ក្បាច់​​​ហាត់ប្រាណ​​​ពង្រាប​​​ក្បាលពោះ (ចលនា​​​ទី៣០)

​លោក​អ្នក​បាន​យល់​ដឹង​រួច​មក​ហើយ​អំពី​ចល​នា​ចំនួន​២៩​ នៃ​ក្បួន​ហាត់​ប្រា​ណ​ពង្រាប​ក្បាល​ពោះ ​នៅ​ក្នុង​ទស្ស​នាវ​ដ្ដី ​សុខ​ភាព​យើង​ លេខមុ​នៗ​នេះ។

​ជា​កិច្ច​ប​ន្ដ សូមប​ន្ដ​ស្វែ​​ង​យល់​ និង​ហាត់​ចល​នាទី​៣០​ជាប​ន្ដទៅ​ទៀត​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចលនាទី៣០ ៖ លើកជើងខ្វែងពាក់កណ្ដាលកន្ដ្រៃ

ជំ​ហរ​ហាត់​ : សូមដេក​ផ្ងារ​ ប្រ​អប់​ដៃទាំ​ងពី​រកើយ​ក្បាល។​ ជើង​ទាំង​ពីរ​លើក​បន្ដឹង​ត្រង់​ឡើង​ទៅលើ​។

រ​បៀបហា​ត់ :  សូម​ទាញ​ក​ន្ធែក​ និង​ខ្វែង​ជើង​ខា​ង​ស្ដាំ​ទៅ​​មុខ​ទៅ​ក្រោយ​ជើង​ឆ្វេង​ ដោយ​រក្សា​ជើ​ងខា​ងឆ្វេង​នៅស្ងៀ​ម។​ សូម​ធ្វើ​ចលនា​ខ្វែង​ពាក់​កណ្ដាល​ក​ន្ដ្រៃ​ជា​មួយ​ជើង​ស្ដាំ ​បន្ទាប់​មកជា​មួយ​ជើង​ឆ្វេងវិ​ញម្ដ​ង។

ចំ​នួន​ហាត់​ :  សូម​ធ្វើ​ចលនា​ខ្វែង​ជើង​ខាង​ស្ដាំ​ឱ្យ​​បា​ន១​៥ដង​ និង​ជើង​ខាង​ឆ្វេងឱ្យ​បាន១​៥ដ​ងដែរ​។ ​បន្ទាប់​មក​សូម​សម្រាក​ បន្ដិ​ច ហើ​យសូ​មធ្វើ​សាជា​ថ្មី​ជាមួ​យជើង​ម្ខាងៗ​ឱ្យបា​ន១​៥ដ​ងទៀត​។

គោ​លបំ​ណង : លំ​ហាត់​នេះ​បង្ក​ចលនា​សាច់​ដុំ​ពោះ​ប​ញ្ឆិត​ទៅ​ខាង​ចំហៀ​ងជើង​ដែល​ធ្វើច​លនា។​

បើ​ច​ង់​ដឹង​ព័ត៌​មាន​ប​ន្ថែម​ សូម​ស្វែង​រក​អាន​សៀវ​ភៅ ​“ក្បួន​ហាត់​ប្រាណ​ពង្រាប​ក្បាល​ពោះ”​

សូម​បន្ដ​អាន​ចល​នាប​ន្ទាប់​

ដក​ស្រង់​ :  សៀវ​ភៅ ​“ក្បួន​ហាត់​ប្រាណព​ង្រាប​ក្បាល​ពោះ”​ និព​ន្ធដោ​យវេ​ជ្ជប​ណ្ឌិត​ លី​ ចេង​ហ៊ុយ ​បោះ​ពុម្ពនៅ​ខែកុម្ភៈ​ឆ្នាំ២០​០៨ ​ដោយទ​ស្សនា​វដ្ដី​ សុខ​ភាព​យើង​ និង​ក្រុម​កាឡាក់​ស៊ី

អ​ត្ថបទ​ដោយ ​:  វេ​ជ្ជ.​ លី​ ចេង​ហ៊ុយ​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative