គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៩ តុលា ស្លាប់​៣នាក់ និង​របួស​ធ្ងន់​ស្រាល​២៨​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​​២០១៥ ​បាន​​​កើតឡើង​ចំនួន ១៥​​លើក យប់​ ៨​លើក បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ៣​នាក់​​(​ប្រុស​) អ្នក​របួស​ធ្ងន់ ១៤​​នាក់​​(​ស្រី​​៣​នាក់​) របួស​ស្រាល ១៤​​នាក់ ​(​ស្រី​​៤​នាក់​)​។​

888យោង​តាម​របាយការណ៍​​ពី​នាយ​ក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​​បាន ​ឲ្យ​ដឹង​​ថាក្នុង​​គ្រោះ ថ្នាក់​​ចរា​ចរណ៍ ទាំង ១៥​​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ២៦​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១៨​គ្រឿង​ រថយន្ត​​ធុន​​តូច ៦​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង​ យាន​​ផ្សេងៗ ១​គ្រឿង ហើយ​មូល​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៤​លើក​ មិន​គោរព​​សិទ្ធ ៥​លើក​ មិន​​ប្រកាន់​​ស្តាំ ២​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ២​លើក​ បត់​គ្រោះ​ថ្នាក់ ១​លើក​ ស្រវឹង ១​លើក​  ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​​មាន ២៧​​នាក់​​(​យប់​​១៣​នាក់​​)។​

ចំពោះ រថយន្ត​ពិន័យ​សរុប​​ចំនួន ១,៦៣២​​គ្រឿង (​រថយន្ត​ធំ ​៨៧៨​​គ្រឿង​​) ស្មើ​នឹង ១,៦៣៧​​ករណី​ ល្មើស​​ក្រដាស​ស្នាម​​មាន ១,០៨៦​​គ្រឿង ស្មើ​នឹង ១,០៩១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៥៤៦​​គ្រឿង ស្មើ​នឹង ៥៤៦​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,១២០​​គ្រឿង ៕

ចំណែកគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កាលពី ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​​២០១៥ ​បាន​​កើតឡើង​ចំនួន ៦​លើក យប់ ៤​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ២​នាក់​​(​ស្រី​១​​នាក់​) អ្នក​របួស​ធ្ងន់ ១០​នាក់​​(​ស្រី​១​​នាក់​)​។ ​ក្នុង​គ្រោះ​ថ្នា​ក់​​ចរា​ចរណ៍ ទាំង ៦​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ១១​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថយន្ត​​ធុន​​តូច ២​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative