​ជិះម៉ូតូ​បុកស្ពាន​អាកាស​បាក់ជើង

ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ គឺជាគ្រោះថ្នាក់មួយផ្សេងទៀត ដែលអាចកើតមានឡើងពីការប្លន់ តែបើគ្រោះថ្នាក់​​ដោយការផឹក​​គ្រឿងស្រវឹង​​ហើយជិះទៅបុក​ទីកន្លែងដែលជាទ្រព្យសម្បត្តិសាធារណៈវិញ ក៏ជាបញ្ហាមួយដែលត្រូវរងគ្រោះក្នុងការដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវមាត់របស់គ្រួសាររបស់ខ្លួនថែមទៀតផង។

រូបភាពការសែតនគរវត្ត

យុវ​ជន​ម្នាក់​បាន​​រង​​របួស​​យ៉ាង​ធ្ងន់​ធ្ង​រ​បាក់​ជើង​ខាង​ឆ្វេង​ពី​រកំណាត់​និង​​ដាច់​រលាត់​មុខ​​សន្លប់​បាត់ស្មា​រតី​​ដេក​ដួល​​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ត្រូវ​ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នោះ​ប្រទះ​ឃើញ​ហៅ​រថយន្ត​ពេទ្យ​​ដឹក​ទៅ​សង្គ្រោះ​​ ដែល​មុន​ដំបូងគេ​នឹក​ស្មាន​​ថា​ យុវ​ជន​នោះ​​​​រង​របួស​​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍។​ ប៉ុន្តែ​​ក្រោយពេល​ក្រុម​គ្រូ​ពេទ្យ​​សង្គ្រោះ​ឱ្យ​ដឹង​ខ្លួន​យុវ​ជន​នោះ​ប្រាប់​​ថា រូបគេ​ត្រូវ​ក្រុម​ចោរប្លន់​មានគ្នា​៣នាក់​ប្រដាប់​ដោយ​ដំបង​ដែក​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​១គ្រឿង​ ខណៈ​ពេល​រូប​គេ​កំពុងជិះ​ម៉ូតូ​ចេញ​ពី​ភោជនី​យដ្ឋាន​សែន​រីក​រាយ​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ ។

យុ​វ​ជន​រូប​នោះ​​បាន​ប្រាប់​​​គេ​​ឯង​នៅ​ក្នុង​​មន្ទីរ​​ព្យា​បាល​​និង​​សម្ភព​​ចោម​​ចៅ​ថា ​នៅ​វេលា​​ម៉ោង​​១២​និង​​២០​នាទី​​រំ​លង​អធ្រាត្រ​រូប​គេ​ជិះ​ម៉ូតូចេញ​​ពី​កន្លែង​ធ្វើ​ការ​នៅភោ​ជ​នីយ​​ដ្ឋាន​​សែន​​រីក​រាយ​ ក្នុង​បំណង​​ទៅ​ផ្ទះ​​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​​ ប៉ុន្តែ​​រូប​គេ​​មិន​បាន​​ប្រាប់​ថា​ផ្ទះ​ជួល​នោះ​នៅ​ម្តុំ​ណា​ទេ ។ ​ពេល​ជិះ​ម៉ូតូ​​​ផុត​ពី​ហាង​បន្តិច​ ស្រាប់​តែ​មាន​​ជន​សង្ស័យ​៣នាក់​ជិះ​ម៉ូតូ​​ដេញ​តាម​​ពី​ក្រោយ​​រួច​កៀរ​ផ្តួល​បន្ទាប់​មក​ក៏​បាន​ប្រើ​ដំបង​ដែក​វាយ​​សំពង​មកលើ​រូបគេ​​បណ្តាល​ឱ្យ​រង​របួស​​​បែប​នេះ​ រួច​​ក៏យក​ម៉ូតូជិះទៅ​បាត់​ស្រមោល​តែម្តង។ ​ទោះ​បី​​ជា​បែប​ណា​​​ ហេតុ​ការ​ណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​​​ការ​ភ្ញាក់​​ផ្អើល​​​នោះ​ទេ ​ហើយ​គេ​ពុំ​ដឹង​ថា ​តើ​យុវ​ជន​​នេះ​ត្រូវ​​ក្រុម​ចោរ​​វាយ​ប្លន់​​យក​ម៉ូតូ​បណ្តាល​ឱ្យ​របួស​បែប​នេះ​មែន​ ឬ​យ៉ាង​​ណា​នោះ​ឡើយ​។ ​ការ​និ​យាយ​​រៀប​រាប់​​ខាង​លើ​​ហាក់​ដូ​ច​​ជាស្ថិត​ក្នុង​ស្ថាន​ភាព​រវើ​រវាយ​។​

គេ​នៅ​​មាន​មន្ទិល​​សង្ស័យ​​ខ្លះ​​ៗ​ ប្រសិន​បើ​​មាន​ហេតុ​ការ​ណ៍​ប្លន់​​បែប​នេះ​​​មែន​​ហេតុ​​អ្វី​បា​ន​ជា​មិន​​មាន​ការ​​​​ភ្ញាក់​ផ្អើល​​ ហើយ​សមត្ថ​កិច្ច​​​មិន​​​ដឹង​​ ឬ​ក៏​ក្រុ​ម​ចោរ​​​ប្លន់មិន​​​ធ្វើ​សកម្ម​ភាព​​​វាយ​​យុ​វ​ជន​​​​​នោះ​​​ទេ។ ​ប៉ុន្តែ​​ប្រសិន​បើ​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក៏​គួរ​​តែ​ម៉ូតូ​របស់​គេ​ស្ថិត​នៅ​​ក្បែរ​​​​កន្លែង​កើត​ហេតុ​ ឬ​​មាន​​​​កម្ទេច​កម្ទី​ម៉ូតូ​​​ដែល​បែក​ជ្រុះ​​នៅលើ​​ថ្នល់។ តែតាម​ការ​​អះអាង​​ថា គេ​ឃើញ​​តែ​ជន​រង​គ្រោះ​ដេក​សន្លប់​ប៉ុណ្ណោះ មិនឃើញ​ម៉ូតូ​ឡើយ​ ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​សារពត៌មាន​កោះសន្តិភាព ដែលបាន​ដាក់​ចំណង​ជើងថា «អ្នករត់តុ​នៅ​ភោជនីយដ្ឋាន​របួស​បាក់ជើង​ពីរកំណាត់​ដោយសារ​ចោរប្លន់​ម៉ូតូ»។

រីឯ​សារព័ត៌មាន​នគរវត្ត​ឯណោះ​វិញ បានចេញ​ផ្សាយ​ដោយ​ដាក់​ចំណង​ជើងថា «ជិះម៉ូតូ​បុកស្ពាន​អាកាស​៧មករា​ចោទថា​ចោរប្លន់​យក​ម៉ូតូ​ហុងដាស៊េរី​២០១០» ទៅវិញ។ សារព័ត៌​មាន​នេះ​បាន​រាយការណ៍​ថា យុវជន​២​នាក់​បាន​ផឹកស៊ី​ ស្រវឹង​ ជិះ​ម៉ូតូ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​បុក​បង្កាន់ដៃស្ពាន​អាកាស​  បណ្ដាល​ឱ្យ​បាក់ជើង​ ហើយ​ភ័យ​ពេក​ជិះ​  ម៉ូតូ​ទៅ​ដួល​នៅ​ផ្លូវ​លេខ​២០០៤​ ភូមិ​ ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រួច​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​គេ​ទាំង​២​នាក់​ត្រូវ​ចោរ​យក​ដំបង​ដែក​  វាយ​បាក់ជើង​ ប្លន់​យក​ម៉ូតូ​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១០​យក​ទៅ​បាត់​ ។​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​ អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​ ២០១២​ តាម​បណ្ដោយ​ផ្លូវ​២០០៤​ ភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​ មន្ដ្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ ជ័យ​ម្នាក់​បានឱ្យ​ដឹង​ថា​ តាម​សាក្សី​មួយ​ រូប​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​  យុវជន​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​បុក​ស្ពាន​  អាកាស​៧​មក​រា​ ម្ដុំ​មន្ទីរពេទ្យ​លោកសង្ឃ​ បណ្ដាល​ឱ្យ​បាក់ជើង​ ហើយដោយ​ភ័យពេក​ ត្រូវ​មិត្ដភក្ដិ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​យក​ ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ ខាងលើ។​ ហើយ​មួយសន្ទុះ​ក្រោយមក​មិត្ដភក្ដិ​បញ្ជូន​ជន​រង​គ្រោះ​ម្នាក់​ទៅ​ដេក​នៅ​មន្ទីរពេទ្យ​ចោម​ចៅ​ និង​ម្នាក់​ទៀត​ទៅ​ដេក​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ផ្សេង​ទៀត​ ។​ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ត្រូវ​បាននគរបាល​ម៉ូ​ល​ដ្ឋា​ន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ ហើយដោយ​ទំនងជា​ជន​រង​គ្រោះ​ ទាំង​២​ស្រវឹង​ខ្លាំង​វង្វេងស្មារតី​ ទើប​បង្កើត​ទៅ​ជា​រឿង​ថា​ មាន​គេ​ប្លន់​យកម៉ូតូ​ ។​

​តាមប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ថា​  ជន​រង​គ្រោះ​ឈ្មោះ​ ខេ​ង​ ពឿ​ន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​មុខរបរ​អ្នក​រត់តុ​នៅ​ ភោជនីយដ្ឋាន​សែន​រីករាយ​មានស្រុក​ កំណើត​នៅ​ស្រុក​ឈូក​ ម្ដុំ​ផ្សារ​តានី​ ខេត្ដ​កំពត​ ។​ ម៉ូតូ​ដែល​ជន​អះអាង​ថា​ ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​សេ​ ១២៥​ ស៊េរី​ឆ្នាំ​ ២០១០​ មិន​ចាំ​ស្លាក​លេខ​ ត្រូវ​ក្រុម​ចោរ​ប​ឧ្ល​ន់​យក​ទៅ​សុវត្ថិភាព​ ។​  ចំណែក​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១២​  ។​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ពួក​គេ​គេចខ្លួន​ បាត់​ដោយ​មិន​រំខាន​ដល់​ដំណេក​សមត្ថកិច្ច​បន្ដិច​ណា​ឡើយ​ ។ ករណី​ប្រឌិត​រឿង​គ្រោះថ្នាក់​ចរាចរណ៏​ ទៅ​ជា​ចោរប្លន់​នេះ​ ត្រូវ​បាន​លោក​ សាន​ ប៉ែ​ត​ នាយ​ប៉ុស្ដិ៍​កា​កាប​បដិសេធ​ថា​ មិន​កើត​មាន​អំពើ​ចោរប្លន់​ម៉ូតូ​នោះ​ទេ​ ការ​ពិត​ជន​រង​គ្រោះ​ទាំង​២​នាក់​បង្ករឿង​នេះ​ ឡើង​ប្រយោជន៍​ កុំឱ្យ​គ្រួសារ​ស្ដីបន្ទោស​ប៉ុណ្ណោះ​។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative