នគរបាលការិយាល័យ​សុខាភិបាល ចុះ​ព្យា​បាល និង​ពិនិត្យ​សុខភាព​ដល់​កង​កម្លាំង

នគរបាលការិយាល័យសុខាភិបាល របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាល​ពីព្រឹក​ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ ២០១៥ បានចុះ​ព្យាបាល និង​ពិនិត្យ​សុខភាព ដល់​កងកម្លាំង​នគរ​បាល នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ឫស្សីកែវ ។

222222បើតាមមន្ត្រីដែលបានដឹក​នាំចុះ​ព្យាបាល​កំលាំង​នគរបាល​បានឲ្យ​ដឹងថា​នេះ​ជាលើក​ទី៩ ហើយ​ដែល នគរបាល​ការិយាល័យ​សុខាភិ​បាល ចុះ​ព្យាបាល និង​ពិនិត្យ​សុខភាព ដល់កង​កម្លាំង​នគរបាល និង អនុវត្ត​បាន​៩ខណ្ឌ​ហើយ នៃ​ខណ្ឌ​ទាំង១២ ដែល​ក្រោម​ការបញ្ជា​ដឹកនាំ​ដោយ លោក​ឧត្តម​សេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នង​ការ​នគរបាល​ជាតិ និង ជាស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ដែលលោក​តែងតែណែ​នាំដល់​នគរបាល​ការិយាល័យ​សុខាភិបាល ត្រូវខិត​ខំយកចិត្ត​ទុកដាក់​​ឲ្យបានខ្លាំង​ក្លាលើ​បញ្ហា​សុខភាព​ដល់កង​កម្លាំង​ទាំងអស់​ របស់​នគរបាល​រាជធានី ៕

សូមបញ្ជាក់ថា ខណ្ឌ​ទាំង៩ ដែលបាន​ចុះ​ព្យាបាល និង​ពិនិត្យ​សុខភាព ដល់ក​ងកម្លាំង​ នគរបាល​តាម​អធិការ​ដ្ឋាន​រួមចមាន៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ អធិការ​ដ្ឋាន​នគរបាល ខណ្ឌ​៧មករា​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ អធិការ​ដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ អធិការ​ដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍សែន​ជ័យ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ហើយនៅ​សល់ តែ៣​ខណ្ឌទៀត​​ប៉ុណ្ណោះ ​គឺ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែកព្នៅ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក និង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative