បុរស​ពិសាបារី ៖ មូលហេតុ និង​វិធីផ្ដាច់បារី

បើលោកអ្នក​ពិសាបារី​មួយដើម លោកអ្នក​នឹងខាត​អាយុអស់​ដប់មួយ​នាទីកន្លះ​នេះជាការ​ព្រមាន​មួយ​ដែលអង្គការ​សុខ ភាព​ពិភពលោក​កំណត់ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ។ ទោះបី​ជាសព្វថ្ងៃ​ចំនួន​នៃអ្នក​ពិសាបារី​ជាបុរសភេទ​មានការ​ថយចុះ​តែគេ​សង្កេត​ឃើញ ថាចំនួនស្ដ្រី​ជក់បារី​បែរជា​មានការ​កើនឡើងវិញ​នៅលើ​ពិភព​លោក។ ទោះបី​ជាប្រជាពលរដ្ឋ​ភាគច្រើន​មានការ​និយម​ពិសាបារី ក៏យុទ្ធ នាការ​ទប់ស្កាត់​ការពិសាបារី ឬ​ថ្នាំជក់​ត្រូវបាន​ពិភពលោក​យកចិត្ដ​ទុកដាក់​ជាពិសេស​ទៅលើ​សុខភាព​របស់​អ្នកជក់ និង​អ្នកដែលរស់ នៅជាមួយ​នឹងផ្សែង​បារី។  ផ្សែងបារី​ដែលមាន​នៅក្នុង​បរិយាកាស គឺ​ជាប្រភព​នៃខ្យល់​កខ្វក់។

 លោកវេជ្ជ​បណ្ឌិត មុំ គង់ ជាប្រធាន​កម្មវិធី​សហគមន៍​កម្ពុជា​គ្មាន​ផ្សែងបារី​នៃអង្គការ​អាដ្រា​កម្ពុជា​បានណែនាំ​ពីវិធី​ដើម្បីទប់ ទល់ការ​ញៀនបារី និង​ផលប៉ះពាល់​ដល់សុខភាព​ដែលបណ្ដាល​មកពី​ផ្សែងបារី។

បារី ជាអ្វី?

បារីជា​ផលិតផល​ថ្នាំជក់។ អ្នកណា​ក៏បានដឹង​អំពីបារី​ព្រោះបារី​ត្រូវបាន​ក្រុមហ៊ុន​ថ្នាំជក់​ដែលភាគ​ច្រើន​ដែលជា​ក្រុមហ៊ុន​អន្ដរ ជាតិ ឬ​ឆ្លងទ្វីប បានធ្វើការ​ផ្សព្វផ្សាយ​ពីសារសំខាន់​ក៏ដូច​ជាភាពអស្ចារ្យ​របស់បារី​នៅជុំវិញ​ពិភពលោក។ បារីត្រូវ​បានផ្សំ​ឡើងពី​វត្ថុធាតុ ដើម​ធម្មជាតិ​(ស្លឹកថ្នាំជក់) បន្ទាប់ពី​សម្ងួត​ហើយ​ត្រូវបាន​យកមក​ធ្វើការ​វេចខ្ចប់​ទៅតាម​រូបរាង​ដែលបាន​រចនាឡើង​ដោយ​ក្រុមហ៊ុន ថ្នាំជក់​នីមួយៗ។

មូលហេតុ​បុរសចូល​ចិត្ដពិសាបារី

តាមការ​សាកសួរ​ទៅកាន់​បុរស​ដែលនិយម​ចូលចិត្ដ​ពិសាបារី ភាគច្រើន​ពួកគាត់​បានបក​ស្រាយថា​គាត់មាន​ការពេញ​ចិត្ដតាំង ពីជក់ដើម​ទីមួយ​មកម្ល៉េះ ដោយមិន​មានមូល​ហេតុអ្វី​ច្បាស់លាស់​ឡើយ។ ដោយសារ​ការចង់ដឹង​និង​ចង់បង្ហាញ​ពីភាព​ក្លាហាន ឬ​ភាព ជាមនុស្សធំ បានធ្វើ​ឱ្យយុវ​ជនជំនាន់ថ្មី​ឈានចាប់ផ្ដើម​សាកល្បង​ជក់បារី​កាន់តែ​ច្រើនឡើង។ ចាប់ផ្ដើម​ពីការរៀន​ជក់ដើម​ដំបូង សារ​ធាតុ​នីកូទីន​ដែលមាន​នៅក្នុង​ថ្នាំជក់​បានធ្វើ​ឱ្យអ្នក​ជក់បារី​បានឈាន​ដល់កម្រិត​ញៀនដោយ​មិនដឹងខ្លួន​បាត់ទៅ​ហើយ។ ដោយសារការ ឃោសនា​តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ពីភាព​សំខាន់​របស់​ថ្នាំជក់​បានធ្វើឱ្យ​អ្នកទស្សនា​ដែលមិនធ្លាប់​សាកល្បង មានកូន​ចិត្ដចង់​សាក ល្បង ហើយ​អ្នកដែល​ជក់រាល់ថ្ងៃ​នៅតែបន្ដ​ការជក់ត​ទៅទៀត។ មូលហេតុ​ភាគច្រើន​បណ្ដាល​មកពី​ការឃោសនា ឬ​ផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​ឥទ្ធិពល​ច្រើននៅ​ក្នុងការ​បញ្ចុះបញ្ចូល​អ្នកទស្សនា​ឱ្យមាន​ចិត្ដសាកល្បង។ នៅមាន​មូលហេតុ​បន្ទាប់បន្សំ​មួយចំនួន​ទៀត ដូច​ជាការ​ទម្លាប់ជក់​នៅពេល​មានបញ្ហា​អផ្សុក មាន​អារម្មណ៍​ស្មុគស្មាញ មានមិត្ដភក្ដិ​បញ្ចុះបញ្ចូល​ឱ្យជក់ មានការបង្ខំ មានការ​អូសទាញ​ឬ​ការយល់ថា​បារីអាច​ជួយដល់​ការគិត ឬ​អ្នកដែល​ស្រូបផ្សែងបារី​យូរជាដើម នាំឱ្យអ្នក​ពិសាបារី​មានការ​កើនឡើង​ជារៀង​រាល់ថ្ងៃ។

តាមការ​អង្កេត​នៅឆ្នាំ​១៩៩៩​របស់អង្គការ​លីដេខ្មែរ កងកម្លាំង​ប្រដាប់អាវុធ ដូចជាប៉ូលីស ទាហាន​ជាដើម​មានចំនួន​ច្រើន ជាងគេ​រហូតដល់​ជាង​៧០%​ដែលជក់បារី។ អ្នកធាក់​ស៊ីក្លូ អ្នករត់​តាក់ស៊ី កម្មករ កសិករ អ្នកគ្មាន​ជំនាញ​សិស្ស និង​និសិ្សត ជាអ្នកជក់ បន្ទាប់បន្សំ។ ដើមឡើយ​អ្នកជក់​មានអាយុ​ចាប់ពី២០ឆ្នាំ​ឡើងទៅ​ព្រោះ​ជាវ័យ​ដែលពួក​គាត់អាច​រកចំណូល​បាន តែបច្ចុប្បន្ន​អ្នកជក់ មានចាប់​ពីសិស្ស​សាលា​អាយុចាប់​ពី១៤ឆ្នាំ​ក៏ឃើញ​មានជក់​បារីដែរ។ អ្នកជក់​ច្រើនបំផុត​មានអាយុចាប់​ពី៣៥ទៅ៥៥ឆ្នាំ ដែលមួយថ្ងៃ អាចឈាន​រហូតដល់​៣កញ្ចប់។

ផលប៉ះពាល់​នៃការ​ពិសាបារី

បារីប៉ះពាល់​យ៉ាងខ្លាំង​ដល់អ្នកជក់ និង​អ្នកដែល​រស់នៅ​ជុំវិញ។ អ្នកដែល​ងាយរង​គ្រោះជាងគេ​គឺកុមារ​ក្រោមអាយុ​១៣ឆ្នាំ ព្រោះ៨០%​នៃពួកគេរ​ស់នៅជាមួយ​នឹងអ្នក​ជក់បារី។ ផ្សែងបារី​មានផ្ទុក​ទៅដោយ​សារធាតុគីមី​ជាង៤០០០​ប្រភេទ​រួមមាន​បង់សែន នី កូទីន បង់សូពីរ៉ែន អាម៉ូញាក់ កាបូន​ម៉ូណូអុកស៊ីត អ៊ីដ្រូសែន​ស្យានីត​ជាដើម។ សារធាតុខ្លះ​ត្រូវបាន​ចាត់ទុកថា​បណ្ដាលឱ្យ​រលាក ហើយ សារធាតុ​ខ្លះទៀត​ជាសារធាតុ​បង្កជម្ងឺ​មហារីក។

  • អ្នកពិសាបារី ៖ ផ្សែងបារី​មានឥទ្ធិពល​ធ្វើឱ្យ​អ្នកជក់បារី​មានស្បែក​ស្ងួត បបូរមាត់​ឡើងខ្មៅ ឆាប់ចាស់​ស្បែក​ជ្រីវជ្រួញ មានធុំក្លិន​ឈ្ងៀមជាប់​ខ្លួន រលាកសួត មហារីក​សួតជាដើម។
  • អ្នកដែល​រស់នៅជុំវិញ​(អ្នកស្រូប​ផ្សែងបារី) ការបន្ថែម​នូវក្លិន​ឈ្ងុយ​និង​រសជាតិ​ទៅលើ​ថ្នាំជក់​ដើម្បីផ្គាប់​ចិត្ដអ្នក​និយម ពិសាបារី បានប្រែក្លាយ​បារីទៅ​ជាសារធាតុពុល​នៅពេល​ដែល​ដុតបញ្ឆេះ។ អ្នកដែល​ស្រូបផ្សែង​ពីគេ​អាចបណ្ដាល​ឱ្យមាន​ផលប៉ះពាល់ ភ្លាមៗ ដូចជាហៀរ​ទឹកភ្នែក ឈឺក្បាល ក្អក ឈឺបំពង់ក វិលមុខ រកកលចង់​ក្អួតជាដើម។ អ្នកមាន​ជម្ងឺហឺត​(មនុស្សពេញវ័យ) ពេល ស្រូប​ផ្សែងបារី មុខងារ​របស់សួត​មានការ​ប៉ះពាល់​យ៉ាងខ្លាំង។ ឪពុកម្ដាយ​ដែល​ជក់បារី​អាចបណ្ដាល​ឱ្យកុមារ​កើតហឺត ប្រឈមមុខទៅ នឹង​ការកើតជម្ងឺ​ផ្លូវដង្ហើម​រហូតដល់​៧២%។ អ្នកមិន​ជក់បារី​តែបាន​ស្រូបផ្សែងបារី​ក៏អាច​ប្រឈមមុខនឹ​ងជម្ងឺ​គាំងបេះដូង និង​មហារីក សួត​រហូតដល់​ទៅ២៥%។ ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​ដែលស្រូប​ផ្សែងបារី​អាចបណ្ដាលឱ្យ​ទារកមិន​គ្រប់គីឡូ​នៅពេលកើត។
  • បរិស្ថាន ការសម្ងួត​ថ្នាំជក់១តោនត្រូវ​ការអុសជាង​៤ម៉ែត្រគូប ដែលអាច​ប៉ះពាល់​ដល់បរិស្ថាន​ព្រៃឈើ​ករណី​មិនមាន ការគ្រប់គ្រង​ការកាប់​បំផ្លាញ​ព្រៃឈើ។ ផ្សែងបារី​ជាប្រភព​ចម្បង​នៃខ្យល់​កខ្វក់។
  • សេដ្ឋកិច្ច បារី​មានផល​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច​ជាតិ និង​សេដ្ឋកិច្ច​គ្រួសារ។ ជាក់ស្ដែង​តាមតួលេខ​នៃការ​ស្ទាបស្ទង់​សេដ្ឋ កិច្ច​នៅក្នុង​ឆ្នាំ១៩៩៩​របស់​អង្គការ​ក្នុងស្រុក​មួយ ថវិកា​ជាង​៦៩៤៤៤៨៩៣ដុល្លា​រសហរដ្ឋអាមេរិក​ត្រូវបាន​ចំណាយ​សម្រាប់​ថ្នាំជក់ក្នុង មួយឆ្នាំ​ដែលថវិកា​ទាំងនេះ​គួរតែ​ចំណាយ​ទៅលើអ្វី​ដែលមាន​ប្រយោជន៍​ច្រើនជាង​អាហារផ្សែងនេះ។

វិធីព្យាបាល​ការញៀនបារី

ទោះបីជា​ការព្យាបាល​ផ្ដាច់បារី​អាចមានវិធី តែវា​ទាមទារ​ឱ្យមានការ​តាំងចិត្ដខ្ពស់​និង​ការស្ម្រ័គចិត្ដ​របស់អ្នក​ដែលញៀន បារី។ ពេលដែល​គាត់មិនបាន​ជក់វាអាច​ធ្វើទុក្ខ​ដល់អ្នក​ជក់ជា​រោគសញ្ញា​ញៀន ដូចជាធ្វើ​ទុក្ខរសាប់​រសល់​ជូរមាត់​ជាដើម។ អាការនេះ អាចកើតឡើង​ត្រឹមតែ​៣ទៅ៥ថ្ងៃ​ដំបូង​ដែលគាត់​បានព្យាយាម​ផ្ដាច់បារី ហើយថយ​ចុះមួយ​ថ្ងៃបន្ដិចៗ។ ភាគ​ច្រើន​ធ្វើទុក្ខត្រឹម​តែ៣ទៅ ៥នាទី​ប៉ុណ្ណោះ​(មានចំណង់ខ្លាំង) និងមួយ​ម៉ោងអាចមាន​ចំណង់ម្ដង។

ការផ្ដាច់​បារីមានវីធី​៦យ៉ាង។ សូមចងចាំថា ជាធម្មតា​ចំណង់​នៃការ​ពិសាបារី​មានត្រឹមតែ​៣ទៅ៥នាទី​ហើយ​មួយ​ម៉ោងម្ដង និង​ត្រឹមតែ៥​ថ្ងៃប៉ុណ្ណោះ។

១. វិធីទីមួយ គឺប្រកាស​ប្រាប់អ្នកដទៃ​ថាលោកអ្នក​នឹងមិន​ពិសាបារី​ទៀតឡើយ។ វិធីនេះ​នឹងដាស់​តឿន​លោកអ្នក​ជានិច្ច ថាលោកអ្នក​ត្រូវតែ​តាំងចិត្ដ​ធ្វើឱ្យ​បានដើម្បី​កុំឱ្យលក់មុខ ខ្មាសគេ ឬ​បាក់មុខ។

២. វិធីទីពីរ គឺពិសាទឹក​ជំនួស​ចំណង់​ពិសាបារី។ លោកអ្នក​អាចក្រេបទឹក​ម្ដងបន្ដិចៗ​នៅពេល​ដែល​លោកអ្នក​មានចំណង់​ពិ សាបារី ដើម្បី​បន្លប់ចិត្ដ និង​អាចជួយឱ្យ​ជាតិនីកូទីន​ចេញពី​រាងកាយបាន។

៣. វិធីទីបី គឺការដក​ដង្ហើមវែងៗ។ លោកអ្នក​អាចធ្វើ​បានដោយ​ខ្លួនឯង​ដោយមិន​ចាំបាច់​ក្រិតថា​ដកដង្ហើម​ប៉ុន្មានដង ឬ​ប៉ុន្មាននាទីទេ សន្មត់​ត្រឹមតែ​អាចបន្លប់​ពេលមាន​ចំណង់​ចង់ពិសាបារី​៣ទៅ៥​នាទីបាន ជាការ​ស្រេច។ ចលនា​នេះអាច​ជួយឱ្យ​សួតបញ្ចេ ញឧស្ម័នកាបូនិច​ចេញមកក្រៅ។

៤. វិធីទីបួន គឺធ្វើ​កិច្ចការផ្សេងៗ​ដើម្បីបន្លប់ ដូចជាការ​លេងកីឡា ឬ​កិច្ចការផ្ទះ​ផ្សេងៗ។

៥. វិធីទីប្រាំ គឺការ​ពន្យារពេល​នៅកំឡុង​ពេល​ដែលចំណង់​កើនឡើងខ្លាំង។ វិធីនេះ​អាច​ជ្រើសរើស​ការនិយាយ​លេងជា មួយ​មិត្ដភក្ដិ​ជាដើម។

៦. វិធីទីប្រាំមួយ គឺការ​ពឹងពាក់​ទៅលើព្រះ។ សម្រាប់​អ្នកដែល​មានជំនឿ ការនឹក​ដល់វត្ថុ​ស័ក្ដិសិទ្ធ​មាន​ព្រះពុទ្ធ​រូបជាដើម អាចជួយ​បន្ទន់ចិត្ដ និង​នាំឱ្យស្ងប់​អារម្មណ៍។

វិធីទាំងនេះ​មិនមែន​ចាំបាច់ទាល់​តែអនុវត្ដ​ទាំងអស់ ទើបអាច​ផ្ដាច់បាន​នោះទេ លោកអ្នក​អាចជ្រើសរើស​វីធីណាមួយ​ឬ លើស​ពីមួយ។ វីធីទាំងនេះ​មាន​ប្រសិទ្ធភាព និង​ត្រូវបាន​ក្រសួង​សុខាភិបាល​អនុវត្ដនៅ​តាមមណ្ឌល​សុខភាព​វត្ដអារាម​មួយចំនួន និង អង្គការ​អាដ្រា​កម្ពុជា។ អ្នកដែល​ចង់ផ្ដាច់​បារី​ដោយសុច្ឆន្ទៈ​ពិតប្រាកដ​បានទទួល​យកការ​ផ្ដាច់បាន​ជាង​៦ពាន់នាក់​ហើយ។ ការព្យាបាល ចំណាយ​ពេលត្រឹមតែ​៥ថ្ងៃ​ប៉ុណ្ណោះ តែអាច​មានអ្នកខ្លះ​ត្រឡប់​ទៅពិសា​បារីវិញ​ដែលត្រូវ​ទទួល​ការផ្ដាច់​ជាលើក​ទីពីរ ឬ​ទីបី។

ដំបូន្មាន​អ្នកជំនាញ

បើលោកអ្នក​ស្រឡាញ់​សម្ជស្ស ភាពសង្ហា រក្សា​ភាពវ័យឆ្លាត ស្រឡាញ់ជីរិត ស្រឡាញ់​គ្រួសារ ឬ​ស្រឡាញ់​ខ្លួនឯង សូមកុំពិសារ។ បើលោកអ្នក​ជក់ ឬ​ញៀនហើយ ជាការល្អបំផុត​សូមជ្រើសរើស​យកការ​ឈប់ជក់បារី។ បើមិនអាច​បញ្ឈប់​ដោយ​ខ្លួនឯងបាន សូមប្រញាប់​រកជំនួយ​ពីអ្នកជំនាញ​នៅតាម​មណ្ឌលសុខភាព។ សូមមក​ទទួល​យកនូវ​សេវានៃ​ការផ្តាច់​បារី​ថ្ងៃនេះ​តែម្តង កុំរង់ចាំយូរ ព្រោះបើលោកអ្នក​ពិសាបារី​មួយដើម លោកអ្នក​ត្រូវខាត​អាយុអស់​ដប់នាទីកន្លះ ។ បើជក់ច្រើន​ខាតអាយុកាន់​តែច្រើន ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative