ទីបញ្ជាការ​​​កងទ័ព​​​ជើងទឹក​​​ប្រកាស​​​សាធារណៈ​​​ជាតំបន់​​​ដែលគ្មាន​​​ផ្សែងបារី

បន្ទាប់​ពី​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​ប​ណ្ដាល​អ្នក​ប្រឹ​ក្សាយោ​បល់​ឈប់​ជក់​បារី​រយៈពេ​លបី​ថ្ងៃរួ​ចមក​ ទើប​បញ្ជា​កា​​រក​ង​ទ័ពជើ​​ង​ទឹក​ បាន​ប្រកា​ស​ថា​ ចាប់​ពីថ្ងៃ​នេះ​តទៅ​ ​បញ្ជាការដ្ឋាន​​​កងទ័ព​​​ជើងទឹក​​​គឺជា​​​​កន្លែងធ្វើ​ការ​ដែល​គ្មានផ្សែ​ងបា​រី។​ ពិ​ធីប្រ​កាស​នោះធ្វើ​ឡើង​ កាល​ពីថ្ងៃ​ទី​២៣​ធ្នូ ​ក្រោមអ​ធិបតី​ភាព​លោក​ ទៀ​ វិញ​ មេ​បញ្ជា​ការក​ងទ័​ពជើ​ងទឹ​ក។

រូបភាពទស្សនាវដ្តីសុខភាពយើង

តាម​របាយ​ការណ៍​ឱ្យ​ដឹង​ថា ​វគ្គ​បណ្ដុះ​បណ្ដាល​នេះមា​នរយៈ​ពេ​លបីថ្ងៃ​ ​ដោយ​ចាប់​ផ្ដើម​បើក​វគ្គពី​ថ្ងៃទី​២១​ ខែ​ធ្នូ​ ​ឆ្នាំ២​០១០​ រហូ​តដល់​ទី២​៣ ខែ​ធ្នូ ​ឆ្នាំ២​០១០​។ ​វគ្គ​បណ្ដុះប​ណ្ដាលនេះ​បា​នរៀប​ចំ​ធ្វើឡើ​ងដោ​យ​ប​ញ្ជាកា​រ​ដ្ឋា​នក​ងទ័​ពជើ​ង​ទឹ​ក ស​ហ​ការ​ជាមួ​យ​ អង្គ​ការ​អាដ្រា​កម្ពុ​ជា​ ដោយ​មាន​សិក្ខា​កាម​ជានា​វី ​នាយ​វីរ​ង ​និង​ពល​នាវិ​កដែ​លម​កពីប​ញ្ជាការ​ដ្ឋាន​កង​ទ័ពជើង​ទឹក ​កង​ទ័ពជើ​ងទឹ​ក មូលដ្ឋាន​សមុទ្រ​រាម​ សាលា​ទ័ព​ជើង​ទឹក​ កង​នាវា​ល្បាត​ទន្លេ​ ក​ងជើង​ទឹក​វាយ​លើ​គោក​ និង​អង្គ​ការ​ស្ថាបនា​ជីវិ​ត(SCO)​សរុ​ប ​ចំនួន​៤២រូ​ប ​ក្នុង​នោះ​សិ​ក្ខា​កាម​ដែល​ជា​អ្នក​ជក់​បារី​មាន​ចំនួ​ន​៤២​រូប។​ វគ្គប​ណ្ដុះប​ណ្ដាលនេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណងដើ​ម្បី ​​:

​១​ – ​ឱ្យសិ​ក្ខាកា​មស្វែ​ងយ​ល់ពី​ផល​ប៉ះពា​ល់ដ៏​អាក្រក់​របស់​ថ្នាំជ​ក់ទៅ​លើសុ​ខភាព ​បរិ​ស្ថាន​ និងសេ​ដ្ឋកិ​ច្ច​។

២​ – ​បង្ហាញ​ជូននូ​វ​វិ​ធីសា​ស្ដ្រទ​ប់ស្កា​ត់​ការ​ប្រើប្រា​ស់ថ្នាំ​ជក់​ និ​ង​​វិធី​សា​ស្ដ្រស​ម្រាប់​ផ្ដល់​ប្រឹ​ក្សា​ឈប់​ជក់​បារី។​

៣​ – ចូ​ល​រួម​ប្រែក្លា​យអ​ង្គភា​ព​ជើង​ទឹក​ជាក​ន្លែង​ធ្វើកា​រគ្មា​នផ្សែ​ង​បារី​។

៤​ – ចូ​លរួ​មគាំ​ទ្រដំ​ណើ​រកា​រនៃ​ការអ​នុម័ត​ច្បាប់​ស្ដីពី​កា​រត្រួត​ពិនិត្យ​ថ្នាំ​ជក់​។

សិ​ក្ខាកា​មដែ​លបា​នចូ​លរួម​នៅក្នុ​ងវគ្គ​បណ្ដុះប​ណ្ដាល​នេះ ​អាច​យក​​ចំណេះដឹ​ងដែ​​លបា​ន​រៀន​សូត្រ​នៅពេ​លនេះទៅ​ប្រឹក្សា​ បន្ដ​ដល់អ្នក​ធ្វើកា​រជា​មួយ ​មិត្ដ​ភក្ដិ​ និង​ក្រុម​គ្រួសា​រ ដើ​ម្បីឱ្យ​ពួក​គេលះ​បង់​ទម្លាប់​ជក់​បារី​។

​ការ​​ប៉ាន់ប្រ​មាណ​ជាសកល​បា​នបង្ហា​​ញថា ​បច្ចុ​​ប្បន្ន​នៅ​រៀង​រាល់ឆ្នាំ​ ម​នុស្ស​ចំនួន​៥.៤​លាក់​នាក់​បាន​ស្លាប់​ដោយសា​រកា​រជ​ក់​ បារី​ ហើយ​នៅឆ្នាំ​២០​៣០​ចំនួន​នេះនឹ​ងកើត​ឡើងដ​ល់៨​លាននាក់​។

ការ​កាត់​បន្ថយ​ការ​ជក់​បារី​នៅក្នុង​ក្រុម​គ្រួសា​រ ​គឺ​ពិត​ជាឧទា​ហរណ៍​ជាក់ស្ដែ​ងដំ​បូងប​ង្អស់​មួយនៃ​ការ​បន្ថ​យភាព​ក្រីក្រ​របស់​ ប្រជា​ពល​រដ្ឋ​ក៏ដូ​ចជា​ការ​កាត់​បន្ថយ​ភាព​ខ្ជះខ្ជា​យថ​វិការ​បស់គ្រួ​សារ​។

ក្នុង​ន័យ​នេះ ​រាជ​រដ្ឋា​ភិបាលនៃ​ព្រះរា​ជាណាច​ក្រកម្ពុ​ជា ​បាន​ចាត់​វិធាន​ការ​ចាំបាច់​ជាច្រើ​នដើម្បីទ​ប់ស្កាត់​ និង​កាត់ប​ន្ថយ ​អត្រា​គ្រោះថ្នា​ក់​បង្កឡើង​ដោ​​យការ​ជក់បា​រី ​ដែលក្នុ​ងនោះ​មាន​ជាអាទិ​កា​រដាក់​ចេញនូ​វសារា​ចរ​ណែនាំ​ ច្បា​ប់​ត្រួត​ពិនិត្យ​ថ្នាំជ​ក់​ ការ​ បង្កើត​ប្រាក់​ពន្ធ​នៃ​ការនាំ​ចូល​ថ្នាំជ​ក់ ​និង​ជាពិ​សេស​គឺកា​រអប់​រំសុ​ខភាព​ ផល​ប៉ះពា​ល់នៃ​កាប្រើ​ប្រា​ស់​ថ្នាំជ​ក់។​ល។

ជាកា​រពិតណា​ស់វិធានកា​ររដ្ឋ​បាល ​និង​ការអប់រំ​ត្រូវ​តែអ​នុវត្ដ​ព្រម​គ្នា​ ដោយ​ចាប់ផ្ដើ​មពីគ្រួ​សារមួយ​ឡើង​ទៅ​។ គ្រួសារ​មួយ​ ដែល​ឪពុក​ឬម្ដា​យមិ​នមែ​នជា​អ្នកជ​ក់នោះ​អត្រានៃ​ការ​ជក់​បារីរ​បស់កូន​ៗនាពេ​លអនាគត​ពិតជា​មានតិច​តួច​ជាងគ្រួ​សារ​ដែល​មាន​ឪពុក ​ម្ដាយ​ជាអ្ន​កជក់​ ​ឬ​ក៏​និយាយ​ម្យ៉ាង​ទៀត​ថា ​គំរូ​ល្អរប​ស់​អស់​លោកជា​មាតាបិ​តា ​តែង​តែ​មាន​ឥទ្ធិ​ពល​ដល់​កូនចៅ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative