គ្រោះថ្នាក់ ចរាចរណ៍​ ថ្ងៃ ទី​២៨ តុលា ​ស្លាប់​ ២​នាក់​និង​របួសធ្ងន់​១០នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កាលពី ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​​២០១៥​ បាន​​កើតឡើង​ចំនួន ៦​លើក យប់ ៤​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ២​នាក់​​(​ស្រី​១​​នាក់​)​ អ្នក​របួស​ធ្ងន់ ១០​នាក់​​(​ស្រី​​១​នាក់​)​។​

566666យោង​តាម​របាយការណ៍​​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គស្នង​ការ​ដ្ឋាន​​នគរបាល​​ជាតិ​​បាន ​ឲ្យ​ដឹង​​ថាក្នុង​​គ្រោះ​ ថ្នាក់​​ចរា​ចរណ៍ ទាំង​៦​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ១១​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៨​​គ្រឿង​​ រថយន្ត​​ធុន​តូច ២​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង​ហើយ​មូល​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ២​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក​ មិន​​គោរព​​សិទ្ធ ១​លើក​ បត់​គ្រោះ​ថ្នាក់ ១​លើក​ ស្រវឹង ១​លើក​  ក្នុង​នោះ​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន ៥​នាក់​​(​យប់​​៥​នាក់​) ។​

ចំពោះ រថយន្ត​ពិន័យ​​សរុប​​ចំនួន ៧២៥​​គ្រឿង (​រថយន្ត​​ធំ ៣៦០​​គ្រឿង​) ស្មើ​នឹង​​៧៥០​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​មាន ៤៤៨​គ្រឿង ស្មើនឹង ៤៥៣​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ២៧៧​​គ្រឿង ស្មើ​នឹង ២៩៧​​ករណី ដោយ ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,០០៧​​គ្រឿង។

ចំណែក​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កាល ពីថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន ១២​លើក យប់ ៦​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ១០​នាក់​​(​ស្រី​៥​​នាក់​) អ្នក​របួស​ធ្ងន់ ១១​នាក់​​(​ស្រី​៣​​នាក់​) និង​​របួស​ស្រាល ៨​នាក់​​(​ស្រី​២​​នាក់​)​។​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ទាំង ១២​​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ១៨​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១២​គ្រឿង​ រថយន្ត​​ធុន​តូច ៥​គ្រឿង​ ​កង់ ១​គ្រឿង​ និង​​ថ្មើរជើង ១​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative