ជម្ងឺរលាកក្រហមកន្ទួលលើស្បែក​​​កុមារ

មា​តាមួ​យចំ​នួន​ដែល​ជាអ្ន​កថែ​រក្សា​កុ​មារ​ឬ​ទារ​ក ​តែ​ងតែ​ជួប​ប្រទះ​នូវ​ជម្ងឺ​កើត​មាន​លើស្បែ​កទា​រ​កជា​និច្ច​ ជា​ពិសេ​សនោះ​ ប​ញ្ហា​ស្បែក​ឡើ​ងក្រ​ហ​ម ​ឬ​កន្ទួ​លរ​មាស់​ផង​ដែ​រ​។ ​ប៉ុន្ដែ​ឪពុ​កម្ដា​យ​ជាទូ​ទៅតែ​ង​តែគិ​តថា​ ជាប​ញ្ហាធ​ម្ម​តាតែ​ប៉ុណ្ណោះ​ ព្រោះ​ប​ញ្ហា ​ស្បែក​ឡើង​កន្ទួ​ល​ក្រហ​មនេះ​តែង​កើ​តមា​នជាញឹ​ក​ញាប់​ទៅលើ​កុ​មារ។​ ​ដោយ​ឡែក​សម្រា​ប់ផ្នែ​កវេ​ជ្ជសា​ស្ដ្រ​វិ​ញប​ញ្ហាមា​នឡើ​ង ​ក្រ​ហម​កន្ទួល​លើ​ស្បែក​នេះ ​​អាច​មាន​បញ្ហា​ប្រ​ឈម​មុខ​នឹ​ងជ​ម្ងឺជា​ច្រើ​ន ​រហូ​តអា​ច​មាន​គ្រោះ​ថ្នា​ក់ដ​ល់អា​យុ​ជី​វិត​ផងដែ​រ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​ទ​ស្សនា​វដ្ដី​ ​សុខភាពយើង ​បាន​ជួប​ស​ម្ភា​សផ្ទា​ល់ជា​មួយ​លោក​វេជ្ជ​បណ្ឌិ​ត ​ហុង​ សុ​ខឃា​ង ​ឯក​ទេស​ជម្ងឺ​កុមារ​នៃម​ន្ទីរ​ពេទ្យ​ កុ​​មា​រ​ជា​​តិ ​ធ្វើកា​របក​ស្រាយអំ​ពី​បញ្ហា​នេះដូច​ខាង​ក្រោម​។

បញ្ហាឡើងក្រហមកន្ទួលលើស្បែកកុមារជាអ្វី?

​បញ្ហា​ឡើងក្រ​ហម​កន្ទួ​លលើ​ស្បែក​កុមា​រ ​គឺ​ជាប្រ​តិក​ម្មមួ​យ​រប​ស់ស្បែ​ក។​ វា​មា​នក​ត្ដាច្រើ​ន​យ៉ា​ង​ដែល​បាន​ជំរុ​ញ​ឱ្យមា​នបញ្ហា​ នេះ​ ​ដូច​ជាប្រ​តិក​ម្ម​ជាមួយថ្នាំ​ពេទ្យ​ ​ជម្ងឺឆ្ល​ង​ ឬប្រ​តិក​ម្មអា​លែក​ហ្ស៊ី​ជាមួ​យ​សារ​ធាតុ​ផ្សេងៗ។​

មូលហេតុបណ្ដាលឱ្យមានក្រហមកន្ទួលលើស្បែកកុមារ

​ការ​ឡើង​ក្រហ​មក​ន្ទួល​លើ​ស្បែ​កកុ​មារ​ភា​គច្រើ​ន​បណ្ដា​លម​ក​ពីវី​រុស​។ ​តែ​ប្រសិ​នបើ​វា​បង្ក​ឡើ​ងដោ​យ​សារ​វីរុ​ស​នោះ ​វា​មិន​ ​ធ្វើឱ្យ​គ្រោះថ្នា​ក់ដ​ល់​ក្មេងឡើ​យ​ ​​ហើយ​បាត់​ទៅវិ​ញទៅ​តា​មពេ​ល​វេ​លា​ដោ​​យ​ពុំ​ចាំបា​ច់​ព្យា​បា​ល​ឡើ​យ​។​ ​ក៏​ប៉ុន្ដែ​មូល​ហេតុ​ដែល​​កើ​​តមា​ន​ ​លើ​ស្បែក​ក្មេង​ខ្លះ​ អាច​ជា​ជម្ងឺ​​ធ្ង​ន់ធ្ង​រ ​ឬអា​ច​គំរា​ម​កំហែ​​ង​ដ​ល់​អាយុ​ជីវិ​​តផ​ងដែ​រ។​ ក្នុ​ងនា​ម​ជាមាតា​បិ​តា ឬ​អា​ណា​ព្យា​បាល​​ ​លោ​ក​អ្នក​គួ​រ​ស្គាល់​ និ​ងយ​ល់ដឹ​ងអំ​ពី​ឡើ​ងក្រ​ហ​​មទាំ​ងនេះ​។ ​ខា​ងក្រោ​មនេះ​ជាមូ​ល​ហេ​តុមួ​យ​ចំនួ​ន​ដែ​ល​ទាក់​ទ​ង​ទៅនឹ​ង​ជម្ងឺ​ឆ្លង​។

១​ -​ ជម្ងឺ​ឆ្ល​ងមិ​នសូវ​ធ្ងន់​ធ្ង​​រ

​-​​​​ ​អុ​​តស្វា​យ​ ​​:​​ រោ​គ​ស​​ញ្ញាលេ​​ច​ឡើ​​ង​​រយៈ​ពេ​​ល១​​០​​-២​​០​​ថ្ងៃ ​​ក្រោ​យ​​ប៉ះ​​ពា​ល់​​មេ​​រោគ​​។​​ ជ​​​ម្ងឺនេះ​​មា​ន​​វ៉ា​​ក់​​​សាំ​​ងកា​រ​​ពា​រ​​។

​​-​​ ​​កញ្ជ្រឹ​​ល​ ​​: ​មា​នវ៉ា​ក់​សាំ​ងកា​រពា​រ​​

-​ ស្អូ​ច មាន​វ៉ា​ក់​សាំ​ង​កា​រ​ពា​​រ ​

-​ ​អុ​តក្ដា​ម​​ : មា​នលើ​បំ​ពង់​ក ​លើក​​លែ​ង​បាត​ដៃបា​ត​ជើ​ង​

​- ​ជ​ម្ងឺទី​៥ : ​ថ្ពាល់​ក្រ​ហម​

​២​ -​ ​ការ​ឡើ​ងក្រ​ហ​ម​ស្បែ​ក​ដែល​គំ​រា​ម​កំ​ហែ​ង​អា​យុជី​វិ​ត​ ​

​- មើ​ល​ទៅកុ​មា​រ​មា​ន​អា​ការ​ធ្ង​ន់ធ្ង​រ ​កុ​មា​រ​មិន​លេ​ងសើ​ច ​មិ​ន​ទ​ទួល​ទា​ន​អាហា​រ​ផ្សេ​ងៗ​ មិន​ដេ​ក ​ដេក​សន្លឹ​ម ​ប្រ​កា​ច់​ឬ​ សន្ល​​ប់​ ​មិន​នោម​។​ ប្រសិ​នបើ​មា​តា​បិតា​ឃើ​​ញ​កូ​ន​របស់​ខ្លួនមា​នអា​ការ​បែប​នេះ ​ត្រូវ​រួស​រាន់​ប្រ​ញាប់​ទៅកាន់​មន្ទីរ​ពេទ្យ​ជាប​ន្ទាន់​ ដើ​ម្បី ​ឱ្យគ្រូ​ពេទ្យ​ជំនា​ញ​ធ្វើ​ការ​វិនិ​ច្ឆ័​យទៅលើ​រោគ​សញ្ញា​ដែល​បាន​ស្ដែង​ឡើង​នៅ​លើស្បែក​។

-​ ​ម្យ៉ាង​​ទៀត​ប្រសិ​ន​បើ​កូ​នចៅ​លោ​ក​អ្នក​មាន​អាកា​រ​ក្ដៅ ​​និង​មាន​លេច​គ្រា​ប់ឈា​មនៅ​លើស្បែ​ក​“ចំ​ណុច​តូច​ៗ​មិន​បាត់​នៅ ​ពេល​ស​ង្ក​ត់”​ ​បញ្ហា​នេះ​កុមារ​អាច​បណ្ដាល​ឱ្យមា​នគ្រោះជា​មិនខាន​ឡើយ។​

៣​ – ការ​ឡើងក្រហម​ស្បែកដោ​យសារ​ផ្សិត​ និងប៉ា​រ៉ាស៊ី​ត

​-​ ជម្ងឺ​ក​ម​រមា​ស់“​មេក្រ​បី​”

​-​ ស្រែ​ង

– ​ជម្ងឺផ្សិត​ក្រហម​ជើង​ឬរ​មាស់​

៤​ -​ កា​រឡើ​ងក្រហ​មស្បែ​កទៅ​លើទា​រក​អាយុ​ក្រោ​ម១ខែ​

-​ ជ​ម្ងឺខ្លះ​អាច​បង្ក​ឱ្យមា​នចំ​ណុចតូ​ច​ៗ​ព​ណ៌ស​ ​ឬលឿង​នៅ​លើ​មុខ​ ជា​ពិសេស​ច្រមុះ​។

-​ ព្យា​បាល​ជាសះ​ស្បើយយ៉ា​ងងាយ​ស្រួ​លដោ​យ​គ្រូពេ​ទ្យ

​-​ ជ​ម្ងឺ​មុន​លើ​ទា​រក​ជា​ដោយ​ខ្លួន​ឯង

-​ កា​រឡើ​ងក្រ​ហម​ដោយ​មេ​រោគ​ផ្សិត​ត្រង់​តំប​ន់ស្លៀ​ក​ខោទឹ​ក​នោម​ អាច​ព្យា​​បាល​ជា។

– ការ​ឡើង​ក្រហម​ដោយ​សារ​ខោទឹ​កនោ​ម។

ដំបូន្មានអ្នកជំនាញ

មា​តាបិ​តាឬ​អា​ណាព្យា​បា​ល​គ្រប់​រូប​គួរ​យក​ចិត្ដ​ទុក​ដាក់​ថែ​រក្សា​កូន​ចៅឱ្យ​បានល្អ​។ ​ជា​ពិ​សេស​បញ្ហារ​លាកស្បែ​កឡើ​ង ក្រហ​ម​កន្ទួល​។ ប្រ​សិនបើ​ទា​រកឬកុមា​រជួ​បប​ញ្ហានេះ​ ត្រូ​វ​តែរួ​សរា​ន់ប្រ​ញាប់​ទៅកា​ន់​មន្ទី​រពេ​ទ្យ ​ដើម្បី​ធ្វើកា​រព្យា​បាល​ទៅលើ​រោគ​ សញ្ញា​ដែល​បាន​ស្ដែង​ឡើង​។ ​ព្រោះ​ប​ញ្ហាចេ​ញនៅ​លើ​ស្បែក​នេះអា​ចប​ណ្ដាល​ម​កពី​វី​រុស​ឬជ​ម្ងឺផ្សេ​ងៗ​​ ដែល​លោក​អ្នក​មិ​ន​អា​ចដឹ​ងបា​ន​  មាន​តែគ្រូ​ពេទ្យ​​​ជំនាញ​​​ប៉ុណ្ណោះ​​​ទើ​ប​ដឹង​​​​ថា ក្មេង​នេះ​មាន​ជម្ងឺ​អ្វីឱ្យ​ពិ​ត​ប្រាក​ដ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative