វិធីសាស្ដ្រ​កែចង្កា​ព្រែក

វិធី​សាស្ដ្រ​កែ​ចង្កា​ឱ្យ​ព្រែក​គឺ​ជា​វិធី​សាស្ដ្រ​មួយ​ប្លែក​ ធ្វើ​ឡើង​ចំពោះ​បុរស​ឬ​ក៏​ស្ដ្រី​ទាំង​ឡាយ​ណា​ដែល​ចង់​បាន​រូប​រាង​ចង្កា​សម​ទៅ​នឹង​ទម្រង់​មុខ​ស្រស់​ស្អាត​ និង​ចង់​បាន​ចង្កា​ដែល​មាន​លក្ខណៈ​ព្រែ​ក​។ វិធី​សាស្ដ្រ​កែ​ចង្កា​ព្រែក​នេះ​មាន​ពីរ​ប្រភេទ​ដែល​អាច​ឱ្យ​ លោក​អ្នក​នាង​កញ្ញា​ជ្រើស​រើស​យក​មក​ប្រើ​ប្រាស់​បាន​ ដូ​ច​ជា​ការ​ចាក់​ថ្នាំ​ និង​ការ​វះ​កាត់​។ វិធី​សាស្ដ្រ​កែ​ចង្កា​ព្រែក​នេះ​បាន​ផ្ដល់​ សារៈ​ប្រយោជន៍​ជា​ច្រើន​ ជា​ពិសេស​គឺ​ផ្ដោត​ទៅ​លើ​សម្ផស្ស​តែ​ម្ដង​។ នេះ​ក៏​ជា​វិធី​សាស្ដ្រ​មួយ​ដែល​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ដែ​រ​ បើ​សិន​ជា​លោក​អ្នក​ជ្រើស​រើស​នូវ​កន្លែង​ដែល​មិន​មាន​សុវត្ថិភាព​នោះ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីសាស្ដ្រកែចង្កាព្រែក

វិធី​សាស្ដ្រ​កែ​ចង្កា​ព្រែក​គឺ​ជា​វិធី​សាស្ដ្រ​វេជ្ជ​សាស្ដ្រ​មួយ​ ដែល​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ចង្កា​មាន​រាង​ព្រែក​ស្អាត​តាម​រយៈ​ការ​ចាក់​ថ្នាំ និងការ​វះ​កាត់​ សម​ទៅ​នឹង​ទម្រង់​មុខ​។

វិធីសាស្ដ្រកែចង្កាព្រែក

ការ​កែ​ចង្កា​ព្រែក​នេះ​ គឺ​មាន​វិធី​សាស្ដ្រ​ពីរ​ប្រភេទ​។

១ . ការ​ប្រើ​ថ្នាំ​ចាក់​បំពេញ ៖ វា​ជា​ប្រភេ​ទ​ថ្នាំ​ម្យ៉ាង​ ដែល​អាច​ចាក់​បញ្ចូល​ទៅ​ក្នុង​សាច់​ អាច​ធ្វើ​ឱ្យ​ចង្កា​ព្រែក​។ ប៉ុន្ដែ​នៅ​ក្នុង​ ការ​ប្រើ​ប្រាស់​ថ្នាំ​ គឺ​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ ជា​ពិសេស​ថ្នាំ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ អាច​ធ្វើ​ឱ្យ​ចង្កា​មាន​បញ្ហា​។

២ . ការ​វះ​កាត់​ ៖ គឺ​ជា​ការ​វះ​កាត់​​ម្យ៉ាង​ដែល​តម្រូវ​ឱ្យ​ធ្វើ​ការ​ត​ចង្កា​ ហើយ​ការ​ត​ចង្កា​នេះ​គឺ​មាន​ពីរ​ប្រភេទ​ដូច​ជា​ ៖

– ប្រើ​ប្រាស់​ស៊ី​លី​កូន​ ៖ មាន​ន័យ​ថា​តម្រូវ​ឱ្យ​ធ្វើ​កា​រ​វះ​កាត់​ក្នុង​មាត់​ បន្ទាប់​មក​ប្រើ​ប្រាស់​សារ​ធាតុ​ម្យ៉ាង​ដែល​ជា​ជ័រ​ដាក់​នៅ​ ក្នុង​ចង្កា​ ហើយ​ជ័រ​នេះ​មាន​រាង​ព្រែក​ស្រាប់​ ដូច​នេះ​នៅ​ពេល​ដែល​ដាក់​ចូល​ទៅ​ គឺ​ធ្វើ​ឱ្យ​ចង្កា​ព្រែក​តែ​ម្ដង​។

– វិធី​សាស្ដ្រ​កាត់​ត​ឆ្អឹង​ ៖ គឺ​ជា​វិធី​សាស្ដ្រ​មួយ​ដែល​ពិបាក​ធ្វើ​បំផុត​។ ជា​ដំបូង​ត្រូវ​វះ​កាត់​ចង្កា​ ហើយ​ទាញ​ចង្កា​មក​មុខ​ ធ្វើ​ឱ្យ​ ចង្កា​វែង​ បន្ទាប់​មក​គឺ​ពុះ​ក​ណ្ដាលដើ​ម្បី​ឱ្យ​ចង្កា​ព្រែក​ នេះ​គឺ​ជា​វិធី​សាស្ដ្រ​ម្យ៉ាង​ដែល​ពិ​​បាក​បំផុត ប៉ុន្ដែ​លទ្ធ​ផល​ដែល​ទទួល​បាន​គឺ​ធ្វើ​​ឱ្យ​ ស្រស់​ស្អាត​ដូច​ធម្មជាតិ​។

សារៈប្រយោជន៍នៃវិធីសាស្ដ្រកែចង្កាព្រែក

សារៈ​ប្រយោជន៍​ធំ​បំផុត​នោះ​គឺ​អាច​ធ្វើ​ឱ្យ​ចង្កា​ព្រែក​ស្អាត​ សម​ទៅ​នឹង​ទម្រង់​មុខ​ និង​អាច​ធ្វើ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ថែម​ ទៀត​ផង​។

ផលប៉ះពាល់នៃការកែចង្កាព្រែក

ផល​ប៉ះ​ពាល់​គឺ​ទាក់​ទង​ទៅ​នឹង​វិធី​សាស្ដ្រ​ដែល​ជ្រើស​រើស​យក​មក​អនុវត្ដ​​។

– ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​យក​នូវ​ការ​ប្រើ​ថ្នាំ​ចាក់​បំពេញ​ ដោយ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​មិន​បាន​ត្រឹម​ត្រូវ​ ឬ​ក៏​ថ្នាំ​ដែល​មិន​ មាន​ប្រភព​ច្បាស់​លាស់​ ផល​វិបាក​មាន​ដូច​ជា​អាច​ធ្វើ​ឱ្យ​ឡើង​ក្រហម​ ឡើង​ពង​ៗ ឬ​ក៏​មាន​មេរោគ​ចូល​ ធ្វើ​ឱ្យ​រលួយ​សាច់​ ឬ​ក៏​ធ្វើ​ឱ្យ​ចង្កា​ ឡើង​រឹង​។

– បើ​សិន​ជា​លោក​អ្នក​ជ្រើស​រើស​ធ្វើ​ការ​វះ​កាត់​ ដូចជា​ការ​ដាក់​ស៊ី​លី​កូន​ចូល​ គឺ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ ដូចជា​មេ​រោគ​ចូល​អាច​ បង្ក​ឱ្យ​រលាក​នៅ​កន្លែង​ដាក់​ស៊ីលី​កូន។

– ចំណែក​ឯ​ការ​វះ​​កាត់​ដើម្បី​កាត់​ចង្កា​ចេញ​មក​នោះ​ អាច​បង្ក​ឱ្យ​មាន​បញ្ហា​ ដូច​ជា​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ​នៅ​ក្រោម​ ធ្មេញ​​។​​​ កាល​ណា​ប៉ះ​ពាល់​ដល់​កន្លែង​នេះ​ គឺ​អាច​ធ្វើ​ឱ្យ​ស្ពឹ​ក​មាត់​មួយ​ចំហៀង​ខា​ង​ក្រោម។ កាល​ណា​កាត់​ឆ្អឹង​អាច​បណ្ដាល​ឱ្យ​ឆ្អឹង​មិន​ដុះ​ ឡើង​វិញ​ ហើយ​ធ្វើ​ឱ្យ​រលួយ​ឆ្អឹង​។

ដូច​នេះ​ដើម្បី​ការពារ​កុំ​ឱ្យ​កើត​មាន​បញ្ហា​ទាំង​នេះ​ លោក​អ្ន​ក​នាង​កញ្ញា​គួរ​តែ​ស្វែង​រក​នូវ​ការ​ពិ​ភាក្សា​ឱ្យ​បាន​ច្បាស់​លាស់​ ជា​មួយ​វេជ្ជបណ្ឌិត​ឯក​ទេស​សិន​ មុន​នឹង​សម្រេច​ចិត្ដ​​។

វិធីការពារនៅក្រោយពេលកែចង្កាព្រែក

វិធី​ការ​ពារ​នៅ​ក្រោយ​ពេល​កែ​ចង្កា​ព្រែក​មាន​ដូចជា​ ៖

– បើ​សិន​ជា​ការ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​ សំខាន់​បំផុត​គឺ​ការ​ពារ​កុំ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ ព្រោះ​សាច់​ថ្មី​កាល​ណា​ត្រូវ​ពន្លឺ​ថ្ងៃ​អាច​ធ្វើ​ឱ្យ​ខ្មៅ​ ឬ​ជាំ​។​

– ការ​ពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​រោគ​ដោយ​សារ​ថ្នាំ​ផ្សះ​ ថ្នាំ​បន្ថយ​ភាព​រលាក​ ឬ​ក៏​ត្រូវ​ធ្វើ​អនាម័យ​សុខភាព​មាត់​ធ្មេញ​ឱ្យ​បាន​ស្អាត​​។

– កាល​ណា​វះ​កាត់​ឆ្អឹង​គឺ​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ បើ​មិន​ដូច្នេះ​ទេ​គឺ​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​រលាក​ឆ្អឹង​។​

ដំបូន្មានអ្នកជំនាញ

វិធី​សាស្ដ្រ​កែ​ចង្កា​ឱ្យ​ព្រែក​មាន​ពីរ​ប្រភេទ​ គឺ​ការ​ចាក់​ថ្នាំ​បំពេញ​ និង​កា​រ​វះ​កាត់​។ ដូច​នេះ​លោក​អ្នក​ត្រូវ​ជ្រើស​រើស​នូវ​វិធី​ណា​ មួយ​ដែល​លោក​អ្នក​យល់​ថា​ល្អ​។ ជា​ដំបូង​លោក​អ្នក​នាង​កញ្ញា​ត្រូវ​មក​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ឯកទេស​ដែល​មាន​ជំនា​ញ​ជា​មុន​សិន​ ទើប​ជា​ការ​ប្រសើរ​។​ ​ប្រសិន​​បើ​លោកអ្នក​នាង​កញ្ញា​ជ្រើស​រើស​នូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ ​គឺ​ត្រូវ​ជ្រើស​រើស​ថ្នាំ​ដែល​មាន​ប្រភព​ច្បាស់​លាស់​ ​និង​តាម​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត​ឯកទេស​។​ បើសិន​​​​​​​​​​​​​​​​​​​​​​​​​ជា​លោក​អ្នក​ជ្រើស​រើស​នូវ​វិធី​វះ​កាត់​ គឺ​ត្រូវ​ជ្រើស​រើស​នូវ​កន្លែង​ដែល​មាន​ សុវត្ថិ​ភាព​ និង​គុណ​ភាពល្អ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative