របៀបបោកគក់​សំពត់ហូល និង​ផាមួង

ហូល និង​ផាមួង​គឺជាក្រណាត់​ដ៏មានតម្លៃ​ដែលផលិត​ឡើងដោយ​យកសរសៃសូត្រ​ជាវត្ថុ​ធាតុដើម។ ហូល​និង​ផាមួងត្រូវ បានបន្សុល់​ទុកតាំងពី​សម័យដើម​រហូតមកដល់​ពេលបច្ចុប្បន្ន​ដែលតំណាង​ឱ្យវប្បធម៌​ប្រពៃណី​ជាតិខ្មែរ។ ការ​ប្រើប្រាស់​ហូល និង​ផាមួង មិនអាច​បោកគក់​ញឹកញាប់​បានដូច​ក្រណាត់ធម្មតា​នោះទេ ព្រោះអាចធ្វើ​ឱ្យឆាប់ខូច​ឆាប់ចាស់​ជាដើម។ បច្ចុប្បន្ននេះ មានថ្នាំ​ពិសេស ម្យ៉ាង​សម្រាប់​បោកគក់ហូល​និង​ផាមួង​ដែលអាចរក្សា​គុណភាព​នៃការ​ប្រើប្រាស់​ជាប់បានយូរ។ តើការ​បោកគក់​ដោយថ្នាំ​ពិសេសនេះ ត្រូវធ្វើបែបណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ធ្វើការ​សម្ភាសន៍​ជាមួយកញ្ញា សេង ស៊ូលីង ម្ចាស់ហាង​ឆពណ្ណរតនៈនារី​កាត់ដេរ​សម្លៀក បំពាក់​និង​បោកគក់​ហូលផាមួង ដើម្បី​ជម្រាប​ជូនលោកអ្នក​ជាពិសេស​សុភាពនារី​ពីរបៀប​បោកគក់​សំពត់ហូល​និង​ផាមួង​(បោកស្ងួត) ឱ្យបានស្អាត​ភ្លឺរលោង ទន់ដូចដើម។

ប្រភេទហូល និង​ផាមួង

ហូលមាន​តែមួយ​ប្រភេទគត់​ដែលជា​ផលិតផល​របស់ខ្មែរ។ ចំណែក​ផាមួង មានប្រភេទ​ផាមួង​ផលិត​ក្នុងប្រទេស​និង​នាំមក ពីក្រៅ​ប្រទេស។ ដោយឡែក​ផាមួងខ្មែរ​មាន៣ប្រភេទគឺ លេខ១ លេខ២ និង​លេខ៣។ ប្រជាពលរដ្ឋ​មួយចំនួនធំ​និយម​ប្រើប្រាស់ ផលិតផល​របស់ខ្មែរ ព្រោះមាន​គោមស្អាត​ហើយ​គុណភាពល្អ និង​មិនសាប​រលាប។ ការស្លៀក​សម្លៀកបំពាក់​ដែលច្នៃ​ពីហូល និង​ផាមួង សមស្រប​ទៅតាម​ពេលវេលា​នៃពិធីមួយ​ចំនួន ដូចជាបុណ្យ​ភ្ជុំបិណ្ឌ​បុណ្យចូល​ឆ្នាំខ្មែរ​បុណ្យ​កឋិនទាន ពិធីមង្គល​ការជាដើម។

របៀបបោកគក់

រយៈពេល​នៃការ​បោកគក់​អាស្រ័យ​លើអ្នក​ស្លៀកពាក់ អ្នកខ្លះ​ស្លៀក២ ឬ​៣ដង​សម្អាត​ចេញម្ដង​អ្នកខ្លះទៀត​នៅពេលមាន ប្រឡាក់​ដូចជា​ស្រាបៀរ ខ្លាញ់​ជាដើម​ទើបសម្អាត​ចេញក៏បាន។ ហូល​និង​ផាមួង​ពេលបោក​ត្រូវដាក់​ផ្សេងពីគ្នា​ចៀសវាង​ការចេញ​ពណ៌ ព្រោះ​ផាមួងខ្លះ​អាចចេញ​ពណ៌​ធ្វើឱ្យប្រឡាក់ហូល​និង​ផាមួងដ៏ទៃទៀត​ដែលមិន​ចេញពណ៌។

មុនបោកគក់ លោកអ្នក​ត្រូវពិនិត្យ​មើល​ប្រភេទ​ក្រណាត់ តើវាជា​ផលិតផល​របស់ខ្មែរ ឬ​មកពីក្រៅ​ប្រទេស។ ព្រោះ​បើផា មួង​នាំចូលមកពី​ក្រៅប្រទេស​ត្រូវប្រើ​ទឹកថ្នាំច្រើន​ជាងផាមួងខ្មែរ ដោយសារ​ក្រណាត់​ក្រាស់ជាង។ ពេលហាល​មិនត្រូវ​ឱ្យស្ងួតពេក និង​សើមពេកទេ​ចៀសវាង​ការទក់ ទើបយក​ទៅអប់នឹង​ទឹកថ្នាំ​ពិសេស​ដោយបាញ់​ពីលើហូល​និង​ផាមួង​ដើម្បី​ឱ្យរឹង​ភ្លឺរលោង ហើយយក ក្រណាត់​មកជូត​ពីលើ ទើបយក​ទៅហាល​ឱ្យត្រូវ​កម្ដៅថ្ងៃ​ទាល់តែឱ្យ​អស់ជាតិថ្នាំ។ សូមបញ្ជាក់​ផងថា​លោកអ្នក​អាចប្រើ​ទឹកដូង​ជំនួស ទឹកថ្នាំ​ពិសេស​ក៏បានដែរ ក៏ប៉ុន្ដែ​មិនអាច​ប្រើសាប៊ូ​បានទេ។ បន្ទាប់មក​ទើបយក​ទឹកថ្នាំ​បោកគក់​មកលាយ​ជាមួយទឹក​ធម្មតា​ក្រោយមក យកហូល​ផាមួង​មកត្រាំ​ចំនួន៣ទៅ៥នាទី​ត្រូវស្រង់​វាចេញ។ លោកអ្នក​អាចប្រើ​ក្រណាត់ស្អាត​ស្ដើងសម្រាប់​ជូតហូល​ផាមួងមក​ជូតសើ ៗស្រាល ចៀសវាង​ប្រើដៃធ្ងន់​ឬ​ប្រើច្រាស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការថែរក្សា​ក្រោយការ​បោកគក់

ក្រោយការ​បោកគក់ លោកអ្នក​គួរចាំបាច់​ត្រូវរក្សា​ហូល និង​ផាមួង​នៅកន្លែង​ដែលមិន​ត្រូវពន្លឺថ្ងៃ​ខ្លាំងពេក​ព្រោះ​ពេលត្រូវ កម្ដៅថ្ងៃ​ខ្លាំងធ្វើ​ឱ្យសាច់​ក្រណាត់​ឆាប់ហើរ​ពណ៌ និង​ទន់មិនល្អ។ ជាងនេះ​ទៅទៀត លោកអ្នក​គួរទុក​ក្នុងទូផ្ដេក​ឬ​ទូបញ្ឈរ​គឺយកថង់ ស្អាត​ច្រកពីលើ ម្យ៉ាងទៀត​អាចយក​ក្រណាត់​ដែលស្អាត​មករុំពី​ខាងក្រៅ​រួចរក្សាទុក​បានធម្មតា។ ក្រោយ​ពេលស្លៀក​ពាក់បាន​១ឬ២ដង ត្រូវសំដិលហាល​ថ្ងៃឱ្យបាន​៥នាទី​យ៉ាងច្រើន ទើបយក​មករក្សាទុក​វិញចៀស​វាងការ​ដុះផ្សិត​និង​ខូចខាត។

ដំបូន្មានអ្នកប្រឹក្សា

សូមលោកអ្នក​យកចិត្ដ​ទុកដាក់​ថែរក្សាហូល និង​ផាមួង​ឱ្យបាន​ត្រឹមត្រូវ​ព្រោះវា​មានតម្លៃ​ក្នុងការ​ស្លៀកពាក់​ពេលដែល​ចូល រួម​កម្មវិធី​អ្វីមួយ។ គួរតែ​ជ្រើសរើស​ហាង​បោកគក់ណា​ដែលមាន​ជំនាញ​ត្រឹមត្រូវ​សម្រាប់​ការបោកគក់​ទើបមិន​ធ្វើឱ្យខូច​សាច់ក្រណាត់។ សូមកុំ​បោកញឹកញាប់​ពេក ព្រោះវាធ្វើ​ឱ្យប៉ះពាល់​ដល់សាច់​ក្រណាត់ ឆាប់ទក់ ឆាប់ទន់​សាច់​និង​ឆាប់ហើរ​ពណ៌។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative