ក្ដាមខ្ទិះដូង

រូបភាពទស្សនាវដ្តីសុខភាពយើង

  • រយៈពេលរៀបចំគ្រឿង ៖ ១៥នាទី
  • រយៈពេលចម្អិន ៖ ១០នាទី
  • បរិមាណមនុស្ស ៖ ២នាក់

គ្រឿងផ្សំ

  • ក្ដាមសមុទ្រ ចំនួន២
  • ទឹកសាតេ ២ស្លាបព្រាបាយ
  • ខ្ទិះដូង ចំនួន២វែកសម្ល
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៣កំពឹស
  • ជីនាងវង ១៥សន្លឹក
  • ការ៉ុតហាន់ជាសរសៃស្ដើងៗ កន្លះចានចង្កឹះ

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបផ្សំគ្រឿងទឹកសាតេ

គល់ស្លឹកគ្រៃ, រំដេង, ស្លឹកក្រូចសើច, បង្គារក្រៀម, សណ្ដែកដី យកគ្រឿង​ទាំងអស់​បុក ឬកិន​បញ្ចូលគ្នា​ឱ្យម៉ដ្ឋ រួចយក​ទៅឆា​ជាមួយ ប្រេងឱ្យ​ឈ្ងុយ។

វិធីធ្វើ

1. លាងក្ដាមឱ្យស្អាត ហែកជា​ដុំៗរួច​ទុកឱ្យ​ស្រស់ទឹក។

2. ដាក់ខ្ទះឱ្យក្ដៅ ចាក់ខ្ទិះដូងចូល​រម្ងាស់បន្ដិច ទើបដាក់​គ្រឿង​សាតេ ស្ករស ប៊ីចេង និងទឹកត្រី​ចូលទុក​ឱ្យពុះ ទើបដាក់​ក្ដាម​រម្ងាស់ ប្រមាណ​៥នាទី ទាល់តែ​ក្ដាមឆ្អិន​រួចដាក់​ការ៉ុត​ដែលហាន់​រួចចូល​ជាការ​ស្រេច។

3. នៅពេល​ដួសដាក់ចាន ទើបរោយស្លឹក​ជីនាងវង​ពីលើ​ដើម្បីឱ្យ​មានក្លិនឈ្ងុយ។

ចំណាំ ៖ ម្ហូបនេះទទួលទាន​ជាមួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Google Analytics Alternative