ខ្យងផ្លិត​បំពង់ឫស្សី

រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • ខ្យងផ្លិត​(ខ្យងសមុទ្រ)​បកសម្បករួច ២០០ក្រាម​(២ខាំ)​ត្រាំជាមួយ​ទឹកដោះគោឆៅ
  • ម្រះព្រៅ​ស្រស់ ១ចានចង្កឹះ
  • ម្រះព្រៅ​បំពង ១ចានចង្កឹះ
  • ម្ទេសបោ្លក​ចម្រុះពណ៌ ១ចានចង្កឹះ
  • អំបិលបន្ដិច
  • ម្រេច ១កូនស្លាប​ព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ​បន្ដិច
  • ទឹកត្រី​បន្ដិច
  • ខ្ទឹមស
  • ប្រេងខ្យង​បន្ដិច

វិធីធ្វើ

រូបភាពទស្សនាវដ្តីសុខភាពយើង

  •  ដំបូង​សូមដាក់​ប្រេងឆាឱ្យ​ក្ដៅខ្លាំង និង​បំពងខ្ទឹមស​ដែលចិញ្ច្រាំ​រួចឱ្យ​ឈ្ងុយ បន្ទាប់មក​ដាក់ខ្យងផ្លិត​ត្រាំទឹកដោះ​គោចូល។ សូមត្រឡប់​ចុះឡើងឱ្យ​ឆ្អិនល្មម រួចដួសទុក​មួយ​ឡែកសិន។
  • សូមបំពង​ម្រះព្រៅ​ដោយដាក់ខ្ទះ និង​ប្រេងឆា​ឱ្យក្ដៅ រួចដាក់​ស្លឹកម្រះព្រៅ​ចូល បំពងឱ្យ​ក្រៀមទើប​ដួសចេញ។
  • ដាក់ប្រេងឆា​បំពងខ្ទឹម​ម្ដង រួចដាក់​ម្ទេសចូល បន្ទាប់មក​ដាក់គ្រឿងផ្សំ​ដែលមាន​ប្រេងខ្យង ម្រេច អំបិល ទឹកត្រី និងទឹក ស៊ីអ៊ីវ​មួយមុខ​បន្ដិចៗ។ ប៉ុន្ដែម្ទេស​កុំទុកឱ្យ​ក្រៀមពេក នាំឱ្យ​បាត់​សោភ័ណភាព។
  • បន្ទាប់​មកសូមដាក់​ខ្យងផ្លិត​ចូល ឆាឱ្យ​ចូលជាតិ ទើបដាក់​ម្រះព្រៅ​ស្រស់ចូល។
  • ធម្មតា​អាហារមួយ​មុខនេះ​តម្រូវឱ្យ​មានរស​ជាតិប្រៃ និង​ហិរបន្ដិច។ ប៉ុន្ដែ​បើលោក​អ្នកចូលចិត្ដ​ផ្អែម អាចដាក់​ស្ករចូល បន្ដិច​តាមការ​ចូលចិត្ដ។
  • រួចដួស​ដាក់បំពង់​ឫស្សី និង​រោយម្រះ​ព្រៅបំពង​ពីលើជា​ការស្រេច។
  • បំពង់​ឫស្សី​ត្រូវរើសយក​បំពង់​ធំហើយ​ចាស់បន្ដិច និង​មានថ្នាំង​វែងល្មម​រួចពុះជាពីរ​(៤ភាគ៦)។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative