វិធីថែទាំ​សុដន់

ដើមទ្រូង​របស់នារី​មានចំណុច​ពិសេស លក្ខណៈ​ជីវសាស្ដ្រ​ខុសគ្នា​ទាំងស្រុង​ពីដើម​ទ្រូង​របស់បុរស។ ដើមទ្រូង​នារីមាន​សុដន់មួយគូមូល ហើយ​ស្អាតល្អ។ សុដន់​មួយគូនេះ​បញ្ចេញ​ទឹកដោះ​សម្រាប់​ចិញ្ចឹម​បុត្រធីតា។ ក្រៅពី​ភារកិច្ច​ចិញ្ចឹមកូន សុដន់​ក៏នៅ​បង្កើន សម្រស់​ដល់នារីភេទ​ទៀតផង។ មនុស្ស​ស្រីមាន​ភារកិច្ច​ថែទាំ​សុដន់ដោយ​ប្រុងប្រយ័ត្ន កុំឱ្យ​មានរោគ​ផ្សេងៗ ដើម្បី​ចិញ្ចឹមកូន និងជួយ លើក​​​សម្រស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី​សុខភាពយើង​នឹងលើកយក​វិធីថែរក្សា​សុដន់​មកជម្រាបជូន​មិត្ដអ្នកអាន ជាពិសេស​សុភាពនារី​ទាន់សម័យទាំង ទ្បាយ​ដែលត្រូវ​ការសុដន់​មួយគូដ៏​ស្រស់ស្អាត តាមរយៈ​ការបក​ស្រាយរបស់​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នក​ឯកទេស​សុដន់​សាស្ដ្រនៃ មន្ទីរពេទ្យ​កាល់ម៉ែត្រ។

សុដន់ ជាអ្វី?

សុដន់ ឬដោះ​ជាសរីរាង្គ​សម្រាប់​បញ្ចេញ​ទឹកដោះ​ដើម្បីចិញ្ចឹម​កូន។ វាបង្ហាញ​ពីសោភ័ណ​ភាព និងលក្ខណៈ​ពិសេស​នៃភេទ ដែលស្ដ្រី​ទាំងទ្បាយ​ត្រូវតែមាន។ ជាធម្មតា​សុដន់​នីមួយៗមាន​ក្រពេញ​ទឹកដោះ​ពី១៥ ទៅ២០​ក្រពេញ។ មនុស្សស្រី​ដល់ពេល​ពេញវ័យ សុដន់​ចាប់ផ្ដើម​លូតលាស់​ជាបណ្ដើរ ដោយសារ​អ័រម៉ូន​ទាំងទ្បាយ​របស់កន្សោម​ពងជ្រាប​ចេញ និងធ្វើឱ្យ​បណ្ដា​សមាសភាព​ស្រទាប់ របស់បំពង់​បង្ហូរទឹកដោះ និងពងក្រពេញ​សុដន់​លូតលាស់។ ស្ថានភាព​រាងកាយ​មាំំមួន ឈឺថ្កាត់ សប្បាយ​រីករាយ និងទុក្ខសោក​សុទ្ធតែ មានឥទ្ធិពល​ដល់ការ​បង្កបង្កើត​អ័រម៉ូន។ អាស្រ័យ​ហេតុនេះ វាក៏មាន​ផលប៉ះពាល់​ដល់ស្ថានភាព​របស់សុដន់​ដែរ។ អ័រម៉ូន​អ៊ឺសដ្រូសែន ធ្វើឱ្យ​សុដន់​កាន់តែ​រីកប៉ោង តែបើ​អ័រម៉ូន​នេះមានច្រើន​ពេកធ្វើឱ្យ​សុដន់​រីកធំលើស​កម្រិត។ រីឯ​អ័រម៉ូនប្រូ​ហ្សេសស្ទេរ៉ូន​ធ្វើឱ្យ​ថមថយទំ ហំរបស់​សុដន់ ផ្ទុយទៅវិញ បើអ័រម៉ូន​នេះមានចំនួន​ច្រើនពេក ជាដើម​ហេតុធ្វើឱ្យ​សុដន់តូច និងជ្រាយ​ទៅវិញ។

វិធីថែទាំ​សម្រស់​សុដន់​តូចសំប៉ែត

សុដន់​តូចសំប៉ែត ច្រើនកើត​ចំពោះស្ដ្រី​ដែលមាន​រាងកាយ​ស្គមខ្សោយ​មើលទៅ​មិនមាន​សុខភាព​មាំមួន ជួនកាល​បណ្ដាល មកពី​ខ្វះអាហារ​បំប៉ន ឬខ្វះ​ជីវជាតិ។ សុភាពនារី​គួរតែ​អញ្ជើញទៅ​មន្ទីរពេទ្យ​ដើម្បីពិនិត្យ​សុខភាព។ សុដន់​មានលក្ខណៈ​បែបនេះ គប្បី ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ដូចជា​ហែលទឹក​ជាដើម ដើម្បីរក្សា​សុដន់​ឱ្យណែន​មិនធ្លាក់យារ។ ពេល​ហាត់ប្រាណ​ត្រូវពាក់អាវ ទ្រនាប់ជា​និច្ចជាកាល ដើម្បីកុំឱ្យ​សុដន់គ្រវី និងយារធ្លាក់។ ការហាត់​ប្រាណតាមបែប​ផ្សេងៗទៀត ដូចជា​វាយសី លើកដុំដែក​ជាដើម សុទ្ធតែ​ជួយឱ្យស្ដ្រី​មានសុខភាព​សុដន់​មាំមួន និងរីក​ធំបានល្អ។ ក្រោយពេល​ងូតទឹក ឬហែលទឹក មិត្ដនារី​គួរតែច្បូត ឬស្ទាប​បន្ថើរលើ សុដន់​ចាត់ទុកថា​ជាការ​ហាត់ប្រាណ​មួយដែរ។ ការហាត់​ប្រាណ គប្បីធ្វើ​នៅពេលព្រឹក និងពេលល្ងាច។ នៅពេល​ហាត់ត្រូវគួប​ផ្សំនឹងការ ហាត់ដក​ដង្ហើមវែងៗ ទើបប្រសើរ។

វិធីថែទាំ​សម្រស់​សុដន់ធំ

សុភាពនារី​ដែលមាន​សុដន់ធំ​អាចធ្វើឱ្យ​មានការ​រំខានដល់​ការធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំថ្ងៃ និងការ​រស់នៅ ព្រោះសុដន់ធំ អាចធ្លាក់​យារដោយ​ទម្ងន់របស់​វាផ្ទាល់។ ក្រៅពីការ​ហាត់ប្រាណ​ដូចអ្នក​ដែលមាន​សុដន់តូច​ហើយនោះ អ្នកដែល​មានសុដន់​ធំគប្បីប្រើ ទុយោព្រួស​ទឹកទៅលើ​សុដន់នៅពេល​ងូតទឹកឱ្យ​សព្វផ្ទៃ​សុដន់ក្នុង​រយៈពេលពីរ ឬបីនាទី និងមិនត្រូវ​ងូតទឹកក្ដៅ​ទេ។ ចំពោះការ​បរិភោគ នារីដែល​មានសុដន់​ធំមិនត្រូវ​បរិភោគ​អាហារដែល​មានជាតិ​ខ្លាញ់ទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការយល់​ដឹងដើម្បី​ថែទាំ​សុដន់តាម​បែបធម្មជាតិ

  • ដើម្បីឱ្យ​សុដន់រីក​ក្រពុំពេញ​ណែនបានល្អ ចាប់តាំង​ពីពេល​ពេញវ័យមក ចាំបាច់​សុភាពនារី​ទាំងទ្បាយ​ត្រូវតែយក​ចិត្ដទុក ដាក់បរិភោគ​ឱ្យបាន​គ្រប់ប្រភេទ​អាហារូបត្ថម្ភ។ មិនគួរ​បរិភោគ​អាហារ​តែមួយ​ប្រភេទទេ ប៉ុន្ដែគួរតែ​បរិភោគ​អាហារ​គ្រប់ប្រភេទ ដូច ជាសាច់គោ ជ្រូក មាន់ ទាជាដើម គ្រឿងក្នុង​សត្វពាហនៈ​មានដូចជា​បេះដូង ថ្លើម ក្រលៀន​ជាដើម ព្រមទាំងស៊ុត សាច់ត្រី និងទឹក ដោះគោ។ ចំពោះផ្លែឈើ និងបន្លែ ដូចជា​សណ្ដែកសៀង សណ្ដែកដី ប្រេងរុក្ខជាតិ ផ្លែឈើស្រស់ ក្រូចពោធិ៍សាត់ ក្រូចខ្វិច ចេក ល្ហុង ស្វាយ ម្នាស់ជាដើម សូមទទួល​ទានឱ្យបាន​គ្រប់គ្រាន់ ព្រមជាមួយ​នេះដែរ សូមពិសា​ទឹកឱ្យបាន​ច្រើន ជាពិសេស​ទឹកផ្លែឈើ​ស្រស់ និង ទឹកបរិសុទ្ធ​ដែលមាន​ជាតិរ៉ែ។
  • ជាធម្មតា សុដន់​តែងតែ​ទន់ណែន​ស្មើមិនមាន​ដុំពកអ្វី​នៅខាង​ក្នុងទេ។ បើសិន​ជាស្ទាបទៅ​ឃើញថា​សុដន់​មានដុំ​ពករឹងនៅ ខាងក្នុង ឬមាន​ស្នាមអ្វីមួយ​នៅក្រោមស្បែក​ដែលអាច​ហូរឈាម​នៅពេល​ប៉ះត្រូវវា ឬក៏បូស​តូចមួយ​អណ្ដែត​ដូចផ្សិត អ្នកនាង​កញ្ញា ត្រូវប្រយ័ត្ន នោះអាចជា​ចំណុចចាប់​ផ្ដើមនូវរោគ​សញ្ញានៃជម្ងឺ​មហារីក​សុដន់។ សុភាពនារី​ត្រូវប្រញាប់​ទៅរកគ្រូ​ពេទ្យជំនាញ​ដើម្បី ពិនិត្យឱ្យ​ប្រាកដថា​ជាជម្ងឺប្រភេទ​ណា។ បើពិតជា​ជម្ងឺមហារីក​សុដន់ ទាល់តែ​រួសរាន់​ព្យាបាល។ ក្នុងដំណាក់​កាលធ្ងន់ធ្ងរ ទោះបីសុដន់ ត្រូវបាន​កាត់ចោល ព្យាបាល​ដោយកាំរស្មី និងដោយ​ថ្នាំគីមីក៏ដោយ ក៏សុខភាព​ត្រូវបាន​ទ្រុឌទ្រោមដែរ។
  • មានវិធី​ងាយៗ​ដើម្បីជួយឱ្យ​សុដន់​តឹងណែនល្អ និងសាច់​សុដន់រលោង​ស្អាតនោះ តាមបែប​ធម្មជាតិ​ដោយមិនបាច់​ចំណាយ លុយកាក់​ច្រើនទេ។ ជាអាទិ សូមយក​ចេកណាំវ៉ា​(ច្របាច់​ឱ្យម៉ត់) ប៉ិះគក់​(ហាន់ជា​បន្ទះស្ដើងៗ)​ជាដើម មកបំពោក​លើសាច់​សុដន់ទុក រយៈពេល​ពី១០ទៅ​១៥នាទី ទើបលាង​សម្អាតដោយ​ទឹកត្រជាក់។ បើអនុវត្ដ​បែបនេះ​ជាប្រចាំ នោះសុភាព​នារីប្រាកដ​ជាបាននូវសុដន់ ប្រកប​ដោយសាច់​សរលោង និងតឹងណែន​មិនខានទ្បើយ។
  • សូមកុំទុក​ចិត្ដលើថ្នាំលាប ឬក្រែមលាប ដើម្បីបណ្ដឹង​សុដន់ ឬជំនួយ​សុដន់រីកធំ​ឱ្យសោះ។ ព្រោះជួន​កាលថ្នាំ​ទាំងនោះអាច នាំឱ្យកើត​ជាជម្ងឺម​ហារីក​ក៏អាចមាន។
  • សម្រាប់ស្ដ្រី​មានផ្ទៃពោះ គប្បីលាង​សម្អាតសុដន់​ជាប្រចាំ ដើម្បីជួយ​ឱ្យទឹកដោះ​ចេញបានល្អ​ក្រោយពេល​សម្រាល និងមិន បង្កការ​ឆ្លងរោគ។
  • ក្រោយពេល​សម្រាល បើស្ដ្រី​ជាម្ដាយ​បំបៅកូន​ដោយទឹកដោះ មុនពេល​ឱ្យកូន​បៅម្ដងៗ ត្រូវយក​កន្សែងពោះ​គោជ្រលក់ ទឹកក្ដៅ​ឧណ្ហៗ ជូតក្បាល​សុដន់​ឱ្យស្អាត រួចច្របាច់​ទឹកដោះ​ចេញបន្ដិច ហើយយក​ម្រាមដៃរិត​ថ្នមៗដើម្បី​ឱ្យទឹកដោះ​ចេញល្អ។ អ្នកម្ដាយ ត្រូវឱ្យ​កូនបៅ​ទាំងសង​ខាងដូចគ្នា កូនបៅ​អស់ម្ខាងហើយ ត្រូវឱ្យ​បៅម្ខាងទៀត។ រយៈពេល​នៃការបំបៅ​ដោះកូនមិន​ត្រូវឱ្យ​លើសពី១០ នាទី សម្រាប់​ដោះម្ខាង។ ក្រោយពេល​កូនបៅរួច គួរតែ​ច្របាច់ទឹកដោះ​ដែលនៅ​សល់ចេញ រួចជូត​ក្បាលដោះ​ដោយទឹកក្ដៅ​ឧណ្ហៗ។

ដំបូន្មាន​អ្នកជំនាញ

សូម​ប្រុងប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់ថ្នាំ ឬឧបករណ៍​ជួយសុដន់​ឱ្យធំ ព្រោះអ្នកនាង​កញ្ញាអាច​ខាតបង់​ប្រាក់ឥត​ប្រយោជន៍ ដោយមិនស្អាត​ដូចបំណង ថែមទាំង​អាចមាន​ជម្ងឺទៀតផង។ សូម​ជ្រើសរើស​យកវិធី​ធម្មជាតិ ទើបប្រសើរ ហើយមាន​សុវត្ថិភាព។ ថ្វី ត្បិតតែ​សុដន់ជួយ​លើកសម្រស់ ប៉ុន្ដែ​មិនមែន​គ្រប់សម្រស់​ទាំងអស់នៃ​រាងកាយ​ត្រូវពឹងផ្អែក​តែលើសុដន់​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative