រដ្ឋាភិបាលផ្អាកប្រារព​ពិធី​បុណ្យអុំទូក​ម្តងទៀត

ជាថ្មីម្តងទៀតរដ្ឋាភិបាល បានចេញ​សារាចរ​ប្រកាស​ផ្អាក​ការ​ប្រារព​ពិធី​បុណ្យ ​អុំទូក លយ​ប្រទីប អកអំបុក និង សំពះ​ព្រះខែ ដែល​គ្រោងប្រារព​ធ្វើនៅចុង​ខែវិច្ឆិ​កា​ខាងមុខនេះ។

099យោងតាមសារាចរ​របស់​រដ្ឋាភិបាល ដែលចេញ​ផ្សាយ​នៅថ្ងៃ​នេះបាន​ឲ្យដឹង​ថា ការផ្អាក​ការ​ប្រារព​ពិធី​បុណ្យ​អុំទូក​ អក​អំបុក​និងសំពះ​ព្រះខែ​ឆ្នាំនេះ ដោយសារ​ទឹក​មាន​កម្រិត​ទាបពេក​ និង​ចំពោះ​មុខ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ និង​កំពុង​ជួបប្រទះ​គ្រោះរាំង​ស្ងួត។

សារារចររបស់រដ្ឋាភិបាល​បានធ្វើការ​ណែនាំ​បួនចំណុច​សំខាន់ៗ ទី១ ផ្អាក​ការរៀប​ចំពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប សំពះ​ព្រះខែ អកអំបុក​នៅតាម​ដងទន្លេ​សាប​មុខព្រះ​បរមរាជ​វាំង ដែល​គ្រោង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃទី​២៤ ដល់​២៦ វិច្ឆិកា ខាងមុខ ទី២ ការរៀប​ចំពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ​ និង​អកអំបុក​បណ្តា​ខេត្ត​នានា អាច​ប្រ​ព្រឹត្តិ​ទៅតាម​ទំនៀម​ទំលាប់ ប្រពៃណី និង តាម​លទ្ឋភាព ដែល​អាជ្ញាធរ​អាចរៀប​ចំ​បាន ទី៣​ ការ​ឈប់​សម្រាក​របស់​មន្រ្តី​រាជការ និយោជិត កម្មករ​ចំនួន​បីថ្ងៃ នៅក្នុងព្រះរាជ​ពិធី​បុណ្យ​នេះ នៅ​រក្សា​ដដែល​ និង​ទី៤​ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ឋ រាជធានី និង​ខេត្ត ត្រូវ​បន្តយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុងការ​ជួយ​ដោះ​ស្រាយ​​បញ្ហា​ខ្វះខាត​ទឹក ដើម្បី​ជៀស វាងការ​ខូចខាត​ដំណាំ​របស់​ប្រជាកសិករ នៅតាម​បណ្តា​​ខេត្ត ពិសេស​រដូវ​ប្រាំង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative