វិធី​​​តុបតែង​​​មុខ​​​បែប​​​ជប៉ុន

កាលពី​លេខ​មុខ​ៗ​ ​សុ​ភាព​នារី​បាន​ជ្រាប​រួច​មក​​ហើ​យអំពីវិធីតុបតែ​ងបែបកូរ៉េ បែ​​​ប​ចិន​ និង​បែប​ថៃ​។​ ​សម្រាប់​លេខ​នេះ​ដែរ​ យើង​ខ្ញុំ​សូម​លើក​យក​អំពី​វិធី​តុប​តែង​មុខ​បែប​ជប៉ុន​បន្ថែម​​​ទៀត​មក​ជម្រាប​ជូន​ ដើម្បី​ឱ្យ​សុភាព​នារី​ងាយ​ស្រួល​នៅ​ក្នុង​ការ​តុប​តែង​មុខ​។ ជា​ការ​ពិត​ណាស់​ ចំ​ពោះ​​សុ​ភាព​នារី​បើ​សិន​ជា​​ចេះ​នូវ​វិធី​តុប​តែង​មុខ​ដោយ​ខ្លួន​ឯង​​ វា​ជា​ការ​ប្រសើរ​បំផុត​ព្រោះ​អាច​ចំណេញ​ទាំង​ ​ពេល​វេលា​ រួម​ទាំង​ថវិកា​ផង​ដែរ​​។​ ប៉ុន្ដែ​ក៏នៅ​មាន​នារី​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ប្រសព្វ​នៅ​ឡើយ​​ ចំពោះ​ការ​តុប​តែង​ផ្ទៃ​មុខ​។​ កង្វល់​ ទាំង​នេះ​នឹង​មិន​មាន​ទៀត​ឡើយ​ បើ​សិន​ជា​មិត្ដ​​នារី​យក​ចិត្ដ​ទុកដាក់​ និង​អនុវត្ដ​ទៅ​តាម​ការ​ណែ​នាំ​របស់​អ្នក​ជំនាញ​នោះ​​។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី​​ សុខភាពយើង​​ បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​កញ្ញា​​ សោភា​​ ម្ចាស់​ហាង​សោភា​កែ​សម្ផស្ស​​ ធ្វើ​​ការ​ ​ពន្យល់​អំពី​វិធី​នៅ​ក្នុង​ការ​តុប​តែង​មុខ​បែប​ជប៉ុន​​ ដើម្បី​ឱ្យ​ស្ដ្រី​គ្រប់​រូប​បាន​យល់​និង​ជ្រាប​ឱ្យ​កាន់​តែ​ច្បាស់​អំពី​វិធី​តុប​តែង​មុខ​នេះ​​។​

ប្រការល្អគួរយល់ដឹងនៅពេលតុបតែងមុខ

មុន​ពេល​ចាប់​ផ្ដើម​តុប​តែង​មុខ​​ គួរ​តែ​រៀប​ចំ​ឧបករណ៍​សម្រាប់​តុប​តែង​ឱ្យ​បាន​សព្វ​គ្រប់​ទាំង​​អស់​​។​ ការ​តុប​តែង​មុខ​ក៏​ ​តម្រូវ​ទៅ​លើ​ពន្លឺ​ផង​ដែរ​​ ដូច្នេះ​ស្ដ្រី​ទាំង​ឡាយ​គួរ​ជ្រើស​រើស​កន្លែង​តុប​តែង​ណា​ដែល​មាន​ពន្លឺ​ថ្ងៃ​ឬ​ពន្លឺ​ភ្លើង​គ្រប់​គ្រាន់​​ មិន​ងងឹត​ពេក​​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តុប​តែង​ ចៀស​វាង​លាប​ទៅ​មើល​ឃើញ​ស​ ឬ​ក្រាស់​ពេក​។​

វិធីតុបតែងមុខបែបជប៉ុន

​ជា​ដំ​បូង​មុន​ពេល​ចាប់​ផ្ដើម​តុប​តែង​មុខ​​ សុភាព​នារី​គួរ​តែ​លាង​សម្អាត​ផ្ទៃ​មុខ​ឱ្យ​បាន​ស្អាត​ជា​មុន​សិន​​ ហើយ​ត្រូវ​ជូត​ឱ្យ​ស្ងួត​ ដោយ​ប្រើ​ដៃ​ថ្នមៗ​​។​​ បន្ទាប់​មក​ទៀត​ត្រូវ​ប្រើ​ម្សៅ​ទ្រនាប់​លាប​ផ្ទៃ​មុខ​​ មិន​ត្រូវ​ប្រើ​ម្សៅ​ទ្រនាប់​ណា​ដែល​មាន​ពណ៌​ស្រាល​ជាង​ស្បែក​​ ​របស់​ខ្លួន​ពេក​នោះ​ទេ​​ ហើយ​ក៏​មិន​ត្រូវ​លាប​ឱ្យ​ក្រាស់​ពេក​នោះ​ដែរ​។​​ ត្រូវ​ផាត់​ម្សៅ​ហុយ​លាប​ឱ្យ​សព្វ​នៅ​លើ​ផ្ទៃ​មុខ​​ ដើម្បី​ធ្វើ​ឱ្យ​មាន​ ​ភាព​ស្រស់​ស្អាត​ និង​ជាប់​បាន​យូរ​ផង​ដែរ​។​ ចំពោះ​ចិញ្ចើម​​​ អាច​ប្រើ​ម៉ា​ស្កា​រ៉ា​លាប​លើ​រោម​ចិញ្ចើម​ឬ​ក៏​ប្រើ​ខ្មៅ​ដៃ​គូស​ចិ​ញ្ចើម​ពណ៌​​ សូ​កូ​ឡា​​ដើ​ម្បី​​​​ឱ្យ​ឃើញ​ច្បាស់​​ និង​មាន​ទ្រង់​ទ្រាយ​របស់​ចិ​ញ្ចើម​បន្ដិច​​ មិន​ចាំ​បាច់​គូស​ឱ្យ​ឃើញ​ដិត​ច្បាស់​ឡើយ​។​ បន្ទាប់​មក​ត្រូវ​ ប្រើ​ម្សៅផាត់​ភ្នែក​ដោយ​ប្រើ​ពណ៌​ស្រាលៗ​ឱ្យ​សម​នឹង​វ័យ​ដ៏​ស្រស់​ថ្លា​របស់​មិត្ដ​នារី​​ ដូច​ជា​ពណ៌​មាស​​ ឬ​ពណ៌​សូ​កូ​ឡា​​ ដោយ​ផាត់​ ​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​។​ ​ចំ​ណែក​ឯ​ត្របក​ភ្នែក​វិញ​​ ​ត្រូវ​​តែ​មាន​ភាព​ភ្លឺ​រលោង​ដោយ​ម្សៅ​ដែល​អាច​ធ្វើ​ឱ្យ​ត្រ​បក​ភ្នែក​ភ្លឺ​រលោង​​ បន្ទាប់​មក​ ​ទៀត​ត្រូវ​លាប​ម៉ា​ស្កា​រ៉ា​លាប​រោម​ភ្នែក​ឬ​ក៏​សុ​ភាព​នារី​អាច​ពាក់​រោម​ភ្នែក​ក៏​បាន​។​ ហើយ​ត្រូវ​គូស​អាយ​លែន​​នឺ​ ​គូស​យក​កន្ទុយ​ភ្នែក​ជួយ​ ឱ្យ​ភ្នែក​មើល​ទៅ​ឃើញ​ធំ​ជាង​មុន​ ​និង​ភ្លឺ​មុត​ស្រស់​ស្អាត​ ​ដោយ​គូស​អូស​ឱ្យ​វែង​ហួស​កន្ទុយ​ភ្នែក​បន្ដិច​។​​ ចំ​ណែក​ឯ​ម្សៅ​ពណ៌​ដែល​ត្រូវ​​ ផាត់​មុខ​វិញ​ សុ​ភាព​នារី​គួរ​តែ​ប្រើ​ពណ៌​ផ្កា​​ឈូក​មក​ផាត់​លើ​ថ្ពាល់​ ដើម្បី​​ឱ្យ​មើល​ទៅ​មាន​ភាព​ស្រស់​ថ្លា​។​​ ជា​បន្ទាប់​មក​ទៀត​សូម​ប្រើ​ ​ក្រែម​រលោង​ពណ៌​ស្រាល​លាប​លើ​បបូរ​មាត់​ ​ដើម្បី​ឱ្យ​រលោង​ជា​ការ​ស្រេច​។​​ ចំពោះ​ការ​តុប​តែង​មុខ​បែប​ជប៉ុន​នេះ​​ ​អាច​ចូល​រួម​បាន​​ គ្រប់​កម្ម​វិ​ធី​ ​ជា​ពិ​សេស​ពិ​ធី​មង្គល​ការ​​ និង​រាត្រី​ស្រមោល​ស​ជា​ដើម​ ហើយ​អាច​ប្រើ​បាន​សម្រាប់​យុវ​វ័យ​។

ដំបូន្មានអ្នកជំនាញ

សុ​ភាព​នារី​គ្រប់​រូប​មិន​ត្រូវ​ឧស្សាហ៍​តុប​តែង​មុខ​ជា​រៀង​រាល់​ថ្ងៃ​ពេក​នោះ​ទេ​ ព្រោះ​ការ​ផាត់​មុខ​ជា​រៀង​រាល់​ថ្ងៃ​អាច​ធ្វើ​ឱ្យ​ ​ស្បែក​មុខ​មាន​បញ្ហា​ ​ដូច​ជា​កើត​មុន​ មាន​អាចម៍​រុយ​ជា​ដើម​។​ តែ​បើ​សិន​ជា​ចៀស​មិន​ផុត​ពី​ការ​តុប​តែង​មុខ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ​ មិត្ដ​នារី​គួរ​តែ​ជ្រើស​រើស​នូវ​ផលិត​ផល​ដែល​មាន​គុណ​ភាព​ល្អ​​ ​ហើយ​សក្ដិ​សម​ទៅ​នឹង​ស្បែក​មុខ​របស់​មិត្ដ​នារី​។​ ជា​ពិ​សេស​នៅ​ក្រោយ​ ពេល​តុប​តែង​មុខ​រួច​ហើយ​​ សុ​ភាព​នារី​គួរ​តែ​ប្រញាប់​ធ្វើ​ការ​សម្អាត​​ផ្ទៃ​មុខ​ជា​មួយ​ផលិត​ផល​ជំនួយ​ដល់​ផ្ទៃ​មុខ​​ ចៀស​វាង​កើត​មាន​បញ្ហា​ ​នៅ​លើ​ផ្ទៃ​មុខ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative