កូនខ្ញុំខុស​ប្រក្រតី

អ្នកម្ដាយ​ដែលមាន​កូនតូច​ទើបនឹង​ចាប់កំណើត តែងតែ​មានការ​ព្រួយ​បារម្ភ​សព្វបែប​យ៉ាងអំពី​អាការ​ផ្សេងៗ​របស់​ទារកតូច នោះ។ ពេលខ្លះ ទោះបីថា​អាការ​នោះជា​ករណី​ធម្មតា​ក៏ដោយ ក៏​នៅតែ​ខ្វល់ខ្វាយ​ជាខ្លាំង ជាពិសេស​សម្រាប់​អ្នកម្ដាយ​ដែលទើបនឹង មានកូនទី១ ឬ​កូនដំបូង។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅលេខ​នេះសម្រាប់​ទំព័រ​សុខភាពស្ដ្រី មាតា និងបុត្រ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកប្រធាន​បទស្ដីពី​ភាពមិន​ប្រក្រតី​របស់ទារក​ទើបនឹងកើត​មកជម្រាប​ជូនទុក​ជាការ​ស្វែងយល់។

ភាពខុស​ប្រក្រតី ឬ​មិនប្រក្រតី ជាអ្វី?

ភាពមិន​ប្រក្រតី ជាអាការ​ដែលកើត​មានចំពោះ​ទារកក្នុង​អាយុពី១​ទៅ៤​សប្ដាហ៍​ដំបូង​នៃជីវិត។ ភាពមិន​ប្រក្រតី​នេះមានពី យ៉ាង គឺភាព​មិនប្រក្រតី​ធម្មតា និង​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ។

ភាពមិន​ប្រក្រតី​ធម្មតា

  • កូនតូចក្អែរ​ទឹកដោះ ៖ អ្នកម្ដាយ​ត្រូវបែង​ចែករវាង​កូនក្អែរ និង​កូនក្អួត​ឱ្យខុសគ្នា។ ក្អួតមាន​កម្លាំង​បុកចេញ​មកក្រៅខ្លាំង និង​មានបរិមាណ​ច្រើនជាងក្អែរ។ ប្រសិនបើ​អ្នកម្ដាយ​មិនចង់ឱ្យ​កូនក្អែរ សូមបី​កូនឱ្យ​បៅដោះ​ក្នុងឥរិយាបថ​ពាក់កណ្ដាល​អង្គុយពាក់ កណ្ដាល​ដេក។ បើសិន​ជាអ្នកម្ដាយ​បំបៅកូន​ដោយទឹក​ដោះគោ ត្រូវលាយ​ទឹកដោះគោ​ឱ្យពេញ​ដបជានិច្ច ពេលកូន​បៅនឹង​មិនមាន​ខ្យល់ ចូល ឬ​ក៏អាចឱ្យ​កូនបៅ​ដោយដេក​ក្បាលខ្ពស់​ជាងខ្លួន​ឬ​ដេកផ្អៀង​មកខាងស្ដាំ​បន្ទាប់ពីបៅរួច​ប្រមាណ​កន្លះម៉ោង។
  • កូនត្រអើក ប្រសិនបើ​កូនលោកស្រី​អ្នកនាង​ត្រអើក ត្រូវច្របាច់​ទឹកដោះ​មកបណ្ដក់​ឬ​ក៏បន្ដបំបៅ​ដោះកូន​បើអាចធ្វើ បាន។ អាការនេះ​នឹងបាត់​ទៅវិញ​នៅពេលដែល​កូនមានអាយុ​ច្រើនទ្បើង។
  • កូនមិន​បៅទឹក តាមពិត​ក្នុងទឹកដោះ​មានជាតិទឹក​គ្រប់គ្រាន់​លើសពី៨០%​ទៅហើយ​ដូចនេះ​មិនត្រូវ​ឱ្យទឹក​បន្ថែមទៀត ទេ។ កុំព្យាយាម​បញ្ចុកទឹក ឬ​ល្បាយ​សារធាតុរាវ​ផ្សេងៗដល់ទារក​នៅក្រោម​អាយុ៦ខែ​ព្រោះអាច​ធ្វើឱ្យទារក​រាករូស។
  • អណ្ដាត​ទ្បើងជ្រាំង​ពណ៌ស សូមប្រើ​ក្រណាត់​ជ្រលក់ទឹកជូត​ត្រដុសនៅ​លើអណ្ដាត​និង​អញ្ចាញ​ក្នុងមាត់​ដើម្បីកុំ​ឱ្យកម្អែ លទឹកដោះ​ទ្បើងក្រាស់ពេក។ ប៉ុន្ដែ​បើកូនតូច​កើតមានរោគ​ផ្សិតក្នុងមាត់​ជាជ្រាំងសៗ​ដូចជាជ្រាំង​ទឹកដោះ​នៅត្រង់មាត់​អណ្ដាត ឬ​អ ញ្ចាញ​ពិបាកនឹង​ដុសចេញ។ បើដុសខ្លាំង​អាចចេញឈាម​ធ្វើឱ្យកូន​ឈឺមាត់មិន​ចង់បៅ​ភាគច្រើន​កើតមាន​ចំពោះទារក​ដែលបៅ​ទឹកដោះ គោ។ ដូចនេះ​អ្នកម្ដាយ​ត្រូវលាង​សម្អាត​ដបទឹកដោះគោ​ឱ្យស្អាត​ដោយស្ងោរ​ក្នុងទឹកក្ដៅរយៈ​ពេល១០នាទី មុននឹងឆុង​ទឹកដោះគោឱ្យ កូន។
  • បន្ទោរបង់​មិនប្រក្រតី បើលាមក​ពណ៌លឿង បន្ទោរបង់​ក្នុងមួយថ្ងៃ​ពី៨ទៅ១០ដង ជារឿង​ធម្មតាទេ។ រយៈពេលអាយុ លើសពី​៤សបា្ដហ៍ កូនលោកអ្នក​នឹងបន្ទោរ​បង់ធម្មតាវិញ។ ម្យ៉ាងទៀត​បើលាមក​មិនរឹងតែ​ជាសរសៃស្វិតៗ​ដូចថ្នាំដុសធ្មេញ ហើយពីរ​ឬ បីថ្ងៃ ទើបបន្ទោរ​បង់ម្ដង នោះក៏គ្មាន​បញ្ហាអ្វីដែរ។ នៅពេលនោះ​ទារកអាច​បរិភោគអាហារ​បន្ថែមបាន ជាពិសេស​អាហារ​ដែលមាន កាក​សរសៃច្រើន នោះការ​បន្ទោរបង់​នឹងញឹកញាប់​ធម្មតាវិញ។
  • បបូរមាត់រ​បកជាផ្ទាំង អាការនេះ​មិនមែន​ជាសញ្ញា​នៃបញ្ហាកង្វះ​ជាតិទឹកទេ។ ដល់ពេលកូន​លោកអ្នក​ធំបន្ដិច​វានឹងបាត់ ដោយខ្លួនឯង។

ភាពមិន​ប្រក្រតីធ្ងន់ធ្ងរ

អាការនេះ​អាចស្ដែងចេញ​ជាករណីផ្សេងៗ​មួយចំនួន​ដូចខាងក្រោម។

  • ទារកមិន​ព្រមបៅដោះ ហើយមាន​កម្ដៅខ្លួនក្ដៅ ឬ​ត្រជាក់ខ្លាំង
  • ទារកមាន​ស្បែកខុស​ប្រក្រតី ជាពិសេស​ត្រង់ពោះ និងជើង
  • ទារកក្អួត​ញឹកញាប់
  • ផ្ចិតសើម​មិនស្ងួត មានទឹករងៃ ឬ​មានឈាម​ចេញមក ទោះបីជា​សម្អាតរួច​ហើយក្ដី​ជួនកាល​ស្បែក​នៅជុំវិញផ្ចិត​មានពណ៌ ក្រហម ហើម មានខ្ទុះហូរ​ចេញពីផ្ចិត
  • ការរលាកភ្នែក​ទ្បើងក្រហម ឬ​ការហូរខ្ទុះ​តាមភ្នែក​អាចជាការ​រលាក​ស្រទាប់ភ្នាស​ស្ដើង​ខាងក្នុង​ត្របកភ្នែក​ដែលបណ្ដាល មកពីម្ដាយ​មានឆ្លងជម្ងឺ​កាមរោគ ដែលមាន​ហូរខ្ទុះតាម​ប្រដាប់បន្ដពូជ
  • បើទារកឆ្លង​បាក់តេរី​ធ្ងន់ធ្ងរ​អាចមានសញ្ញា​ជាដំបៅក្លាយ ប្រកាច់ ដង្ហើមញាប់​(ច្រើនជាង​៦០ក្នុង១នាទី)​ទ្រូងផតខ្លាំង ច្រមុះរីកធំ មានសម្លេងថ្ងូរ​ជាប់រហូត ហូរខ្ទុះ​តាមច្រមុះ មានសីតុណ្ហភាព​តិចជាង​៣៥.៥អង្សាសេ​ឬ​ស្ទាបទៅ​ត្រជាក់ ទារកមាន​ចលនា តិច ទារក​ល្ហិតល្ហៃ ឬ​បាត់ស្មារតី ទារកមិន​អាចជញ្ជក់​ដោះបាន ឬ​ក៏បាន​តិចតួច​មានពងខ្ទុះ​លើស្បែក​ជាដើម។
  • អាការដែល​លើក​មកជម្រាប​ជូនខាង​លើនេះ សុទ្ធតែ​ជារោគសញ្ញា​គ្រោះថ្នាក់​ដែលអ្នកម្ដាយ​ទាំងទ្បាយ​គួរពិនិត្យ​កូនតូច ទើបនឹង​កើត​ឱ្យបាន​ដិតដល់។ ហើយបើ​មានរោគសញ្ញា​គ្រោះថ្នាក់​ណាមួយ ត្រូវនាំកូន​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ព្រោះអាការ​ទាំង នេះ​បើបណ្ដោយ​ទុកយូរអាច​ឱ្យកូនរបស់​លោកអ្នក​ពិការ ឬ​ក៏អាច​ស្លាប់បាន។

ដំបូន្មាន​អ្នកជំនាញ

ប្រការ​ល្អបំផុត គ្រប់ស្ដ្រី​មានផ្ទៃពោះ​ទាំងអស់​ត្រូវមកពិនិត្យ​ផ្ទៃពោះ​និង​ទទួលការណែនាំ​ពីគ្រូពេទ្យ​ឱ្យបានយ៉ាង​តិចណាស់ ២ដងក្នុង​អំទ្បុងពេល​ពពោះ។ គប្បីសម្រាលកូន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់​ហើយរិតតែ​ប្រសើរជាងនេះ​ទៅទៀត ត្រូវមក សម្រាលកូន​នៅមន្ទីរពេទ្យ​ដើម្បី​ងាយស្រួល​ជួយសង្គ្រោះ​ពេលមាន​បញ្ហាគ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative