គួងស្រស់

រូបភាពគេហទំព័រសុខភាពកម្ពុជា

  • រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
  • រយៈពេលចម្អិន ៖ ១០នាទី
  • បរិមាណមនុស្ស ៖ ២នាក់

គ្រឿងផ្សំ

  • បង្គាស្រុសឆ្អិន ២ខាំ
  • សណ្ដែកបណ្ដុះបន្ដិច
  • ការ៉ុតហាន់ជាចង្វាមូល
  • ស្លឹកគូឆាយ
  • ជីនាងវង
  • សាឡាត់
  • បាញ់ហយ
  • សម្បកគួង (បាញ់ត្រាង) ៥សន្លឹក
  • ទឹកជ្រលក់ជូរអែម

    រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបធ្វើទឹកជ្រលក់

  • ទឹកខ្មេះទឹកត្នោត ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • សណ្ដែកដីបុក
  • ការ៉ុតហាន់ជាសរសៃ
  • របៀបធ្វើទឹកជ្រលក់ត្រូវយកគ្រឿងផ្សំ​ទឹកជ្រលក់​ទាំងអស់​មកលាយ​ចូលគ្នា​ហើយភ្លក់​យករសជាតិ​ជូរអែម។

វិធីមូរគួង

1. ជាដំបូងត្រូវយកសម្បកគួង​ទៅជ្រលក់​និងទឹកស្អាត​ដើម្បីឱ្យ​ទន់ងាយ​ស្រួលមូរ។

2. បន្ទាប់មកត្រូវយកបាញ់ហយមកដាក់​ជាទ្រនាប់ តម្រៀបការ៉ុត ស្លឹកគូឆាយ បង្គា សណ្ដែក ជីនាងវង ព្រមជាមួយ​បាញ់ហយ ដាក់ពី​លើមួយ​ស្រទាប់ទើប​មូរតាម​លំដាប់​លំដោយ​ឱ្យត្រឹម​ក្បាលកន្ទុយ​បានល្អ។ ចំណាំ នៅពេល​ទទួលទាន សូមកាត់​គួងជាពីរជ្រលក់​ជាមួយ​ទឹកជ្រលក់​ជូរអែម​ដែលបាន​លាយទុក​នៅខាងលើ។ គួងស្រស់​ជាប្រភេទ អាហារ​ក្រៅពេល ឬអាហារ​សម្រន់ ឬជាអាហារ​នាំមុខ​មិនអាច​ទទួលទាន​ជាមួយ​បាយបាន​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative