ក្រសួងអប់រំដាក់ឲ្យប្រើប្រាស់វិធីសាស្រ្តបង្រៀនគណិតវិទ្យាបែបថ្មី

ក្នុងគោលដៅទាក់​ទាញចិត្ត​អ្នកសិក្សា ឲ្យចូល​ចិត្តសិក្សា​មុខវិជ្ជា​គណិត​វិទ្យា និងធ្វើ​ឲ្យសិស្សានុ​សិស្ស​មាន​គំណិត​ច្នៃប្រឌិត​កាន់តែ​ខ្ពស់ ក្រសួង​អប់រំ​យុវជន និងកីទ្បា សហការ​ស្ថាន​​ទូត​​អង់​គ្លេស និង​​សមាគម​គណិត​វិទ្យា​កម្ពុជា​បាន​​សម្ពោ​ធ​​ឲ្យ​ប្រើ​​ប្រាស់​​​នូវ​វិធី​​​សាស្រ្ត​ បង្រៀន​គណិត​វិទ្យា​​ថ្មី​​របស់​​ចក្រភព​​អង់គ្លេស។

87787​យោងតាមសេចក្តី​ប្រកាសព៌ត​មាន​របស់​ ស្ថានទូត​ចក្រភព​អង់គ្លេស​នៅកម្ពុជា​បានឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះថា វិធី​សាស្រ្ត​​បង្រៀន​​គណិត​​វិទ្យា​​ថ្មី​នេះ​មាន​ឈ្មោះ​​​ថាល្បែង​​ល្បង​ ប្រាជ្ញា​គណិត​​វិទ្យា​(Diagnostic ​Ques​​tions)​។​ ល្បែង​ល្បង​ប្រាជ្ញា​​គណិត​វិទ្យា​​នេះរៀប​​ចំតាម​​កម្មវិធី​​សិក្សា​​ថ្នាក់​ ទី១២​សម្រាប់​​ឲ្យ​សិស្ស​​បាន​​ប្រើ​ប្រាស់​​ការ​​គិត​ច្រើន​​ជាង​មុន​ទៅ​​លើ​ចម្លើយ​ គណិត​វិទ្យា​ដោយ​មាន​​ហេតុ​ផល​ផ្ទាល់​ខ្លួន​​មក​សំអាង។​សេចក្តី​​ប្រ​កាស​ព័ត៌មាន​​ដដែល​​ឲ្យ​ដឹង​ថា ល្បែង​​ល្បង​ប្រាជ្ញា​​នេះ​មាន​​១០០​សំណួរ​​ទាក់​ទង​នឹង​គណិត​​​វិទ្យា និង​ជា​​សំណួរ​ពហុ​ចម្លើយ​។​

គ្រូ​បង្រៀន​គណិត​វិទ្យា​ជន​ជាតិ​​អង់គ្លេស ​និង​ជា​​ស្ថាបនិក​ល្បែង​ល្បង​ប្រាជ្ញា​នេះ លោក​ក្រេក បារតុន​(Craige Barton)​ បានថ្លែង​​ថា ក្នុង​មួយ​​សំណួរ​​មាន​ចម្លើយ​​បួន​​សម្រាប់​​ឲ្យ​សិស្ស​​ធ្វើ​ ការ​ជ្រើស​រើស​ និង​​ផ្តល់​​ហេតុ​​ផល​​ទៅ​លើ​​ចម្លើយ​​របស់​​ខ្លួន។ លោកបន្ត​​ថាគ្រូបង្រៀន​​នឹង​មិន​​បង្ហាញ​​ចម្លើយ​​​ថា​ត្រូវ​ឬខុស​​ដល់​ សិស្ស​ភ្លាមៗ​នោះ​ទេ ។ លោក​បន្ថែម​​ថា​គ្រូនឹង​​ទុក​ឲ្យ​​សិស្ស​​ពន្យល់​ពីហេតុ​ផល​​ដែល​គេ​​បាន​ជ្រើស​​រើស។

លោក​ឲ្យ​ដឹង​ទៀត​ថា សិស្ស​ដែល​ជ្រើស​​បាន​ចម្លើយ​​ត្រូវ និង​មាន​​ហេតុ​ផល​ត្រឹម​​ត្រូវ​ នឹង​​ជា​អ្នក​​ពន្យល់​​បន្ថែម​​ដល់​សិស្ស​​ផ្សេង​ទៀត។​

លោកបណ្ឌិតហង់ ជួន ណារ៉ុន​រដ្ឋ​មន្ត្រី​​ក្រ​សួង​​អប់​រំ យុវជន និ​ងកីឡា​បាន​ថ្លែង​ថា ល្បែង​​ល្បង​​ប្រាជ្ញា​នេះជា​​វិធី​សាស្ត្រ​ បង្រៀន​​បែប​​ទំនើប​​មួយ​ដែល​​លោក​ថា​នឹង​ជួយ​​ឲ្យ​សិស្ស​ងាយ​​ស្រួល​​យល់​និង​បាន​​ចូល ​រួម​​គិត​ពី​​សំណួរ​​នីមួយ​​ៗ​​ប្រ​កប​​ដោយ​ហេតុ​ផល។ លោកបន្ត​​ថា វិធី​សាស្រ្ត​​ថ្មី​នេះ​ខុស​ពី​វិធី​​សាស្រ្ត​​ដែល​​បង្រៀន​​ពី​មុន​ដែល​​ គ្រូ​ដាក់​​លំហាត់​​ឲ្យ​សិស្ស​​ធ្វើ ដើម្បី​​រក​​ចម្លើយ​​ត្រឹម​ត្រូវ​និងមិន​​បាន​ឲ្យ ​សិស្ស​​ទាំង​នោះ​​ពន្យល់​​ពី​ហេតុ​​ផល​​របស់​ពួកគេ​​នោះ​ទេ។ លោកបន្ថែម​​ថា វិធី​សាស្ត្រ​ថ្មី​នេះ លោក​គ្រូ​អ្នក​​គ្រូ​ប្តូរពី​​តួនាទី​​ជា​អ្នក​​ផ្ទេរ​​ចំណេះ​​ដឹងមក​​ជា​អ្នក​​សម្រប​​ សម្រួល​​វិញ​ម្តង។​ លោក​​ឲ្យ​ដឹង​ដែរ​ថាវិធី​សាស្រ្ត​ថ្មី​​នេះក៏​ជួយ​​ឲ្យ​សិស្ស​មាន​ជំនាញ​គិតបាន​ កាន់​​តែ​ល្អ​និង​មាន​​គំនិត​​ច្នៃ​ប្រ​ឌិត​​កាន់​តែ​​ខ្ពស់។​

លោកបន្តថា​ “​ដែល​ជួយ​​ឲ្យ​សិស្ស​ធ្វើ​ការ​​ជាក្រុម ហើយ​​ជួយ​ឲ្យ​​សិស្ស​អាច​រំឭក​​មេរៀន​​បាន គណិត​​វិទ្យា​​ជាមុ​ខ​វិជ្ជា​ទាម​​ទារ​​ឲ្យ​សិស្ស​​​មាន​ការ​​អនុ​វត្ត អ៊ីចឹង​រៀន​នៅក្នុង​​សៀវ​ភៅ​​​​សិស្សមិន​ទាន់ចេះ​​ទេ ទាល់​តែ​សិស្ស​​អនុវត្ត​​ល្បែង​​ល្បង​ប្រាជ្ញា​​​នេះ​ទើប​​សិស្ស​​បាន​ទទួល​​ចំណេះ​ ដឹង​​ទូលំ​ទូលាយ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative