អ្នកជម្ងឺ​​​ដែល​​​ស្លាប់​​​ដោយ​​​មហារីក​​​មាត់ស្បូន​​​បាន​​​កើនឡើង​​​ដល់​​​ទៅ៤១%

ក្រុម​អ្នក​ជំ​នាញ​បាន​សម្ដែង​ក្ដីព្រួ​យបារ​ម្ភកាន់​តែខ្លាំ​ងឡើ​ង ចំ​ពោះ​ជម្ងឺម​ហារី​កមាត់​ស្បូន ​បន្ទាប់​ពីអ​ត្រាស្លា​ប់បាន​កើនឡើ​ងដល់​ទៅ​៤១​ភាគ​រយនៅ​ក្នុង​ឆ្នាំ២០​១០​នេះ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត​ អ៊ាវ​ សុខា​ ឯក​ទេសផ្នែ​កជ​ម្ងឺម​ហារីក​មាត់​ស្បូន​បាន​ប្រាប់ទ​ស្សនាវដ្ដី​ សុភាពយើង ថា​ “​បញ្ហាអ្ន​កស្លា​ប់ ​ដោយ​ជម្ងឺ​មហា​រីក​មាត់​ស្បូន​ គឺ​ជា​ករណី​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​យក​ចិត្ដ​ទុក​ដាក់បំ​ផុតទៅ​លើអ្ន​កជម្ងឺ ​ព្រោះប​ច្ចុប្បន្ន​នេះ​ កង្វះ ​ខាត​នូវ​ឧប​ករណ៍ប​ច្ចេកទេ​សគឺ​ជាកត្ដា​ដែល​នាំឱ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ស្លាប់ដោ​យសា​រជម្ងឺ​ប្រភេ​ទនេះ។​ លោ​ក​និ​យាយ​ថា ​បច្ចុប្បន្ន​នេះ ​មន្ទី​រពេទ្យមិ​ត្ដភា​ពខ្មែរ​-សូ​វៀត​មាន​ឧ​​​បក​រណ៍​ទំនើប​តែ​មួយ​ប៉ុណ្ណោះ​ស​ម្រាប់​ពិនិត្យ​ និង​ព្យាបា​លអ្ន​កជម្ងឺម​ហារី​កមាត់ ​ស្បូន​ ដូច្នេះ​លទ្ធ​ភាព​ដែល​យើង​អាច​ទទួលអ្ន​កជ​ម្ងឺបា​នគឺ​មាន​ចំនួន​ប្រហែ​លតែ១​ពាន់​នាក់ប៉ុ​ណ្ណោះ”​។

បើតា​មកា​រប៉ា​ន់ប្រ​មាណ ​ស្ដ្រីក​ម្ពុជាដែល​កើតជ​ម្ងឺមហា​រីកមា​ត់ស្បូន​មាន​ចំនួន​ប្រមា​ណ១​ម៉ឺននា​ក់ក្នុ​ង​ពេល​បច្ចុ​ប្បន្ន​ ប៉ុន្ដែ​បើ ​យោង​តាមរ​បាយ​ការ​ណ៍​របស់ម​ន្ទីរពេ​ទ្យមិត្ដភា​ពខ្មែរ​-សូវៀតនៅ​ក្នុងរ​យៈពេល​១១​ខែដើ​មឆ្នាំ២​០១០នេះ​ ចំនួន​អ្នក​ឈឺមា​ន​ប្រមា​ណ ​១៥០​០​នាក់​ ក្នុង​នោះ​អត្រា​ស្លា​ប់មាន​៤១​ភា​គរយ។​ ចំនួន​នេះ​បើ​ធៀបនឹ​ងឆ្នាំ​២០០៩​រយៈ​ពេល​ដូច​គ្នា ​ករណីឈឺ​មា​ន​ការកើ​នឡើង​ចំនួន​ ៦០នា​ក់ ​រី​ឯ​អត្រាស្លា​ប់បាន​កើនឡើ​ង១​ភាគរយ។​ លោក​ អ៊ាវ​ សុខា​ បញ្ជាក់​ថា ​:​ “គិ​តជា​មធ្យម​ស្ដ្រីដែ​លកើតជ​ម្ងឺនេះ​មានអាយុ​ចាប់​ពី ៤៨​-៥៦​ឆ្នាំ ​ចំណែក​ស្ដ្រី​ដែល​បាន​ស្លាប់​ដោយសា​រជម្ងឺ​នេះ ​គឺ​មាន​អាយុ​៥១ឆ្នាំ​ឡើង​ទៅ”។​

ពាក់​ព័ន្ធ​នឹង​បញ្ហានេះ​ រ​ដ្ឋា​ភិបា​លកម្ពុ​ជាគ្រោ​ងនឹងប​ង្កើត​អគារ​មន្ទីរពេ​ទ្យព្យាបា​លជម្ងឺម​ហារីក​ទូទៅ​នៅទី​ក្រុង​ភ្នំពេ​ញ ​ដើ​ម្បី​ ផ្ដល់​សេ​វា​ព្យា​បាល​ទៅកា​ន់ម​ហាជ​នឱ្យ​បាន​ទាន់ពេ​លវេ​លា ​ខណៈ​ដែល​ការ​ព្យាបា​លនៅ​តាមមន្ទីរ​ពេទ្យ​រដ្ឋ​​ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ ​នៅ ​មាន​កម្រិត​ក្នុង​ការ​ទទួល​បាន​អ្នក​ជម្ងឺ​តិច។​

លោក​វេជ្ជប​ណ្ឌិត​ អ៊ាវ​ សុខា​ ​បាន​បន្ដថា​ វិស្វក​រគូសប្លង់​ទាំ​ងបីក្រុ​មដែ​លបាន​មកពីប្រ​ទេស​អឺរ៉ុប​ ​អា​ស៊ី ​និង​កម្ពុជាផ​ងនោះ ​កំពុង​ពិភា​ក្សាដើ​ម្បីធ្វើ​ឱ្យម​ន្ទីរ​ពេទ្យ​នេះក្លា​យទៅជា​កន្លែង​ដែល​រឹងមាំ​ និង​មាន​ស្ដង់ដា​រ។ លោក​បន្ដ​ថា ​:​​   ​“មក​ដល់សព្វ​ថ្ងៃនេះ​ យើ​ង​ នៅ​មិន​ទាន់​មាន​មន្ទី​រពេទ្យ​ព្យា​​បាល​ជម្ងឺ​ផ្នែក​មហារី​កឱ្យ​បាន​ធំ​ដុំដា​ច់ដោយ​ឡែក​តែឯ​ងនៅ​ឡើយទេ​ ​គឺ​មាន​តែម​ន្ទីរ​ពេទ្យ​រុស្សី​ដែល​ មាន​សមត្ថ​ភាព​ទទួល​អ្នក​ជម្ងឺ​នៅមា​នកម្រិត​។ ​ដូច្នេះ​ថ្នាក់​ដឹ​កនាំ​នៃក្រ​សួង​សុខាភិ​បា​លបា​ន​សម្រេ​ច​បង្កើត​ឱ្យមា​ន​អគារ​នេះ ​គឺដើ​ម្បីផ្ដល់ ​សេវា​ផ្នែក​ជម្ងឹ​មហារី​កឱ្យ​បាន​ទាន់​ពេល​វេលាទៅ​ដល់ប្រ​ជាជ​ន​ ដោយ​ផ្ដោត​យ៉ាង​សំខា​ន់ទៅ​លើជ​ម្ងឺម​ហារីក​ទូទៅ​ ដែល​មាន​មហា​រីក​ មាត់​ស្បូន​២៥​ភាគ​រយ ​មហា​រីកដោះមា​ន១៩​ភាគ​រយ​ និង​មហារីក​ត្រចៀក ​បំព​ង់ក ច្រមុះ១​៦ភាគ​រ​យ ​ក្នុង​ចំណោ​មជម្ងឺ​មហា​រីក​ទាំង​ អស់​ដែល​ធ្លាប់​ជួប​ប្រ​ទះ។​

គម្រោង​សាង​សង់​អគា​រមន្ទី​រពេទ្យ​ឯក​ទេស​ផ្នែក​ជម្ងឺម​ហារី​កទូទៅ​កំពុ​ងចាប់​ផ្ដើម​សិក្សានៅ​ក្នុង​ខែធ្នូ​ឆ្នាំ២​០១០​នេះ ​ប៉ុន្ដែ​អ្នក​ ឯក​ទេស​បាន​ប៉ាន់​ប្រមាណ​ថា ​អគារ​នេះអា​ចនឹង​ត្រូវ​សង់​ចប់ជា​ស្ថាព​រនៅ​ក្នុង​ឆ្នាំ២០១​២ខា​ងមុខ​នេះ ​ហើយ​អាចចា​ប់ផ្ដើម​ដំណើរ​ការ​ នៅ​ឆ្នាំ២០១៣-២​០១​៤​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative