​ស្រវឹង និង​ការជក់បារី​”​។

ចំនួនអ្នកស្លាប់ដោយសារជម្ងឺមិនឆ្លងនៅកម្ពុជា​

នៅក្នុង​ប្រទេស​កម្ពុជា មរណភាពដែល​បណ្ដាលមកពី​ជម្ងឺមិនឆ្លង មាន​ប្រមាណ​ជា ៤៧​ភាគរយ ក្នុង​ឆ្នាំ​២០១០​។ ក្នុងនោះ ជម្ងឺ​សរសៃឈាម​បេះដូង ២១ ភាគរយ ជម្ងឺមហារីក ៧​ភាគរយ ជម្ងឺ​សួត​រ៉ាំរ៉ៃ ៥​ភាគរយ ជម្ងឺ​ទឹកនោមផ្អែម ៣​ភាគរយ ជម្ងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជម្ងឺមិនឆ្លង​ផ្សេងទៀត រួមបញ្ចូល​គ្នា​ទទួលខុសត្រូវ ១១​ភាគរយ​។ បន្ថែម​លើ​នេះ ចំនួនអ្នកស្លាប់​ដោយ​ជម្ងឺឆ្លង​មាន ៤៦​ភាគរយ និង​ ស្លាប់​ដោយសារ​រង​របួស​ពី​គ្រោះថ្នាក់​មាន​ប្រមាណ ៧​ភាគរយ ផងដែរនៅកម្ពុជា។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា នៅក្នុង​ពិភពលោក អ្នក​ស្លាប់​ដោយសារជម្ងឺទូទៅមានរហូតដល់ទៅ ៥៧លាន​នាក់ កាលពី​ឆ្នាំ​២០០៨។ ​ក្នុងនោះ ៣៦លាន​នាក់ ស្លាប់​ដោយសារ​ជម្ងឺមិនឆ្លង ជាពិសេស​ស្លាប់​ដោយ​ជម្ងឺសរសៃ​ឈាមបេះដូង ជម្ងឺទឹកនោមផ្អែម ជម្ងឺមហារីក និង​ជម្ងឺ​សួត​រ៉ាំរ៉ៃ​។

របាយការណ៍នៃចំនួនអ្នកស្លាប់ដោយសារជម្ងឺមិនឆ្លង

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា នៅលើ​ពិភពលោក​មាន​មនុស្ស ៦ លាន​នាក់ បានស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ការជក់បារី។ ហើយនៅ​ឆ្នាំ​២០២០ ការស្លាប់នេះ អាច​ឡើងដល់ ៧,៥ លាន​នាក់ ក្នុង​មួយឆ្នាំៗ​។ ក្នុងនោះមនុស្ស​ប្រហែល ៣,២ លាន​នាក់ បានស្លាប់​ដោយសារ​ការមិន​បាន​ធ្វើ​លំ​ហាត់​កាយ​ជា​ទៀងទាត់ និង២,៣ លាននាក់ ស្លាប់​ដោយសារ​ការប្រើ​គ្រឿង​ស្រវឹង​លើស​កំណត់។ ហើយមនុស្ស៧,៥ លាន​ បានស្លាប់​ដោយសារ​ការឡើង​សម្ពាធ​ឈាម​ខ្ពស់ បង្កដោយជម្ងឺ​សរសៃឈាម​បេះដូង និង​មនុស្ស​ប្រហែល ២,៨ លាន​នាក់ផ្សេងទៀត ស្លាប់​ដោយ​សារការ​លើស​ទម្ងន់ និង​ធាត់​ជ្រុល​ជាដើម។ ជាពិសេស ​ មនុស្ស​ប្រហែល ២,៦ លាន​នាក់ ស្លាប់​ដោយសារ​ខ្លាញ់​ក្នុង​សរសៃឈាម​ឡើង​ខ្ពស់ និង​មនុស្ស​ប្រហែល ២ លាន​នាក់ បានស្លាប់​ដោយ​ជម្ងឺមហារីក​ ជារៀងរាល់ឆ្នាំ។​

ជម្ងឺមិនឆ្លងអាចកើនឡើងខ្ពស់ចំនួន១៥%

តាម​ការប៉ាន់ប្រមាណ​ទុកជាមុន បានបង្ហាញឲ្យដឹងថា នៅចន្លោះ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០២០ មរណភាពដោយសារជម្ងឺមិនឆ្លង​អាច​កើនឡើងរហូតដល់ ១៥ ភាគរយ ដែល​អាច​ស្មើនឹងមនុស្ស ៤៤ លាន​នាក់ត្រូវស្លាប់​នៅក្នុង​ពិភពលោក រាប់ទាំង​បណ្ដា​ប្រទេសទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​។ ជាពិសេសជាងនេះទៅទៀត ​អង្គការ​សុខភាព​ពិភពលោក ​បានប៉ាន់ប្រមាណថា មាន​មនុស្ស ១០០ លាន​នាក់ បានធ្លាក់ខ្លួន​ក្រីក្រ ព្រោះតែ​ការចំណាយទៅ​លើ​សេវា​សុខភាព​ដោយផ្ទាល់ និង​មិនផ្ទាល់​។

លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព បាន​មានប្រសាសន៍​បន្ថែមថា “​អន្តរាគមន៍​ល្អ​បំផុត មានដូចជា ការការពារ​ប្រជាពលរដ្ឋកុំ​ឲ្យ​ជក់បារី ឬ​ហាមឃាត់​ការជក់បារី​នៅ​ទីសាធារណៈ ហាម​ការផ្សព្វផ្សាយ​បារី និង​សុរា​ជា​សាធារណៈ និង​ដាក់​បន្ដឹង​ពន្ធអាករ​លើ​ស្រា និង​បារី ជាពិសេសការលើកកម្ពស់​ការយល់ដឹងដល់ប្រជាពរដ្ឋ​អំពី​របប​អាហារដែល​ត្រឹមត្រូវ និង​ការហាត់​ប្រាណជា​ទៀងទាត់​”​។​

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៤ មេសា ឆ្នាំ​ ២០១២

Categories:

Leave a Reply

Your email address will not be published. Required fields are marked *