កម្ពុជាមានអ្នករស់​នៅជាមួយមេរោគអេដស៍​ចំនួន​៧២.៥១២​នាក់

រហូតមកទល់ពេលនេះ អ្នករស់​នៅជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍​នៅ​កម្ពុជា​មានចំនួន​៧២ ៥១២​នាក់ ដែល​ បាន និង​កំពុង​ទទួល​បានការ​ថែរទាំ និង​ទទួល​បានឱ​សថ​ពន្យា​ជីវិត។

7777លោកសាស្ត្រា​ចារ្យ​សាផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ​នៃសាកល​វិទ្យា​ល័យ វិទ្យា​សាស្រ្ត​សុខា​ភិបាល បាន​ថ្លែង​ ឲ្យ​ដឹងនៅ​ព្រឹកថ្ងៃ​ទី៣០ តុលា​នេះ​ថា​ដោយមាន​ការគាំទ្រ​ពីរាជរដ្ឋា​ភិបាល ពិសេស​ក្រសួង​សុខាភិបាល   និងដៃ​គូ​ពាក់ព័ន្ឋ​បានធ្វើ​ឲ្យ ការប្រយុទ្ឋ​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍​បាន​ទទួល​ជោគជ័យ​ ក្នុងរយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មកនេះ ក្នុងនោះ​បានកាត់​បន្ថយ​អត្រា​ប្រេវ៉ាឡង់ អ្នកផ្ទុក​មេរោគ​អេដស៍​ពី២ ភាគ​រយ​នៅ​ឆ្នាំ១៩៩៨​ មក​នៅ​០,៦​ភាគរយ​នៅឆ្នាំ​២០១៤។ ចំណែក​ការឆ្លង​ថ្មីក៏ថយ​ចុះដែរ​គឺពី​១០០​នាក់ក្នុង​១ថ្ងៃ​ មកនៅ​សល់​តែ២​នាក់​ស្មើ​នឹង​ជិត​៨០០​នាក់ក្នុង​១ឆ្នាំ។

លោកបន្តថា ទោះបីជា​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាងណា​ក៏ដោយ ក៏នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ ដែលត្រូវ​ធ្វើដូចជា​ចូលរួម​លប់បំបាត់​យុទ្ធសាស្ត្រ​៣សូន្យ​នៅឆ្នាំ​២០២០ ដែលដាក់​ចេញ​ដោយអង្គការ​សុខភាព​ពិភព​លោក ដែលទី១​លុប​បំបាត់​ការឆ្លង​ថ្មី ទី២​បំបាត់​ការរើស​អើង និង ទី៣​លប់បំបាត់​ការស្លាប់​ដោយ​ជំងឺ​អេដស៍​។

បច្ចុប្បន្ននេះនៅកម្ពុជាមាន​អ្នកផ្ទុក​មេរោគ​អេដស៍​ចំនួន​ប្រមាណ ៧២​៥១២​នាក់ ក្នុងនោះ​អ្នកជំងឺ​ ដែល​ត្រូវ​ការ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ឬ​ឱសថ​ពន្យា​អាយុ​ជីវិត​មានចំនួន​៥៨០០០​នាក់។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ ក៏បាន​អំពាវ​នាវ​ឲ្យអ្នក​មានផ្ទុក​ជំងឺ​អេដស៍ ត្រូវ​អនុវត្ត​ការ​លេប​ថ្នាំឲ្យ​ បាន​ខ្ជាប់​ខ្ជួន ដើម្បីកុំ​ឲ្យស៊ាំថ្នាំ​និងអ្នក​ផ្តល់​ប្រឹក្សា​​ដល់​អ្នកជំងឺ​ឲ្យបាន​យល់ថែម​ទៀត តែត្រូវ​តែ​ ប្រឹង​ទាំងសង​ខាងទាំង​អ្នក​ជំងឺខ្លួន​ឯង ​និងអ្នក​ថែទាំ​ និងអ្នក​ប្រឹក្សា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative