ឈាមក្ដៅ ជាជម្ងឺ​មេតាប៉ូលីក

លោកអ្នក​ពិតជា​មានការ​ងឿងឆ្ងល់​ហើយមែនទេ ពេលដែល​ឮពាក្យថា​ឈាមក្ដៅ ឬ​ជម្ងឺ​មេតា​ប៉ូលីក។ ជម្ងឺ​មេតាប៉ូលីក​មិនមែន​ជាជម្ងឺ​តែមួយមុខ​នោះទេ គឺប្រជុំ​ទៅដោយ​ជម្ងឺ​ច្រើនមុខ។ ប្រជាពលរដ្ឋ​មិនសូវ​ដែល​ឮ​ឈ្មោះ​មេតាប៉ូលីក​នេះទេ ភាគតិច​ណាស់ ដែលធ្លាប់​ឮ តែធ្លាប់ដឹង​ថាឈាមក្ដៅ​ដែលជាពាក្យ​ហៅតៗគ្នា។ ជម្ងឺ​មេតាប៉ូលីក​មានលក្ខណៈ​ស្មុគស្មាញ ព្រោះវា​ទាក់ទង​ទៅនឹងប្រ ភពរោគ​សញ្ញា​ជាច្រើន​នៅក្នុងខ្លួន​របស់មនុស្ស។ តើជម្ងឺ​មេតាប៉ូលីក​ប្រជុំទៅ​ដោយជម្ងឺ​ប្រភេទណាខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ស្វែងយល់​ទាំងអស់គ្នា​ពីបញ្ហា​ឈាមក្ដៅ ឬ​ជម្ងឺមេតាប៉ូលីក ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី អ្នកឯកទេស​ជម្ងឺ​ទឹកនោមផ្អែម ក្រពេញអ័រម៉ូន និង​មេតាប៉ូលីក​នៃមន្ទីរ​ពេទ្យកាល់ម៉ែត។

ជម្ងឺ​មេតាប៉ូលីក ជាអ្វី?

ជម្ងឺ​មេតាប៉ូលីក​មិនមែន​ជាជម្ងឺ​តែមួយមុខ​នោះទេ ជាប្រជុំ​ជម្ងឺច្រើន​រួមគ្នា​ដោយសារ​ការប៉ះពាល់​ទៅលើ​មេតាប៉ូលីក​នៅ ក្នុងខ្លួន​មនុស្សម្នាក់ៗ។ មេតាប៉ូលីក គឺជាការ​សំយោគ​សារធាតុ​ដើម្បី​ឱ្យដំណើរ​ការក្នុងខ្លួន​របស់មនុស្ស​ប្រព្រឹត្ដទៅ​បានបានល្អ និង​ធ្វើឱ្យ ជីវិត​រស់នៅ​របស់មនុស្ស​ប្រកបដោយ​សុខុមាលភាព។ ធាតុសំខាន់ៗ​នៅក្នុងការ​ធ្វើ​មេតាប៉ូលីក​នោះរួមមាន​ជាតិស្ករ ជាតិខ្លាញ់ ជាតិ សាច់​(ប្រូតេអ៊ីន) វីតាមីន និង​ជាតិរ៉ែដែល​មានជាតិដែក ស័ង្កសី​ជាដើម។ ជម្ងឺ​មេតាប៉ូលីក​កើតមា​នដោយសារ​ផលប៉ះពាល់​ទៅលើ សារធាតុ​ទាំងប៉ុន្មាន​ដែលបាន​រៀបរាប់​មកខាង​លើនេះ។

មូលហេតុជម្ងឺ​មេតាប៉ូលីក

1. ជម្ងឺលើស​ជាតិស្ករ ៖ ការមិន​សូវយកចិត្ដ​ទុកដាក់​ពីរបបអាហារ​ប្រចាំថ្ងៃ​និង​ការចូលចិត្ដ​ទទួលទាន​ជាតិស្ករ​ខ្លាំងពេកជា ដើម​ហេតុធ្វើ​ឱ្យលើស​ជាតិស្ករ​ក្នុងឈាម។ របបអាហារ​មិនមាន​តុល្យភាព ដូចជាការ​បរិភោគ​សាច់សុទ្ធ​គ្មានបន្លែ​និង​ផ្លែឈើ​ជាដើម និង​ការមិន​បានបញ្ចេញ​សកម្មភាព ឬ​ធ្វើការ​ហាត់ប្រាណ ធ្វើឱ្យ​ទម្ងន់ឡើង​ខ្លាំង។

2. ជម្ងឺលើស​ជាតិខ្លាញ់​ក្នុងសរសៃឈាម ការបរិភោគ​អាហារ​ដែលមាន​ជាតិខ្លាញ់​ច្រើន​នាំឱ្យ​ធ្វើសំយោគ​ហួសហេតុ បណ្ដាលឱ្យ​កើតទៅ​ជាបញ្ហាលើស​ជាតិខ្លាញ់។ ការបរិភោគ​មិនប្រយ័ត្ន​ប្រយែង​បរិភោគ​ច្រើនហួសហេតុ​ជាពិសេស​ភេសជ្ជៈ ឬ​អាហារ ដែលផ្អែមពេក មិនបាន​ធ្វើលំហាត់​ប្រាណ មិន​សូវបញ្ចេញ​សកម្មភាព​ជាដើម​ទាំងនេះ​អាចជាដើម​ចម​នៃការ​លើស​ជាតិខ្លាញ់​នៅក្នុង ឈាម។

3. ជម្ងឺ​លើសជាតិ​អាស៊ីតអ៊ុយរិច ៖ បណ្ដាល​មកពី​ការផលិត​លើស ឬ​បញ្ចេញ​ចោលមិន​បានល្អ​នៃអាស៊ីត​អ៊ុយរិច​ដែលជា ផលិតផល​ចុងក្រោយ​នៃការ​ធ្វើ​មេតាប៉ូលីក។ វាអាច​បណ្ដាលឱ្យ​មានជម្ងឺ​ម្យ៉ាងហៅថាជម្ងឺហ្គូត​ឬ​ប្រគ្រីវ​ដែលជា​ការដក់​ឬ​ការកក ជាតិ​អាស៊ីតអ៊ុយរិច​នៅតាម​សន្លាក់ ធ្វើឱ្យ​សន្លាក់ឈឺ​ឬ​ហើម​ច្រើនតែ​កើតទៅ​លើមនុស្ស​ចាស់ចាប់​ពីអាយុ៥០​ឆ្នាំឡើងទៅ។

4. ជម្ងឺ​ក្រពេញអ័រម៉ូន មូលហេតុ​ចម្បងមក​ពីការ​មិនបរិភោគ​អាហារ​ក្នុងរយៈ​ពេលយូរ​ជាពិសេស​ចំពោះ​អ្នកដែលចង់ បានរាងស្អាត​ដោយមិន​បរិភោគសោះ ធ្វើឱ្យ​រាងកាយ​ស្គមស្គាំង​ខ្លាំងមិនសម​នឹងកម្ពស់​របស់ខ្លួន​គឺជា​ជម្ងឺម្យ៉ាង​ដែលស្ដែង​ចេញជា​មាន វិបត្ដិផ្លូវចិត្ដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញា​ជម្ងឺមេតាប៉ូលីក

រោគសញ្ញា​នីមួយៗ​ស្ដែងទៅតាម​ផលប៉ះពាល់​នៃជម្ងឺ​នីមួយៗ

1. ជម្ងឺ​លើសជាតិស្ករ ៖ មានប្រជុំ​រោគសញ្ញា​ទឹកនោមផ្អែម។ អ្នកជម្ងឺ​មានអាការ​ដូចជា​ឧស្សាហ៍​បត់ជើង​តូច​(ច្រើនដង) ការឡើង ឬ​ចុះទម្ងន់​លឿន ការស្រេកទឹក មិនសូវ​ស្រួលខ្លួន​ឧស្សាហ៍​កោសខ្យល់​ជាញឹកញាប់​ជាដើម​ដែលជា​បញ្ហាឈាន​ទៅបង្កជម្ងឺ ទឹកនោមផ្អែម។

2. ជម្ងឺធាត់ ឬ​លើស​ជាតិខ្លាញ់​ក្នុងសរសៃឈាម ៖ អ្នកជម្ងឺ​ឈឺសន្លាក់ ចុកជើង​ពេលធ្វើ​ដំណើរ​សម្ពាធ​ឈាមលើស ឆាប់ ហត់នៅ​ពេលកណ្ដាល​យប់ អ្នកជម្ងឺ​ឧស្សាហ៍​ភ្ញាក់​កណ្ដាលយប់ ថប់ដង្ហើម​ខ្លាំងជាដើម។ បើមាន​សញ្ញាទាំងនេះ អ្នកជម្ងឺ​គួរមានការ ប្រុងប្រយ័ត្ន និង​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

3. ជម្ងឺ​លើសជាតិ​អាស៊ីតអ៊ុយរិច ៖ អ្នកជម្ងឺ​ហើមជើង ឈឺមេជើង ហើមកជើង ក្ដៅឡើង​ក្រហម ដើរមិនរួច​ចុកជើង​ពេល យប់ ដែលគេឱ្យ​ឈ្មោះថា​ជម្ងឺហ្គូត ឬ​ប្រគ្រីវ។

4. ជម្ងឺ​ក្រពេញអ័រម៉ូន ៖ វាបង្កឡើង​ដោយសារ​ការបរិភោគ​តិចពេក ឬ​ច្រើនពេក ដោយមិន​ពិចារណា។ ជាឧទាហរណ៍ អ្នក ជម្ងឺ​ស្រីម្នាក់​មិនបរិភោគ​អ្វីសោះ ធ្វើឱ្យ​មានរាងស្គម​ខ្លាំងពេក ប៉ះពាល់​ទៅដល់​អ័រម៉ូនស្ដ្រី​ធ្វើឱ្យ​ស្ដ្រីនោះ​មានរដូវ​មិនទៀង បាត់បង់រដូវ ច្រើនខែ​ច្រើនឆ្នាំ។ ជួនកាល​វាអាចធ្វើ​ឱ្យស្ដ្រីឈាន​ដល់ការ​ប៉ះពាល់​ដល់សរសៃ​ប្រសាទ​ឬ​ឆ្កួតតែម្ដង តែតាម​ពិតបណ្ដាល​មកពី​ជម្ងឺមេ តាប៉ូលីក។

សរុបមក​រោគសញ្ញាទាំងអស់នេះប៉ះពាល់ទៅលើសារធាតុណាមួយនៅក្នុងសរីរាង្គរបស់មនុស្សដែលធ្វើមេតាប៉ូលីកនោះ។

ផលវិបាកជម្ងឺមេតាបូលីក

1. ជម្ងឺលើសជាតិស្ករ ៖ ប្រជុំសញ្ញាទឹកនោមផ្អែមអាចមានផលវិបាក ដូចជាការបំផ្លិចបំផ្លាញសរពាង្គកាយ​ប៉ះពាល់​ទៅ ដល់​តម្រងនោម ភ្នែក បេះដូង សរសៃឈាម សរសៃ​ប្រសាទ​ជាដើម។

2. ជម្ងឺលើស​ជាតិខ្លាញ់​ក្នុងសរសៃឈាម វាធ្វើឱ្យ​គ្រោះថ្នាក់ដល់​បេះដូង សរសៃ​ឈាម ស្ទះសរសៃ​ឈាម​ស្លោក​បេះដូង ខូចសរសៃ​ខួរក្បាល ស្លាប់មួយ​ចំហៀងខ្លួន លើសឈាម​ជាដើម។ អ្នកជម្ងឺ​មិនអាចធ្វើ​កិច្ចការងារ​បានយូរ​ដោយសារ​ឈឺឆ្អឹង និង​ទ្រ ទម្ងន់ខ្លួន​មិនរួច ធ្វើឱ្យ​សន្លាក់​មានការ​ឈឺចុក សឹកសន្លាក់​ជាដើម។ ជម្ងឺនេះ​ច្រើនកើត​ទៅលើស្ដ្រី​ច្រើនជាង​កើតលើ​បុរស។

3. ជម្ងឺលើស​ជាតិអាស៊ីត​អ៊ុយរិច វាធ្វើឱ្យ​អ្នកជម្ងឺ​មានអាការ​ពិបាកក្នុង​ការធ្វើ​ចលនា យប់ឡើង​ងើបមិនរួច​ដើរមិនរួច ជាដើម អាចរហូតដល់​ទៅមាន​ពិការភាព​ក្នុងការងារ​ទៀតផង។

4. ជម្ងឺក្រពេញ​អ័រម៉ូន វាធ្វើ​ឱ្យប៉ះពាល់​ដល់ក្រពេញ​អ័រម៉ូន​ជាពិសេស​នៅក្នុង​ខ្លួនស្ដ្រី ហើយ​បាត់បង់​ប្រព័ន្ធ​អ័រម៉ូន​បាត់់រដូវ បាត់បង់​អារម្មណ៍​ផ្លូវភេទ ដែលបង្ក​បញ្ហា​នៅក្នុង​សង្គមគ្រួសារ​ជាដើម។

ការព្យាបាល​ជម្ងឺ​មេតាបូលីក

ការព្យាបាល​ត្រូវមើល​ទៅតាម​រោគសញ្ញា​នីមួយៗ​នៃជម្ងឺ។

1. ជម្ងឺ​ទឹកនោមផ្អែម ៖ ការព្យាបាល​ដោយ​ចាក់ថ្នាំ​អាំងស៊ុយលីន​ត្រូវធ្វើពី​១ទៅ៣ដង​ក្នុងមួយថ្ងៃ​ប្រសិនណា​បើថ្នាំគ្រាប់ ប្រើលែង​មានប្រសិទ្ធិភាព ឬ​ពេលប្រពន្ធ័​សរីរាង្គ​ក្នុងខ្លួន​ខូចធ្ងន់ធ្ងរ។ ដំណាល​គ្នាផងដែរ​អ្នកជម្ងឺ​ត្រូវបរិភោគ​អាហារ​ឱ្យមានតុល្យភាព ត្រូវប្រកាន់​ភ្ជាប់របប​អាហារ​មានលំនឹង​មិនសូវ​សម្បូរជាតិ​ស្ករខ្លាំងពេក និង​ប្រៃពេក។ អ្នកជម្ងឺ​គួរធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​ពលកម្ម ដូចជាការ​ដើរក្នុងមួយ​ថ្ងៃឱ្យបាន​៣០នាទី​ជាដើម។

2. ជម្ងឺលើស​ជាតិខ្លាញ់​ក្នុងសរសៃ​ឈាម ៖ ត្រូវមាន​ការព្យាបាល​ទៅតាម​ផ្នែកមួយៗ ដូចជា​ផ្នែកឆ្អឹង​ផ្នែក​សរសៃ​ឈាម ផ្នែកសួត​ជាដើម មានឧបករណ៍ ឬ​ម៉ាស៊ីន​សម្រាប់ធ្វើ​ឱ្យប្រព័ន្ធ​ដង្ហើម​អ្នកជម្ងឺ​មានដំណើរ​ការស្រួល។

3. ជម្ងឺ​លើសជាតិ​អាស៊ីតអ៊ុយរិច ពេលឈឺ​សន្លាក់ ត្រូវទៅ​ជួបគ្រូពេទ្យ​ជំនាញ ឬ​ឯកទេស​ផ្នែកឆ្អឹង​និង​សន្លាក់។

4. ជម្ងឺ​ក្រពេញ​អ័រម៉ូន មានការ​ពិបាក​ក្នុងការ​ព្យាបាល​ត្រូវទាមទារ​ឱ្យមាន​ការជួបផ្ទាល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាងក្រ ពេញ​អ័រម៉ូន រួមទាំង​ផ្នែកចិត្ដសាស្ដ្រ បេះដូង និង​សរសៃឈាម​ទៀតផង។ អ្នក​ជម្ងឺ​គប្បី​បរិភោគ​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់ និង​មាន តុល្យភាព មិនត្រូវ​តមអាហារ​ហួសហេតុ​ពេកនោះទេ។ ត្រូវ​បរិភោគ​ឱ្យមានការ​កំណត់មួយ​ច្បាស់លាស់​មិនតិចពេក​ហើយក៏​មិនច្រើន ពេកដែរ។

ដំបូន្មាន​អ្នកជំនាញ

ដើម្បីឱ្យ​ជីវិតរស់​បានស្រួល ទាមទារ​ឱ្យមានការ​បរិភោគ​ឱ្យមាន​កម្រិត​ដែលអាច​ទទួលយក​បានទៅ​តាមការ​ណែនាំ​ពីសំ ណាក់​គ្រូពេទ្យ​ជំនាញ។ មិនត្រូវ​ចូលចិត្ដ​បរិភោគអ្វី​ហួសហេតុ​ពេកនោះដែរ ដូចជា​ការបរិភោគ​ជាតិស្ករ ផឹកសុរា​ច្រើន​ការឡើង​ទម្ងន់ ខ្លាំង មិន​មានការហាត់​ប្រាណជាដើម។ សូមឱ្យ​មានការ​ហាត់ប្រាណ​ឱ្យបាន៣០​នាទីរាល់ព្រឹក​ដើម្បី​ឱ្យដំណើរ​ការក្នុង​ខ្លួនបាន​ស្រួល យ៉ាង​ហោចណាស់​៣ដង​ក្នុងមួយ​អាទិត្យ។ សូម​ឧស្សាហ៍​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ១​ដងក្នុង១ខែ ឬ​៣ខែម្ដង​យ៉ាងយូរ ដើម្បី ពិនិត្យ​ទៅលើ​ប្រព័ន្ធជាតិស្ករ ជាតិខ្លាញ់ អាស៊ីតអ៊ុយរិច និង​សម្ពាធឈាម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative