វិធី​ថែរក្សា​ភ្នែក​នៅមុខ​កញ្ចក់​កុំព្យូទ័រ

មក​ដល់​សព្វថ្ងៃនេះ​ ​ការ​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​គឺ​ជា​វិ​ធី​មួយ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ងារ​បាន​ច្រើន​យ៉ាង​ ​ទាំង​ការ​ងារ​ផ្នែក​​រដ្ឋបាល​ ​និង​ការងារ​ផ្នែក​សេដ្ឋកិច្ច​ ​ហើយ​ក៏​កំ​ពុង​ពេញ​និ​យម​ផង​ដែរ​ចំ​ពោះ​មនុស្ស​ទូ​ទៅ​ ​នៅ​លើ​ពិភព​លោក​យើង​នេះ​។​ ​ថ្វី​ត្បិត​តែ​កុំព្យូទ័រ​​មានសារៈ​ប្រយោជន៍​​ច្រើន​សម្រាប់​មនុស្ស​យើង​ ​ប៉ុន្ដែ​វា​ក៏​បានបង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផង​ដែរ​ ​ជាពិសេស​ចំពោះ​សុខភាព​ភ្នែក​ ​ដូចជា​ធ្វើឱ្យ​​ភ្នែកស្រវាំង​ និងធ្វើ​ឱ្យ​ចុក​រោយ​ភ្នែក​ជា​ដើម​។

រូបភាពទស្សនាវដ្តីសុខភាពយើង

បញ្ហាភ្នែកជាមួយនឹងកញ្ចក់កុំព្យូទ័រ

​ភាគច្រើន​អ្នកប្រើ​ប្រាស់​កុំព្យូទ័រ​អាចប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ៖

– ​កុំព្យូទ័រ​មាន​ពន្លឺ​ដែល​ចាំង​ចេញ​ពី​អក្សរ​​ឬ​រូបភាព​ផ្សេងៗ​នៃកុំព្យូទ័រ​ ​ជួនកាល​អក្សរ​ទាំង​នោះ​ឬ​រូបភាព​ទាំងនោះ​ ​វា​មិន​ ​សូវច្បាស់​ ​ដូចនេះ​ធ្វើ​ឱ្យ​ភ្នែក​ខំ​ប្រឹង​សម្លឹង​មើល​ ​ហើយ​ពន្លឺ​ដែល​ចាំង​ចេញ​ពី​កុំព្យូទ័​រ​គឺ​អាច​បង្ក​ឱ្យ​ភ្នែក​មាន​បញ្ហា​។

– ​ការប្រើប្រាស់​កុំព្យូទ័រយូរ​ ​នៅពីមុខកុំ​ព្យូទ័រ​រហូត​ ​និង​ជា​រៀង​រាល់​ម៉ោង​ធ្វើ​ការងារ​ ​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​​លើ​ភ្នែក​​ផង​ដែរ​។

– ​ចលនា​ភ្នែក​ ​ជាធម្មតា​ភ្នែក​របស់​មនុស្ស​យើង​ម្នាក់​តែង​តែ​ធ្វើ​ចលនា​ចុះ​ឡើងៗ​​រហូត​។ ​នៅ​ពេល​ដែល​លោក​អ្នក​នាង​ ​កញ្ញាសម្លឹង​មើល​កុំព្យូទ័រ​យូរ​ ​អាច​ធ្វើ​ឱ្យ​ភ្នែក​បន្ថយ​នូវ​ការ​ធ្វើ​ចលនា​ដោយ​គិតតែ​ពី​សម្លឹង​ ​ទាំង​នោះ​ក៏​អាច​ធ្វើ​ឱ្យ​ភ្នែក​មាន​បញ្ហា​ដែរ​។

រោគសញ្ញាដែលបញ្ជាក់ថាកុំព្យូទ័របង្កផលវិបាកដល់ភ្នែក

​រោគសញ្ញា​មួយចំនួន​ដែលលោក​អ្នកនាង​កញ្ញា​អាច​វិភាគ​ដឹងដោយ​ខ្លួនឯង​បាន​នោះ​មាន​ដូចជា​ ​៖

– ​ភ្នែក​ចុក​រោយ​ ​ចុក​គ្រាប់​ភ្នែក​ ​នៅ​ពេល​ដែល​លោក​អ្នក​សម្លឹង​មើល​កុំព្យូទ័រ​ច្រើន​ម៉ោង​។

– ​ជាធម្មតានៅ​ពេល​ដែល​លោក​អ្នកនាង​កញ្ញា​មើល​កុំព្យូទ័រ​ច្រើនអាច​បណ្ដាល​ឱ្យ​ស្ងួត​ភ្នែក​។​ ​ព្រោះភ្នែក​របស់​យើង​ត្រូវ​តែ​ ​មាន​ទឹក​ភ្នែក​ដែល​ធ្វើ​ឱ្យសើម​ ​និងរំអិល​ជាប់​ជា​ប្រ​ចាំ​។​ ​ដូច្នេះ​នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​សម្លឹង​មើល​ ​ហើយ​មិន​បាន​ព្រិច​ភ្នែក​ ​ជាហេតុ​ធ្វើ​​ឱ្យភ្នែក​យើងនេះ​ស្ងួត​ ​ឬ​ក៏លោក​អ្នក​អាច​មាន​អារម្មណ៍​ថា​ភ្នែក​ស្ងួត​ ​ឬ​ក៏​ក្រហាយ​ផ្សាៗ​ជាដើម​។

– ​កាលណា​ដែលមើល​យូរពេក​ទៅវា​អាច​ធ្វើ​ឱ្យ​ស្រវាំង​ភ្នែក​ ​និង​អាច​ធ្វើ​ឱ្យ​ឈឺក្បាល​ឬ​រោយក​ជា​ដើម​។

វិធីថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រ

​ការថែរក្សា​ភ្នែក​នៅមុខ​កញ្ចក់​​កុំព្យូទ័រ​វាមិន​មែន​ជាការ​លំបាក​នោះ​ទេ​ ​ដោយ​លោក​អ្នក​គ្រាន់​តែ​អនុវត្ដ​ទៅ​តាម​ណែ​នាំ​​ដូច​ជា​ ៖

– ​ត្រូវ​តែ​មាន​ពេល​សម្រាក​ ​មិន​ត្រូវ​សម្លឹង​មើល​យូរ​ពេក​នោះ​ទេ​ ​ដោយ​ត្រូវ​មើល​ត្រឹម​១៥​នាទី​ឬ​ក៏​២០នាទី​ត្រូវងាក​ចេញ​​ទៅ​​មើល​អ្វី​ផ្សេង​ក្រៅ​ពី​កុំព្យូទ័រ​ ​ដើម្បី​ការ​ពារ​ភ្នែក​កុំ​ឱ្យ​មាន​បញ្ហា​។

– ​នៅពេល​ដែលមើល​កុំព្យូទ័រ​ត្រូវតែ​ពង្រីក​តួរអក្សរឱ្យធំៗ​និងច្បាស់​ ​ដើម្បី​កុំ​ឱ្យ​ពិបាក​នៅក្នុង​ការ​សម្លឹង​មើល​ ​ជា​ពិសេស​ ​ត្រូវបន្ថយ​ពន្លឺ​កុំ​ឱ្យ​ភ្លឺ​ខ្លាំង​ពេក​។

– ​ត្រូវតែ​ឧស្សាហ៍ព្រិច​ភ្នែក​ដើម្បី​កុំឱ្យ​ភ្នែក​ស្ងួត។​

– ​បើកាលណា​មានបញ្ហា​ភ្នែកដែល​បណ្ដាលមក​ពីកុំព្យូទ័រ​ ​ដូចជាចុករោយ​ភ្នែក​ ​ក្រហាយ​ភ្នែក​ ​ឬ​ឈឺក្បាល​​​​​ ​នៅ​ពេល​ដែល​ ​មើលកុំព្យូទ័រ​យូរ​ ​លោក​អ្នកនាង​កញ្ញា​គួរតែ​ទៅជួប​ជាមួយ​គ្រូ​ពេទ្យឯក​ទេស​ ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​។

​ទាំងនេះ​គឺជាវិទ្យា​សាស្ដ្រ​មួយ​ដែល​អាច​ជួយ​ឱ្យ​ភ្នែក​មាន​សុខភាព​ល្អមិន​មាន​បញ្ហា​។

ដំបូន្មានអ្នកជំនាញ

លោកអ្នក​នាង​កញ្ញា​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​ច្រើន​ ​គឺ​ធ្វើ​ម៉េច​ឱ្យ​ការ​ប្រើប្រាស់​នោះ​មាន​របៀប​ ​ដោយ​ត្រូវ​ដាក់​កុំព្យូទ័រ​ឱ្យ​នៅ​ ឆ្ងាយយ៉ាង​តិច​ប្រហែល​ជា​៣០សង់​ទី​ម៉ែត្រ​ ​ត្រូវ​តែ​មាន​ថ្នាំ​សម្រាប់​បន្ដក់​ភ្នែក​ ​និងឧស្សាហ៍​ព្រិចភ្នែក​ ​ដើម្បី​ជួយ​សម្រួល​ដល់​ភ្នែក​ឱ្យ​ប្រើ​ ប្រាស់បាន​យូរអង្វែង​។ ​បើ​សិន​ជា​មាន​បញ្ហា​ភ្នែក​ធ្ងន់​ធ្ងរ​ ​​ជួនកាល​មិនមែន​បង្កឡើង​ពីកុំព្យូទ័​រ​ ​អាចដោយសារ​មូលហេតុ​អ្វីផ្សេង​ទៀត​ ​ត្រូវតែ​ទៅពិ​ភា​ក្សា​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ ​ដើម្បី​ព្យាបាល​ទៅ​តាម​មូល​ហេតុ​នៃ​បញ្ហា​ទាំង​នេះ​។ ​ចំពោះ​លោក​អ្នកនាង​កញ្ញា​ដែល​ ​ជ្រើសរើស​នូវការ​ប្រើប្រាស់​កញ្ចក់វ៉ែនតា​ត្រូវវាស់ភ្នែក​ឱ្យ​បាន​ត្រឹម​ត្រូវ​  ​និង​ស្រប​ទៅ​តាម​ឌឺ​ក្រេរបស់​ភ្នែក​ផង​ដែរ​។ ​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative