ផ្លូវភេទ ៖ បុរស និងស្ដ្រី​ខុសគ្នា​១០យ៉ាង

លោកអ្នកប្រហែលជា​ធ្លាប់​ឮ​គេ​និយាយ​តៗ​គ្នា​ហើយ​ថា​ ​ស្ដ្រីអាច​ទទួល​បាន​សេចក្ដី​សុខ​ស្រួល​ដល់​កំពូល​ច្រើន​ដង​ក្នុង​ពេល​រួម​​ភេទ​ ​រីឯ​បុរស​វិញ​មាន​តែ​ម្ដង​គត់​។ ​បុរស​ច្រើន​តែ​បណ្ដែត​អារម្មណ៍​ទៅរក​ស្ដ្រី​ផ្សេង​ក្នុង​ពេល​រួម​ភេទ​ ​រីឯ​ស្ដ្រី​ស្មោះ​ត្រង់​គិត​តែ​មួយ​ទល់​​នឹង​មួយ​។ ​បុរស​ចូល​ចិត្ដ​សម្លឹង​ រី​ឯស្ដ្រី​ចូល​ចិត្ដ​ស្ដាប់​ជាង​។ ​តើ​ទាំង​នេះ​ជាកា​រ​ពិត​ឬ​យ៉ាង​ណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

1. កាមារម្មណ៍ ៖ បុរសមិនសូវផ្ដោត​​​នោះទេ ច្រើនតែរវើរវាយ

កាមារម្មណ៍ដែលជាការអណ្ដែតអណ្ដូង ​ឬ​គិត​ស្រមៃ​នៅពេល​រួម​ភេទ​ ​គឺជា​សេនា​រីយ៉ូ​ស្រមើ​ស្រមៃ​​ដែល​ធ្វើ​ឱ្យ​មាន​ការ​ស្រើប​ ​ស្រាល​ និង​បង្កើន​ការ​ត្រេក​ត្រអាល​។ ​ប៉ុន្ដែ​ប្រធាន​បទ​ដែល​ស្រមើ​ស្រមៃ​នោះ​ខុសគ្នា​រវាង​បុរស​ ​និង​ស្ដ្រី។​

– ចំពោះស្ដ្រី ៖ កាមារម្មណ៍គឺ​ជា​មនោ​សញ្ចេតនា​ ​ភាព​រ៉ូមែនទិក​ ​និង​ជា​ការ​ស្រើប​អារម្មណ៍​ដែល​កើត​មាន​បន្ដិច​ម្ដងៗ​ ​ឈាន​ទៅ​រក​ភាព​ត្រេក​ត្រ​អាល​ខ្លាំង​។ ​ស្ដ្រីស្រមៃ​គិតតែ​បុរស​ជាដៃ​គូតែ​ម្នាក់​គត់​ ​គឺ​បុរស​ដែល​ជាដៃ​គូជា​ប្រចាំ​របស់​ពួក​គេ​។

– ចំពោះបុរស បុរសច្រើនតែមានគំនិត​ស្រមើ​ស្រមៃ​ទៅរក​ទំនោរ​មាន​ដៃគូ​ច្រើន​ ​ស្ថានភាព​ផ្លូវភេទ​ប្លែកៗ​ ​ជាពិសេស​មាន​ ​អារម្មណ៍​ស្រើប​ស្រាល​កើត​ឡើង​ភ្លាមៗ​ ​តែឆាប់​បាត់​ទៅ​វិញ​។ ​ចង់​និយាយ​ថា​ ​បុរស​ចង់​ឈាន​ទៅដល់​សេចក្ដី​សុខ​ស្រួល​ដល់​កំពូល​លឿន​ ​បំផុ​ត​ដែល​គាត់​ចង់​បាន​។ ស្ដ្រី​ដែល​គាត់​មាន​កាមារ​ម្មណ៍​ជាមួយ​ ​មិនមែន​សុទ្ធតែ​ជាស្ដ្រី​ដៃគូ​នៃ​កម្ម​សិទ្ធិ​របស់​គាត់​ជា​ប្រចាំ​នោះទេ​ ​អាច​​ជា​ស្ដ្រី​ដែល​គាត់​ធ្វើការ​ជាមួយ​ ​ឬអាច​ជាស្ដ្រី​ដែល​គាត់​ឃើញ​ដើរ​តាម​ផ្លូវ​ជាដើម​។

2. បុរសចូលចិត្ដសម្លឹង រីឯស្ដ្រីចូលចិត្ដស្ដាប់

សោតៈវិញ្ញាណ ចក្ខុវិញ្ញាណ ​កាយវិញ្ញាណ​ ​ជីវ្ហា​វិញ្ញាណ​។ល។​ ​សុទ្ធ​តែចូល​រួម​ក្នុង​ការ​រួមភេទ​ទាំង​អស់​។ ​វិញ្ញាណ​​ទាំង​នេះ​កាល​បើ​ត្រូវ​បាន​ដាស់​ឱ្យ​កម្រើក​កាន់​តែ​ខ្លាំង​ តម្រេក​តណ្ហា​ក៏កាន់​តែកើន​ឡើង​។

– ចំពោះស្ដ្រី ៖ ពាក្យសំដីថ្នមផ្អែមៗ​នៅ​ក្បែរ​​ត្រចៀក​ ​និង​ការ​បបោស​អង្អែល​ថ្នមៗ​ជួយ​ឱ្យ​ស្ដ្រី​មា​ន​អារម្មណ៍​ថា​ទទួល​ការ​ ​ស្រឡាញ់​ ​និង​បើក​ចំហ​តម្រេក​ត្រអាល​ផ្លូវភេទ​យ៉ាង​ខ្លាំង​ក្លា​បំផុត​។

– ចំពោះបុរស អ្វីៗទាំងអស់កើតមានតាមការសម្លឹង។ ​នៅពេល​ជួប​គ្នា​លើក​ដំបូង​ក៏​ដូចជា​ជួប​គ្នា​ជា​ប្រចាំ​ថ្ងៃ​ដែរ​ ​សតិ​អារម្មណ៍​របស់​បុរស​បាញ់ឆ្ពោះ​តែទៅ​លើកា​រសម្លឹ​ង​ ​ឬការ​ឃើញ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ​។ ​ជាអាទិ​បុរស​ចូល​ចិត្ដ​សម្លឹង​ឃើញ​ស្ដ្រី​ ​ចេញ​អាការៈ​ត្រេក​ត្រអាល​នៅពេល​រួម​ភេទ​ ​លើស​ពី​នេះ​បុរស​ក៏​ត្រេក​ត្រអាល​ផង​ដែរ​ ​ដោយ​សារ​សម្លៀក​បំពាក់​សិចស៊ី​របស់​ស្ដ្រី​ ​ដូចជា​ ​រ៉ូប​រាត្រី​ ​សំពត់ហ្សីប​ ​ស្រោមជើងបារ​ អាវ​ទ្រនាប់​ ​ខោទ្រនាប់​ជាដើម​។​

3. សុខស្រួលដល់កំពូល ៖ ស្ដ្រីអាចកើតមានច្រើនដងភ្លាមៗ តែមិនមែនបុរសទេ

– ចំពោះស្ដ្រី ៖ សេចក្ដីសុខស្រួលដល់កំពូល​អាចកើត​មានសា​ចុះសា​ឡើង​ច្រើន​ដង​ ​ចំពោះ​ស្ដ្រី​ក្នុង​ពេល​រួមភេទ​តែម្ដ​ង​ ​ឬមួយ​ ​លើក​ជាមួ​យ​គ្នា​។ ​តើមក​ពីហេតុ​អ្វីទៅ​? ​ពីព្រោះ​ថា​ជាលិកា​ស្រើប​ស្រាល​នៃ​គ្លីតូរីស​ ​និង​ទ្វារមាស​ទទួល​បាន​ការ​ស្រើបស្រាល​ ​ឬ​ត្រេក​ ​ត្រអាល​រយៈ​ពេល​យូរ​។ ​ជាក់ស្ដែង​ ​ស្ដ្រីអាច​ឈាន​ទទួល​សេចក្ដី​សុខស្រួល​ឬ​ស្ថានភាព​ត្រេក​ត្រអាល​ជា​ថ្មី​ដូច​ពេល​លើក​ទី១​វិញ​ ​នៅ​​ប៉ុន្មាន​ជា​កន្លះ​ម៉ោង​ក្រោយ​។

– ចំពោះបុរស ​ខុស​ពី​ស្ដ្រី​ ​បុរស​មិន​កើត​មាន​សេចក្ដី​សុខ​ស្រួល​ដល់​កំពូល​វិញ​ភ្លាម​នោះ​ទេ​។ ​ក្រោយ​ពី​សេចក្ដី​ត្រេក​ត្រអាល​ ​ឈាន​ដល់​សេចក្ដី​សុខ​ស្រួល​ហើយ​(​តាមរយៈ​ការ​បាញ់​ចេញ​នៃ​ទឹក​កាម​)​ ​ឈាម​បាន​ហូរ​ចេញ​ពី​ជា​លិកា​ស្រើប​ស្រាល​ដែល​ធ្វើ​ឱ្យ​លិង្គ​ ​ឡើង​រឹង​តែ​រយៈ​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្ណោះ​។ ​ការឡើង​រឹ​ង​នៃលិង្គ​ ​និង​ចំណង់​តម្រេក​តណ្ហា​ត្រូវ​បាន​កាត់​បន្ថយ​ភ្លាមៗ​ដែរ​។ ​ដំណាក់​កាល​ ​នេះអាច​មាន​គម្លាត​ខ្លី​ឬ​វែង​ទៅតាម​វ័យ​របស់​បុរស​ ​អ្នក​ខ្លះ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​ ​តែ​អ្នក​ខ្លះ​ត្រូវ​ចំណាយ​ពេល​រាប់​ថ្ងៃ​។ ​ហេតុ​នេះ​ហើយ​ ​ដែល​បុរស​វ័យ​ចំណាស់​ច្រើន​តែ​ត្អូញ​ត្អែរ​ថា​ខ្លួន​យូរៗ​ទើប​មាន​ការ​រួម​ភេទ​ម្ដង​។​ ​បុរស​វ័យ​ក្មេង​អាច​រួម​ភេទ​បាន​៣​ឬ​៤​ដង​​ក្នុង​ពេល​១​ថ្ងៃ ​បន្ដ​បន្ទាប់​គ្នា ​ប្រៀប​នឹង​បុរស​វ័យ​កណ្ដាល​ដែល​អាច​បាន​តែ​១​ដង​ឬ​២​ដង​តែ​ប៉ុណ្ណោះ​។

4. ផ្លូវភេទ ៖ ស្ដ្រីអាចអត់បាន តែបុរសមិនអាចទេ

– ចំពោះស្ដ្រី ៖ ការគ្មានការរួមភេទ(មួយរយៈ) ​ឬគ្មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​មួយ​រយៈ​ណា​មួយ​ ​មិន​ជា​បញ្ហា​ធំ​ដុំ​របស់​ស្ដ្រី​នោះ​ ​ទេ។ ​ដោយ​សារ​ហេតុ​ផល​នេះ​ ​ទើប​ធ្វើឱ្យ​ស្ដ្រី​មាន​ចំណង់​រួម​ភេទ​ ​មាន​ដំណើរ​ការ​ស្មុគ​ស្មាញ​ ​ពិបាក​នឹង​គាស់​ជួន​កាល​។ ​ទី១​ ស្ដ្រី​ត្រូវ​តែ​ ទទួល​អារម្មណ៍​ថា​ ​បានទទួល​ការ​ស្រឡាញ់​ ​និង​ត្រេក​ត្រអាល​ជាមុន​សិន​។ ​ទី២​ ​ស្ដ្រីមិន​ត្រូវ​ទទួល​ការ​បដិសេធ​នោះ​ទេ​ ​បើ​មិន​ដូច​នេះ​ ​ស្ដ្រី​នឹង​លែង​ខ្វាយ​ខ្វល់​ពីរឿង​ទាំង​នោះ​។ ​ទី៣​ ​ស្ដ្រី​ដែល​សរីរាង្គ​កាយ​របស់​គាត់​ទទួល​ការ​រុក​គួន​ពី​អ័រម៉ូន​(​ការមករដូវ​ ​មានផ្ទៃពោះ​ ​អស់រដូវ​) ​ជា​ហេតុ​នាំឱ្យ​ប៉ះពាល់​ទៅដល់​ចំណង់​តណ្ហា​។

– ចំពោះបុរស ៖ គ្មានរឿងដែលមិនអាចនោះទេ។ ​ជា​ធម្មតា​ ​រឿង​ផ្លូវ​ភេទ​សម្រាប់​បុរស​ ​គឺ​ជា​មធ្យោបាយ​សម្ដែង​​មនោ​សញ្ចេតនា​ប្រាប់​ទៅ​ស្ដ្រី​ជា​ដៃ​គូ​ថា​ ​គាត់​មាន​ទំហំ​នៃការ​ស្រឡាញ់​ទៅលើនាង​ប៉ុណ្ណា​ ​​និង​គឺ​ជាការ​កាត់​បន្ថយ​ចំណង់​ ​ឬការ​ត្រេក​ត្រអាល​ផ្លូវ​ភេទ​។​

5. ពេលស្រើបស្រាល ៖ ស្ដ្រីសម្ដែងចេញ បុរសលាក់លៀម

​នៅក្នុង​ក្រប​ខ័ណ្ឌ​សិទ្ធ​មនុស្ស​ យើង​តែង​តែឮ​ពាក្យ​ថា​ យើង​មាន​សេរី​ភាព​ក្នុង​ការ​ធ្វើអ្វីៗ​គ្រប់​យ៉ាង​។ ​យើង​តែង​តែនិ​យាយ​ ថា​ ​ប្រសើរ​បំផុត​ត្រូវ​សម្ដែង​អារម្មណ៍​ទាំងអស់​របស់​ខ្លួន​ចេញ​មក​។ គឺជា​កា​រពិត​ ​ករណី​រឿង​ផ្លូវ​ភេទ​ក៏គួ​រ​ស្ដែង​ចេញ​ផង​ដែរ​។ ​ប៉ុន្ដែ​គួរ​ឱ្យ​ ​សោក​ស្ដាយ​ណាស់​ ​សម្រាប់​បុរសៗ​ដែល​ច្រើន​តែស្ថិត​នៅក្នុង​ស្ថានភាព​ស្ងៀមស្ងាត់​នៅពេល​មាន​សេចក្ដី​សុខ​ស្រួល​ដល់​កំពូល​។​

– ចំពោះស្ដ្រី ៖ ស្ដ្រីសម្ដែងចេញពេញទំហឹងនៅពេល​សុខ​ស្រួល​ដល់​កំពូ​ល។​ នេះ​ជាប្រ​ការ​ល្អខ្លាំ​ងណា​ស់។​ ​ជួន​កាល​ស្ដ្រី​ខ្លះ​ ​អាច​ស្ដែង​ចេញ​ខ្លាំង​ក្លា​ដល់​ទៅ​ទ្វេ​ដង​ឯណោះ​។

– ចំពោះបុរស ទាំងការត្រេកត្រអាល ​ទាំង​សេចក្ដី​សុខ​ស្រួល​ដល់​កំពូល​ ​ជា​ទូទៅ​បុរ​ស​នៅ​ស្ងៀម​ស្ងាត់​។ តើ​ហេតុ​អ្វី​ទៅ​?​ ពី​ព្រោះ​ថា ​បុរស​តែង​តែគិត​ថា​ ​ការស្ដែង​ចេញ​ដើម្បី​ត្រេក​ត្រអាល​​ផ្លូវ​ភេទ​ គឺ​សម្រាប់​តែ​ស្ដ្រី​ភេទ​តែ​ប៉ុណ្ណោះ។​ ​នេះ​ជា​ការ​គិត​ខុស​របស់​បុរស​។ ​តាម​ពិត​ការ​សម្ដែង​ចេញ​ជា​សម្លេង​នូវ​សេចក្ដីសុខ​ស្រួល​ផ្លូវ​ភេទ​ ​គឺ​រឹ​ត​តែ​ធ្វើ​ឱ្យ​បុរស​នោះ​ទទួល​បាន​សេចក្ដី​សុខ​ស្រួល​កាន់​តែខ្លាំង​ក្លា។​

(សូមបន្ដអានទៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ​ ​មជ្ឈមណ្ឌល​វេជ្ជ​សាស្ដ្រ​ អ៊ិល​ ស៊ី​ ស៊ី​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative