លទ្ធផលបង្ហាញថាចំនួនអ្នក​ជំងឺអេដស៍​ស៊ាំនឹង​ថ្នាំជួរ​ទី២​មានភាព​ស៊ាំ​ក្រោម​១​ភាគរយ

នៅប្រទេសកម្ពុជាត្រូវបានគេរក​ឃើញ​ថា ក្នុងចំណោម​អ្នកជំងឺ​អេដស៍​ប្រើថ្នាំ​ជួរទី​២ នៅ​កម្ពុជា​ចំនួន​ជាង ១ពាន់​ នាក់​អ្នកដែល​ស៊ាំថ្នាំ​ត្រូវប្រើ​ថ្នាំជួរ​ទី៣ មានមិន​ដល់១​ភាគរយ នោះទេ​ដែល​នេះ​​គឺ​ជាចំនួនមួយ នៅមានកំរិត​ទាប នៅ​ឡើយ។

fasflkhafលទ្ធផលនេះត្រូវបានគេ​បង្ហាញ នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​លទ្ធផល​ការសិក្សា​ស្រាវ​ជ្រាវ ស្តីពី​ការ​វាយ​តំលៃ​ ថ្នាក់​ជាតិ​ការសិក្សា​ស្រាវជ្រាវ​ស្តីពីការ​វាយតំលៃ​ថ្នាក់ជាតិ​​លើប្រសិទ្ធ​ភាព​នៃការ​ព្យាបាល​ជំងឺ​អេដស៍ដោយ​ ឱសថ​​ក្នុងជួរ​ទី២ នៅ​ប្រទេស​កម្ពុជា កាលពី​ព្រឹកថ្ងៃ​ទី៣០ ខែតុលា នៅសាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​ សុខា​ភិបាល​ ។

លោកសាស្ត្រាចារ្យ សផុន វឌ្ឍនៈ សាកលវិទ្យា​ធិការ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល បាន​មាន​ ប្រសាសន៍​ថា គោល​បំណង​នៃសិក្ខា​សាលា​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពីលទ្ធ​ផល​ស្រាវ​ជ្រាវ ដែល​យើង​បាន ស្រាវ​ជ្រាវធ្វើ​ទាក់ទង​នឹងកំណត់​រកថា​តើអ្នក​ជំងឺ​អេដស៍ ដែលកំពុង​ព្យាបាល​ដោយឱសថ​ប្រឆាំង នឹង​មេរោគ​ អេដស៍​ដែលស្ថិត​នៅក្នុងជួរ​ថ្នាំទី២ មានស្ថាន​ភាព​ស៊ាំថ្នាំ​កំរិត​ណា។ ព្រោះថា​នៅកម្ពុជា ការ​ព្យាបាល​ជំងឺ​អេដស៍ ​មានតែ​២ជួទេ។

លោកបានបន្តថាការសិក្សា​នេះយើងបាន​ធ្វើតាំងពី​ឆ្នាំ២០១៣ និង​២០១៤​កន្លង​មកនេះ រវាង​សាកល​វិទ្យាល័យ ​វិទ្យាសាស្ត្រ​សុខាភិបាល សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ សើរ​ស្បែក និងកាម​រោគ នៃ ក្រសួង​សុខាភិបាល​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​នៅ​ប៉ារីស ដោយ​ស្រាវ​ជ្រាវ​លើអ្នក​ជំងឺ អេដស៍​ ព្យាបាល​ដោយឱសថ​ក្នុងជួរទី​២ចំនួន​១២៦១​នាក់ ស្មើនឹង​៩០ភាគ​រយ​នៃអ្នក​ជំងឺ​ដែល​​ស៊ាំ​ថ្នាំ។

លោកសាស្ត្រាចារ្យ សផុន វឌ្ឍនៈ បានបន្ថែម​ថាតាម​លទ្ធផល​បាន បង្ហាញ​ថាក្នុង​ចំណោម ដែលអ្នក​ជំងឺ​អេដស៍​ ព្យាបាល​ដោយ​ឱសថ​ក្នុងជួរ​ទី២ ចំនួន​១២៦១​នាក់ អត្រា​ភាពស៊ាំ​ដែលត្រូវ​ព្យាបាល ឱសថ​ជួរទី៣​មាន មិន​ដល់​ ១ភាគរយ​ផងដូចនេះ​នៅមាន​កំរិតនៅ​ទាប។

កក្តាដែលនាំឲ្យអ្នក​ជំងឺស៊ាំថ្នាំ​នេះ ត្រូវបានលោក​សាស្ត្រាចារ្យ​ សផុន វឌ្ឍនៈ ធ្វើការ​ពន្យល់​ថាគឺ ដោយ​សារ​ តែ​អ្នក ជំងឺដែល​ទទួល​ការព្យាបាល​ឱសថ​ក្នុងជួរ​ទី១​មិនបាន​អនុវត្ត​បានខ្ជាប់​ខ្ជួន​ការលេប​ថ្នាំតាម​ការណែ​នាំរបស់​គ្រូ​ពេទ្យ ។ ការផ្តល់​ប្រឹក្សា​ដល់អ្នក​ជំងឺ​មិនបាន​គ្រប់ជ្រុង​ជ្រោយ​ពោលគឺ​យើងអត់​មានអ្នក​ផ្តល់​ប្រឹក្សា​គ្រប់។ លោក បាន​លើក​ឧទាហរណ៍​ថា ប្រសិនបើ​នៅក្នុង​គ្លីនិក​មួយទំហំ​អ្នក​ជំងឺ​មាន ច្រើន​ពេកតែ​អ្នកផ្តល់​ ប្រឹក្សា​មាន​ចំនួន តិច​វាក៏អាចឲ្យ​ការអនុវត្ត​មិនបាន​ខ្ជាប់ខ្ជួន​ដែរ។ លោកថា​ការប្រើ​ប្រាស់​ថ្នាំមិន​បានខ្ជាប់​ខ្ជួន​ នេះ​បណ្តាល​ឲ្យអ្នក​ជំងឺ មានភាព​ស៊ាំតែ​ដំណឹង​ល្អដែរ​ភាពស៊ាំ​មានចំនួន​តិចតួច​នៅឡើយ។

លោកសាស្ត្រាចារ្យ សផុន វឌ្ឍនៈ បាន​អំពាវ​នាវឲ្យអ្នក​មានផ្ទុក​ជំងឺ​អេដស៍​ត្រូវ​អនុវត្តន៍​ការលេប​ថ្នាំឲ្យ​បាន​ខ្ជាប់​ ខ្ជួន ដើម្បី​កុំឲ្យ​ស៊ាំថ្នាំ​និងអ្នក​ផ្តល់​ប្រឹក្សា​​ដល់អ្នក​ជំងឺ​ឲ្យបាន​យល់ថែម​ទៀត​តែត្រូវ តែ​ប្រឹង​ទាំង​សង ខាង​ទាំង​អ្នក​ជំងឺខ្លួន​ឯងនិង​អ្នកថែទាំ​និងអ្នក​ប្រឹក្សា។

ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង​សុខា​ភិបាល និងដៃ​គូពាក់​ព័ន្ធបាន ធ្វើឲ្យ​ការងារ​ប្រយុទ្ធ​នឹងជំងឺ​ អេដស៍​ទទួល បានជោគ​ជ័យ​នៅក្នុងរយៈ​ពេលប្រមាណ​២០ឆ្នាំ មកនេះ​ក្នុងនោះ បានកាត់​បន្ថយ​អត្រា​ប្រេវ៉ាឡង់ ​អ្នកផ្ទុក​មេរោគ​អេដស៍​ពី២​ភាគរយ​នៅឆ្នាំ១​៩៩៨​មកនៅ​០,៦ភាគ​រយ​នៅឆ្នាំ​២០១៤។ ចំណែក ការឆ្លង​ថ្មីក៏​ថយ​ចុះ​ដែរគឺពី១០០​នាក់​ក្នុង១​ថ្ងៃមក​នៅសល់​តែ២​នាក់​ស្មើនឹង​ជិត​៨០០នាក់​ក្នុង១​ឆ្នាំ។

ទោះបីជាកម្ពុជាទទួលបានជោគជ័យ​យ៉ាង​ណាក៏​ដោយក៏​នៅមាន​បញ្ហា​ប្រឈម ជាច្រើន​ទៀត​ដែលត្រូវ ​ធ្វើ​ដូច ជា​ចូលរួម​លប់បំបាត់​យុទ្ធសាស្ត្រ​៣សូន្យ​នៅឆ្នាំ​២០២០ ដែលដាក់​ចេញដោយ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​​ទី ១លប់​បំបាត់​ការឆ្លង​ថ្មីទី២​បំបាត់ការ​រើសអើង​និងទី៣​លប់​បំបាត់​ការស្លាប់​ដោយជំងឺ​អេដស៍។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ​នៅ​កម្ពុជា មានអ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​៧២៥១២​នាក់ ក្នុងនោះ​អ្នក​ជំងឺ​ដែល​ ត្រូវ​ការឱសថ​ប្រឆាំង​មេរោគ​អេដស៍​ឬឱសថ​ពន្យា​អាយុ​ជីវិត​មានចំនួន​៥៨០០០​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative