របៀប​​​រៀបចំ​​​ទូដាក់​​​សៀវភៅ

​ការ​រៀប​ចំ​ទូ​ដាក់​សៀវ​ភៅ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​លើក​សោ​ភ័ណ​ភាព​ក្នុង​គេ​ហ​ដ្ឋាន​។ ​ការ​រៀប​ចំ​សៀវ​ភៅ​ក្នុង​ទូ​​ជា​រឿង​ងាយ​ស្រួល​ ​ប៉ុន្ដែ​ដើម្បី​ឱ្យ​ទូ​រៀប​ចំ​សៀវ​ភៅ​​របស់​លោក​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ទៀត​នោះ ​លោក​អ្នក​គប្បី​ស្វែង​យល់​ពីរ​បៀប​រៀប​ចំ​ដ៏​ត្រឹម​ត្រូវ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​ស្រី​ សា​ពណ៌​ នាយិ​កាសា​លាបង្រៀ​ន​កែ​សម្ផស្ស​ និង​ជំនាញ​ក្នុង​ការ​រៀប​ចំ​គេហ​ដ្ឋាន​ បាន​បក​ស្រាយ​ឱ្យ​លោក​អ្នក​ ​ស្វែង​យល់​តាម​រយៈ​ទស្សនា​វដ្ដី​ សុខភាពយើ

ការរៀបចំសៀវភៅ

​ជា​ការ​ពិត​ណាស់​ការ​រៀប​ចំសៀ​វ​ភៅ​ឱ្យ​បាន​រៀប​រយ​ មិន​ត្រឹម​តែ​បង្ហាញ​នូវ​សោ​ភ័ណ​ភាព​ប៉ុ​ណ្ណោះ​ទេ​​ ថែម​ទាំង​បញ្ជាក់​ពី​ ​សណ្ដាប់​ធ្នាប់​ល្អក្នុ​ង​ការ​រស់​នៅរ​​បស់​លោក​អ្នក​​ទៀត​ផង​។​ លោក​អ្នក​គប្បី​រៀប​ចំ​សៀ​វភៅ​ដាក់​ទៅតា​ម​ប្រភេទ​ ដូច​ជា​ទស្សនា​វដ្ដី​ សៀវ​ភៅ​ឯក​សារ​ សៀវ​ភៅ​សិ​ក្សា​ សៀវ​ភៅ​រឿង​ ឬ​កា​សែត​ជា​ដើម​។​ ការ​រៀបចំ​​​​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​​ ដាក់​តាម​ប្រ​ភេទ​ សៀវ​ភៅ​ដោយផ្អែ​ក​ ​ឬ​បញ្ឈរ​ឱ្យ​ឃើញ​ចំ​ណង​ជើង​សៀវ​ភៅ​ឬ​ឯក​សារ​ទើប​ជា​ការ​ងាយ​ស្រួល​ពេល​រក​ម្ដងៗ​​ ហើយ​មើល​ទៅ​ទូរ​បស់​ លោក​អ្នក​ក៏​គួរ​ឱ្យ​ចាប់​អារ​ម្មណ៍​ផង​ដែរ​។ ​សម្រាប់​ទូ​ផ្ដៅ ​លោក​អ្នក​គួរ​ចៀស​វាង​ការ​រៀ​ប​ចំ​សៀវ​ភៅ​ក្រាស់ៗ​ ​ធ្ងន់ៗ​ ​លោក​អ្នក​អាច​ដាក់​ សៀវ​ភៅ​ស្ដើងៗ​ឬ​រៀប​ចំ​ដាក់​សៀវ​ភៅ​ឱ្យ​តិច​។​ ​បើ​សិន​ជា​​លក្ខណៈ​ទូ​ប្រ​អប់​ឈើ​មាន​តែ​ការ​រៀប​ចំ​ដាក់​គរៗលើ​​គ្នា​ប៉ុ​ណ្ណោះ​ ​តែ​ ការ​រៀប​ចំ​បែប​នេះ​មាន​ការ​លំ​បាក​ក្នុង​ពេល​រក​ឯក​សារ​ឬ​សៀវ​ភៅ​ម្ដងៗ។​ ​ប្រ​ការ​ដែល​ល្អ​លោក​អ្នក​អាច​ជ្រើស​រើស​ប្រ​ភេទ​ទូ​​​បញ្ឈរ​ ​ដើ​ម្បីងា​យ​ស្រួល​រៀប​ចំ​ឯក​សារ​ដាក់​បញ្ឈរ​ឬផ្អែ​ក​។ ​បើ​សិន​ជា​សៀវ​ភៅ​ស្ដើង​គឺ​មិន​អាច​រៀប​ចំ​ដាក់​បញ្ឈរ​បាន​ទេ​ ​ព្រោះ​ងាយ​នឹង​ឱ្យ ​មាន​សភាព​រេច​រឹល​សន្លឹក​ចុង​សៀវ​ភៅ​។ ដូច​​នេះត្រូ​វរៀប​ចំ​ដាក់​គរៗ​លើ​គ្នា​​។​

ការសម្អាតទូសៀវភៅ​

​ការ​សម្អាត​ទូ​ដាក់​សៀវ​ភៅ​មិន​ខុស​ពី​ការ​សម្អាត​គ្រឿង​សង្ហា​រឹម​​ដទៃ​ទៀត​ទេ​ គឺ​ចាំ​​បាច់​បោស​សម្អាត​ធូ​លី​ដី​ស្ទើរ​តែ​ជា​រៀង​ រាល់​ថ្ងៃ​ បើ​មិន​ឧស្សាហ៍​បោស​សម្អាត​នោះ​ទេ​ ងាយ​នឹង​ធ្វើ​ឱ្យ​ទូ​ និង​ឯក​សារ​ព្រម​ទាំង​សៀវ​ភៅ​គ្រប់​ប្រភេទ​របស់​លោក​អ្នក​ឆាប់​ចាស់​។ ​ដូច​នេះ​គប្បី​សម្អាត​ឱ្យ​បាន​ជា​ប្រ​ចាំ​។​ ហើយ​ជា​រៀង​រាល់​មួយ​ខែម្ដ​ង​លោក​អ្នក​គប្បី​រើសៀ​វ​ភៅ​ចេញ​មក​ក្រៅ​​ ដើ​ម្បី​បោស​សម្អាត​ធូ​លី​ ដែល​កាន់​ជាប់​ផ្នែក​ខាង​ក្នុង​នៃ​ទូ​សៀវ​ភៅ​ចេញ​ ដែល​លោក​អ្ន​ក​មិន​បាន​បោស​សម្អាត​​។

ដំបូន្មានអ្នកជំនាញ

ទូ​ដាក់​សៀវ​ភៅ​មិន​មាន​អ្វី​ពិ​បាក​ក្នុង​ការ​រៀប​ចំ​ពេក​នោះ​ទេ​ សំ​ខាន់​លោក​អ្នក​ត្រូវ​រៀប​ចំ​យ៉ាង​ណាឱ្យ​​មើល​ឃើញ​ចំណង​ជើង​ សៀវ​ភៅ​ឬ​ឯក​សារ​របស់​លោក​អ្នក​។​ បើ​សិន​ជា​អាច​ លោក​អ្នក​អាច​បែង​ចែក​ទូ​ផ្សេងៗ​ពី​គ្នា​សម្រាប់​ដាក់​សៀវ​ភៅ​សិក្សា​មួយ​ និង​ សម្រាប់​សៀវ​ភៅ​មើល​កម្សាន្ដ​នានា​ក៏​ល្អ​ដែរ​ ដូច​ជាទ​ស្សនា​វដ្ដី ​រឿង​ប្រលោម​លោ​ក កំ​ប្លែង​ ឬ​កា​សែត​ជា​ដើម​ ដើ​ម្បី​កុំ​ឱ្យ​ច្រ​ឡូក​ច្រ​ឡំ ​ជា​មួយ​សៀវ​ភៅសិ​ក្សា​របស់​លោកអ្ន​ក។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative