ជម្ងឺ​​​ទ្វារមាស

​ជម្ងឺ​ទ្វា​រ​មាស​ជាជ​ម្ងឺដែ​ល​អាច​កើត​នៅលើ​ប្រដាប់​ភេទ​ស្ដ្រី​ដែ​​ល​ខ្វះអ​នាម័​យ។ ជម្ងឺ​ទ្វារ​មាស​តែង​តែប​ង្កឱ្យមា​នផ​លប៉ះ​ពា​ល់ ​ជា​ច្រើន​ចំពោះ​ស្ដ្រីគ្រ​ប់រូប​។ ស្ដ្រី​មាន​ជម្ងឺ​ទ្វារ​មាស​ព្រួយ​បារ​ម្ភ​ ​ព្រោះជ​ម្ងឺ​នេះបា​ន​ឆក់​យក​អាយុ​ជីវិ​ត​ស្ដ្រីជា​ច្រើន​នា​ក់ម​កហើ​យ។​ 

រូបភាពទស្សនាវដ្តីសុខភាពយើង

ទ​ស្សនា​វដ្ដី​ សុខភាពយើង បាន​ជួប​ជា​មួយ​លោក​សាស្ដ្រា​ចារ្យ​វេជ្ជ​បណ្ឌិ​ត ​លៀង ​ច័ន្ទ​រិទ្ធ​ អនុ​ប្រធា​ននៅ​ម​ន្ទីរ​ពេទ្យ​ មិត្ដ​ភា​ព​ខ្មែរ​-សូ​វៀត​ បាន​ធ្វើការ​បក​ស្រាយ​បំ​ភ្លឺជូ​នប្រិយ​មិត្ដ​អ្នក​អាន​ ដើ​ម្បីឱ្យ​ស្ដ្រីគ្រ​ប់​រូប​បាន​យ​ល់ ​និង​ជ្រាប​កាន់​តែ​ច្បាស់​អំពី​ជម្ងឺ​ ​ទ្វារ​មាស។​

អ្វីទៅជាជម្ងឺទ្វារមាស?

ជ​ម្ងឺទ្វា​រមា​សជា​ជម្ងឺ​មួ​យដែ​លតែ​ងតែ​កើត​លើ​ប្រ​ដា​ប់ភេ​ទស្ដ្រី​។ ​ទ្វារ​មាស​គឺជា​កន្លែ​ងដែ​ល​ងាយ​នឹង​បង្ក​ឱ្យ​មាន​មេ​រោគ​បង្ក​ ជម្ងឺ​ខ្លាំង​ណាស់​។ ជម្ងឺ​ទ្វារ​មាស​នេះត្រូវ​បាន​គេចែ​កចេញ​ជាពី​រប្រភេទ​គឺ ប្រ​ភេទ​ធ្ងន់​ធ្ងរ ​និងប្រ​ភេទ​ស្រា​ល ​ដែល​រួម​មាន​ :

-​ ជម្ងឺ​ទ្វារ​មាស​ស្រាល​ : រលា​កទ្វារ​មាស​ដែល​បណ្ដាល​ឱ្យ​ក្រហាយ​ ពិ​បាក​នៅ​ក្នុង​ការ​រួមភេ​ទ ​បង្ក​ឱ្យកើ​តមា​នជ​ម្ងឺ​កាម​រោគ​ ដែល​ឆ្លង​ពីកា​ររួម​ភេទ​ មា​ន​ធ្លាក់​ស ​អាច​កើត​មាន​ជម្ងឺ​សិរ​មាន់​ បូស​នៅលើប្រ​ដាប់​ភេទ​ស្ដ្រី ​ជម្ងឺ​ផ្សិ​ត ឬ​ក៏មា​នដុំ​នៅលើ​ទ្វារ​មាសឬ​គីស​ ដែល​មាន​ជាដុំ​​សាច់​ ឬ​ក៏​ជាដុំ​ទឹកជា​ដើម​។

– ​ជម្ងឺទ្វា​រមា​សធ្ង​ន់ធ្ង​រ : ម​ហារី​ក​ទ្វារមា​ស។

មូលហេតុដែលបង្កឱ្យមានជម្ងឺទ្វារមាស

​ជម្ងឺ​ដែល​កើត​នៅលើ​ទ្វារ​មាស​ប​ណ្ដាល​មក​ពីក​ត្ដាច្រើ​នយ៉ា​ងហើ​យខុ​សៗ​គ្នា​ តែ​អ្វីដែ​លគួ​រឱ្យ​កត់ស​​ម្គាល់នោះ​គឺប​ណ្ដាលម​ក ​ពី​មេ​រោគ​ដែល​អាច​បង្ក​ការ​កើត​ឡើងបា​នចំ​ពោះស្ដ្រី​ដែល​មិ​នមា​នអ​នាម័​យប្រ​ដាប់​ភេទ។​ ជួន​កាល​ជម្ងឺ​ទាំងនេះ​ក៏​អាច​ប​ណ្ដាល​មក​ពី ​ការ​ពិនិត្យ​មិន​បាន​ស្អាត​ ឬក៏​ធ្វើកា​រព្យា​បា​ល​ដោយ​ប្រើប្រា​ស់ឧ​បករ​ណ៍​ដែលមិ​ន​បាន​សម្លាប់​មេរោ​គឱ្យ​បា​ន​ស្អាត​ល្អ។​ នេះជា​ហេតុដែល​ អាច​នាំ​មេរោគ​ពី​ខាង​ក្រៅ​ចូ​​ល​មក​ខាង​ក្នុង​ ដែល​អាច​ធ្វើឱ្យ​កើតមា​ន​ជម្ងឺ​រលាកទ្វា​រមា​ស ​ឬក៏​អាចប​ណ្ដាល​ឱ្យមា​នជ​ម្ងឺផ្សេ​ងៗ​ជាច្រើន​ ទៀត​ដែល​អាច​កើតនៅ​លើទ្វា​រមាស​។

ផលប៉ះពាល់ចំពោះជម្ងឺទ្វារមាស

ជ​ម្ងឺ​ទ្វារ​មាស​បាន​បង្ក​ឱ្យមា​នផ​លប៉ះ​ពាល់​យ៉ាងធ្ង​ន់ធ្ង​រ ​ដូច​ជាធ្វើ​ឱ្យមាន​ការ​ឈឺចា​ប់​នៅលើ​ប្រ​ដា​ប់ភេ​ទពិ​បាក​នៅ​ក្នុ​ងកា​ររួ​ម ​ភេទ​ ធ្វើ​ឱ្យខា​តបង់​ទាំង​ពេល​វេលា​រួម​ទាំង​ថវិកានៅក្នុងការ​ព្យាបា​លថែម​ទៀត​ផង។​ ជា​ពិ​សេស​បើ​កើត​ជម្ងឺ​នេះ ​ហើយ​មិន​បាន​ធ្វើការ​ ព្យា​បា​ល​ទា​ន់ពេ​លវេ​លាទេ​នោះ​ អាចប​ណ្ដាល​ឱ្យបា​ត់ប​ង់ជី​វិត​ថែម​ទៀត​ផង​។

វិធីព្យាបាលជម្ងឺទ្វារមាស

ទ្វា​រមា​សគឺ​ជាក​ន្លែ​ង​មួ​យ​ដែល​ពោរ​ពេញ​ទៅដោ​យមេ​រោគ​។ ​មេរោ​គខ្លះ​ជាមេ​រោគ​ដែល​ស៊ាំនឹ​ងខ្លួ​នរ​បស់​ស្ដ្រី​ នៅ​ពេល​ប្រព័​ន្ធ ការ​ពារ​រប​ស់​សេរី​រាង្គ​មិ​នទា​ន់ថ​យចុះ​ វាមិ​នអាច​បង្ក​ឱ្យមា​នជ​ម្ងឺនោះ​ទេ​។ ប៉ុ​ន្ដែនៅ​ពេល​មាន​ការ​ថយ​ចុះនូ​វប្រ​ព័ន្ធ​ការ​ពារ​មេរោ​គមា​ន​ ការ​រីកមា​ឌ ​ហើយ​ក៏ចា​ប់ផ្ដើ​មប​ង្កឱ្យ​មាន​ជម្ងឺ​តែម្ដ​ង​។ ដូ​ច​នេះ​ចំពោះកា​រ​ព្យាបាល​គឺ​ត្រូវ​ព្យា​បាល​ទៅតា​មអា​កា​ររ​បស់​អ្នក​ជម្ងឺ​ទាំង​ ស្រុ​ង​ និង​ប្រភេទ​នៃជ​ម្ងឺនី​មួយ​ៗ។

វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺទ្វារមាស

​ដើ​​ម្បីកុំ​ឱ្យកើ​តមា​នជ​ម្ងឺលើ​ទ្វារ​មាស​ ស្ដ្រី​គ្រប់​រូប​ត្រូវ​មាន​អ​នាម័​យប្រ​ដា​ប់ភេ​ទឱ្យ​បាន​ល្អ។​ នៅពេ​លដែ​លមា​នប​ញ្ហាអ្វី​មួយ​ ដែល​កើត​លើប្រ​ដាប់​ភេទ​គួរ​តែ​ប្រ​ញាប់​ទៅពិ​ភាក្សាជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ​ហើយ​ធា​នាអ​នាម័​យខ្ព​ស់ ​ដើ​ម្បីឱ្យ​ពិនិ​ត្យ ​និង​ព្យា​បាល​ កា​រ​ពារ​កុំឱ្យ​មេ​រោគ​សាយ​ភា​យ​ទៅក​ន្លែង​ផ្សេង​ៗទៀត​ ជា​ហេតុ​ដែល​ធ្វើឱ្យ​ពិបា​កនៅ​ក្នុ​ងកា​រព្យា​បាល​។

ដំបូន្មានអ្នកជំនាញ

បើ​សិន​ជា​មាន​បញ្ហា​អ្វីមួ​យដែ​លកើ​តលើ​ប្រ​ដាប់ភេ​ទ ​គួរ​តែ​ម​​កពិ​ភាក្សា​ជា​មួយគ្រូ​ពេ​ទ្យ​ដែល​មាន​ជំនា​ញ ​ដើ​ម្បី​ឱ្យគ្រូ​ពេទ្យ​ ព្យា​បាល​ និង​ការ​ពារ​កុំឱ្យ​កើតមា​នដំ​ណាក់​កាល​ធ្ងន់​ធ្ងរ​ដែល​ពិ​បាក​នៅ​ក្នុង​ការ​ព្យាបា​ល។​ វា​ធម្មតា​ការ​ព្យាបា​លគឺ​អាច​ព្យាបា​លបា​ន​ ទៅ​តាម​ប្រ​ភេទ​របស់​ជម្ងឺ​ ដោ​យគ្រា​ន់​តែមា​នរ​យៈពេ​លយូ​រ ជា​ហេតុ​ធ្វើឱ្យ​អ្នក​ជម្ងឺ​ពិបា​កហើ​យធ្វើ​ឱ្យ​ខាត​បង់​នូវ​ពេល​វេ​លារួ​មទាំង ​ថវិ​កា​ថែម​ទៀត​ផង​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative