រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បទល្មើស​​ព្រៃឈើ​​បាន​ចំនួន​១៦៥៣​ករណី​​នៅ​​ទូទាំង​​ប្រទេស

យោងតាម​របាយការណ៍​ របស់​​ក្រសួង​កសិកម្ម​​រុក្ខា​ប្រមាញ់ ​និង​​នេសាទ​ បាន​​ឲ្យ​ដឹង​ថា​​នៅក្នុង​​រយៈ​ពេល៩​ខែ​​ឆ្នាំ​២០១៥​នេះ ​រដ្ឋបាល​​ព្រៃឈើ​​បាន​​បង្ក្រាប​​បទល្មើស​​ព្រៃឈើ​ បាន​​ចំនួន​១៦៥៣​ករណី​ ដោយ​​ប​ញ្ជួ​ន​​ទៅកាន់​​តុលា​ការ​​ចំនួន​១១៦៦​ករណី ​និង​ផាក​ពិន័យ​​អន្តរ​កាល​​ចំនួន​៤៨៧​ករណី។

567567ក្រៅពីនេះ​បាន​ឃាត់ខ្លួន​ជនជាប់​ចោទ​ និង​​វត្ថុ​តាង ​មានដូច​ជា​ឈើ​មូល‑ជ្រុង​​ចំនួន​៦៤៩​ម៉ែត្រគុប​ ឈើ​​អា​​ចំនួន​ ៣៥១៤​ម៉ែត្រ​គុប​ ឈើ​ក្រាក់​​ក្រញូង​​ចំនួន​១០០​ម៉ែត្រគុប ​និង​៥៧៩២​គីឡូក្រាម​ សត្វ​ព្រៃ​​ចំរុះ​​ចំនួន​៣៨៩៩​ក្បាល​​ និង​១៦៥៩​គីឡូ​ និង​​អនុផល​​ព្រៃឈើ​​ព្រមទាំង​​សម្ភារៈ​ផ្សេងៗ​មួយចំនួន​ទៀត​និង ព្រៃឈើ​​ដែល​កាប់​​រាន​​ចំនួន​ ២០៨០​ហិកតា​ ព្រមទាំង​​បា​នប​ញ្ជួ​ន​​សំណុំ​រឿង​​ទៅ​តុលាការ​ និង​រឹបអូស​​បាន​​រណា​​យន្ត​៤៥២​គ្រឿង។

តាម​របាយការណ៍ដដែលបានឲ្យ​ដឹងថា​តាមដាន​​សំណុំ​រឿង​​បទល្មើស​​ព្រៃឈើ ១១៩​ករណី​ នៅ​​តុលាការ​​នៅក្នុង​​ខេត្ត​​ចំនួន​១២ក្នុង​នោះ​​ខេត្តព្រៃវែង​ មាន៤​ករណី កំពង់ចាម​​មាន៤​ករណី ត្បូងឃ្មុំ៤​ករណី ក្រចេះ​៣៣​ករណី​ រតនគីរី ៩​ករណី ស្ទឹងត្រែង​១៥​ករណី​​មណ្ឌល​​គី​រី​១៤​ករណី កំពង់ធំ​៦៧​ករណី សៀមរាប​១៥​ករណី ឧ​ត្ត​រ​មាន​ ជ័យ ១៥​ករណី​​ព្រះវិហារ​១៥​ករណី​​និង​​បន្ទាយ​មានជ័យ​៤ករណី។

រីឯ​ចំណូល​បានមកពី​ព្រៃឈើ​​វិញ ​ក្នុង​រយៈ​ពេល៩ខែ​​ឆ្នាំនេះ​​រដ្ឋបាល​​ព្រៃឈើ​​រកបាន​ចំនួន ១៦៤៥៩៣៨២៣៩០ រៀល ​និង​​ចំណូល​​បានមក​ពី​ការផ្តល់​សេវា​​សាធារណៈ​​ចំនួន​២៣៤៤៣៦,៩២​ដុល្លា​​អាមេរិក​​និង​៥៩៨៥៦៨៩៩៨១​រៀល។

យោងតាម​ក្រុមមន្ដ្រី​នៃ​អង្គការ​ក្រៅរដ្ឋា​ភិបាល​​បាន​ឲ្យ​​ដឹងថា ​ការ​បំផ្លាញ​​ព្រៃឈើ​​នៅក្នុង​​ប្រទេស​​កម្ពុជា​​បង្ក​ដោយ​​ការ​លួច​​កាប់​ដោយ​​ខុសច្បាប់​​ជា​ទ្រង់​ទ្រាយ​​ពាណិជ្ជកម្ម​​បង្កដោយ​​ការរាន​​ព្រៃ​សម្រាប់​​ការធ្វើ​​កសិកម្ម ​និង​សម្រាប់​​​បង្កឡើង​​ដោយ​ការផ្ដល់​​ដី​សម្បទាន​​សេដ្ឋកិច្ច​​ហើយ​ការ​បាត់បង់​ព្រៃ​ឈើ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ជីវភាព​​ប្រជាពល​រដ្ឋ​​ដែល​​ពឹង​អាស្រ័យ​​នឹង​អនុផល​​ព្រៃឈើ​ និង​ប៉ះ​ពាល់​ដល់​​ការប្រែ​ប្រួល​​អាកាស​ធាតុ​​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative