ចាក់ទឹក​ក្រៅពាង

លោកអ្នកមួយចំនួនហាក់បីដូចជា​មិន​ទាន់​យល់​ច្បាស់​អំពី​ភាសា​បច្ចេក​ទេស​មួយ​ដែល​វេជ្ជបណ្ឌិត​ ​ឬ​មនុស្ស​ទូទៅ​តែង​តែ​យក​មក​ប្រើប្រាស់​ដើម្បី​និយាយ​ក្រៅ​ផ្លូវ​ការ​។ ​ប៉ុន្ដែ​ពាក្យ​នេះ​គឺ​ជា​ភាសា​ស៊ី​ជម្រៅ​មួយ​ហើយ​មាន​ន័យ​ទូលំ​ទូលាយ​ទៀត​ផង​ ​សម្រាប់​​ប្រើ​ចំពោះ​លោក​អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ចង់​ពន្យារ​កំណើត​តាម​បែប​ធម្ម​ជាតិ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីជ្រាបអំពីប្រធានបទខាងលើនេះ ​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​បាន​ជួប​សម្ភាស​លោក​វេជ្ជ​បណ្ឌិត​ ​អ៊ុន​ វុទ្ធី​ ​គ្រូ​ពេទ្យ​ព្យា​ បាល​ជម្ងឺ​ទូទៅ ​និង​ផ្នែក​សុខ​ភាព​បន្ដ​ពូជ​បុរស​នៃ​សមាគម​ថែ​រក្សា​សុខ​ភាព​កម្ពុជា​ ​ហៅ​កាត់​ថា​“រ៉ាក់”​ ​ដើម្បី​ពន្យល់​អំពី​ប្រធាន​បទ​ខាង​​លើ​នេះ​។

ចាក់ទឹកក្រៅពាងគឺជាអ្វី?

​ចាក់ទឹកក្រៅពាងគឺ​ជាមធ្យោ​បាយ​ពន្យា​រ​កំណើត​មួយ​ក្នុង​ចំណោម​មធ្យោ​បាយ​ពន្យារ​កំណើត​ដទៃ​ទៀត​ ​ដែល​មធ្យោ​បាយ​ ​នេះ​បុរស​ត្រូវ​បញ្ចេញ​ទឹក​កាម​នៅ​ខាង​ក្រៅ​ប្រដាប់​បន្ដពូជ​របស់​ស្ដ្រី។​ ​មធ្យោ​បាយ​នេះ​អាច​ទប់​ស្កាត់​ការ​បង្ក​កំណើត​បាន​ ​ដូច​ការ​ប្រើ​ ​ប្រាស់​ថ្នាំ ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ ​និង​ការ​ប្រើ​ប្រាស់​វិធី​ពន្យារ​កំណើត​ដទៃ​ទៀត​ផង​ដែរ​។ ​ប៉ុន្ដែ​ត្រង់​ថា​ ​បុរ​ស​ត្រូវ​តែ​ទប់​​​អារម្មណ៍​ខ្លួន​ឯង​យ៉ាង​ណា​មិន​ត្រូវ​បាញ់​ទឹក​កាម​ចូល​ទៅ​ក្នុង​ប្រដាប់​បន្ដ​ពូជ​ស្ដ្រីនោះ​ឡើយ​។​ នេះ​ហើយ​ដែល​គេ​ហៅ​ថា​ ​ការ​ចាក់​ទឹក​ក្រៅ​​ពាង​។

ការចាក់ទឹកក្រៅពាង និងផលប៉ះពាល់

បើតាមវេជ្ជសាស្ដ្រ វិធីចាក់​ទឹក​ក្រៅ​ពាង​មិន​បាន​ផ្ដល់​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សុខ​ភាព​នោះ​ឡើយ​ ​ព្រោះ​វា​មិន​មែន​ជា​ ​បញ្ហា​ប៉ះ​ទង្គិច​ទៅ​លើ​រាង​កាយ​ ​ឬ​ទៅ​លើ​កម្លាំង​ថាម​ពល​ផ្សេងៗ​នោះ​ទេ​។ ​ជាធម្មតា​ការ​រួម​ភេទ​តែង​តែ​ប្រាថ្នា​ចង់​បាន​នូវ​ការ​បញ្ចេញ​ ​ទឹក​កាម​ ​ដូច្នេះ​ហើយ​ការ​បញ្ចេញ​ទឹក​កាម​នៅ​កន្លែង​ណា​ក៏ដោយ​ ​វា​មិន​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ផ្សេងៗ​ឡើយ​។ ​តួយ៉ាង​ដូច​ ​យុវ​វ័យ​មួយ​ចំនួន​ដែល​ទើប​នឹង​ធំ​ ​ពួក​គេ​តែង​តែ​ប្រើ​ប្រាស់​ការ​រួម​ភេទ​ដោយ​ដៃ​ ដូច្នេះ​ហើយ​ទឹក​កាម​របស់​គាត់​បញ្ចេញ​នៅ​ទីណា​ក៏បាន​​ដែរ​។

ការចាក់ទឹកក្រៅពាងអាចទប់ស្កាត់ការបង្កកំណើតបានរហូត៩៩ភាគរយ

វិធីជ្រើសរើសការពន្យារកំណើត​ដោយ​សារ​ការ​ចាក់​ទឹក​ក្រៅពាង​វា​មាន​ភាគ​រយ​តិច​តួច​បំផុត​ដែល​អាច​មាន​កូន​ ​តែភាគ​រយ​ ​នោះ​មាន​ត្រឹម​តែ០.១​ឬ​០.២​ភាគ​រយ​តែ​ប៉ុណ្ណោះ​។ ​ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ​ទឹក​រងៃ​របស់​បុរស​ដែល​មាន​នៅ​ក្នុង​ ​សកម្ម​ភាព​កំពុង​រួមភេទ​នោះ​ ​មិន​អាច​ទៅ​បង្ក​កំណើត​បាន​ឡើយ​ ​លុះត្រា​តែ​ទឹក​កាម​ទើប​វា​អាច​បង្ក​កំណើត​បាន​។​

ដំបូន្មានអ្នកជំនាញ

លោក​អ្នកមួយចំ​នួន​ដែលប្រា​ថ្នាចង់​ពន្យារ​កំណើត​ឬ​គូស្វាមី​ភរិយា​ដែល​ទើប​រៀបការ​ថ្មោង​ថ្មី​ក៏​ដោយ​ ​ប្រសិន​បើ​មិន​ទាន់​​មាន​បំណង​ប្រាថ្នា​ចង់​បាន​កូន​នោះ​ទេ​ ​គួរ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ដោយ​វិធី​រួមភេទ​ចាក់​ទឹក​ក្រៅ​ពាង​ ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ ​សុខ​ភាព​ឡើយ​។​ ​ម្យ៉ាង​ទៀត​វា​ក៏​ជា​វិធី​សាស្ដ្រ​ពន្យា​​រ​កំណើត​មួយ​ល្អ​ផង​ដែរ​ ​ក្រៅ​ពី​ប្រើ​ប្រាស់​ថ្នាំ​ ​ឬ​ប្រើ​ស្រោម​អនា​ម័យ​។ ​លើស​ពី​នេះ​ ​វិធី​រួម​ភេទ​ចាក់​ទឹក​ក្រៅ​ពាង​នេះ​ ​វា​មាន​លទ្ធភាព​មិន​អាច​ផលិត​កូន​បាន​រហូត​ដល់​៩៩​ភាគ​រយ​ផង​ដែរ​។ ​ដូច្នេះ​ហើយ​លោក​អ្នក​ដែល​ ​មាន​បំណង​ចង់​ពន្យារ​កំណើត​អាច​ប្រើ​វិធី​សាស្ដ្រ​បែប​នេះ​ក៏បាន​ដែរ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative