កូនខ្ញុំរលាក​បំពង់ក

រលាកបំពង់ក​ជាប្រយោគ​មួយ​ដែល​លោកអ្នក​ជាមាតាបិតា​តែងតែ​បានទទួល​ពីគ្រូពេទ្យ​នៅពេល​ដែលកូន​លោកអ្នក​មានអាការ​ក្ដៅខ្លួនខ្លាំង។ លោកអ្នក​មួយចំនួន​ប្រាកដ​ជាឆ្ងល់​ហើយ ហេតុអ្វី​បានជា​រលាក​បំពង់ក?​ព្រោះ​មានកុមារខ្លះ​រលាកបំពង់​កញឹកញាប់ រហូត២ឬ៣ដងក្នុង​មួយខែ​ក៏មាន។ តើការ​រលាកបំពង់​កញឹកញាប់​បែបនេះ​មានគ្រោះ​ថ្នាក់ដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេស​ជម្ងឺកុមារ នៅមន្ទីរ​ពេទ្យកុមារជាតិ នឹង​ជម្រាបជូន​មិត្ដអ្នកអាន​ជាពិសេស ឪពុកម្ដាយ​ទាំងឡាយ​ឱ្យបានជ្រាប និង​ស្វែងយល់​ឱ្យកាន់តែ​ច្បាស់តាមរយៈ​ទស្សនាវដ្ដី សុខភាពយើងអំពី​អាការ​រលាកបំពង់ក​របស់ កុមារនេះ។

អាការរលាកបំពង់ក

តាមពិត​អាការ​រលាកបំពង់ក​ជារោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ជាច្រើន​នៃជម្ងឺ​ផ្ដាសាយ​ដែលតែង​ធ្វើឱ្យកុមារ​មាន កម្ដៅ​ឡើងខ្លាំង​ពី៣៨​ទៅ៤០អង្សាសេ តឹងច្រមុះ ហៀរ​សម្បោរ ឈឺ​ឆ្អឹងឆ្អែង​ជាដើម។ អាការ​រលាកបំពង់ក​បណ្ដាល​មកពី​មេរោគ ម្យ៉ាង​ឈ្មោះ​ស្រិបតូកុស។

រោគសញ្ញា​រលាកបំពង់ក

ជាដំបូង​នៃអាការ​រលាកបំពង់ក កុមារ​ច្រើន​ពិបាកក្នុង​ការបៅ ឬ​បរិភោគ​អាហារ​ហើយ​កម្ដៅ​ក្នុងខ្លួន​ឡើងខ្លាំង​ពី៣៨ទៅ ៤០អង្សាសេ ជាហេតុ​ធ្វើឱ្យ​កុមារ​ឡេះឡះ ហើយអាច​បបណ្ដាល​ឱ្យកុមារ​ប្រកាច់ផង​ក៏អាចមាន។ នៅពេល​ពិនិត្យ​ដោយការ​បើកបំពង់ កឃើញ​មានពណ៌​ក្រហម​ខុសពីធម្មតា​ដែលជា​សញ្ញា​នៃការលាក។ ជាងនេះ​ទៅទៀត​កុមារ​អាចមាន​រោគសញ្ញា​បន្ទាប់​បន្សំមួយ​ចំនួន ដូចជាអាការ​ឈឺក្បាល ធុំអាហារ ក្អួត អស់កម្លាំង​ជាដើម​ពេលខ្លះ​អាចទៅ​ជារាករូស​ផងក៏មាន។

មូលហេតុ​រលាកបំពង់ក

រលាកបំពង់ក​អាចបណ្ដាល​មកពីវីរុស ពពួក​បាក់តេរី និង​ពួកផ្សិត​ដែលរីក​រាលដាល​ដោយកង្វះ​អនាម័យ​ក្នុងការ​រស់នៅប្រ ចាំថ្ងៃ រួមមាន​ការទទួលទាន​អាហារ​មិនមាន​អនាម័យ កង្វះ​អាហារូបត្ថម្ភ​កុមារ​លេងដី​ធ្វើឱ្យ​មេរោគ​ងាយជ្រៀត​ចូលតាម​រយៈដៃជើង និង​សម្លៀក​បំពាក់​ជាដើម។

វិធីព្យាបាល​អាការរលាក​បំពង់ក

ដើម្បី​ព្យាបាល​ការរលាក​បំពង់ក លោកអ្នក​ត្រូវព្យាបាល​ជម្ងឺ​ផ្ដាសាយ​ជាមុនសិន។ ចំពោះ​ការព្យាបាល​អាការ​រលាកបំពង់ក ឬ​ក៏ផ្ដាសាយ​ចាំបាច់​ត្រូវប្រើថ្នាំ​បញ្ចុះកម្ដៅ​ដើម្បី​ទប់ទល់​កុំឱ្យកុមារ​ប្រកាច់បាន។ លោកអ្នក​ជាឪពុកម្ដាយ​មិនត្រូវ​ប្រើថ្នាំ​ផ្ដេសផ្ដាស ដោយខ្លួនឯង​ឡើយ ថ្នាំដែល​សមស្រប​បំផុត គឺប្រភេទ​ប៉ារ៉ាសេតាម៉ុល​ដោយប្រើ​ទៅតាម​កម្រិតអាយុ​និង​ទម្ងន់​របស់កុមារ ព្រោះថា បើប្រើ​ហួស​កម្រិត​ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់ថ្លើម។ ជាងនេះ​ទៅទៀត លោកអ្នក​ត្រូវយក​កន្សែង​ឬ​ក្រមា​ជ្រលក់​ទឹកធម្មតា​(មិន មែនទឹកកក ព្រោះធ្វើ​ឱ្យកុមាររងា)​មកដណ្ដប់​លើរាងកាយ​កុមារ​ដើម្បី​បន្ថយ​កម្ដៅ​បានខ្លះ។

បន្ទាប់​ពីនោះ វិធី​ដ៏ល្អបំផុត​លោកអ្នក​ត្រូវនាំ​កូនទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ទទួល​បានការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​ត្រឹម ត្រូវ។ លោកអ្នក​មិនអាច​ប្រើថ្នាំផ្សំ​ដើម្បី​ព្យាបាល​បានទេ ព្រោះអាច​នាំឱ្យ​មានគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បាន។ មួយវិញ​ទៀតអាការ​រលាក បំពង់ក​អាចកើត​ឡើងសារ​ជាថ្មី ប្រសិនបើ​ការព្យាបាល​មិនទាន់​បានជា​សះស្បើយ​ត្រឹមត្រូវ។ លោកអ្នក​ជាមាតាបិតា​មួយចំនួន​នៅ ពេល​ដែលកម្ដៅ​ខ្លួនរបស់​កុមារ ឬ​ទារកចុះ​ថយតែង​តែបញ្ឈប់​ការផ្ដល់​ថ្នាំជា​បន្ដទៀត។ តាមពិត​នៅរយៈ​ពេលពីរ ឬ​បីថ្ងៃ​ដំបូង មេ រោគគ្រាន់​តែសម្ងំ​មិនទាន់​ងាប់នៅ​ឡើយទេ ទាល់តែ​ប្រើថ្នាំ​គ្រប់ចំនួន​ទៅតាម​វេជ្ជបញ្ជា​ទើប​មេរោគ​ត្រូវបាន​សម្លាប់​ទាំងស្រុង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធីការពារ​អាការរលាក​បំពង់ក

​​ដើម្បីការ​ពារបញ្ហា​រលាកបំពង់ក លោកអ្នក​ត្រូវការពារ​មូលហេតុ​ដែលនាំឱ្យ​មានជម្ងឺ​ផ្ដាសាយ​ផងដែរ។ នៅពេល​មានអា កាសធាតុ​ត្រជាក់ លោកអ្នក​ត្រូវចាំបាច់​ស្លៀកពាក់​ឱ្យកុមារ​ឱ្យបានជិត​រាងកាយ​ដោយពាក់​អាវដៃវែង។ បើអាច​គួរតែ​មានមួក ឬ​ស្រោមដៃ​ស្រោមជើង​នោះរិត​តែប្រសើរ​និង សូម ដណ្ដប់​រាងកាយធ្​វើយ៉ាង​ណាឱ្យ​រាងកាយ​បានកក់ក្​ដៅកុំឱ្យខ្លួន​ទទេ។ សូម​​ព្យាយាម ធ្វើអនាម័យ​​ដល់កូន​ឱ្យ​បាន​ត្រឹមត្រូវ និង​​ទៀងទាត់ កុំដាក់​​ឱ្យកូន​លេង​ដី​ផ្ទាល់ និង​ផ្ដល់​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់។ សូមចៀស​វាង ប្រភេទ​ចំណីអាហារ​ដែលត្រជាក់ ឬ​ក្លាស្សេ ឬ​អាហារផ្អាប់ និង​កុំទទួលទាន​ទឹកកក។

ផលប៉ះពាល់​នៃការរលាក​បំពង់ក

​​បញ្ហា​រលាកបំពង់ក​អាចធ្វើ​ឱ្យកុមារ​ជួបប្រទះ នឹង​បញ្ហាមួយ​ចំនួន​ក្រោយ​ពេលកើត​ដូចជា​អាចធ្វើឱ្យ​កុមារមិន​ស្រួលខ្លួន ក្ដៅ ខ្លួន រមាស់​នៅត្រង់​បរិវេណក ពិបាក​ក្នុងការបៅ និង​ទទួលទាន​អាហារ​ជាហេតុនាំ​ឱ្យកុមារ​ប្រឈមមុខ​ចំពោះ​ការចុះ​ស្គម និង​កង្វះ អាហា​រូបត្ថម្ភ។ អាការ​ទាំងនេះ​អាចនឹង​ធូរស្រាល បន្ទាប់ពី​កុមារបាន​ជាសះស្បើយ​ត្រឹមត្រូវ។

ដំបូន្មាន​អ្នកជំនាញ

សូមលោកអ្នក​កុំបី​មានការ​ធ្វេសប្រហែស​ចំពោះ​កូនលោកអ្នក។ ពេលខ្លះ​ជម្ងឺ​ផ្ដាសាយ​អាចជា​បញ្ហា​បន្ដិចបន្ដួច​ប៉ុន្ដែ​មេរោគឱកាស​និយម​អាចបង្ក​គ្រោះថ្នាក់​ដល់កូន​របស់លោកអ្នក។ សូមយកចិត្ដ​ទុកដាក់​ទៅលើ​សុខភាព​កូនដោយ​គិតជា​ចម្បង​ចំពោះ​ផ្នែក​អនាម័យ និង​របបអាហារ​ឱ្យបានល្អ។ ចៀសវាង​ការព្យាបាល​ក៏ដូចជា​ការជ្រើសរើស​ឱសថ​ដោយគ្មាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative