វិធី​ពង្រីក​សុដន់

ស្ដ្រី ដែល​មាន​សុដន់​មួយគូ​ធំមូល​ក្បំល្អ គួរជា​ទីគយ​គន់ ពិតជា​ធ្វើឱ្យ​ពួកនាង​មាន​មោទ​នភាព​ណាស់។ ប៉ុន្ដែ​ក៏មាន​ស្ដ្រី​មួយ ចំនួន​មាន​សុដន់​មិន​សម​សួន​ទេ ដូច​ជាសុដន់​តូច សុដន់​យារ​ធ្លាក់​តាំង​ពីកំណើត​ឬសុដន់​យារ​ដោយ​សារ​ការ​បំបៅ​ដោះ​កូន​ជាដើម។ ការ​ថែរក្សា​សម្ផស្ស​សុដន់​ជារឿង​សំខាន់​សម្រាប់​ស្ដ្រី ព្រោះ​ថាស្ដ្រី​ដែល​មានសុដន់​មិន​សមសួន​ទោះ​ជាស្លៀក​សម្លៀក​បំពាក់​ល្អស្អាត បែប​ណាក៏​មិន​សក្ដិសម​ដែរ។ មាន​ស្ដ្រី​មិន​តិចទេ ដែល​មាន​កង្វល់​លើ​បញ្ហា​នេះ។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​សុដន់​មាន​ភាពធំ ហើយ​តឹង​ណែន ល្អ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

បច្ចុប្បន្ន​នេះ​ស្ដ្រី​ទាំង​ឡាយ​មិន​ចាំបាច់​មាន​កង្វល់​បញ្ហា​នេះ​ទៀត​ឡើយ ទស្សនាវដ្ដី សុខភាពយើង​បាន​ជួប​សម្ភាសន៍​ជាមួយ លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​កែសម្ផស្ស​សម្រស់​ភ្នំពេញ​ដើម្បី​បក​ស្រាយ​ពីវិធី​ធ្វើឱ្យ​សុដន់​ធំ តឹង​ណែន​ល្អ​និង​ធ្វើឱ្យ​ចុង​សុដន់​មាន ពណ៌​ក្រហម​ព្រឿងៗ មក​ជម្រាប​ជូនទុក​ជាការ​ស្វែង​យល់។ មានវិធី​ច្រើន​យ៉ាង​ដើម្បី​ធ្វើឱ្យ​សុដន់ធំ​និង​ណែន​ល្អ ប៉ុន្ដែ​ក្នុង​ចំណោម​វិធី ទាំងនោះ ក៏មាន​វិធីខ្លះ​បានផ្ដល់​នូវ​គុណវិបត្ដិ​ខ្លះដែរ។ ដូច្នេះ​ស្ដ្រី​ទាំង​ឡាយ​គួរ​ជ្រើស​រើស​យក​វិធីណា​មួយ​ដែលល្អ​ប្រសើរ​និងមាន សុវត្ថិភាព​មក​ប្រតិបត្ដិ​បាន​ហើយ។

1. វិធីទី​មួយ ៖ បែប​ធម្មជាតិ

វិធី​ទីមួយ​នេះជា​វិធី​ធ្វើតាម​បែប​ធម្មជាតិ​គឺ​លោកស្រី​អ្នកនាង​កញ្ញា​គ្រាន់តែ​យកទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​ក្រូច​ឆ្មារ​មួយ​ចំណិត តូច​លាង​លើចុង​សុដន់​ទាំងសង​ខាង។ បន្ទាប់​មក​ប្រើ​ម្រាមដៃ​ធ្វើ​ចលនា​ស្រាលៗ​ច្បូត​ពីគល់​មក​ចុងសុដន់​ទាំងសង​ខាងរយៈ​ពេល១៥ នាទី រួច​ទើប​លាង​សម្អាត​ចេញ​ដោយ​ប្រើទឹក​ត្រជាក់​ធម្មតា។ បន្ទាប់​មកទៀត​លោកស្រី​អ្នកនាង​កញ្ញា​យក​ទឹកឃ្មុំ​សុទ្ធ​មួយ​ស្លាបព្រា កាហ្វេ​លាយ​ជាមួយ​ទឹក​ត្រជាក់​បន្ដិច​មកលាប​លើសុដន់​ដោយ​ច្បូត​ស្រាលៗ​ពីគល់​មកចុង​សុដន់​ហើយ​ទុករយៈ​ពេល​១៥នាទី​ដូចគ្នា​ទើប លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ម្ដង​ទៀត។

សូម​ចងចាំ​ថា ៖ ចូរធ្វើ​ចលនា​ទៅលើ​សុដន់​ដោយ​កម្លាំង​ដៃស្រាលៗ​មិន​ត្រូវ​ធ្វើចលនា​ទៅលើ​សុដន់​ដោយ​ប្រើ​កម្លាំង​ម្រាមដៃ​ធ្ងន់ ពេកទេ ដូច​ជាការ​ច្របាច់់​ទៅលើ​សុដន់​ខ្លាំងៗ​ជាដើម ព្រោះ​នាំឱ្យ​សុដន់​ជ្រាយ និងយារ​បានយ៉ាង​ងាយ។ គួរ​ធ្វើបែប​នេះជា​រៀងរាល់ ថ្ងៃនៅ​រាល់​ពេល​ព្រឹក​ព្រលឹម និង​ពេលល្ងាច ព្រោះ​អាចជួយ​ឱ្យស្បែក​សុដន់​តឹងណែន​មិនយារ​ធ្លាក់​និងធ្វើ​ឱ្យក្បាល​សុដន់​មានពណ៌ ក្រហម​ព្រឿងៗ​មិនខ្មៅ​ទៀតផង។ វិធីនេះ​អាច​អនុវត្ដ​បាន​ទាំងស្ដ្រី​មានស្វាមី​ទាំងស្ដ្រី​នៅលីវ។

2. វិធីទីពីរ ៖ ម៉ាស៊ីន​ធ្វើ​ចលនា

វិធី​ទីពីរ​នេះ​ជាវិធី​ដែល​ធ្វើឱ្យ​សុដន់​របស់​លោកស្រី​អ្នកនាង​កញ្ញាធំ​និង​តឹងណែន​ល្អ​ដោយ​ប្រើម៉ាស៊ីន​ធ្វើ​ចលនា​លើ​សាច់ដុំ​សុ ដន់។ មុន​នឹងធ្វើ​ចលនា​ទៅលើ​សុដន់​ដោយ​ម៉ាស៊ីន​នេះ​ជាដំបូង​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវ​លាបថ្នាំ​ម្យ៉ាង​សម្រាប់​ឱ្យសាច់ដុំ​សុដន់ កន្ដ្រាក់​លឿន​មុនពេល​ប្រើប្រាស់​ម៉ាស៊ីន​ធ្វើ​ចលនា​សាច់ដុំ​ទ្រូង។ ការ​លាបថ្នាំ​លើ​សាច់ដុំ​ទ្រូងចាំ​បាច់​ត្រូវ​សម្អាត​ដើម​ទ្រូង​ជាមុន​សិន បន្ទាប់​មក​ទើប​យកថ្នាំ​មកលាប​ដោយ​ប្រើ​ម្រាមដៃ​ទាំង​ដប់ច្បូត​ពីគល់​ជុំវិញ​សុដន់​តម្រង់​មក​ចំណុច​កំពូល​នៃសុដន់ ដោយ​ធ្វើចលនា​ត្រឹមត្រូវ​តាមក្បួន​ខ្នាត​រយៈ​ពេលពី​២០នាទី​ទៅ៤០នាទី។ លុះ​ស្ងួត​ថ្នាំ​ទើប​ប្រើជា​មួយ​ឧបករណ៍​ស្វ័យ​ប្រវត្ដិ​សម្រាប់​ធ្វើ​ចលនា​សុដន់​ចុះឡើងៗ​ទៅតាម​ចង្វាក់​របស់​ឧបករណ៍ មិនឱ្យ​លើស​ពីមួយ​ម៉ោង​ឡើយ។ វិធី​នេះ​ត្រូវធ្វើ​ជាប្រចាំ​មួយថ្ងៃ​ពីរដង គឺនៅ​ពេល​ព្រឹក​ព្រលឹម និង​ពេលល្ងាច​រៀបចូល​ដំណេក។

3. វិធី​ទីបី ៖ ហាត់​ប្រាណ

ការធ្វើ​លំហាត់​ប្រាណ​ដោយ​ចលនា​ទៅលើ​ដើមដៃ​សង្កត់ធ្ងន់​ទៅលើ​ដើម​ទ្រូង ដូចជា​លើក​របស់​ធ្ងន់ៗ​(លើក​អាល់​ទែរប ការ ហែល​ទឹក វាយតែ​ន្នីស លេង​កីឡា​បាល់ទះ​ជាដើម សុទ្ធតែ​អាចជួយ​ធ្វើឱ្យ​សុដន់​ធំតឹង​ណែនល្អ​បាន​ដែរ។ ប៉ុន្ដែ​វិធីនេះ​ក៏មាន​គុណ​វិបត្ដិ ខ្លះដែរ ព្រោះ​អាច​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​សរីរាង្គ​ផ្សេងៗ​ទៀត ដូចជា​ធ្វើឱ្យ​ម្រាមដៃ​ឡើង​សរសៃ​ឡើង​សាច់ដុំ​ដៃស្មា​ដូចជា​មនុស្ស ប្រុស​ជាដើម។ ប៉ុន្ដែ​ចំពោះ​ស្ដ្រី​ដែល​ស្រឡាញ់​រាងបែប​មនុស្ស​ប្រុស​អាច​អនុវត្ដ​តាមវិធី​នេះបាន​ដោយ​មិនបាច់​ចំណាយ​ថវិកា​ច្រើន និង មិន​ប៉ះពាល់​ដល់សុខភាព​ទៀត​ផង។ សុភាពនារី​គួរចង​ចាំថា​ក្នុង​ពេល​ធ្វើកីឡា គួរពាក់​អាវ​ទ្រនាប់​តឹងណែន​បន្ដិច ដើម្បី​ការពារ​ចលនា រលាក់​នាំឱ្យធ្លាក់​យារ​សាច់​ដុំសុដន់។

5. វិធីទីបួន

បច្ចុប្បន្ន​នេះ​មានថ្នាំ​ច្រើន​ប្រភេទ​អាចធ្វើ​ឱ្យសុដន់ធំ និង​តឹងណែន​ល្អ ជា​ប្រភេទ​ថ្នាំលេប និង​ថ្នាំចាក់។ ប៉ុន្ដែ​វិធីនេះ​អាចធ្វើ ឱ្យមាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​បាន ព្រោះថ្នាំ​ជាអាវុធ​មុខពីរ​នៅពេល​ដែល​ប្រើប្រាស់​រយៈ​ពេល​យូរ​ឬថ្នាំ​ហួស​កាល​កំណត់។ ការប្រើ ថ្នាំចាក់​ពពួកស៊ី​លីកូន​(ជាតិ​ម្យ៉ាង​អន្ធិលៗ)​ចាក់​ចូលក្នុង​សុដន់​តាមម្ជុល​ឬក៏​វះកាត់​សុដន់​ដោយ​ដាក់​សារជាតិ​ស៊ីលី​កូនចូល​ទៅក្នុង​សុដន់ ។ វិធីនេះ​ជាវិធី​ធ្វើឱ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ព្រោះថា​ជាតិ​ស៊ីលី​កូន​ពុំអាច​នៅជា​មួយ​សាច់​ឈាម​មនុស្ស​យូរ​រហូត​ទេ។ ជា ផល​វិបាក​យូរ​អង្វែង ស្ដ្រី​អាច​កើត​ជម្ងឺ​មហារីក​សុដន់ ដំបៅ​ក្នុង​សុដន់​មានខ្ទុះ​ព្យាបាល​មិនជា​ឡើយ ជួន​អាច​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់ រហូត​ដល់ស្លាប់​បាត់​បង់​ជីវិត​ជាដើម។ បច្ចុប្បន្ន​នេះក៏​មានស្ដ្រី​មិនតិច​ទេ​ដែល​មាន​គ្រោះ​ថ្នាក់​ដោយ​បញ្ហា​នេះ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ដើម្បី​ថែរក្សា​សុដន់​ឱ្យនៅ​តែ​ស្អាតល្អ​លោកស្រី​អ្នកនាង​កញ្ញា​គួរប្រើ​អាវ​ទ្រនាប់​ដែល​មានថ្នក់​ធំល្មម​សមទៅ​នឹង​ទំហំ​សុដន់ មិន​ត្រូវ​ឱ្យរឹប​ចង្អៀត ឬរលុង​ពេកទេ ដើម្បី​ឱ្យសុដន់​នៅតែ​មូលក្បំ​ដដែល​មិន​សំប៉ែត។ សម្រាប់​ពេលយប់​មិន​គួរពាក់​អាវ​ទ្រនាប់​ទេ ប្រសិន​បើពាក់់​គួរតែ​ពាក់អាវ​ទ្រនាប់​ណាដែល​រលុង។ ក្នុង​ចំណោម​វិធី​ទាំងបួន​ខាងលើ​ដែល​ជួយឱ្យ​សុដន់​លោកស្រី​អ្នកនាង​កញ្ញាធំ និង ណែន​ល្អ​នោះ​គួរជ្រើស​រើស​យកវិធី​ដែល​គ្មាន​គ្រោះថ្នាក់​ដល់​សុខភាព​មក​អនុវត្ដន៍​ទើបជា​ការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧

Google Analytics Alternative