គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី​២៧ តុលា ស្លាប់​១០​នាក់ និង​របួស​ធ្ងន់​ស្រាល​១៩​នាក់

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​ បាន​ឲ្យ​ដឹង​​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន ១២​​លើក យប់ ៦​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ១០​នាក់​​(​ស្រី​៥​​នាក់​) អ្នក​របួស​ធ្ងន់ ១១​នាក់​​(​ស្រី​៣​​នាក់​) និង​​របួស​ស្រាល ៨​នាក់​​(​ស្រី​២​​នាក់​)​។​

567457457ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍ ទាំង ១២​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ១៨​​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន ១២​​គ្រឿង​​រថយន្ត​​ធុន​តូច ៥​គ្រឿង​ ​កង់​១​គ្រឿង​ និង​​ថ្មើរ​ជើង ១​​នាក់ ហើយ​មូល​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៥​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ២​លើក​​ មិន​​ប្រកាន់​​ស្តាំ ១​លើក​ មិន​​គោរព​​សិ​ទិ្ធ ១​លើក​ បត់​​គ្រោះ​ថ្នាក់ ១​លើក​ មនុស្ស​​ធ្លា​ក់​ លើ​​គោយន្ត ១​លើក​ មនុស្ស​​ដើរ​ឆ្លង​ផ្លូវ ១​លើក​ ក្នុង​នោះ​អ្នក​​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន ១៩​នាក់​​(​យប់​​៩​នាក់​) ។

ចំពោះ រថយន្ត ​ពិន័យ​សរុប​​ចំនួន ១,១៣៣​​គ្រឿង (​រថយន្ត​​ធំ ៦០៦​​គ្រឿង​) ស្មើ​នឹង​​១,១៣៧​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​មាន​ ៧៣៥​​គ្រឿង ស្មើនឹង ៧៣៩​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៣៩៨​​គ្រឿង​ស្មើ​នឹង​​៣៩៨​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៣០៩​​គ្រឿង ៕

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស​​ចំនួន កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​១៤​លើក យប់​ ៥​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ៨​នាក់​​(​ប្រុស​) អ្នករបួស​ធ្ងន់ ១២​នាក់​​(​ស្រី​៥​​នាក់​) និង​​របួស​ស្រាល ៣​នាក់​​(​ស្រី​២​​នាក់​)​។​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ទាំង ១៤​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ៦​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ១៤​​គ្រឿង​​ រថយន្ត​​ធុន​តូច ៤​គ្រឿង រថយន្ត​​ធុន​ធំ ២​គ្រឿង​ គោយន្ត​​កន្ត្រៃ ១​គ្រឿង និង​​ថ្មើរ​ជើង ១​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative