រថយន្ដ​ដឹក​ឥដ្ឋការ៉ូ​កិន​មនុស្សស្លាប់​ម្នាក់​ របួស​ម្នាក់​នៅ​មុខ​វត្ដ​និរោធ​

គ្រោះថ្នាក់ចរាចរណ៍នៅតែជាអាវុធមុជស្រួចឆក់យកជីវិតប្រជាជនខ្មែរពីមួយថ្ងៃទៅមួយថ្ងៃមិនថា មនុស្សក្មេងចាស់ប្រុសស្រីនោះទេ។ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានអត្រាដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅជួរមុខគេនៅក្នុងប្រទេស បន្ទាប់ជម្ងឺអេដស៍កាមរោគ ជម្ងឺគ្រុនចាញ់ គ្រុនឈាមជាដើម។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោងតាម​សារពត៌មាន​នគរវត្ត​បាន​រាយការណ៍​ថា មាន​យុវជន​ម្នាក់​បាន​ស្លាប់​នៅ​ កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​រង​របួស​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​ឡើង​ ដោយ​រថយន្ដCRV​ ១គ្រឿង​ បើក​កៀរ​ ម៉ូតូ​ជន​រង​គ្រោះ​ហើយ​ដួល​ ក៏​ត្រូវ​រថយន្ដ​ ដឹក​ឥដ្ឋការ៉ូ​កិន​ស្លាប់​ម្នាក់​របួស​ម្នាក់​ កាលពី​វេលា​ម៉ោង​២៣​និង១០​នាទី​ ថ្ងៃ​ទី​ ២៨​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​១​ មុខ​វត្ដ​និរោធ​ សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ ។​

នគរបាល​ចរាចរ​ខណ្ឌ​ដែល​ចុះ​ទៅ​ កាន់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​មានឈ្មោះ​ប៊​ន​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ឈ្មោះ​សេង​ ជាតា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ រង​របួសស្រាល​ មាន​ទីលំនៅ​ជា​ មួយ​គ្នា​ក្នុងភូមិ​ព្រែក​ធំ​ សង្កាត់​ក្បាលកោះ​ ខណ្ឌមានជ័យ​ ។​ ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​ គ្នា​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ ឆ្នាំ​២០១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1L-4013​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ សេង​ ជាតា​ ។​

​ចំណែក​រថយន្ដ​ដែល​កិន​ជន​រង​គ្រោះ​ ស្លាប់​ម្នាក់​របួស​ម្នាក់​ម៉ាក​ហ្វ៊ុ​យ​ហ្ស៊ូ​ ពណ៌​ ខៀវ​ ជា​ប្រភេទ​រថយន្ដ​ដឹក​ឥដ្ឋ​ ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ 3B-1579​ ក្រោយ​កើត​ ហេតុ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ ។​

​មន្ដ្រី​នគរបាល​ចរាចរ​ខណ្ឌមានជ័យ​ បានឱ្យ​ដឹង​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ រថយន្ដ​ដឹក​ឥដ្ឋការ៉ូ​ និង​ម៉ូតូ​ជន​រង​គ្រោះ​ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ភ្នំពេញ​ ទៅ​កៀនស្វាយ​ ។​ ពេល​ទៅ​ដល់​ចំណុច​ កើតហេតុ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ក៏​បើក​ជើង​រថយន្ដ​ដឹក​ឥដ្ឋការ៉ូ​ គ្រា​ដែល​ កំពុង​បើក​ជែង​នោះ​ ស្រាប់តែ​មាន​រថយន្ដ​ ១​គ្រឿង​ទៀត​ម៉ាក​ CRV​ មិន​ស្គាល់​ស្លាក​ លេខ​ បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បាន​មក​ ដល់​ ក៏​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ទៅ​លើ​ផ្លូវ​ ។​ ពេល​ដួល​នោះ​រថយន្ដ​ដឹក​ឥដ្ឋ​ក៏​មក​ដល់​ កិន​ជន​រង​គ្រោះ​ម្នាក់​ចំ​កង់​ក្រោយ​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​ ខូចខាត​ម៉ូតូ​ធ្ងន់​ ធ្ង​រ​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ បន្ទាប់​ ពី​ដឹង​ថា​ បុក​មនុស្ស​ស្លាប់​ អ្នកបើកបរ​ក៏​ ទុក​រថយន្ដ​ចោល​ហើយ​គេចខ្លួន​បាត់​តែ​ ម្ដង​ ។​

​លោក​ទិ​ត​ ចំរើន​ ប្រធាន​ផ្នែក​សណ្ដាប់​ ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ​ ដែល​ចុះ​ ទៅ​កាន់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ករណី​ខាងលើ​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មួយ​ផ្នែក​មក​ ពី​រថយន្ដ​ CRV​ ដែល​បើក​គេច​ មួយ​ផ្នែក​ ទៀត​បណ្ដាល​មក​ពី​ជន​រង​គ្រោះជា​ម្ចាស់​ ម៉ូតូ​បើក​ជែង​រថយន្ដ​ដឹក​ឥដ្ឋ​ក្នុង​ស្ថាន​ ភាព​ផ្លូវ​មាន​ឧបសគ្គ​ ទើប​បង្ក​ជា​គ្រោះ​  ថ្នាក់​ ហើយ​រថយន្ដ​ដឹក​ឥដ្ឋ​និង​ម៉ូតូ​ជន​រង​ គ្រោះ​ត្រូវ​បាន​នគរបាល​ចរាចរ​ខណ្ឌ​ ប្រគល់​ទៅ​ឱ្យ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

អត្ថបទដោយ៖ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៤ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative