ទប់ស្កាត់​ពលករ​ខ្មែរ៧៣​នាក់ បម្រុង​​ឆ្លងដែន​​រក​ការ​ងារ​​ធ្វើ​នៅ​​ប្រទេស​​ថៃ​​ខុសច្បាប់

ស​ម​ត្ថ​កិច្ច​ខេត្ត បន្ទាយមាន​ជ័យ បានទប់​ស្កាត់​​ពលករ​​ខ្មែរ​ប្រុស​​ស្រី ៧៣​នាក់ ធ្វើ​ដំណើរ​​បម្រុង​​ចេញ​ឆ្លង​ដែន​​ទាំង​ប្រថុយ​​ប្រ​ឋាន​ ​តាម​ច្រក​របៀង​​ទៅធ្វើ​ការខុស​ច្បាប់នៅ​ប្រទេស​ថៃ។

99999សមត្ថកិច្ច​ទប់ស្កាត់​ព​លករ​​ខាងលើ​​ធ្វើឡើង​​នៅ​រយៈ​ពេល​៥​​ថ្ងៃ ជា​បន្ត​បន្ទាប់​​ស្ថិតក្នុង​​ភូមិសាស្ត្រ​​ស្រុក​​ម៉ាឡៃ​​ហើយ​​ថ្ងៃ​ចុង​ក្រោយ​ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​​២០១៥ ទប់ស្កាត់​បាន​ចំនួន ២២​​នាក់ ខណៈ​ដែល​​ពលករ​​ខាងលើ​​កំពុង​តែ​ជិះ​​រថយន្ត តាមផ្លូវ​​បម្រុង​​ឆ្លងកាត់​​ស្រុក​​ម៉ាឡៃ ឆ្ពោះទៅ​​ស្រុក​​សំពៅ​​លូនខេត្ត​បាត់ដំបង​។​

ការទប់ស្កាត់​ពលករ​ខ្មែរ​​បម្រុង​​ចាកចេញ​​ឆ្លងដែន​ ខុស​ច្បាប់​​ពី​សំណាក់​ស​ម​ត្ថ​កិច្ច​នេះ គ្រា​ដែល​​គេ​មើល​ឃើញថា​​ក្រោយពី​​ថ្ងៃបុណ្យ​​ភ្ជុំបិណ្ឌ​​ត្រូវបាន​​បញ្ចប់​​គឺមាន​ ពលករ​​ខ្មែរ​​ជាច្រើន​​នាក់​កំពុង​តែ​ធ្វើ​ដំណើរ​​មកពី​​បណ្តា​​ខេត្ត​​នានា​នៅក្នុង​​ប្រទេស​​កម្ពុជា ឆ្លងកាត់​​ខេត្ត​បន្ទាយ​មានជ័យ​​ដើម្បី​​សម្រុក ចាក​ចេញ​ពី​ប្រទេស​​កម្ពុជា​​ទៅធ្វើ​ការ​ងារ​​នៅ​ក្នុង​​ប្រទេស​​ថៃ​វិញ​​នោះ​។​

ពលករទៅធ្វើការខុសច្បាប់នៅ​ប្រទេស​ថៃ ​ទាំងនោះ អាច​និង​​ប្រឈម​​នឹង​បញ្ហា គ្រោះថ្នា្ក​ក់​ដ​ល់​​អាយុ​ជីវិត​​ដោយ​ប្រការ​​ផ្សេងៗ​ដូច​ជា​ត្រូវ​​ទា​ហា​ថៃ​ បាញ់​សម្លាប់ និង​ចាប់​​ដាក់គុក​​ធ្វើ ទារុណ​កម្ម ចាញ់បោក​​មេខ្យល់​​កេង​​កម្លាំង​​ពលកម្ម និង​​ការជួញ​ដូរ​មនុស្ស​​ទៅ​ប្រទេស​​ទី​៣ និង​ជិះ​​រថយន្ត​​រត់គេច​​ពី​តម្រួត​​ថៃ​ជួប​​គ្រោះថ្នាក់​​ចរា​ចរណ៍​​បង្ក​ ​គ្រោះថ្នាក់​​ដល់​អា​ជីវិត​​ជាដើម​នោះ​។

​ពាក់ព័ន្ធ​ទប់ស្កាត់​ពលករ​ខ្មែរ​ ខាងលើ លោក​​វរសេនីយ៍​ត្រី ឡាយ គឹម​លួ​ន នាយ កា​រិយាល័យ​​នគរបាល​​ប្រឆាំង​​ការជួញ​ដូរ​​មនុស្ស និង​ការ​ពារ​​អនីតិជន​​ខេត្ត​បន្ទាយ​មានជ័យ​បាន ប្រាប់​​ឱ្យដឹង​ថា អនុវត្ត​តាម​​បទ​បញ្ជា​របស់​លោក​​ឧ​ត្ត​ម​​សេនីយ៍​​ត្រី អាត់ ខែម ស្នងការ​​នគរ​បាល​​ខេត្ត​បាន​ដាក់​ចេញ​​ផែនការ​​ដល់​​កម្លាំង​​ការិយាល័យ​​ជំនាញ​​ ត្រូវ​​សហការ​​និង​​កម្លាំង​នគរបាល​​តាម​ព្រំដែន​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ហើយ​មាន​​វិធាន​ការ​​ទប់ស្កាត់​​ពលក​រ​​ខ្មែរ​​ឆ្លងដែន​​ខុសច្បាប់​​ឱ្យមាន​ ប្រសិទ្ធ​ភាព ដើម្បី​​ការពារ​​អាយុជីវិត​​និង​បញ្ចៀស​​បញ្ហា​​ប្រឈម​​ដែល​កើត​ឡើង​​ចំពោះ​​ពលករ​ ខ្មែរ​​ដោយ​ប្រការ​​ផ្សេងៗ​។​

លោកថាពលករ​ខ្មែរ​ប្រុស​ស្រី​ទាំ​ង​៧៣​​នាក់ ខាងលើ ត្រូវបាន​​កម្លាំង​​នគរបាល​​ធ្វើការ​​អប់រំ ណែ​នាំ​ឱ្យ​ពួក​គាត់​វិល​​ទៅរក​​ការចូល​​ទៅរក​​កា​ងារ​​ស្របច្បាប់​​វិញ​ដើម្បី​​ធានា ​សុវត្ថិភាព បន្ទាប់​ពី​សមត្ថកិច្ច​​ឱ្យធ្វើ​​កិច្ច សន្យា​​និង​​អប់រំ​ឱ្យ​​ពួកគាត់​​ប​ញ្ឆ​ប់​​ការ​ឆ្លង​ដែន​ខុស​ច្បាប់​រួច​ហើយ ក៏បាន​​ដោះលែង​​ឱ្យ​​ពលករ ទាំងនោះ​​វិលត្រឡប់​​ទៅ​ស្រុក​​វិញ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative