សម្លរម្ជូ​គ្រាក់

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រឿងផ្សំ

  • សាច់ត្រីសណ្ដាយ (ត្រីអ្វីក៏បាន​តាមតែ​លោកអ្នក​ចូលចិត្ដ) លាងឱ្យ​ស្អាតហាន់​ជាកង់ៗ
  • សាច់ជ្រូកបី​ជាន់ចិញ្ច្រាំ
  • ក្រសាំង
  • គល់ស្លឹកគ្រៃ​ហាន់ស្ដើងៗ
  • ស្លឹកខ្ទឹម, ស្លឹកក្រូចសើច, ម្អម, ជីនាងវង, ជីរណា ឬជីបន្លា ហាន់ជាកង់ៗ
  • ម្ទេស
  • ខ្ទឹមស
  • ខ្ទឹមក្រហមចិញ្ច្រាំខ្លះ ដំខ្លះ
  • រំដេងហាន់ជាចំណិតស្ដើងៗ
  • ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្ស៉ៅស៊ុប

អន្លក់

ស្ពៃក្ដោប, ភ្លៅកង្កែប, កញ្ជែត, ផ្កាស្នោ, ត្រសក់ ឫបន្លែអ្វី​ផ្សេងទៀត​តាមតែ​លោកអ្នក​ចូលចិត្ដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វីធីធ្វើ

1. តម្រៀបត្រីក្នុងឆ្នាំងជាមួយសាច់ជ្រូកចិញ្ច្រាំ ក្រសាំង ប្រហុកទុក រួចមួយ​ភ្លេតសិន
2. ដាក់ខ្ទះ ចាក់ប្រេងឆា​ចូលទុក​ឱ្យក្ដៅ ទើបដាក់​គល់ស្លឹកគ្រៃ​ចូល រួចលីងទាល់​តែឈ្ងុយ ទើបដាក់​ក្រូចសើច ម្ទេស និងរំដេង​ចូល។
3. បន្ទាប់មកឆ្នាំង​ដែលតម្រៀប​ត្រីនេះយក​មកចាក់ទឹក​ចូលឱ្យល្មម ព្រោះម្ហូម​នេះមិនអាច​រាវពេកទេ រួចទុកឱ្យ​ពុះសឹម​យកគ្រឿង ដែលលីង​ទុកខាង​លើមកចាក់​ចូលទុក​ឱ្យពុះ។
4. ក្រោយពីពុះហើយ ទើបបង់ប៊ីចេង ស្ករស ម្ស៉ៅស៊ុប បន្ទាប់មក​ភ្លក់រសជាតិ​ឱ្យល្មម​ជូរប្រៃ ទើបដាក់​ស្លឹកខ្ទឹម ម្អម ជីនាងវង និងជីរ ណា ឬជីបន្លា។
5. រៀបអន្លក់​ដាក់ចាន បើអាច​បានគួរ​ក្លាសេ​ឱ្យត្រជាក់ ទើប​ស្រួយឆ្ងាញ់

ចំណាំ មុខម្ហូបនេះគួរ​ទទួលទាន​ជាមួយ​បាយស

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative